TAG
នី ណាក់
IDEA TALK៖ តើមានអ្វីនៅពីក្រោយការមិនស៊ើបអង្កេតករណីប៉ុនប៉ងសម្លាប់លោក នី ណាក់?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ស្តីអំពី៖ «តើមានអ្វីនៅពីក្រោយការមិនស៊ើបអង្កេតករណីប៉ុនប៉ងសម្លាប់លោក នី ណាក់?»។
IDEA TALK៖ តើអំពើហិង្សាលើលោក នី ណាក់ ជះឥទ្ធិពលអវិជ្ជមានបែបណាដល់មុខមាត់នាយករដ្ឋមន្ត្រីបន្តពូជទៅកាន់អ.ស.ប?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ស្តីអំពី៖ «តើអំពើហិង្សាលើលោក នី ណាក់ ជះឥទ្ធិពលអវិជ្ជមានបែបណាដល់មុខមាត់នាយករដ្ឋមន្ត្រីបន្តពូជទៅកាន់អង្គការសហប្រជាជាតិ?»។
សង្គមស៊ីវិលទទូចឱ្យរដ្ឋាភិបាលស្វែងរកក្រុមជនដៃដល់ដែលប្រើហិង្សាលើលោក នី ណាក់ មកផ្ដន្ទាទោស
ក្រុមអង្គការសង្គមស៊ីវិលទទូចទៅរដ្ឋាភិបាល និងសមត្ថកិច្ច ត្រូវស្វែងរកជនក្រុមជនដៃដល់ដែលប្រើអំពើហិង្សាលើលោក នី ណាក់ យកមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីបញ្ចប់ការរិះគន់ទៅលើរដ្ឋាភិបាលថ្មីពីសំណាក់សាធារណជន ខណៈមានការសង្ស័យថាជាការរៀបចំទុកជាមុន។
ការទាមទារនេះ ធ្វើឡើងបន្ទាប់ពីសកម្មជនសង្គមលោក នី ណាក់ កាលពីថ្ងៃទី១២ ខែកញ្ញា ត្រូវជនមិនស្គាល់មុខជិះម៉ូតូបុកពីក្រោយឲ្យដួល ហើយនាំគ្នាចុះមកវាយនឹងដំបងដែកត្រង់ក្បាល និងកន្លែងផ្សេងទៀតបណ្តាលឲ្យចេញឈាមស្រោចលើដងខ្លួនក្នុងបំណងធ្វើឃាតរូបលោក។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily ថា...
សកម្មជនសង្គមលោក នី ណាក់ ត្រូវជនមិនស្គាល់វាយនឹងដំបងដែកត្រង់ក្បាលបំណងធ្វើឃាត
សកម្មជនសង្គមលោក នី ណាក់ ត្រូវជនមិនស្គាល់មុខជិះម៉ូតូបុកពីក្រោយឱ្យដួល ហើយនាំគ្នាចុះមកវាយនឹងដំបងដែកត្រង់ក្បាល និងកន្លែងផ្សេងទៀតបណ្តាលឱ្យចេញឈាមស្រោចលើដងខ្លួន ក្នុងបំណងធ្វើឃាតរូបលោក នៅថ្ងៃទី១២ ខែកញ្ញា នេះ ហើយស្ថានភាពរបស់លោកនៅពេលនេះកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅឡើយ។
ភរិយារបស់លោក នី ណាក់ សរសេរលើគណនីហ្វេសប៊ុកឈ្មោះ IMAN-KH ដែលជាគណនីហ្វេសប៊ុករបស់លោក នី ណាក់ ផ្ទាល់នៅថ្ងៃទី១២ កញ្ញា នេះថា នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣...