TAG
នី ចរិយា
មន្ត្រីអាដហុកថាពួកគេនឹងទទួលបានយុត្តិធម៌ បើតុលាការសម្រេចក្តីមិនពាក់ព័ន្ធនយោបាយ
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា លើកឡើងថា ពួកគាត់ទាំង ៥រូបនឹងទទួលបានយុត្តិធម៌ បើតុលាការកំពូលឈរទៅលើឯករាជភាពក្នុងការសម្រេចសេចក្ដីដោយមិនពាក់ព័ន្ធរឿងនយោបាយ ខណៈតុលាការនឹងសម្រេចប្រកាសសាលដីកានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។
តុលាការកំពូល នៅថ្ងៃសុក្រ ទី៤ វិច្ឆិកា នេះ បានបើកសវនាការជំនុំជម្រះបណ្ដឹងសាទុក្ខមន្ត្រីជាន់ខ្ពស់ និងអតីតមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក ៥រូប បន្ទាប់ពីសាលាឧទ្ធរណ៍រាជធានីភ្នំពេញកាលពីខែឧសភា ឆ្នាំ២០២២ កន្លងទៅ បានតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញដែលបានកាត់ទោសឲ្យពួកគាត់ជាប់ពន្ធនាគារម្នាក់ៗ ៥ឆ្នាំទុកជាបានការដដែល។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក...
មេធាវីមន្ត្រីអាដហុកខកចិត្តដែលសាលាឧទ្ធរណ៍សម្រេចឱ្យកូនក្ដីជាប់ពន្ធនាគារ៥ឆ្នាំដដែល
មេធាវីការពារក្ដីឱ្យបុគ្គលិក និងអតីតបុគ្គលិកសមាគមការពារសិទ្ធិមនុស្សអាដហុក ៥រូប ខកចិត្តចំពោះសាលាឧទ្ធរណ៍ភ្នំពេញដែលបានសម្រេចកាត់ទោសឱ្យកូនក្តីរបស់ខ្លួនជាប់ពន្ធនាគារចំនួន ៥ឆ្នាំដូចការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដដែល។
នៅថ្ងៃចន្ទ ទី២៣ ឧសភា នេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រាជធានីភ្នំពេញ លោក ស៊ិន វិសាល បានប្រកាសតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល ដោយអះអាងថា ការសម្រេចសេចក្ដីរបស់តុលាការថ្នាក់ក្រោមជារឿងត្រឹមត្រូវ។
មេធាវីការពារក្ដី លោក សំ ទិត្យសីហា បង្ហាញការសោកស្ដាយដែលសាលាឧទ្ធរណ៍នៅតែកាត់ទោសកូនក្ដីឱ្យជាប់ពន្ធនាគារ ៥ឆ្នាំដូចការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដែរ។ លោកបន្តថា ដំណើរការសវនាការសំណុំរឿងនេះ តុលាការមិនបានកោះហៅនាង ខុម...
ឧទ្ធរណ៍នឹងប្រកាសដីកាបណ្ដឹងសារទុក្ខអតីតនិងមន្ត្រីអាដហុក៥រូបនៅពាក់កណ្ដាលខែក្រោយ
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងប្រកាសដីកាបណ្ដឹងសារទុក្ខលើអតីត និងអ្នកការពារសិទ្ធិមនុស្សអាដហុក ៥រូបនៅពាក់កណ្ដាលខែក្រោយ ក្រោមបទចោទប្រកាន់ «សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី» ក្នុងសំណុំរឿង នាង ខុម ចាន់តារាទី ហៅស្រីមុំ។
ការលើកពេលនេះ ធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍បានបើកសវនាការពេញមួយរសៀលនាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ តាមបណ្ដឹងសារទុក្ខរបស់មេធាវីការពារក្ដីឱ្យអ្នកការពារសិទ្ធិមនុស្សអាដហុក និងអតីតអាដហុកទាំង ៥រូប ដែលប្រឆាំងនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញដែលបានកាត់ឱ្យពួកគាត់ជាប់ពន្ធនាគារ។
ក្នុងបន្ទប់សវនាការ ប្រធានក្រុមប្រឹក្សាសាលាឧទ្ធរណ៍ លោក ស៊ិន វិសាល បានសួរទៅអ្នកការពារសិទ្ធិមនុស្សទាំង...
សាលាឧទ្ធរណ៍នឹងបើកសវនាការសំណុំរឿងមន្ត្រីអាដហុកនៅចុងខែមេសា
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងបើកសវនាការសំណុំរឿងមន្ត្រី និងអតីតមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុកចំនួន ៥នាក់ នៅចុងខែមេសា នេះ ក្រោមបទចោទ «សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី»។
នៅក្នុងដីកាដាច់ដោយឡែកពីគ្នាចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ចេញដោយព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍រាជធានីភ្នំពេញ លោក អ៊ឹម សុផាន បានកោះហៅមន្ត្រីសមាគមអាដហុក ៣រូប រួមមានលោក យី សុខសាន្ត លោក នី សុខា និងអ្នកស្រី...
សាលាឧទ្ធរណ៍លើកពេលសវនាការមន្ត្រីអាហុដក៥រូបដោយសារមេធាវីជាប់ធ្វើចត្តាឡីស័ក
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ លើកពេលសវនាការក្នុងសំណុំរឿងអ្នកការពារសិទ្ធិមនុស្សអាដហុក ៥រូប ដោយសារមេធាវីមួយរូបជាប់ធ្វើចត្តាឡីស័ក។
កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ មេធាវីការពារក្ដីឱ្យអ្នកការពារសិទ្ធិមនុស្សអាដហុកចំនួន ៤រូប និងមេធាវីការពារក្ដីឱ្យអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក នី ចរិយា បានដាក់បណ្ដឹងសារទុក្ខទៅសាលាឧទ្ធរណ៍ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសអ្នកទាំង ៥រូបដាក់ពន្ធនាគារម្នាក់ៗចំនួន ៥ឆ្នាំពីបទចោទប្រកាន់ «សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី» កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨។
ក្រោយពីដាក់បណ្ដឹងជិត ៥ឆ្នាំ សាលាឧទ្ធរណ៍បានយកបណ្ដឹងដែលក្រុមមេធាវីបានដាក់នោះមកបើកសវនាការនៅថ្ងៃទី២៥ មីនា...
បុគ្គលិកនិងអតីតបុគ្គលិកអាដហុកនឹងចូលសវនាការក្នុងសំណុំរឿងសូកប៉ាន់សាក្សីនៅចុងខែនេះ
បុគ្គលិក និងអតីតបុគ្គលិកសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក ចំនួន ៥នាក់ នឹងចូលរួមសវនាការសាលាឧទ្ធរណ៍រាជធានីភ្នំពេញលើបណ្តឹងសារទុក្ខរបស់ពួកគេ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក្នុងសំណុំរឿងសូកប៉ាន់សាក្សីទៅតាមដីកាកោះរបស់តុលាការ។
សេចក្ដីប្រកាសព័ត៌មានរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក នៅថ្ងៃអង្គារ ទី១៥ មីនា នេះ បានឱ្យដឹងថា បុគ្គលិកសមាគមអាដហុកចំនួន ៣រូបរួមមាន លោក នី សុខា លោក យី សុខសាន្ត...