លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រឹងជ្រោមជ្រែងកូនប្រុសឲ្យស្នងតំណែង ដោយប្រឹងធ្វើអ្វីៗគ្រប់បែបយ៉ាងឥតក្រែងចិត្តបុគ្គលណាឡើយ។ តទៅនេះ លោក ហាស់ សាន សូមជូនសេចក្តីរាយការណ៍ភាគទី១៨ ថាតើទំហំនៃកិច្ចប្រឹងប្រែងនោះមានរូបភាពដូចម្តេចខ្លះ?
ការតាមដាន សង្កេត សិក្សា វិភាគអំពីកិច្ចប្រឹងប្រែងដើម្បីពង្រីកពង្រឹងបក្សប្រជាជនកម្ពុជា ដោយរើសមនុស្សទាំងក្មេងទាំងចាស់បង្កើតបណ្ដាញសាខាបក្សនៅក្រៅប្រទេស អាចនឹងបម្រើឲ្យទិសដៅមួយចំនួនដែលអ្នកគាំទ្រទ្រឹស្ដីបក្សហៅថា “ព្រួញមួយបាញ់បានសត្វពីរ” ឬថាលើសពីពីរ ឬក៏ថាសត្វមួយទ្រុង ឬមួយហ្វូង។
ដោយមិននិយាយអំពីភាពស្របច្បាប់ ឬមិនស្របច្បាប់ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនបក្សប្រជាជនកម្ពុជាក្រៅប្រទេសដឹកនាំដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តាមការណែនាំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ៖
- ទី១ ដើម្បីស្វែងរកការគាំទ្រពីពលរដ្ឋខ្មែរនៅបរទេសដល់បេក្ខភាពកូនប្រុសជាអនាគតនាយករដ្ឋមន្ត្រី ព្រោះថាក្តីសង្ឃឹមលើសមាជិកបក្សឯក្នុងប្រទេសដូចជាមិនសូវច្រើនលើសលប់ មិនសូវមូលមាត់គ្នាជាឯកច្ឆន្ទក្នុងជួរបក្ស។
- ទី២ ប្រមូលលិខិត ញត្តិគាំទ្រធ្វើស្ថិតិរបាយការណ៍បង្ហាញសមាជិកគណៈកម្មាធិការកណ្តាល ឬមជ្ឈិមបក្សអំពីចំនួនអ្នកគាំទ្រប្រជាប្រិយភាពនៃបេក្ខជនអនាគតនាយករដ្ឋមន្ត្រី បង្អួត ទប់ទល់គូប្រជែងឯទៀត។
- ទី៣ ដើម្បីវាស់វែងថ្លឹងថ្លែងអំពីចំនួនអ្នកគាំទ្រ ឬសមាជិកបក្ស ថាតើល្មមនឹងអនុញ្ញាតឲ្យពលរដ្ឋខ្មែរនៅបរទេសមានសិទ្ធិបោះឆ្នោតដូចពលរដ្ឋខ្មែរក្នុងស្រុកបានហើយឬនៅ។
- ទី៤ ប្រើកម្លាំងខ្មែរបរទេសត្រៀមវាយបកការរិះគន់គោលនយោបាយរាជរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន មកពីគេដឹងថាខ្មែរក្រៅស្រុកខ្លះមានធនធាន តែត្រូវការការទទួលស្គាល់ឈ្មោះ មុខមាត់ ខ្លះត្រូវការផលប្រយោជន៍ផ្ទាល់ខ្លួន មានយសស័ក្ដិ លុយកាក់ លាភសក្ការៈ ជាដើម។ ពលរដ្ឋខ្មែរឯបរទេសអាចធ្វើកិច្ចការឲ្យគេដោយប្រើធនធានតិច ហើយរៃអង្គាសលុយជួយបក្ស ហើយផ្តល់ផលប្រយោជន៍ទៅវិញទៅមក អង់គ្លេសហៅថា symbiosis រួចបង្កើតជាប្រព័ន្ធគ្រប់គ្រងបែប mediocracy អូសទាញអប្បពុទ្ធិជន អប្បបញ្ញាជន ឬមនុស្សមិនដឹងច្បាស់នូវសេចក្តីពិត និយមលុតក្រាប ត្រៀមខ្លួនផ្គាប់ចិត្តចៅហ្វាយ ហៅជាអង់គ្លេសថា sycophants។
