មានចម្ងល់ពីមជ្ឈដ្ឋានសហគមន៍ខ្មែរនៅបរទេស ថាតើគណបក្សប្រជាជនកម្ពុជា មានចេតនាអ្វីក្នុងការបង្កើនការកសាងពង្រឹងបក្សនៅបរទេស។ ក្នុងភាគទី១៧ នេះ លោក ហាស់ សាន សូមជូនសេចក្តីរាយការណ៍បន្តអំពីការរៀបចំចាត់តាំងសាខាបណ្ដាញបក្សក្នុងរាជាណាចក្រថៃឡង់ដ៍ និងប្រតិកម្មពីក្រសួងយុត្តិធម៌។
បេសកកម្មពង្រឹង និងពង្រីកសាខាបណ្ដាញបក្សប្រជាជនកម្ពុជានៅឯក្រៅប្រទេសយ៉ាងសកម្ម មានកន្លែងខ្លះរៀបចំប្រព្រឹត្តទៅដោយស្ងាត់ៗ មានកន្លែងខ្លះរៀបចំប្រព្រឹត្តទៅដោយចំហ នៅតែបង្កឲ្យមានចម្ងល់ មានមន្ទិលចំពោះទិសដៅ គោលបំណង និងគោលដៅនៃបេសកកម្មនេះ ក្នុងគំនិតរបស់បណ្តាសមាជិកសហគមន៍ខ្មែរនៅបរទេស។
ម្យ៉ាងទៀត អ្នកទទួលខុសត្រូវថ្នាក់លើ គឺសុទ្ធសឹងតែជានាហ្មឺន មន្ត្រី នាយទាហាន នាយប៉ូលិសជាតិក្នុងស្ថាប័នរដ្ឋខាងបក្សប្រជាជនកម្ពុជា ជាបក្សនយោបាយផ្ដាច់ការផ្ដាច់មុខ ជាអតីតបក្សកុម្មុយនីស្តហាណូយនិយម បែកខ្នែងមែកធាងចេញពីបក្សកុម្មុយនីស្តឥណ្ឌូចិន ឈ្មោះថា បក្សប្រជាជនបដិវត្តន៍កម្ពុជា។
តាមឯកសារពីអ្នកនិពន្ធបស្ចិមប្រទេស បំណងបង្កើតពង្រីកឥទ្ធិពលកុម្មុយនីស្តនៅអាស៊ីអាគ្នេយ៍ចាប់ផ្តើមតាំងពីឆ្នាំ១៩៣០ ក្រោមកិច្ចផ្ដួចផ្ដើមគំនិតពីប្រធាន ហូ ជីមិញ ដោយលាតសន្ធឹងពីប្រទេសយៀកណាម កម្ពុជា លាវ ថៃឡង់ដ៍ ភូមា និងម៉ាឡេស៊ី។
បក្សប្រជាជនបដិវត្តន៍កម្ពុជា ឈ្មោះដើម បក្សបដិវត្តន៍ប្រជាជនខ្មែរ ចាប់កំណើតក្នុងសមាជបក្សកុម្មុយនីស្តឥណ្ឌូចិន នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៥១ ក្រោមការសម្រេចចិត្តពីមេដឹកនាំយៀកណាម ឡេ ឌឹកថ។ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៥១ បក្សបដិវត្តន៍ប្រជាជនខ្មែរ បង្កើតគណៈកម្មាធិការរៀបចំ និងឃោសនា ព្រមទាំងគណៈកម្មាធិការកណ្តាល ឬមជ្ឈិមបក្សបណ្ដោះអាសន្ន។ ប្រធានបក្សកុម្មុយនីស្តកម្ពុជា គ្រានោះឈ្មោះ សឺង ង៉ុកមិញ ហៅ អាចារ្យ មៀន។ ប្រមាណពីរខែមុន នៅថ្ងៃទី២៦ ខែកក្កដា ព្រះមហាក្សត្រ នរោត្តម សីហនុ ទ្រង់ប្រសិទ្ធិនាមក្រុមចលនាខ្មែរឥស្សរៈដឹកនាំដោយ សឺង ង៉ុកមិញ ថាជាក្រុមខ្មែរយៀកមិញ។
គេមិនដឹងច្បាស់ថា ហេតុអ្វីបក្សប្រជាជនកម្ពុជា យកថ្ងៃកំណើតបក្សនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ នោះឡើយ។
រីឯថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦០ ជាថ្ងៃសមាជបក្សបដិវត្តន៍ប្រជាជនខ្មែរលើកទី២ ដែលមាន ទូ សាមុត ជាមេ នួន ជា ជាមេរង សាឡុត ស ជាមនុស្សទី៣ ហើយបានដូរឈ្មោះបក្សបដិវត្តន៍ប្រជាជនខ្មែរ ជាបក្សពលករកម្ពុជា។
ក្រុម ប៉ុល ពត យកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦០ ជាថ្ងៃកំណើតបក្ស។ ក្រុម សាឡុត ស ឬ ប៉ុល ពត ចង់បំបាត់ឥទ្ធិពលយៀកណាមលើបក្សកុម្មុយនីស្តកម្ពុជា។ យើងសង្កេតឃើញថា មកទល់ពេលនេះ បក្សនយោបាយមានឫសគល់ពីបក្សកុម្មុយនីស្តយៀកណាម នៅតែបន្តប្រពៃណីវាតទីវាតឥទ្ធិពលទៅក្នុងមជ្ឈដ្ឋានខ្មែរដដែល ប៉ុន្តែធ្វើឡើងតាមរូបភាព ទ្រង់ទ្រាយបែបផែនផ្សេងៗគ្នា។
ក្រៅតែពីបង្កើតសាខា បណ្ដាញ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនបក្សប្រជាជនកម្ពុជាតាមសហគមន៍ខ្មែរនៅប្រទេសលោកសេរី ខាងបស្ចិមទិស និងប្រទេសរីកចម្រើននៅអាស៊ីដែលមានពលករខ្មែរធ្វើចំណាកស្រុកធ្វើការទីនោះ ក្នុងភាគទី១៧ នេះ យើងសូមរាយការណ៍ជូនជ្រាបអំពីការបង្កើនឥទ្ធិពលបក្សប្រជាជនកម្ពុជា ក្នុងរាជាណាចក្រថៃឡង់ដ៍ ជាបន្តទៅទៀត ហើយពិចារណាទាំងអស់គ្នាថា តើជាគោលការណ៍នយោបាយដើម្បីចង់បានអ្វី។

ក្រុមទទួលបន្ទុកតំបន់ខេត្តរ៉ាក់យ៉ង មានសមាសភាព និងឈ្មោះ ៤០នាក់៖
- ប្រធាន ឈ្មោះ សួង សង្វាវុទ្ធី;
- អនុប្រធាន ឈ្មោះ គឿន ភិរម្យ;
- អនុប្រធាន ឈ្មោះ អ៊ូ រតនា
សមាជិកបុរសឈ្មោះ៖
- កែវ ហុកលី;
- លឹម ហាវទី;
- តាំង កក់;
- ផន សុភ័ក្រ;
- ភួង វ៉ាន់ដា;
- ជាវ សុខថេង;
- យូ ងួនហេង;
- អ៊ុក វិមល;
- ហេង រស្មី;
- ឃឹម សំភារ;
- មឹង វិរិយា;
- ហេង នីវិរិយ៉ា;
- ទុំប៉ែន វីរៈវិទូ;
- លី គឹមស្រេង;
- លី ប៊ុនហេង;
- គង់ ច័ន្ទទី;
- ចាន់ វុទ្ធី;
- ជា ឧត្តម;
- រស់ និច;
- ហែម ពៅ;
- មាន ច័ន្ទប៉ាទី;
- ហែម ប៊ុនថូ;
- គឹម សុវិសិទ្ធ;
- ស៊ុំ វណ្ណា;
- កេត សុវណ្ណឌី;
- វិចិត្រ ធារ៉ា;
- ប៉ិច សុធា;
- រ៉ុម វុត្ថា;
- ជិន ជ័យារិទ្ធ;
- ឯល រ៉ូហ្សា;
- សោម ដឺលុច្ស;
- ទេព ជីវសុខុម;
- ជួប សុមានិត។
សមាជិកស្ត្រីឈ្មោះ៖
- ស្រ៊ុន ដាណែត;
- រឿន សុរ៉ានី;
- ចំរើន សុជាតា;
- ពៅ សុខា។
ក្រុមទទួលបន្ទុកតំបន់ខេត្តប៉ាធុមថានី មានសមាសភាព និងឈ្មោះ ២៥នាក់៖
- ប្រធាន ស្ត្រីឈ្មោះ សួស រដ្ឋាវី;
- អនុប្រធាន បុរសឈ្មោះ ទៀវ ទិត្យាកោមល;
- អនុប្រធាន បុរសឈ្មោះ ជ្រុន ថេរ៉ាវង្ស។
សមាជិកបុរសឈ្មោះ៖
- ឯម សុភ័ណ្ឌរិទ្ធ;
- តាំង សុភ័ក្រ;
- ជា ស៊ាងហុង;
- ស៊ុម ផារ៉ែន;
- កែ ឧត្តម;
- ហេង ប៊ុនថា;
- ឃុត អ៊ូច;
- ពេជ្រ បញ្ញា;
- វ៉ាន់ រតនា;
- ហ៊ូ ចាន់ណារ៉ា;
- ថេង ហុង;
- ជី វណ្ណរិទ្ធ;
- ទេព សុជាតា;
- ឈឹម សំបុត្រ;
- សុខ សាវ៉ាត;
- ព្រុំ វាសនា;
- ចែម រម្យនា;
- ម៉ូវ ម៉េង;
សមាជិកស្ត្រីឈ្មោះ៖
- ប៉ុក ករុណា;
- ផាន់ សុនីតា;
- ឡេង ខេមរវត្តី;
- ចែម រម្យនា;
- ប៊ូ យុទ្ធី។
សមាសភាព និងឈ្មោះនៃក្រុមការងារកសាងពង្រឹងបក្សប្រចាំប្រទេសថៃ តាមតំបន់ខេត្តផ្សេងៗទៀត នឹងជូនជ្រាបបន្តទៅទៀតពេលក្រោយ។ ក្នុងភាគទី១៧ នេះ យើងខ្ញុំសូមស្រង់ពាក្យពេចន៍សរសេរតាមទំព័រហ្វេសប៊ុករបស់មន្ត្រីគ្រប់គ្រងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនបក្សក្រៅប្រទេស ដែលបញ្ចេញប្រតិកម្មទៅនឹងសេចក្តីរាយការណ៍ភាគទី១៥ របស់យើងទាក់ទងនឹងសកម្មភាពរបស់ខ្លួននៅសហរដ្ឋអាមេរិកពីចុងខែធ្នូ ឆ្នាំ២០២១ និងដើមខែមករា ឆ្នាំ២០២២។
នេះជាខ្លឹមសារដើមនៃប្រតិកម្មពីបណ្ឌិត គឹម សន្តិភាព ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនបក្សប្រជាជនកម្ពុជានៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២៖
«ជូនក្រុមវិភាគបែកស្លុយ CAMBODIA DAILY!
ខ្ញុំជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់!
ឯកឧត្តម ម៉ឹង ពន្លក ជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅសហរដ្ឋអាមេរិក! របៀបរបបធ្វើការរបស់រចនាសម្ព័ន្ធ CPP (ឬបក្សប្រជាជនកម្ពុជា) បានកំណត់ច្បាស់លាស់! ការវិភាគបែបញុះញង់ ជាចរិតរបស់លោកឯង!
ល្មមលះបង់មារយាទនេះហើយលោក!»។

យើងបានធ្វើសេចក្តីរាយការណ៍ដែលមានខ្លឹមសារដើមដោយសង្ខេបដូចតទៅនេះ៖
«…ថ្ងៃទី២៦ ខែធ្នូ គេឃើញ គឹម សន្តិភាព និងភរិយា ជាម ចន្ទសុផារ៉ា នៅម្តុំភោជនីយដ្ឋាន Boiling Point ក្រុង Irvine រដ្ឋកាលីហ្វ័នីញ៉ា។ ថ្ងៃទី២៩ ខែធ្នូ គេឃើញ គឹម សន្តិភាព និងភរិយាជិះក្នុងរថយន្តតាមផ្លូវពីក្រុង Los Angeles ទៅក្រុង San Francisco ម្តុំ Buttonwillow។ ថ្ងៃទី៣០ ខែធ្នូ គេឃើញគូស្វាមីភរិយានៅម្តុំចម្ការធ្វើស្រាទំពាំងបាយជូរ Cade Estate Winery Angwin កាលីហ្វ័នីញ៉ា។ ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ គឹម សន្តិភាព បង្ហោះរូបភាពផ្ញើសារជូនពរពីក្រុង Los Angeles និងជួបជុំជាមួយខ្មែរដទៃទៀតនៃក្រុមការងារយុវជនបក្សនៅប្រទេសកម្ពុជា និងអូស្ត្រាលីជាច្រើនលើក។
