TAG
ជិន ម៉ាលីន
តុលាការបង្គាប់ឲ្យលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងជិត ៥០រូបចូលសវនាការនៅដើមខែធ្នូ
តុលាការក្រុងភ្នំពេញចេញដីកាឱ្យអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់បក្សនេះជិត ៥០រូបទៀតចូលសវនាការនៅដើមខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ខណៈមន្ត្រីការពារសិទ្ធិមនុស្សនៅកម្ពុជា ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់ទិដ្ឋាការឱ្យមន្ត្រីបក្សប្រឆាំងអាចវិលទៅសវនាការរបស់ពួកគេតាមការកោះហៅរបស់តុលាការនៅពេលនេះ។
សាលាដំបូងក្រុងភ្នំពេញ បានបញ្ជូនដីការបស់ខ្លួនទៅនគរបាលយុត្តិធម៌ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៨ វិច្ឆិកា នេះ ដើម្បីជូនដំណឹងដល់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ឱ្យទៅចូលសវនាការនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលត្រូវចូលសវនាការនៅថ្ងៃទី៩...
ចលនាពលរដ្ឋនៅឯនាយសមុទ្រគាំទ្ររបាយការណ៍ដែលបង្ហាញថានីតិរដ្ឋរបស់កម្ពុជាអន់ថយ
ចលនាពលរដ្ឋដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក គាំទ្ររបាយការណ៍ស្ដីពីនីតិរដ្ឋឆ្នាំ២០២១ នៃគម្រោងយុត្តិធម៌ពិភពលោក (The World Justice Project) ដែលរកឃើញថា កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខទី១៣៨ ក្នុងចំណោមប្រទេស១៣៩ ស្របពេលដែលភាគីរដ្ឋាភិបាលកម្ពុជាសម្ដែងការមិនពេញចិត្តលើរបាយការណ៍នេះយ៉ាងខ្លាំង។
ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) បានចេញសេចក្តីថ្លែងការណ៍គាំទ្ររបាយការណ៍ស្ដីពីនីតិរដ្ឋ ឆ្នាំ២០២១ នៃគម្រោងយុត្តិធម៌ពិភពលោក នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នេះថា ចំណុចជាបទដ្ឋានវិនិច្ឆ័យទាំងនេះបានឆ្លុះបញ្ចាំងពីការអនុវត្តច្បាប់នៅកម្ពុជា ដែលអាស្រ័យលើមាត់មេដឹកនាំតែម្នាក់ ជាជាងច្បាប់របស់ប្រទេសកន្លងមក និងតាមរយៈល្បែងនយោបាយបុគ្គលដែលបានធ្វើឲ្យប្រព័ន្ធយុត្តិធម៌សង្គមជាតិទាំងមូលស្ថិតនៅក្រោមកណ្ដាប់ដៃអ្នកនយោបាយដែលមានអំណាចទាំងស្រុង។
ប្រភពដដែលអះអាងថា ការបង្ហាញពីគម្រោងយុត្តិធម៌ពិភពលោកនេះ...
មន្ត្រីកម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ប្រទេសជាមិត្តជាការប្រកួតប្រជែងដណ្តើមឥទ្ធិពលនយោបាយក្នុងតំបន់
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា អះអាងថា ប្រទេសមហាអំណាចមានតែប្រកួតប្រជែងគ្នាក្នុងការជួយដល់ប្រទេសតូចតាចទន់ខ្សោយប៉ុណ្ណោះ ទើបជាវិធានការសមស្រប និងមានប្រសិទ្ធភាព ជាពិសេសក្នុងបរិបទនយោបាយអន្តរជាតិពហុប៉ូល និងការប្រកួតប្រជែងដណ្តើមអំណាច និងឥទ្ធិពលភូមិសាស្ត្រនយោបាយក្នុងតំបន់នាពេលបច្ចុប្បន្ននេះ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកបែបនេះ គឺបន្ទាប់ពីប្រទេសកម្ពុជាទទួលជំនួយមនុស្សធម៌ជាវ៉ាក់សាំងប្រឆាំងវីរុស Covid-19 ពីប្រទេសលោកសេរីសម្រាប់កម្ពុជាជាបន្តបន្ទាប់ក្នុងពេលថ្មីៗនេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ថា...
អ្នកតស៊ូមតិថាការចាប់ខ្លួនអ្នកតវ៉ានៅកម្ពុជាធ្វើឡើងតាមទំនើងចិត្តរបស់រដ្ឋាភិបាល
បញ្ញវន្តខ្មែរនៅក្រៅស្រុកប្រតិកម្មថា សមត្ថកិច្ចរបស់រដ្ឋាភិបាលក្រុងភ្នំពេញចាប់ខ្លួនអ្នកតវ៉ា ឬអ្នកសម្ដែងមតិនានា តែងធ្វើឡើងតាមអំពើចិត្ត ហើយផ្ទុយទៅនឹងនីតិវិធីច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាធ្ងន់ធ្ងរ។
ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងថា ការអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកទោសមនសិការទាំងអស់ គឺខុសទៅនឹងនីតិវិធីច្បាប់ និងរដ្ឋធម្មនុញ្ញកម្ពុជា និងមានចរិតជានយោបាយ។
ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានសរសេរលើគណនីហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នេះថា ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ មិនមែនដើម្បីអនុវត្តច្បាប់ និងជាការពង្រឹងប្រព័ន្ធយុត្តិធម៌នោះទេ...
សាច់ញាតិនិងអ្នកវិភាគថារដ្ឋាភិបាលលាក់បាំងព័ត៌មានអ្នកទោសនយោបាយនិងមនសិការឆ្លងCovid-19
សាច់ញាតិអ្នកជាប់ឃុំ និងអ្នកវិភាគ ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបង្ហាញព័ត៌មានដល់ក្រុមគ្រួសារ ក្រោយពីបានទទួលព័ត៌មានថា គ្រួសាររបស់ពួកគាត់បានឆ្លងជំងឺ Covid-19 នៅក្នុងពន្ធនាគារ។
ការទាមទារនេះ ធ្វើឡើងក្រោយពីមន្ត្រីពន្ធនាគារលើកឡើងថា មានអ្នកជាប់ឃុំក្នុងពន្ធនាគារចំនួន ៣៥០នាក់ រកឃើញឆ្លងជំងឺ Covid-19 ខណៈនៅក្នុងពន្ធនាគារព្រៃស ពន្ធនាគារខេត្តកណ្ដាល និងពន្ធនាគារខេត្តព្រះសីហនុ កំពុងមានភាពចង្អៀតណែនដោយសារដាក់អ្នកជាប់ឃុំលើសចំណុះ។
ក្មួយប្រុសរបស់លោក រ៉ុង ឈុន គឺលោក រ៉ុង វិជ្ជា ប្រាប់សាព័ត៌មាន The Cambodia...