- ទី៥ ដើម្បីប្រើសមាជិក អ្នកគាំទ្រ អ្នករកប្រយោជន៍ទាំងពួងនោះជាភ្នែកជាច្រមុះ ជាអ្នកយកការណ៍ ស៊ើបការណ៍ ជាគិញតាមដានខ្មែរដូចគ្នាជាក្រុមអ្នកប្រឆាំងនៅក្រៅប្រទេស។
- ទី៦ រៀបចំយុទ្ធសាស្ត្រយូរអង្វែង ត្រៀមដើម្បីអនុវត្តផែនការមហិច្ឆតានយោបាយជាទ្រង់ទ្រាយធំផ្សេងៗទៀត តាមចក្ខុវិស័យ ទស្សនវិស័យរបស់អ្នកដឹកនាំបក្ស global views។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនលាក់លៀមអំពីគោលបំណង និងកិច្ចប្រឹងប្រែងដាក់កូនប្រុស ហ៊ុន ម៉ាណែត ឲ្យឡើងកាន់តំណែងនាយករដ្ឋមន្ត្រីនាអនាគតដ៏ខ្លីនោះទេ ទោះជាមានការរិះគន់ធ្ងន់ធ្ងរពីមជ្ឈដ្ឋានជាច្រើន រួមទាំងក្នុងជួរបក្សប្រជាជនកម្ពុជាខ្លះក៏ដោយ។ លោកបាននាំកូនប្រុសរបស់លោកចេញធ្វើទស្សនកិច្ចឯបរទេសជំនួសអ្នកដទៃដែលមានបុណ្យស័ក្តិខ្ពស់ មានបទពិសោធន៍ មានអាយុច្រើនជាង។ លោក ហ៊ុន សែន ក៏មិនមែនធ្វើការងារនេះដោយឥតក្បួនខ្នាតឥតប្រុងប្រយ័ត្នដែរ។
- ដើមខែមិថុនា ឆ្នាំ២០១៩ លោក ហ៊ុន ម៉ាណែត ធ្វើទស្សនកិច្ចនៅសិង្ហបុរី ក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោក។
- ដើមសប្តាហ៍ខែកុម្ភៈ ឆ្នាំ២០២០ លោក ហ៊ុន សែន លេចមុខពីការបាត់មុខប្រមាណមួយសប្តាហ៍ ដឹកដៃកូនប្រុសទៅជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្រុងប៉េកាំង។
- ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ លោក ហ៊ុន សែន ជួបប្រធានាធិបតីយៀកណាម ង្វៀង ស៊ួនហ្វុក ចុះកិច្ចព្រមព្រៀងជាមួយគ្នាចំនួន៧ ផ្ដោតលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយដឹកដៃកូនប្រុសទាំងបី គឺលោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី ណែនាំឲ្យជួបគួរសម រួចបរិភោគអាហារជាមួយមេដឹកនាំយៀកណាម នៅនិវាសនដ្ឋានរបស់លោក។
- ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ លោក ហ៊ុន សែន ដឹកដៃកូនប្រុស គឺលោក ហ៊ុន ម៉ាណែត ទៅចូលគាល់ព្រះមហាក្សត្រព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះរាជមាតា នរោត្តម មុនីនាថ សីហនុ ក្នុងព្រះបរមរាជវាំង ដើម្បីទូលណែនាំអំពីការដាក់កូនប្រុសជាបេក្ខជននាយករដ្ឋមន្ត្រីជំនួសលោកនាអនាគតដ៏ខ្លីខាងមុខ។
- ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ លោក ហ៊ុន សែន ឲ្យកូនប្រុស គឺលោក ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូយោធាទៅជួប និងចុះកិច្ចព្រមព្រៀងជាមួយអគ្គមេបញ្ជាការកងទ័ពជើងគោករាជាណាចក្រថៃឡង់ដ៍ ឧត្តមសេនីយ៍ ណារុងផាន់ ជិតកែវថែរ ស្តីអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ និងសន្តិសុខតាមបណ្តោយព្រំដែន។

អ្នកវិភាគស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជាមួយរូបសុំមិនចេញឈ្មោះ ព្យាយាមឆ្លើយនឹងសំណួរពីមជ្ឈដ្ឋានសួរថា ហេតុអ្វីលោក ហ៊ុន សែន ឲ្យកូនប្រុសដើរឆ្វែលខាងក្រៅប្រទេសមុនគាល់ព្រះរាជាខ្មែរ ឬមុននឹងដើរជួបគួរសមពលរដ្ឋខ្លួនឯងទូទាំងក្នុងផ្ទៃប្រទេស? ចម្លើយ គឺមកពីលោក ហ៊ុន សែន ដឹងថាពលរដ្ឋខ្មែរពេញផ្ទៃប្រទេសកម្ពុជា ទាំងក្សត្រ ទាំងរាស្រ្ត ទាំងបក្សរបស់លោក មិនហ៊ានក្អកនឹងលោកទេ ក្រៅតែពីលួចក្តៅក្រហាយក្នុងចិត្ត ឬអ្នករិះគន់ព្រឹកល្ងាចបន្តិចបន្តួច ហើយរលត់បាត់ស្ងាត់អស់នោះ។
លោក ហ៊ុន សែន ដឹងច្បាស់ថា បំណង អំពើ និងទង្វើរបស់លោកអាចធ្វើឲ្យមនុស្សម្នាមួយចំនួនធំមិនសប្បាយចិត្ត។ លោកថែមទាំងធ្លាប់និយាយថា បើមិនឲ្យលោកគិត លោកគាំទ្រកូនរបស់លោកខ្លួនឯងនោះ តើឲ្យលោកទៅគិត ទៅគាំទ្រកូនអ្នកណា? លោកក៏ដឹងទៀតថា លោកនិយាយបែបហ្នឹង ឆ្លុះឲ្យឃើញថាលោកអត់បានគិតដល់កូនខ្មែរឯទៀតឡើយ។ នេះចាត់ទុកថាលោកមានបញ្ញា ឬការដឹងច្បាស់នូវសេចក្តីពិត ប៉ុន្តែលោកមិនខ្វល់អ្វីទេ ព្រោះថាបញ្ញាតាមការពន្យល់ក្នុងវចនានុក្រមសម្តេចសង្ឃ ជួន ណាត មានន័យថា សេចក្តីដឹងកើតអំពីការរៀន ស្តាប់ គិត សួរ (ឬឆ្ងល់)។ បើមនុស្សយើងគ្រប់រូបមិនរៀន មិនស្តាប់ មិនគិត មិនសួរ ឬមិនចេះឆ្ងល់ តើទទួលបានបញ្ញាថាត្រូវធ្វើដូចម្តេចនោះពីណាមក?
បរមគ្រូ គុង ជឺវ (Kong Qiu ឬ Kong Zi) កើតក្រោយព្រះពុទ្ធសក្យមុនីគោតមប្រមាណ ១៤ឆ្នាំ អប់រំជនជាតិចិន សម័យបុរាណថា៖ “រៀន ហើយអត់គិត គឺជាការខ្ជះខ្ជាយ (ពេលវេលា ធនធាន)។ គិត ហើយអត់រៀននោះ គឺគ្រោះថ្នាក់បំផុត។”
លោក ហ៊ុន សែន គិត ប៉ុន្តែមិនបានរៀន ព្រោះលោកដើរផ្ទុយពីបទបញ្ជាផ្ទៃក្នុងបក្ស និងរបៀបដឹកនាំនៃប្រទេសជាច្រើនក្នុងពិភពលោក។ លោកប្រើគ្រប់មធ្យោបាយដើម្បីយកឈ្នះគូបដិបក្ខរបស់ខ្លួន ដាក់កូនឡើងកាន់អំណាចរំលងឈ្មោះមន្ត្រីបក្សតាមលំដាប់លេខរៀង អត់ខ្វល់នឹងអ្នកនៅជុំវិញលោកក្នុងជួរបក្ស ដែលមានភក្ដីភាព សមានចិត្តចំពោះបក្ស និងចំពោះរូបលោកនាគ្រាមុន។
មេដឹកនាំយោធានៅភូមា ឧត្តមសេនីយ៍ ថាន់ ស្វេ មេដឹកនាំផ្ដាច់ការសម័យមុននៅហ្វីលីពីន នៅឥណ្ឌូនេស៊ី នៅថៃឡង់ដ៍ ក៏មិនដាក់កូនខ្លួនឯងឲ្យកាន់តំណែងជំនួស។ របបកុម្មុយនីស្តនៅប្រទេសចិន និងយៀកណាម ក៏មិនដាក់កូនខ្លួនឯងឲ្យកាន់អំណាចស្នងតត្រកូលដែរ។ ក្រុមយោធាគេយកអ្នកដឹកនាំល្អតាមជំនាន់ តាមលំដាប់លេខរៀង ក្រុមកុម្មុយនីស្តក៏ដូចគ្នាដែរ ហើយក្រៅពីនេះ ប្រទេសប្រកាន់ប្រជាធិបតេយ្យសេរី គេឲ្យបេក្ខជនឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោត។
កូនស្រីប្រធានាធិបតី សឺការណូ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី អ្នកស្រី មេហ្គាវត្តី សឺការណូបុត្រី ឈ្នះឆ្នោតជាប់ជាប្រធានាធិបតី។ ឥឡូវនេះ កូនស្រីប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ អ្នកស្រី Sara Duterte Carpio អាយុ ៤៣ឆ្នាំ កំពុងប្រកួតប្រជែងក្នុងសម័យបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២២ នេះ។
បើឲ្យកូនបង្កើតចូលរួមការបោះឆ្នោត ហើយប្រើវិធីខ្មៅងងឹតលួចបន្លំក្លែងក្លាយប្រព័ន្ធ និងលទ្ធផលឆ្នោតលើដៃគូរបស់ខ្លួននោះ វាជារបៀបគ្រប់គ្រងនគរអាក្រក់បំផុតគ្មានលេខដាក់ទេ។ បើឲ្យកូនស្នងអំណាចដូចកូរ៉េខាងជើងនោះវិញ វាល្អប្រសើរជាង ហើយមិនបាច់ចាយបង្ហិនថវិកាជាតិផង។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រៀនសូត្រចេះដឹងពីបស្ចិមប្រទេសមែនពិត ប៉ុន្តែបើលោកគិតធ្វើតាមផែនការឪពុករបស់លោកនោះ លោកក៏គ្មានតម្លៃសម្រាប់អនាគតលោកដែរ។
ទី១ លោកមានឈ្មោះក្នុងសេចក្តីរាយការណ៍លើឆាកអន្តរជាតិក្នុងត្រកូលគ្រួសារលួចជាតិរួចទៅហើយ ជាមួយនឹងប្អូនៗរបស់លោក។ ៦ឆ្នាំមុន ខែកក្កដា ឆ្នាំ២០១៦ អង្គការអន្តរជាតិឃ្លាំមើលឧក្រិដ្ឋកម្មលួចធនធានធម្មជាតិក្នុងពិភពលោកឈ្មោះ Global Witness ផ្សាយសេចក្តីរាយការណ៍មានចំណងជើងថា Hostile Takeover ឬប្រែថា ប្រើអំណាចសម្រុកច្បាមកាន់កាប់ ហៅរបបគ្រប់គ្រងសព្វថ្ងៃជារបប kleptocracy។
វចនានុក្រមភាសាអង់គ្លេសបែបអាមេរិកាំង Marriam-Webster ឲ្យនិយមន័យ kleptocracy ថា៖ «រដ្ឋាភិបាលដោយមនុស្សស្វែងរកឋានៈ វណ្ណៈ និងប្រយោជន៍ផ្ទាល់ខ្លួនដោយគៃយកពីអ្នកដទៃ» ពោលគឺដូចជាពាក្យសាមញ្ញខ្មែរថា ភ្ជួរស្រែលើខ្នងរាស្រ្ត។ វចនានុក្រមភាសាអង់គ្លេសផ្ទាល់ Cambridge ឲ្យនិយមន័យ kleptocracy ថា «សង្គមមួយដែលមេដឹកនាំសង្គមនោះស្វែងរកធ្វើមានស្តុកស្តម្ភ ធ្វើធំមានអំណាចតែពួកគេ ដោយលួចពីអ្នកដទៃ (ក្រៅពីពួកគេនោះ គឺលួចពីពលរដ្ឋជាជាតិរបស់ខ្លួន»។ និយមន័យទាំងពីរនេះ យើងអាចផ្គុំពាក្យខ្មែរឲ្យនិយមន័យថា kleptocracy គឺចោរកម្មាធិបតេយ្យ។