មានសំណួរពីមជ្ឈដ្ឋានខ្លះថា ហេតុអ្វីបានជាបាត់មុខ ម៉ឹង ពន្លក ដែលជាប្រធានក្រុមការងាររៀបចំចាត់តាំងយុវជនបក្សប្រជាជនកម្ពុជាប្រចាំសហរដ្ឋអាមេរិក ហើយលេចមុខ គឹម សន្តិភាព ប្រធានក្រុមការងាររៀបចំចាត់តាំងយុវជនបក្សប្រជាជនកម្ពុជាប្រចាំអូស្ត្រាលី និងនូវែលហ្សេឡង់ មកជំនួសវិញ? គឹម សន្តិភាព ធ្លាប់តែដឹកនាំគណៈប្រតិភូមានសមាជិកពី ១៥–២០នាក់ធ្វើទស្សនកិច្ចនៅអូស្ត្រាលីរៀងរាល់ឆ្នាំ ក្នុងខែមករា ដើម្បីចូលរួមអបអរសាទរខួបជ័យជម្នះ ៧មករា។
អ្នកខ្លះនិយាយថា គឹម សន្តិភាព ទើបនឹងឡើងឋានៈក្នុងជួរបក្សនៅក្បែរ ហ៊ុន ម៉ាណែត ដូច្នេះអាចឡើងកាន់កិច្ចការពីលើ ម៉ឹង ពន្លក។ អ្នកខ្លះទៀតថា គឹម សន្តិភាព អាចទៅត្រួសត្រាយផ្លូវក្នុងសហគមន៍ខ្មែរ–អាមេរិកាំង រៀបចំ កំណត់ ដាក់ទិសដល់សមាជិកក្រុមការងារយុវជនបក្ស ទទួលស្វាគមន៍លោក ហ៊ុន សែន ដែលនឹងធ្វើទស្សនកិច្ចក្នុងនាមប្រធានអាស៊ានដូរវេននាឱកាសជំនួបកំពូលជាមួយមេដឹកនាំសហរដ្ឋអាមេរិកក្នុងខែកុម្ភៈ ខាងមុខនេះ។
ការបកស្រាយខាងក្រោយនេះ ហាក់ដូចជាសមហេតុផលជាងការបកស្រាយពីរយ៉ាងមុននេះ ព្រោះថា គឹម សន្តិភាព ធ្លាប់មានស្នាដៃរៀបចំចាត់ចែងសម្រាប់ទស្សនកិច្ចលោក ហ៊ុន សែន នៅប្រទេសអូស្ត្រាលីក្នុងឆ្នាំ២០១៨…។»
យើងដូចជាមិនបានប្រើភាសាញុះញង់ចង់បំបែកបំបាក់បង្កឲ្យមានការបាត់បង់ទំនុកចិត្តរវាងលោក ម៉ឹង ពន្លក និងលោក គឹម សន្តិភាព ដែលជារដ្ឋលេខាធិការក្រសួងយុត្តិធម៌អ្វីនោះទេ។ បើព័ត៌មាននោះមិនពិត លោកអាចប្រាប់ថាមិនពិត យើងនឹងកែតម្រូវភ្លាម! នេះជារបៀបរបបការផ្សាយព័ត៌មាននៅប្រទេសលោកសេរី គោរពសិទ្ធិសេរីភាពពលរដ្ឋ និងគោរពច្បាប់។
តើប្រតិកម្មដូច្នោះពីលោក គឹម សន្តិភាព ផុសចេញពីការព្រួយបារម្ភក្រែងលោក ម៉ឹង ពន្លក មន្ទិលសង្ស័យលើលោក? បើលោកសរសេរថា លោកនាំគ្រួសារដើរលេង ឬចង់បណ្ដាក់ទុននៅសហរដ្ឋអាមេរិកដូចជាទំនងជាង។ យើងនិយាយការពិត ហើយក៏គ្មានចរិតញុះញង់ ឥតលួចបន្លំ ភ្ជួរស្រែលើខ្នងរាស្រ្ត ឥតប្លន់យករបស់គេធ្វើជារបស់ខ្លួននោះដែរ។ ដូច្នេះ យើងឥតលះបង់មារយាទល្អបែបហ្នឹងទេ។ ម្យ៉ាងទៀត យើងខ្ញុំមិនរស់ក្នុងពិភព paranoia ឬ schizophrenia ភ័យខ្លាចស្រមោលខ្លួនឯង ចេះតែស្រមៃជានិច្ចថា មានគេរួមគំនិតក្បត់ប៉ុនប៉ងផ្តួលបំផ្លាញខ្លួន ឬក៏មើលមិនឃើញថាអ្វីពិតមិនពិត មិនដឹងអ្វីត្រូវអ្វីខុសនោះដែរ។
ភាគបន្ត សូមជូនសប្តាហ៍ក្រោយ៕