28 C
Phnom Penh

TAG

ជិន ម៉ាលីន

សហ​មេធាវី​ថា​តុលាការ​មិន​ហ៊ាន​ចោទ​សួរ​លើ​អង្គហេតុ​រដ្ឋ​បរទេស​ឃុបឃិត​ជាមួយ​លោក កឹម សុខា

សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថា​តុលាការ​នៅតែ​មិន​ហ៊ាន​សាកសួរ​លើ​អង្គហេតុ​ពិតប្រាកដ​ទាក់ទង​ទៅ​នឹង​រដ្ឋ​បរទេស​មួយ​ណា​ដែល​ថា​បាន​ឃុបឃិត​ជាមួយ​លោក កឹម សុខា ដើម្បី​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​កម្ពុជា​នោះ។ សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង លោក ចាន់ ចេន បាន​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​សវនាការ​លើក​ទី​៤២ លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពេញ​មួយ​ព្រឹក​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​២០២២ ថា សហ​មេធាវី​ការពារ​ក្តី​ទាំងអស់​របស់​លោក កឹម សុខា បាន​ទាមទារ​ឲ្យ​តុលាការ​សាកសួរ​លើ​អង្គហេតុ​ពិតប្រាកដ ប៉ុន្តែ​តុលាការ​បែរ​ជា​ព្យាយាម​ចោទ​សួរ​លើ​ខ្លឹមសារ​ក្នុង​វីដេអូ​ជាង​មួយ​ម៉ោង ដែល​តុលាការ​បាន​កាត់​ជា​កង់ៗ​ប្រវែង ១៦​នាទី​ម្តង...

លោក កឹម សុខា ថា​តែង​លើក​បញ្ហា​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​យុត្តិធម៌​រាល់​ជំនួប​ជាមួយ​ទូត​បរទេស

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ លោក កឹម សុខា បាន​បញ្ចេញ​សារ​បី​ថ្ងៃ​ជាប់​គ្នា​តាំងពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ឧសភា ថា​រាល់​ជំនួប​របស់​លោក​ជាមួយ​ឯកអគ្គរាជទូត​តំណាង​រដ្ឋ​បរទេស គឺ​លោក​តែងតែ​លើកឡើង​អំពី​ការ​វិវឌ្ឍ​នូវ​ស្ថានភាព​នៃ​ដំណើរ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស យុត្តិធម៌​នៅ​កម្ពុជា និង​សិទ្ធិ​សេរីភាព​របស់​លោក​ក្នុង​ការ​ចូលរួម​បម្រើ​ប្រទេស​ជាតិ។ លោក កឹម សុខា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​១៣ ឧសភា ថា លោក​បាន​ជួប​ពិភាក្សា​ការងារ​រយៈពេល​ជាង​ពីរ​ម៉ោង​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក Masahiro Mikami ដែល​ជា​តំណាង​ប្រទេស​មហាអំណាច​អាស៊ី​មួយ បន្ទាប់ពី​លោក​បាន​ជួប​ជាមួយ​តំណាង​ប្រទេស​មហាអំណាច​អាមេរិក និង​តំណាង​ប្រទេស​មហាអំណាច​អឺរ៉ុប...

អ្នក​នាំ​ពាក្យ៖ តុលាការ​ចោទ​តែ​លោក កឹម សុខា មិន​ចោទ​រដ្ឋ​បរទេស​ណា​មួយ​ឡើយ

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​បកស្រាយ​ជា​ថ្មី​ថា តុលាការ​ចោទប្រកាន់​តែ​លោក កឹម សុខា ពី​បទ «សន្ទិដ្ឋភាព​ជាមួយ​រដ្ឋ​បរទេស» ប៉ុន្តែ​តុលាការ​មិន​បាន​ចោទប្រកាន់​រដ្ឋ​បរទេស​ណា​មួយ​ក្នុង​សំណុំរឿង​លោក កឹម សុខា ឡើយ។ លោក ជិន ម៉ាលីន បាន​សរសេរ​លើ​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ទី​១៥ ឧសភា បកស្រាយ​ថា ក្រុម​មេធាវី​របស់​លោក កឹម សុខា បាន​លើកឡើង​ដោយ​ព្យាយាម​ទាញ​រដ្ឋ​បរទេស​ឱ្យ​ចូល​ខ្លួន​ក្នុង​សំណុំរឿង និង​បាន​និយាយ​ថា...

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បដិសេធ​សំណើ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បដិសេធ​សំណើ​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន ដែល​បាន​ស្នើ​ទៅ​ក្រសួង​យុត្តិធម៌ ឱ្យ​ទម្លាក់​ចោល​បទ​ចោទ និង​ការ​ដោះលែង​សកម្មជន​គណបក្ស​ភ្លើង​ទៀន ឱ្យ​នៅ​ក្រៅ​ឃុំ ព្រមទាំង​ពន្យារ​នីតិវិធី​តុលាការ​កុំ​ឱ្យ​មាន​ការ​កោះហៅ​ក្នុង​អំឡុង​ពេល​រៀបចំ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ខែ​មិថុនា ខាងមុខ​នេះ។ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​៣ ឧសភា ថា តាម​គោលការណ៍​ច្បាប់ ការ​ទម្លាក់​ចោល​បទ​ចោទ ឬ​ការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​សមត្ថកិច្ច​របស់​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ ដោយ​ផ្អែកលើ​អង្គហេតុ និង​អង្គ​ច្បាប់។ ដោយឡែក​ក្រសួង​យុត្តិធម៌​ដែល​ជា​ស្ថាប័ន​នីតិប្រតិបត្តិ ពុំ​មាន​សមត្ថកិច្ច និង​សិទ្ធិ​អំណាច​ក្នុង​ការ​ជ្រៀតជ្រែក​កិច្ចការ​របស់​តុលាការ​នោះ​ទេ។ លោក​បន្ថែម​ថា មាន​តែ​ការ​ចូលរួម​នៅក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ​ប៉ុណ្ណោះ​ដែល​ជា​មធ្យោបាយ​ខាង​ផ្លូវច្បាប់​តែ​មួយ​គត់ ក្នុង​ការ​ការពារ​ខ្លួន​តាមរយៈ​នៃ​ការ​ពឹងពាក់​មេធាវី​ដើម្បី​ជួយ​ការពារ​ក្តី​នៅ​ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ​នោះ។ លោក ជិន...

មន្ត្រី​ក្រសួង​យុត្តិធម៌​ថា​ការ​ស្នើសុំ​ឲ្យ​រដ្ឋ​បរទេស​ចូល​បំភ្លឺ​គឺ​ជា​ល្បិច​របស់​ភាគី​ជន​ជាប់ចោទ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​យុត្តិធម៌ ចោទ​ថា ការ​ស្នើសុំ​ឲ្យ​រដ្ឋ​បរទេស​ចូល​បំភ្លឺ​ក្នុង​សវនាការ​ជុំវិញ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គ្រាន់តែ​ជា​ល្បិច​របស់​ភាគី​ជន​ជាប់ចោទ ដើម្បី​រុញ​ឱ្យ​រដ្ឋ​បរទេស​ចូល​ក្នុង​សំណុំរឿង​របស់​ខ្លួន ក្នុង​ចេតនា​ប្រើប្រាស់​ឥទ្ធិពល​នៃ​រដ្ឋ​បរទេស​នោះ​ដើម្បី​ដាក់​សម្ពាធ​លើ​កម្ពុជា ក្នុង​បំណង​ជួយ​ដក​ខ្លួន​ចេញពី​សំណុំរឿង​ដែល​តុលាការ​បាន​ចោទប្រកាន់​ប៉ុណ្ណោះ។ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២២ បាន​លើកឡើង​ថា យោង​តាម​ទិដ្ឋភាព​ច្បាប់ និង​អនុសញ្ញា​ទីក្រុង​វីយ៉ែន ស្ដីពី​ទំនាក់ទំនង​ការទូត​រវាង​រដ្ឋ និង​រដ្ឋ មន្ត្រី​ទូត​បរទេស​តែង​មាន​អភ័យ​ឯកសិទ្ធិ​ជានិច្ច មិន​ចំណុះ​ទៅ​នឹង​អំណាច​តុលាការ​នៃ​រដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស​នោះ​ឡើយ។ លោក ជិន...

អ្នកវិភាគ៖ លោក កឹម សុខា អាច​ប្តឹង​មន្ត្រី​ក្រសួង​យុត្តិធម៌​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​អំពី​ការ​រំលោភ​រដ្ឋធម្មនុញ្ញ

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា រិះគន់​មន្ត្រី​ក្រសួង​យុត្តិធម៌​ដែល​ជំរុញ​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា សារភាព​ទោស ថា​បំពាន​ទៅលើ​គោលការណ៍​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ លោក កឹម សុខា អាច​ប្តឹង​អំពី​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​៧ ខែ​មីនា ថា ការ​លើក​យក​សំណុំរឿង​លោក កឹម សុខា មក​បកស្រាយ​របស់​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន...

អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក​ដាក់​ពិន្ទុ​កម្ពុជា​ជា​ប្រទេស​ដែល​គ្មាន​សិទ្ធិ​សេរីភាព

អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក (Freedom House) ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ស្ដីពី «សិទ្ធិ​នយោបាយ និង​សេរីភាព​ជនស៊ីវិល» ថា​កម្ពុជា​ជា​ប្រទេស​ដែល​គ្មាន​សិទ្ធិ​សេរីភាព​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ចំនួន​៥ ផ្សេង​ទៀត។ ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​២០២១ ដែល​ចេញ​ផ្សាយ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២២ របស់​អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក (Freedom House) ក៏​បាន​វាយតម្លៃ​ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និង​ឥណ្ឌូនេស៊ី ស្ថិត​ក្នុង​ចំណោម​ប្រទេស​មាន​សេរីភាព​ខ្លះ (Partly Freedom) ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ Freedom House បាន​ឲ្យ​ចំណាត់ថ្នាក់​ទីម័រខាងកើត...

ចក្រភព​អង់គ្លេស​ប្រកាស​តាមដាន​សវនាការ​និង​សេរីភាព​លោក កឹម សុខា ប្រធាន​បក្ស​ប្រឆាំង

ចក្រភព​អង់គ្លេស ប្រកាស​ជា​សាធារណៈ​ថា នឹង​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​លើ​ដំណើរការ​សវនាការ និង​សេរីភាព​របស់​អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា ដើម្បី​រួម​ចំណែក​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នា​ពេល​ខាងមុខ។ រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​អាស៊ី អ្នកស្រី Amanda Milling បាន​សរសេរ​នៅ​លើ​ទំព័រ Twitter ផ្ទាល់ខ្លួន​របស់​អ្នកស្រី​កាលពី​ថ្ងៃ​ទី​១១ មករា បន្ទាប់ពី​ជំនួប​ជាមួយ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា ថា អ្នកស្រី​ពិតជា​រីករាយ​ដែល​បាន​ជួប​លោក កឹម សុខា ដើម្បី​និយាយ​អំពី​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន។ អ្នកស្រី​សរសេរ​ថា...

តុលាការ​បង្គាប់​ឲ្យ​លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ជិត ៥០​រូប​ចូល​សវនាការ​នៅ​ដើម​ខែ​ធ្នូ

តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​ឱ្យ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​បក្ស​នេះ​ជិត ៥០​រូប​ទៀត​ចូល​សវនាការ​នៅ​ដើម​ខែ​ធ្នូ ឆ្នាំ​២០២១ ខាងមុខ​នេះ ខណៈ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ទិដ្ឋាការ​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​អាច​វិល​ទៅ​សវនាការ​របស់​ពួកគេ​តាម​ការ​កោះហៅ​របស់​តុលាការ​នៅ​ពេលនេះ។ សាលាដំបូង​ក្រុង​ភ្នំពេញ បាន​បញ្ជូន​ដីកា​របស់​ខ្លួន​ទៅ​នគរបាល​យុត្តិធម៌ កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា នេះ ដើម្បី​ជូនដំណឹង​ដល់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ឱ្យ​ទៅ​ចូល​សវនាការ​នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២១ ខាងមុខ​នេះ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ចូល​សវនាការ​នៅ​ថ្ងៃ​ទី​៩...

ចលនា​ពលរដ្ឋ​នៅ​ឯនាយ​សមុទ្រ​គាំទ្រ​របាយការណ៍​ដែល​បង្ហាញ​ថា​នីតិរដ្ឋ​របស់​កម្ពុជា​អន់​ថយ

ចលនា​ពលរដ្ឋ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក គាំទ្រ​របាយការណ៍​ស្ដីពី​នីតិរដ្ឋ​ឆ្នាំ​២០២១ នៃ​គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) ដែល​រក​ឃើញ​ថា កម្ពុជា​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​ទី​១៣៨ ក្នុង​ចំណោម​ប្រទេស​១៣៩ ស្រប​ពេល​ដែល​ភាគី​រដ្ឋាភិបាល​កម្ពុជា​សម្ដែង​ការ​មិន​ពេញចិត្ត​លើ​របាយការណ៍​នេះ​យ៉ាង​ខ្លាំង។ ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​គាំទ្រ​របាយការណ៍​ស្ដីពី​នីតិរដ្ឋ ឆ្នាំ​២០២១ នៃ​គម្រោង​យុត្តិធម៌​ពិភពលោក នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា ចំណុច​ជា​បទដ្ឋាន​វិនិច្ឆ័យ​ទាំងនេះ​បាន​ឆ្លុះបញ្ចាំង​ពី​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ដែល​អាស្រ័យ​លើ​មាត់​មេដឹកនាំ​តែ​ម្នាក់ ជាជាង​ច្បាប់​របស់​ប្រទេស​កន្លងមក និង​តាមរយៈ​ល្បែង​នយោបាយ​បុគ្គល​ដែល​បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​សង្គម​ជាតិ​ទាំងមូល​ស្ថិតនៅ​ក្រោម​កណ្ដាប់ដៃ​អ្នក​នយោបាយ​ដែល​មាន​អំណាច​ទាំងស្រុង។ ប្រភព​ដដែល​អះអាង​ថា ការ​បង្ហាញ​ពី​គម្រោង​យុត្តិធម៌​ពិភពលោក​នេះ...

Latest news