TAG
ជំងឺកូវីដ-19
បណ្ឌិត មាស នី ថាក្រសួងសុខាភិបាលគួរពិនិត្យការបើកប្រាក់បេសកកម្មបុគ្គលិកឱ្យត្រឹមត្រូវ
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ក្រសួងសុខាភិបាលកម្ពុជា គួរមានយន្តការត្រួតពិនិត្យលើការបើកប្រាក់បេសកកម្មដល់បុគ្គលិកសុខាភិបាលដែលកំពុងប្រតិបត្តិការទប់ស្កាត់ការឆ្លងវីរុស Covid-19 និងពិនិត្យគុណភាពម្ហូបអាហារសម្រាប់អ្នកជំងឺផងដែរ ចៀសវាងអំពើពុករលួយកើតមានក្នុងពេលអនុវត្ត។
អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម បណ្ឌិត មាស នី បានសរសេរលើគណនីហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃទី៧ ខែមិថុនា ថា ក្នុងអំឡុងពេលដ៏លំបាកនេះ មានត្រីងៀតកំពុងតែឆ្លៀតពងយ៉ាងពេញទំហឹង ដោយសារមានបុគ្គលិកសុខាភិបាលខ្លះកំពុងតែព្យាយាមកេងប្រវ័ញ្ចធ្វើមានធ្វើបាននៅពេលដែលមនុស្សដទៃទៀតកំពុងរងទុក្ខដោយសារវិបត្តិសកលមួយនេះ។
លោកអះអាងថា នៅអង្គភាពខ្លះមានការគាបសង្កត់កើនឡើងដោយមានអ្នកតាមកាត់យកភាគរយពីអ្នកប្រចាំការនៅតាមមណ្ឌលចត្តាឡីស័ក ទោះអ្នកទាំងនោះបានលះបង់គ្រប់បែបយ៉ាងដើម្បីជួយព្យាបាលអ្នកជំងឺ Covid-19 គ្មានពេលសម្រាកក៏ដោយ។
ការអះអាងនេះ ធ្វើឡើងដើម្បីជំរុញឲ្យក្រសួងសុខាភិបាលកម្ពុជា តាមដាន និងស្រាវជ្រាវមន្ត្រីរបស់ខ្លួនដែលបានប្រព្រឹត្តល្មើសទៅនឹងវិធានការរដ្ឋបាលនានារបស់រដ្ឋាភិបាលយ៉ាងធ្ងន់ធ្ងរ។
ជុំវិញបញ្ហានេះ...
សង្គមស៊ីវិលថារដ្ឋាភិបាលគួរតែដាក់ចេញគោលនយោបាយគាំពារជនរងគ្រោះដែលត្រូវអនុវត្តវិធានការរដ្ឋបាល
ក្រុមសិទ្ធិមនុស្សក្នុងស្រុកលើកឡើងថា រដ្ឋាភិបាលត្រូវតែមានគោលនយោបាយគាំពារជនរងគ្រោះដែលត្រូវអនុវត្តវិធានការរដ្ឋបាលរបស់ខ្លួន ជាជាងការអនុវត្តដែលនាំឱ្យប៉ះពាល់ដល់ដំណើរការអាជីវកម្មរបស់ពលរដ្ឋដោយគ្មានដំណោះស្រាយដូចពេលកន្លងមក។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីសាលាក្រុងភ្នំពេញ ដាក់ចេញនូវវិធានការរដ្ឋបាលសម្រេចឱ្យផ្អាកអាជីវកម្មដែលបង្កហានិភ័យក្នុងការឆ្លងវីរុស Covid-19 មួយចំនួនជាបណ្ដោះអាសន្នរយៈពេល ១៤ថ្ងៃក្នុងភូមិសាស្ត្ររាជធានីភ្នំពេញជាថ្មីទៀត ដោយគិតចាប់ពីថ្ងៃទី៣ ខែមិថុនា រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣ ខែមិថុនា ថា...
រដ្ឋមន្ត្រីទេសចរណ៍ថាខែឧសភាឆ្នាំ២០២១កម្ពុជាទទួលបានភ្ញៀវទេសចរជិត២០ម៉ឺននាក់
ក្រសួងទេសចរណ៍ បានផ្សព្វផ្សាយថា ក្នុងខែឧសភា ឆ្នាំ២០២១ នៅទូទៅប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុបជិត ២០ម៉ឺននាក់ ដែលចំនួននេះកើនឡើងជិត ៧០០% បើធៀបនឹងខែមេសា ឆ្នាំ២០២០។ ការធៀបទៅនឹងខែមេសា ឆ្នាំ២០២០ គឺដោយសារតែខែមេសា ឆ្នាំ២០២១ ត្រូវបានរដ្ឋាភិបាលប្រកាសឲ្យផ្អាកដំណើរការរមណីយដ្ឋានទេសចរណ៍ និងសេវាកម្មទេសចរណ៍។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ទៀតថា ក្នុងចំណោមភ្ញៀវទេសចរទាំងនោះ គឺមានភ្ញៀវទេសចរក្នុងស្រុក ឬភ្ញៀវជាតិចំនួនជាង...
