34 C
Phnom Penh

TAG

ជំងឺកូវីដ-19

ចិន​ជិត​ដល់​ការ​ប្រកាស​អាសន្ន​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​រាលដាល​ពេញ​ប្រទេស​ម្ដង​ទៀត​ហើយ

ចិន​នៅ​ពេល​នេះ កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​ផ្លូវ​ដង្ហើម​ដ៏​ធ្ងន់ធ្ងរ​ជា​ថ្មី​ម្ដង​ទៀត ដែល​ប្រទេស​នេះ​គឺជា​ប្រភព​នៃ​ការ​ផ្ទុះ​មេរោគ​ជំងឺ​ប្រភេទ​នេះ​មុនគេ។ នៅ​ពេល​ពិភពលោក​កំពុង​ចាប់ផ្ដើម​ស្ងប់ស្ងាត់​ដោយ​ពួកគេ​អាច​ទប់​បាន​ជំងឺឆ្លង​ដ៏​កំណាច​នេះ បែរ​ជា​ចិន​ជា​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​លំដាប់​ទី​២ លើ​ពិភពលោក ចាប់ផ្តើម​ផ្ទុះ​ជំងឺ​នេះ​ជា​ថ្មី​ម្ដង​ទៀត។ បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP ឲ្យ​ដឹង​ថា មនុស្ស​ដែល​ផ្ទុក​មេរោគ​នេះ​ក្នុង​ខ្លួន ហើយ​កំពុងតែ​ឆ្លង​ជា​ក្រុម​មាន​អាយុ​ពី ៦០​ឆ្នាំ​ឡើង​ទៅ។ នៅ​តាម​បណ្ដា​ខេត្ត ក្រុង ជាពិសេស​នៅ​ក្រុង​ប៉េកាំង ដែល​មាន​ប្រជាជន​ជិត ២១​លាន​នាក់ កំពុង​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​យ៉ាង​ខ្លាំង។ នៅ​មន្ទីរពេទ្យ​ជាច្រើន​របស់​រដ្ឋធានី​មួយ​នេះ ពោរពេញ​ដោយ​អ្នក​ជំងឺ​ដែល​ភាគច្រើន​សុទ្ធសឹងតែ​ជា​មនុស្ស​ចាស់។ អ្នក​ខ្លះ​បាន​ចាក់​វ៉ាក់សាំង ខ្លះ​ទៀត​ថា​ពួកគេ​មិន​បាន​ចាក់​ទាល់តែសោះ​សូម្បី​ម្ដង​ក៏ដោយ។ នៅ​ពេល​ដែល​ពិភពលោក​សម្រុក​ចាក់​វ៉ាក់សាំង រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន សម្រុក​ចាក់​តែ​នៅ​លើ​មនុស្ស​ដែល​មាន​វ័យ​កំពុង​បំពេញ​ការងារ និង​ក្រោម​អាយុ...

អ្នកជំនាញ​ថា​ចិន​បរាជ័យ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ហើយ​ព្រមាន​ថា​អាច​ស្លាប់​ជាង​២​លាន​នាក់

នៅ​ពេល​ពិភពលោក​កំពុង​ឈាន​ទៅ​រក​ការ​បិទ​បញ្ចប់​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ជាមួយ​នឹង​ការ​ប្រើ​វ៉ាក់សាំង​មាន​គុណភាព មាន​ប្រសិទ្ធភាព ដូចជា​វ៉ាក់សាំង​របស់​អាមេរិក Johnson & Johnson Pfizer និង Moderna វ៉ាក់សាំង​អង់គ្លេស AstraZeneca វ៉ាក់សាំង​អាល្លឺម៉ង់ BioNTech រួម​នឹង​វ៉ាក់សាំង​ឥណ្ឌា Covishield និង Covaxin។ ចំណែក​នៅ​ប្រទេស​ចិន មាន​ការ​ហក់​ឡើង​ខ្លាំង​នូវ​ការ​ឆ្លង​ជំងឺ​ប្រភេទ​នេះ​កាន់តែ​រាលដាល។ ការ​ពិត ចិន​ជា​ប្រភព​នៃ​ការ​ផ្ទុះ​មេរោគ​នេះ​ដំបូង​គេ​ដែល​វា​ចាប់ផ្តើម​ផ្ទុះឡើង​នៅ​ចុង​ឆ្នាំ​២០១៩ ដោយ​ផ្ទុះ​នៅ​ក្នុង​ទីក្រុង​វូហាន ហើយ​ចិន​ជា​ប្រទេស​ដែល​បាន​រក​ឃើញ​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​មុនគេ​ផង​ដែរ។ វ៉ាក់សាំង​របស់​ចិន មាន...

ចិន​ស្នើសុំ​ទិញ​វ៉ាក់សាំង Moderna ការពារ​ជំងឺ​កូវីដ-១៩ ពី​ក្រុមហ៊ុន​អាមេរិក

ទីបំផុត ប្រទេស​ចិន​ដែល​អួតអាង​ថា​ជា​អ្នក​បាន​រក​ឃើញ និង​ផលិត​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ-១៩ មុន​គេ​បង្អស់ នៅ​ពេលនេះ​បាន​សម្រេច​សុំ​ចរចា​ទិញ​វ៉ាក់សាំង Moderna ពី​ក្រុមហ៊ុន​សាជីវកម្ម​វ៉ាក់សាំង Moderna របស់​អាមេរិកាំង ដើម្បី​យក​ទៅ​ប្រើប្រាស់​ជាបន្ទាន់​នៅ​ក្នុង​ប្រទេស​ចិន។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១៤ ខែ​កញ្ញា ថា ក្រុមហ៊ុន​សាជីវកម្ម​វ៉ាក់សាំង Moderna បាន​ទទួលយក​ការ​ចរចា​ជាមួយ​រដ្ឋាភិបាល​ចិន ដើម្បី​ជួយ​ផលិត​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ Moderna លក់​មក​ឲ្យ​ចិន។ តែ​បើ​តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ បាន​ស្រង់​សម្ដី​លោក Stephane Bancel...

ក្រុង​សៀងហៃ​បន្ត​បិទ​ខ្ទប់ ខណៈ​ប្រជាជន​រាប់​ពាន់​នាក់​ត្រូវ​ចាប់​ឃុំ​ខ្លួន​ក្រោម​ផែនការ​សូន្យ​កូវីដ

អាជ្ញាធរ​កុម្មុយនីស្ត​ក្រុង​សៀងហៃ បាន​ចាប់​ឃុំ​ខ្លួន និង​ផាកពិន័យ​ប្រជាជន​ក្នុង​ទីក្រុង​នេះ​រាប់​ពាន់​ករណី ដោយសារ​ការ​រំលោភ​បម្រាម​វិធានការ​បិទ​ក្រុង ដែល​ទីក្រុង​មួយ​នេះ​មាន​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ ជាង ៦​សប្ដាហ៍​មក​ហើយ។ នេះ​បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN ដែល​បាន​ចុះផ្សាយ​កាលពី​ថ្មីៗ​នេះ។ រហូត​មក​ទល់​ពេលនេះ គេ​នៅ​មិនទាន់​មាន​តួលេខ​ជាក់លាក់​ណា​មួយ​ត្រូវ​បាន​កត់ត្រា​ទុក​ថា មនុស្ស​ប៉ុន្មាន​ពាន់​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ករណី​រំលោភ​ច្បាប់​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ នៅឡើយ​ទេ ប៉ុន្តែ​នៅ​តាម​មហាវិថី​របស់​ទីក្រុង​ដែល​មាន​ប្រជាជន​ជាង ២៥​លាន​នាក់​នេះ ឃើញ​ថា​ស្ងាត់​ជ្រងំ ខណៈ​ប្រជាជន​ត្រូវ​ហាម​ចាកចេញ​ពី​ផ្ទះ ហើយ​វិធានការ​នេះ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ប្រធានាធិបតី ស៊ី ជីនពីង ដែល​ជា​យុទ្ធសាស្ត្រ​សូន្យ​កូវីដ។ តែ​ជាមួយ​គ្នា គេ​បាន​ឃើញ​ការ​បង្ហោះ​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម Youtube មួយ​នៃ...

ចិន​ធ្លាក់​ក្នុង​ជំងឺ​ឆ្លង ទីក្រុង​ប៉េកាំង​បន្ត​បិទ​ខ្ទប់​ក្រោយពី​ក្រុង​សៀងហៃ​ធូរស្រាល​បន្តិច

