TAG
ទ្រី ភាព
អាជ្ញាធរថៃនឹងមកយកជនជាតិខ្លួន៣០០០នាក់ចេញពីក្រុមឆបោកអនឡាញនៅកម្ពុជា
មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញការគាំទ្រចំពោះចំណាត់ការរបស់អាជ្ញាធរថៃ ដែលបានបញ្ជូនមន្ត្រី និងនាវាកងទ័ពជើងទឹករបស់ខ្លួនមកកាន់ប្រទេសកម្ពុជា ដើម្បីប្រមូលជនជាតិថៃ ចំនួន ៣០០០នាក់ចេញពីទីតាំងដែលបម្រើការនៅក្រុមប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញនានានៅកម្ពុជាឱ្យត្រឡប់ទៅប្រទេសថៃវិញ។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post កាលពីថ្ងៃទី២៧ ខែមីនា អគ្គស្នងការនគរបាលជាតិថៃ លោក សុរាជិត ហាក់ផន (Surachate Hakparn) បានឱ្យដឹងថា អាជ្ញាធររបស់ខ្លួននឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅថ្ងៃទី២ ខែមេសា ខាងមុខនេះ ដើម្បីជួយសង្គ្រោះ និងបញ្ជូនជនជាតិថៃ ចន្លោះពី...
បទវិភាគ៖ ហេតុអ្វីលោក ហ៊ុន សែន មិនអាចបង្ក្រាបការកាប់បំផ្លាញព្រៃឈើនៅស្រុកខ្មែរ?
ការបាត់បង់ព្រៃឈើក្នុងប្រទេសកម្ពុជា ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិចាត់ទុកជាវិនាសកម្មដ៏ធំមួយ។ លោក ហ៊ុន សែន ក៏ធ្លាប់លើកយកបញ្ហានេះធ្វើជាយុទ្ធនាការនយោបាយជាច្រើនលើកច្រើនគ្រាដែរ ដោយបង្ហាញជាសាធារណៈអំពីការតាំងចិត្ត និងដាក់បញ្ជាដ៏ម៉ឺងម៉ាត់ ប៉ុន្តែចំណាត់ការរបស់គាត់ត្រូវបានគេពិពណ៌នាថាជាចំណាត់ការដែលគ្មានប្រសិទ្ធភាព។
អង្គការ Global Forest Watch បានផ្សាយថា ប្រទេសកម្ពុជាបានបាត់បង់ព្រៃឈើប្រមាណជិត ១លាន ៣សែនហិកតារ (១ ២៨០ ០០០ហិកតារ) បើគិតពីឆ្នាំ២០០២ ដល់ឆ្នាំ២០២០។ ស្រដៀងគ្នានេះ យើងធ្លាប់បានដកស្រង់សេចក្តីរាយការណ៍របស់អ្នកជំនាញនៃសកលវិទ្យាល័យរដ្ឋ...
ឧកញ៉ា ទ្រី ភាព ល្បីឈ្មោះខាងបំផ្លាញព្រៃឈើត្រូវបានផ្តល់គោរមងារជា «អ្នកឧកញ៉ា»
ឧកញ៉ា ទ្រី ភាព ដែលល្បីឈ្មោះខាងបំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» បន្ថែមទៀតកាលពីចុងឆ្នាំ២០២១ កន្លងមកនេះ។
ឧកញ៉ា ទ្រី ភាព ត្រូវបានបណ្ដាញសារព័ត៌មានអន្តរជាតិ និងអង្គការបរិស្ថានអន្តរជាតិមួយចំនួនផ្សព្វផ្សាយអំពីកេរ្តិ៍ឈ្មោះដ៏អាក្រក់ហូរហែ ពាក់ព័ន្ធការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា ក្នុងចំណោមក្រុមឧកញ៉ាព្រៃឈើមួយចំនួនទៀតដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមគ្រួសាររបស់លោក ហ៊ុន សែន មេដឹកនាំគណបក្សប្រជាជនកម្ពុជា។
ក្នុងអនុក្រឹត្យចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា...
លោក ហ៊ុន សែន ឌឺដងទៅអាមេរិកថា លោកមិនខ្វល់នឹងការដាក់ទណ្ឌកម្មរបស់មហាអំណាចមួយនេះទេ
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន និយាយផ្លែផ្កាឌឺដងទៅកាន់មហាអំណាចសហរដ្ឋអាមេរិក ថាលោកមិនខ្វល់នឹងការដាក់ទណ្ឌកម្មរបស់មហាអំណាចនេះនោះទេ ហើយទណ្ឌកម្មនេះគ្រាន់តែជាលេសនយោបាយប៉ុណ្ណោះ។
បុរសខ្លាំងនៅកម្ពុជាដែលកំពុងដឹកនាំរដ្ឋាភិបាលឯកបក្ស លោក ហ៊ុន សែន បានអះអាងក្នុងពិធីត្រួតពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ថា លោកនឹងទៅចូលរួមធ្វើជាសហប្រធានដឹកនាំអង្គប្រជុំជាមួយលោក ចូ បៃដិន នៅសហរដ្ឋអាមេរិក ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាននៅពេលនោះ។
មេដឹកនាំដែលក្រាញអំណាចជិត ៤០ឆ្នាំនៅកម្ពុជារូបនេះ...