29 C
Phnom Penh

TAG

បណ្ដាញ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា

IDEA TALK៖ តើ​ការ​ពង្រីក​មាឌ​របស់​បក្ស​ប្រជាជន​នៅ​អាមេរិក​ជះ​ឥទ្ធិពល​បែប​ណា​ដល់​ក្រុម​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ការ​ពង្រីក​មាឌ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​សហរដ្ឋ​អាមេរិក​ជះ​ឥទ្ធិពល​បែប​ណា​ដល់​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ?»។

បទវិភាគ៖ តើ​ការ​ប្រកាស​ជោគជ័យ​នៅ​បរទេស​របស់​បក្ស​ប្រជាជន​ជា​ជោគជ័យ​អ្វី​ឲ្យ​ប្រាកដ?

បណ្ដាញ​សាខា​បក្ស​ប្រជាជន​កម្ពុជា ចំណាយ​ថវិកា និង​ពេលវេលា​យ៉ាង​តិច ៨​ឆ្នាំ ដើម្បី​ចង់​ដឹង​ថា តើ​ខ្មែរ​ឯ​បរទេស​ប៉ុន្មាន​នាក់​គាំទ្រ​អតីត​បក្ស​កុម្មុយនីស្ត​បង្កើត​ដោយ​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ឬ​បក្ស​កុម្មុយនីស្ត​វៀតណាម។ តទៅ​នេះ លោក ហាស់ សាន សូម​រំឭក​អំពី​អ្វី​ដែល​សារព័ត៌មាន The Cambodia Daily ផ្សាយ​កាលពី​ឆ្នាំ​២០២១ ដែល​និយាយ​អំពី​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ឯ​បរទេស​ប្រគល់​ឲ្យ​ដោយ​បក្ស​ប្រជាជន​កម្ពុជា។ រយៈពេល​ប្រមាណ ៨​ឆ្នាំ​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២២ បក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​ទិស ឬ​ប្រគល់​ភារកិច្ច និង​ការ​ទទួល​ខុសត្រូវ​ឲ្យ​សមាជិក​បក្ស ជា​កូន-ចៅ​មន្ត្រី​ជាន់ខ្ពស់​បក្ស​បង្កើត​បណ្ដាញ សាខា​បក្ស​ឯនាយ​សមុទ្រ...

IDEA TALK៖ តើ​ចរន្ត​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​សហរដ្ឋ​អាមេរិក នឹង​ជួប​វិបត្តិ​បែប​ណា​ទៅ​ថ្ងៃ​អនាគត?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ចរន្ត​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​សហរដ្ឋ​អាមេរិក នឹង​ជួប​វិបត្តិ​បែប​ណា​ទៅ​ថ្ងៃ​អនាគត?»។

ភាគ​បញ្ចប់៖ បណ្ដាញ​សាខា​រចនាសម្ព័ន្ធ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ប្រទេស​ថៃ

រាជាណាចក្រ​ថៃឡង់ដ៍ ជា​អ្នក​ជិតខាង​របស់​រាជាណាចក្រ​កម្ពុជា។ រាជាណាចក្រ​មួយ​នេះ​សម្បូរ​ទៅ​ដោយ​ក្រុម​ការងារ​បម្រើ​បក្ស​ប្រជាជន​កម្ពុជា រៀបចំ​បណ្ដាញ សាខា រចនាសម្ព័ន្ធ​ក្នុង​បេសកកម្ម​គ្រប់គ្រង និង​តាមដាន​សកម្មភាព​ពលករ​ខ្មែរ​ដែល​គេ​ហៅថា ក្រុម​ការងារ​កសាង​ពង្រឹង​គណបក្ស។ ក្រុម​ការងារ​បម្រើ​បក្ស​ប្រជាជន​កម្ពុជា​នៅ​តាម​ខេត្ត​ក្នុង​រាជាណាចក្រ​ថៃឡង់ដ៍ មាន​ឈ្មោះ​ខុស​ពី​ក្រុម​ការងារ​បម្រើ​បក្ស​ប្រជាជន​កម្ពុជា​នៅ​ប្រទេស​ដទៃ។ គេ​ឲ្យ​ឈ្មោះ​ថា ក្រុម​ការងារ​កសាង ពង្រឹង​គណបក្ស (ប្រជាជន​កម្ពុជា) ប្រចាំ​ប្រទេស​ថៃ មិន​ហៅ​ថា​ក្រុម​ការងារ​រៀបចំ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស ឬ​ហៅ​ថា​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស​នោះ​ទេ។ យោង​តាម​សេចក្តី​ព្រាង សេចក្តី​សម្រេច​ស្តី​អំពី​ការ​កែសម្រួល​ក្រុម​ទទួល​បន្ទុក​តាម​តំបន់​នៅ​ប្រទេស​ថៃ និង​លេខាធិការដ្ឋាន​របស់​ក្រុម​ការងារ​កសាង​ពង្រឹង​គណបក្ស​ប្រចាំ​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២១ ដែល​មាន ៤​ប្រការ បក្ស​ប្រជាជន​កម្ពុជា...

ភាគ​១៩៖ តើ​ប្រទេស​ប្រជាធិបតេយ្យ​មិន​ផ្តាច់​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ផ្ដាច់ការ​មកពី​កត្តា​អ្វី?

រដ្ឋាភិបាល​នៃ​ប្រទេស​គោរព​ច្បាប់​បាន​បណ្តោយ​ឲ្យ​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​កម្ពុជា​ស្រេច​តែ​ចិត្ត ខណៈ​ពលរដ្ឋ​ខ្មែរ​ដង្ហោយ​ហៅ​រក​យុត្តិធម៌ រក​សិទ្ធិ​សេរីភាព។ ក្នុង​ភាគ​ទី​១៩ នេះ លោក ហាស់ សាន ពិនិត្យ​មើល​កត្តា​ដែល​ទុក​ឲ្យ​របប​សព្វថ្ងៃ​រស់នៅ​តទៅទៀត ហើយ​ទុក​ឱកាស​ឲ្យ​រដ្ឋអំណាច​លោក ហ៊ុន សែន ប្រើ​ធនធាន​បាន​ពី​ការ​បំផ្លាញ​ជាតិ​ទៅ​បំភិតបំភ័យ​សហគមន៍​ខ្មែរ​នៅ​បរទេស។ រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា ដឹកនាំ​ដោយ​មហា​បុរស ហ៊ុន សែន បាន​ទទួល​ការ​ជួយ​ឧបត្ថម្ភ​លើក​ទឹកចិត្ត​ពី​ប្រទេស​មួយ​ចំនួន​ដែល​ថា​ប្រកាន់​ប្រជាធិបតេយ្យ មាន​សេរីភាព​គោរព​សិទ្ធិមនុស្ស គោរព​ច្បាប់ ទោះ​ជា​មាន​ការ​រិះគន់ ថ្កោលទោស ចោទប្រកាន់​អំពី​រឿង​រំលោភ​សិទ្ធិមនុស្ស...

ភាគ​១៨៖ តើ​ការ​បង្កើត​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​នៅ​បរទេស​ដើម្បី​បម្រើ​ទិសដៅ​អ្វី​ខ្លះ?

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រឹង​ជ្រោមជ្រែង​កូនប្រុស​ឲ្យ​ស្នង​តំណែង ដោយ​ប្រឹង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ឥត​ក្រែងចិត្ត​បុគ្គល​ណា​ឡើយ។ តទៅ​នេះ លោក ហាស់ សាន សូម​ជូន​សេចក្តី​រាយការណ៍​ភាគ​ទី​១៨ ថា​តើ​ទំហំ​នៃ​កិច្ចប្រឹងប្រែង​នោះ​មាន​រូបភាព​ដូចម្តេច​ខ្លះ? ការ​តាមដាន សង្កេត សិក្សា វិភាគ​អំពី​កិច្ចប្រឹងប្រែង​ដើម្បី​ពង្រីក​ពង្រឹង​បក្ស​ប្រជាជន​កម្ពុជា ដោយ​រើស​មនុស្ស​ទាំង​ក្មេង​ទាំង​ចាស់​បង្កើត​បណ្ដាញ​សាខា​បក្ស​នៅ​ក្រៅ​ប្រទេស អាច​នឹង​បម្រើ​ឲ្យ​ទិសដៅ​មួយ​ចំនួន​ដែល​អ្នកគាំទ្រ​ទ្រឹស្ដី​បក្ស​ហៅថា “ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ” ឬ​ថា​លើស​ពី​ពីរ ឬ​ក៏​ថា​សត្វ​មួយ​ទ្រុង ឬ​មួយ​ហ្វូង។ ដោយ​មិន​និយាយ​អំពី​ភាព​ស្រប​ច្បាប់ ឬ​មិន​ស្រប​ច្បាប់ ក្រុម​ការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត...

អ្នក​ឃ្លាំមើល​ថា​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​កំពុង​ចាញ់បោក​រដ្ឋាភិបាល​កម្ពុជា​ដែល​ធ្លាប់​ធ្វើ​បាប​ខ្លួន

អតីត​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​ជាតិ​កម្ពុជា​ក្នុង​សម័យ​សាធារណរដ្ឋ អះអាង​ថា ពលរដ្ឋ​ខ្មែរ​ដែល​ភៀស​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​នៅ​ទឹកដី​កម្ពុជា មក​រស់នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក ដែល​ពេញ​ដោយ​សេរីភាព គឺ​ពួកគេ​កំពុង​ចាញ់​ល្បិច​លួងលោម​ងាក​ទៅ​ចូលរួម​គាំទ្រ​បណ្ដាញ​ក្រុម​បក្ខពួក​របស់​រដ្ឋាភិបាល​ខ្មែរ​ដែល​ធ្លាប់​ធ្វើ​បាប​ខ្លួន​ទៅវិញ។ លោក វ៉ាន សរ បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ ថា ពលរដ្ឋ​ខ្មែរ​ដែល​មាន​វាសនា​មក​រស់នៅ​លើ​ទឹកដី​សេរីភាព​សហរដ្ឋ​អាមេរិក គួរតែ​ឈ្វេងយល់ និង​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​មុន​នឹង​សម្រេច​ចិត្ត​គាំទ្រ​បក្ស​កាន់​អំណាច​នៅ​ក្រៅ​ប្រទេស ព្រោះ​ថា​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុង​នាម​ជា​ជន​ភៀស​ខ្លួន​ដោយសារតែ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាល​របស់​ខ្លួន គឺជា​ការរស់នៅ​ដោយ​ឈឺចាប់​ជាទីបំផុត។ លោក វ៉ាន...

ភាគ​១៧៖ ការ​វាតទី​ឥទ្ធិពល​នៃ​បក្ស​ប្រជាជន​កម្ពុជា​និង​អង្គការ​ចាត់តាំង​យុវជន​ក្រៅ​ប្រទេស

មាន​ចម្ងល់​ពី​មជ្ឈដ្ឋាន​សហគមន៍​ខ្មែរ​នៅ​បរទេស ថា​តើ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចេតនា​អ្វី​ក្នុង​ការ​បង្កើន​ការ​កសាង​ពង្រឹង​បក្ស​នៅ​បរទេស។ ក្នុង​ភាគ​ទី​១៧ នេះ លោក ហាស់ សាន សូម​ជូន​សេចក្តី​រាយការណ៍​បន្ត​អំពី​ការ​រៀបចំ​ចាត់តាំង​សាខា​បណ្ដាញ​បក្ស​ក្នុង​រាជាណាចក្រ​ថៃឡង់ដ៍ និង​ប្រតិកម្ម​ពី​ក្រសួង​យុត្តិធម៌។ បេសកកម្ម​ពង្រឹង និង​ពង្រីក​សាខា​បណ្ដាញ​បក្ស​ប្រជាជន​កម្ពុជា​នៅ​ឯ​ក្រៅ​ប្រទេស​យ៉ាង​សកម្ម មាន​កន្លែង​ខ្លះ​រៀបចំ​ប្រព្រឹត្ត​ទៅ​ដោយ​ស្ងាត់ៗ មាន​កន្លែង​ខ្លះ​រៀបចំ​ប្រព្រឹត្ត​ទៅ​ដោយ​ចំហ នៅតែ​បង្ក​ឲ្យ​មាន​ចម្ងល់ មាន​មន្ទិល​ចំពោះ​ទិសដៅ គោលបំណង និង​គោលដៅ​នៃ​បេសកកម្ម​នេះ ក្នុង​គំនិត​របស់​បណ្តា​សមាជិក​សហគមន៍​ខ្មែរ​នៅ​បរទេស។ ម្យ៉ាង​ទៀត អ្នក​ទទួល​ខុសត្រូវ​ថ្នាក់លើ គឺ​សុទ្ធសឹងតែ​ជា​នាហ្មឺន មន្ត្រី នាយ​ទាហាន នាយ​ប៉ូលិស​ជាតិ​ក្នុង​ស្ថាប័ន​រដ្ឋ​ខាង​បក្ស​ប្រជាជន​កម្ពុជា ជា​បក្ស​នយោបាយ​ផ្ដាច់ការ​ផ្ដាច់មុខ...

ភាគ​១៦៖ បក្ស​ប្រជាជន​កម្ពុជា​ខំ​ជ្រើសរើស​សមាជិក​នៅ​បរទេស មិន​ថា​ក្មេង​ឬ​ចាស់

ពី​ប្រទេស​កម្ពុជា ទៅ​អឺរ៉ុប អាមេរិក​ខាងជើង អូស្ត្រាលី នូវែលហ្សេឡង់ ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តែងតាំង​ខ្មែរ​អ្នក​គាំទ្រ​នៅ​ឯ​បរទេស​ឲ្យ​ធ្វើការ​បម្រើ​បក្ស។ តើ​ពលរដ្ឋ​ខ្មែរ​តាម​សហគមន៍​យល់​យ៉ាង​ណា​ដែរ? ក្នុង​ភាគ​ទី​១៦ លោក ហាស់ សាន សូម​ពិនិត្យ​មើល​កិច្ចប្រឹងប្រែង​របស់​គេ ថា​តើ​ដើម្បី​អ្វី? យើង​បាន​ផ្សាយ​ជូន​ជ្រាប​រាប់​ខែ​មក​ហើយ​អំពី​កិច្ចប្រឹងប្រែង​នៃ​ក្រុម​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល ដឹកនាំ​ដោយ​កូនប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែល​មាន​តំណែង​មុខនាទី​ដឹកនាំ​កិច្ចការ​កងកម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​ផ្នែក៖ ជា​នាយការិយាល័យ​ប្រឆាំង​ភេរវកម្ម​នៃ​ក្រសួង​ការពារ​ជាតិជា​មេបញ្ជាការ​រង​កង​អង្គរក្សជា​នាយអគ្គសេនាធិការ​រង​កងយោធពល​ខេមរភូមិន្ទជា​មេបញ្ជាការ​រង​កងទ័ព​ជើងគោកជា​សមាជិក​គណៈកម្មាធិការ​កណ្តាល...

ភាគ​១៥៖ តើ​គណបក្ស​ប្រជាជន​កម្ពុជា​បង្កើត​បណ្ដាញ​ក្នុង​រាជាណាចក្រ​ថៃ​ដើម្បី​អ្វី?

គណបក្ស​ប្រជាជន​កម្ពុជា បង្កើត​បណ្ដាញ​សាខា​បក្ស​ក្នុង​ប្រទេស​ថៃ ក្រោយពី​រៀបចំ​បណ្ដាញ​ចាត់តាំង​នៅ​ប្រទេស​ដទៃ។ តើ​ការ​រៀបចំ​បេសកកម្ម​ថ្មី​នេះ ធ្វើ​ដើម្បី​តែ​គាំទ្រ​បេក្ខភាព​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជា​អនាគត​នាយករដ្ឋមន្ត្រី​ស្នង​ត្រកូល ឬ​ដើម្បី​ផែនការ​អ្វី​មួយ​ធំ​ជាង​ហ្នឹង? ទិវា​ជ័យជម្នះ ៧ មករា ឆ្នាំ​២០២២ នេះ ជា​ខួប​ទី​៤៣ មិន​បាន​ប្រារព្ធ​ដូច​សព្វដង​នោះ​ទេ ព្រោះ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ថ្លែង​ថា ក្នុង​កាលៈទេសៈ​នេះ បើ​ប្រារព្ធ​ធ្វើ​ពិធី​អបអរ​សាទរ​តូចតាច​ពេក វា​ដូចជា​មិន​ស័ក្តិសម ប្រារព្ធ​ពិធី​អបអរ​សាទរ​ធំ​ពេក វា​ខ្លាច​ឆ្លង​មេរោគ​ថ្មី អូមីក្រុង នៃ​ជំងឺ​កូវីដ-១៩។ លោក​ថា​ដូច្នេះ​ហើយ​បាន​ជា​លោក​យក​ឱកាស​ហ្នឹង​ទៅ​ជួប​មេដឹកនាំ​យោធា​ភូមា​វិញ។ ប៉ុន្តែ​សមាជិក​បក្ស...

Latest news