ទីក្រុង​ប៉េកាំង កំពុង​ធ្លាក់​ក្នុង​ជំងឺ​ឆ្លង​ផ្លូវដង្ហើម​យ៉ាង​ធ្ងន់ធ្ងរ គឺ​មួយ​ផ្នែក​ធំ​នៃ​រដ្ឋធានី​នេះ​ត្រូវ​បាន​រាំង​ខ្ទប់។ ដោយ​ប្រកាន់​យក​គោលការណ៍​សូន្យ​កូវីដ គឺ​ត្រូវ​បិទ​មណ្ឌល​ពាណិជ្ជកម្ម ហាង​ទំនិញ សាលារៀន កន្លែង​កម្សាន្ត និង​អគារ​លំនៅឋាន​របស់​ប្រជាជន។ ប្រជាជន​ត្រូវតែ​ពាក់​ម៉ាស និង​មិន​អនុញ្ញាត​ជួបជុំ​គ្នា​បាន​ឡើយ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera ប្រជាជន​ជាង ៣​លាន ៥​សែន​នាក់ បាន​ធ្វើ​តេស្ដ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​មកនេះ។ ទីក្រុង​ប៉េកាំង មាន​ប្រជាជន​ជាង ២១​លាន​នាក់ ហើយ​លំនៅឋាន​របស់​មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស និង​ប្រធានាធិបតី ស៊ី ជីនពីង ក៏​មាន​នៅ​ក្នុង​រដ្ឋធានី​មួយ​នេះ​ដែរ។ តាម​ប្រភព​ដដែល​នេះ...

រដ្ឋាភិបាល​កម្ពុជា​ដក​បម្រាម​កាតព្វកិច្ច​ពាក់​ម៉ាស់​នៅ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស

រដ្ឋាភិបាល​កម្ពុជា​បញ្ជា​ឱ្យ​ដក​បម្រាម​កាតព្វកិច្ច​ពាក់​ម៉ាស់​នៅ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​នៅ​តាម​ទី​សាធារណៈ ក្រោយ​ករណី​ឆ្លង​កូវីដ-១៩ បាន​ធូរស្បើយ លើកលែងតែ​នៅ​ទីកន្លែង​បិទ​ជិត។ ការ​សម្រេច​នេះ ធ្វើឡើង​នា​កិច្ចប្រជុំ​របស់​គណៈកម្មការ​ប្រឆាំង​កូវីដ-១៩ និង​អ្នក​ពាក់ព័ន្ធ​នា​ល្ងាច​ថ្ងៃ​ទី​២៥ មេសា។ មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​ត​ត្រកូល លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​ណែនាំ​ជា​ខ្សែអាត់​សំឡេង​ជិត ១៧​នាទី នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០២២ នេះ​ដោយ​បាន​បញ្ជា​ឱ្យ​លើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស់​នៅ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ចំពោះ​ទីកន្លែង​សាធារណៈ និង​ទីកន្លែង​បើក​ចំហ​នានា​ក្រៅតែ​ពី​ទីកន្លែង​បិទ​ជិត។ ដ្បិតតែ​រដ្ឋាភិបាល​ទុក​លទ្ធភាព​ឱ្យ​ពលរដ្ឋ​សម្រេច​ចិត្ត​ក្នុង​ការ​ពាក់​ម៉ាស់ ឬ​មិន​ពាក់​ដោយ​ខ្លួនឯង​នៅ​ទី​សាធារណៈ ប៉ុន្តែ​នៅ​ក្នុង​សារ​សំឡេង​ដដែល​បាន​លើក​ទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ពាក់​ម៉ាស់​នៅ​កន្លែង​ដែល​មាន​មនុស្ស​កកកុញ និង​កន្លែង​ដែល​មាន​ករណី​សង្ស័យ​ថា​មាន​កូវីដ-១៩ ដែរ។ បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស​កម្ពុជា លោក ហ៊ុន សែន...

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន សម្រេច​ឱ្យ​ខេត្ត​ចំនួន​៤​រួច​ផុត​ពី​ការ​ពាក់​ម៉ាស់

បុរស​ខ្លាំង​ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​នៅ​អាស៊ី លោក ហ៊ុន សែន សម្រេច​ដាក់​ខេត្ត​ចំនួន​៤ មិន​តម្រូវ​ឱ្យ​ពលរដ្ឋ​ពាក់​ម៉ាស់​ចាប់ពី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២២ បន្ទាប់ពី​កម្ពុជា​តម្រូវ​ឱ្យ​ពលរដ្ឋ​ពាក់​ម៉ាស់​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ អស់​រយៈពេល ២​ឆ្នាំ​កន្លងមក​នេះ។ តាមរយៈ​សារ​សំឡេង​ដែល​ចែកចាយ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​សម្រេច​កំណត់​យក​ខេត្ត​៤ មាន​ដូចជា​ខេត្ត​រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ ដែល​ជា​ខេត្ត​មិន​តម្រូវ​ឱ្យ​ពលរដ្ឋ​ពាក់​ម៉ាស់​បន្ត​ទៀត​ចាប់ពី​ថ្ងៃ​ដែល​បាន​សម្រេច​នេះ។ លោក ហ៊ុន សែន...