វៀតណាមសុំវ៉ាក់សាំងCOVID-19ពីអាមេរិក ខណៈសមាជិកអាស៊ានមួយនេះពុំសុំជំនួយវ៉ាក់សាំងពីចិនជាប្រទេសជាប់របងនឹងគ្នា
វៀតណាម ជាប្រទេសមួយដ៏ធំនៃសមាគមអាស៊ាន ១០ប្រទេស។ ប្រទេសនេះប្រកាន់របបកុម្មុយនិស្តដែលមានរបងព្រំដែនជាប់នឹងប្រទេសកុម្មុយនិស្តចិន ជាប្រទេសចែកចាយវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ធំជាងគេនៅលើពិភពលោក ។ វ៉ាក់សាំងចិន ដែលកំពុងចាក់ឱ្យប្រជាជនក្នុងតំបន់អាស៊ាន មានវ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ។
ប្រទេសក្នុងតំបន់អាស៊ានសឹងតែទាំងអស់ប្រើប្រាស់វ៉ាក់សាំងចិន ចាក់ជូនប្រជាជនរបស់ខ្លួន។ ប្រទេសដែលពុំបានឮថាប្រើវ៉ាក់សាំងចិន មានសិង្ហបុរី និងវៀតណាម។ សម្រាប់សិង្ហបុរី ជាប្រទេសអ្នកមានជាងគេក្នុងតំបន់ កំពុងប្រើប្រាស់វ៉ាក់សាំងរបស់សហរដ្ឋអាមេរិកសម្រាប់ចាក់ជូនប្រជាជនរបស់ខ្លួន។ តែសម្រាប់វៀតណាម ជារដ្ឋកុម្មុយនិស្តមានព្រំដែនជាប់នឹងប្រទេសចិន បែរជាពុំអើពើសុំជំនួយ ឬទិញវ៉ាក់សាំងពីប្រទេសចិន នោះទេ បែរជាទៅសុំវ៉ាក់សាំងពីសហរដ្ឋអាមេរិកដែលធ្លាប់ជាអតីតសត្រូវនឹងគ្នាកាលពីក្នុងសង្គ្រាមវៀតណាមខាងត្បូង...
សាច់ញាតិនិងអ្នកវិភាគថារដ្ឋាភិបាលលាក់បាំងព័ត៌មានអ្នកទោសនយោបាយនិងមនសិការឆ្លងCovid-19
សាច់ញាតិអ្នកជាប់ឃុំ និងអ្នកវិភាគ ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបង្ហាញព័ត៌មានដល់ក្រុមគ្រួសារ ក្រោយពីបានទទួលព័ត៌មានថា គ្រួសាររបស់ពួកគាត់បានឆ្លងជំងឺ Covid-19 នៅក្នុងពន្ធនាគារ។
ការទាមទារនេះ ធ្វើឡើងក្រោយពីមន្ត្រីពន្ធនាគារលើកឡើងថា មានអ្នកជាប់ឃុំក្នុងពន្ធនាគារចំនួន ៣៥០នាក់ រកឃើញឆ្លងជំងឺ Covid-19 ខណៈនៅក្នុងពន្ធនាគារព្រៃស ពន្ធនាគារខេត្តកណ្ដាល និងពន្ធនាគារខេត្តព្រះសីហនុ កំពុងមានភាពចង្អៀតណែនដោយសារដាក់អ្នកជាប់ឃុំលើសចំណុះ។
ក្មួយប្រុសរបស់លោក រ៉ុង ឈុន គឺលោក រ៉ុង វិជ្ជា ប្រាប់សាព័ត៌មាន The Cambodia...
គណបក្សក្រៅរដ្ឋាភិបាលថាស្ថានភាពពលរដ្ឋពេលនេះត្រូវការចាក់វ៉ាក់សាំងផងនិងស្ដារសេដ្ឋកិច្ចគ្រួសារផង
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) លើកឡើងថា ពលរដ្ឋខ្មែរនៅពេលនេះមិនត្រឹមតែត្រូវការការពារសុវត្ថិភាពសុខភាពតែម្យ៉ាងនោះទេ ប៉ុន្តែបញ្ហាសេដ្ឋកិច្ចក៏ជាកត្តាចម្បងសម្រាប់ពួកគាត់ដែរ ក្រោយការអូសបន្លាយអស់រយៈពេលប្រមាណជាង ១ឆ្នាំនៃការរីករាលដាលជំងឺ Covid-19 នេះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ឈប់ការបញ្ចេញវ៉ាក់សាំងទៅតាមបណ្តាខេត្តដែលមន្ត្រីរបស់ខ្លួនធ្លាប់បានស្នើសុំកន្លងមក ថាជាការប្រើខុសយុទ្ធសាស្ត្រ និងគ្មានប្រសិទ្ធភាព។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នេះថា...
IDEA TALK៖ តើ រដ្ឋាភិបាល គួរប្រើយុទ្ធសាស្រ្តបែបណា ដើម្បីពន្លឿនការដោះស្រាយវិបត្តិ កូវិដ−១៩ ប្រកបដោយប្រសិទ្ធភាព?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ស្តីអំពី៖ តើ រដ្ឋាភិបាល គួរប្រើយុទ្ធសាស្រ្តបែបណា ដើម្បីពន្លឿនការដោះស្រាយវិបត្តិ កូវិដ−១៩ ប្រកបដោយប្រសិទ្ធភាព?