រដ្ឋាភិបាល​សម្រេច​ឱ្យ​អ្នកដំណើរ​បរទេស​មិន​ចាំបាច់​បង្ហាញ​លទ្ធផល​តេស្ត PCR

លោក ហ៊ុន សែន បង្គាប់​ឲ្យ​ក្រសួង​សុខាភិបាល បញ្ឈប់​ការ​តម្រូវ​ឲ្យ​អ្នកដំណើរ​ពី​បរទេស​បង្ហាញ​លទ្ធផល PCR និង​ធ្វើ​តេស្ដ​រហ័ស​ទៀត​នៅ​ពេល​មកដល់​កម្ពុជា ដោយ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​រឿង​នេះ។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ «ភូមិ​កុមារ SOS ព្រៃវែង» ពី​ខេត្ត​ព្រៃវែង នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា ថា កាលពី​ថ្ងៃ​អង្គារ លោក​បាន​សម្រេច​លើ​បញ្ហា​ចំនួន​៣ ដើម្បី​ដាក់​ឱ្យ​ប្រើប្រាស់​ចាប់តាំង​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា នេះ​តទៅ។ ទី​១ អ្នកដំណើរ​ពី​បរទេស​មិន​តម្រូវ​ឱ្យ​ធ្វើ​តេស្ដ PCR រយៈពេល ៧២​ម៉ោង​ទៀត​ទេ។ទី​២...

អង្គការ​សហប្រជាជាតិ​ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ឈប់​យក​ហេតុផល​កូវីដ​បង្ក្រាប​កូដករ​តវ៉ា​ដោយ​សន្តិវិធី

ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ឲ្យ​ឈប់​យក​ហេតុផល​កូវីដ-១៩ ដើម្បី​បង្ក្រាប​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) ដែល​ធ្វើ​កូដកម្ម​ស្រប​ច្បាប់ និង​ឲ្យ​គោរព​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី។ ការ​ទាមទារ​នេះ ធ្វើឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​បន្ទាប់ពី​បិទ​បញ្ចប់​កិច្ចប្រជុំ​លើក​ទី​៤៩ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​កាលពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២២ កន្លងមក។ ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស អ្នកស្រី មីឆែល ប៉ាហ្សេលែត បាន​បង្ហាញ​ក្ដី​កង្វល់​អំពី​ការ​ប្រើប្រាស់​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ-១៩ របស់​អាជ្ញាធរ ដើម្បី​បង្ក្រាប​កូដកម្ម​ស្រប​ច្បាប់​របស់​ក្រុម​បុគ្គលិក​កាស៊ីណូ​ណាហ្គា​វើលដ៍។ អ្នកស្រី​ថា ការ​បន្ត​បង្ក្រាប​ទៅលើ​កូដករ​ណាហ្គា​វើលដ៍ ក្រោម​ហេតុផល​កូវីដ-១៩ នេះ​ថា​នឹង​ធ្វើ​ឱ្យ​លំហ​ប្រជាធិបតេយ្យ និង​សង្គម​ស៊ីវិល​កាន់តែ​ធ្លាក់​ចុះ ក្រោយ​ពី​មន្ត្រី​ការិយាល័យ​អង្គការ​សហប្រជាជាតិ​បាន​ឃើញ​ដោយ​ផ្ទាល់​នូវ​អំពើ​ហិង្សា​នា​ពេល​ថ្មីៗ​នេះ...

កម្ពុជា​នឹង​ប្រគល់​រថយន្ត​ដឹក​វ៉ាក់សាំង​១០​គ្រឿង​ដល់​ឡាវ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី

រាជរដ្ឋាភិបាល​កម្ពុជា នឹង​ប្រគល់​រថយន្ត​ដឹក​វ៉ាក់សាំង​ចំនួន ១០​គ្រឿង​ជូន​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​នេះ ដើម្បី​ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ជា​កាយវិការ​មនុស្សធម៌​របស់​កម្ពុជា​ផង​ដែរ។ ក្រសួង​សុខាភិបាល​កម្ពុជា បាន​ចេញ​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០២២ ថា កម្ពុជា​ជា​ប្រទេស​តូច​មែន តែ​មាន​បេះដូង​ធំ​ទូលាយ ហើយ​កម្ពុជា​តែងតែ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​តាម​គោលការណ៍​មនុស្សធម៌​បែប​នេះ​រហូត​មក ដោយ​ឈរ​លើ​ស្មារតី​មិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​ល្អ​ប្រកប​ដោយ​ការ​គិតគូរ​ខ្ពស់ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ ក្នុង​តំបន់។ ប្រភព​ដដែល​អះអាង​ថា នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២២ ខាងមុខ​នេះ រដ្ឋាភិបាល​កម្ពុជា​នឹង​ប្រគល់​រថយន្ត​ដឹក​វ៉ាក់សាំង​ចំនួន...

Latest news