ទី២ លោក ហ៊ុន ម៉ាណែត មិនអាចព្យាករថាយកជ័យជម្នះលើគូប្រជែងបានទេ តាមការបោះឆ្នោតថ្ងៃមុខ ដោយសេរី យុត្តិធម៌ និងសុចរិត។ ក្រុមរបស់លោក ហ៊ុន សែន បានជួយផ្តើមគំនិតពី ៧ឆ្នាំមុន គឺពីឆ្នាំ២០១៤-២០១៥ រើសសមាជិកក្រៅប្រទេស រៀបចំអង្គការចាត់តាំង ឲ្យមុខតំណែង ដើម្បីឲ្យជួយ ហ៊ុន ម៉ាណែត សម្រេចទិសដៅសម្រេចបំណង។
ក្នុងពេលដែលពលរដ្ឋខ្មែរពេញកម្លាំងកំពុងធ្វើការងារជាពលករធ្វើចំណាកស្រុកឯប្រទេសថៃឡង់ដ៍ មានចំនួនច្រើនលើសប្រទេសដទៃដល់ទៅរាប់លាននាក់ គំនិតថ្មីបង្កើតក្រុមការងារយុវជនបក្សប្រជាជនកម្ពុជា ក្នុងរាជាណាចក្រថៃឡង់ដ៍ ក៏ចាប់បដិសន្ធិនៅឆ្នាំ២០១៨ ដោយយោងតាមគម្រោងដូចគ្នានេះពីឆ្នាំ២០១៥។
នៅចន្លោះឆ្នាំនោះ ការប៉ុនប៉ងរៀបចំចងក្រងជាសហជីពតាមរោងចក្រ តាមសហគ្រាសក្នុងប្រទេសថៃឡង់ដ៍ ពីសំណាក់ប្អូនប្រុស ហ៊ុន ម៉ាណែត គឺ ហ៊ុន ម៉ានី មិនបានសម្រេច។ តទៅនេះ សូមជូនគម្រោងកសាងពង្រឹងបក្សប្រចាំប្រទេសថៃ ជាបន្តទៅទៀត។
ក្រុមទទួលបន្ទុកតំបន់ខេត្តសាមុតប្រាកាន មានសមាសភាព ៥៣នាក់។
ប្រធានបុរសឈ្មោះ៖
- ទេព ណាវី
អនុប្រធានស្ត្រីឈ្មោះ៖
- សៅ ស្រីពៅ
- ជា រដ្ឋា
អនុប្រធានបុរសឈ្មោះ
- សុខ សុគន្ធា
- ឌិន ស៊ីវុទ្ធី
- ហង្ស តារា
- សេង វាយោ
សមាជិកបុរសឈ្មោះ៖
- គិត ថាន់ថា
- សៅ ខូសាតូ
- ឃៀង សុណាឌីន
- អ៊ិន ឆៃវ៉ាន
- ផន សុធារ៉ា
- ឆន រដ្ឋា
- ណុប សុភ័ក្រ
- ភួង លាងហេង
- មឿង វ៉ាន់នី
- ហូវ ពិសិដ្ឋ
- ហ៊ឹម សុវណ្ណារ៉ា
- សរ រដ្ឋា
- ប៉ុក ផល្លា
- កែ ឧត្តម
- ស៊ឹង សុម៉ាឡា
- ឡុង ភិរុណ
- យ៉ុង តាំងលីហៀង
- សេង ច័ន្ទតុលា
- ភឿន ឈុង
- តាំង គីមស្រ៊ុន
- សឿន គីមសួរ
- យ៉ែម សាម៉ុន
- ហេង សារិទ្ធ
- នាង សង្ហា
- ញឹម ចាន់ទី
- ភោគ ចំរើន
- ជុំ ប៊ីត
- សេង សារិន
- អិត វាសនា
- ជឿន រុទ្ធី
- ម៉ៅ គូ
- ម៉ោង វីរៈ
- ជីម ប៊ុនលី
- ពុំ មុន្នីរ័ត្ន
- ព្រឿង រិទ្ធី
- គឺ ច័ន្ទគតិយុត្តិ
- រឿន ថារិទ្ធ
- អ៊ឹម វាសនា
- ឆាត សុឆេត
សមាជិកស្ត្រីឈ្មោះ៖
- ថៃ លក្ខិណា
- ឃុន សុនីតា
- ចាន់ គន្ធា
- ទិត សុខុម
- ស កន្និការ
- ម៉ាលីស សុនិកា
- ណេង ស្រីណុច។
ក្រុមទទួលបន្ទុកតំបន់ខេត្តឆាក់ឈើងសាវ មានសមាសភាព ២៣នាក់។
ប្រធានបុរសឈ្មោះ៖
- ម៉ម វណ្ណៈ
អនុប្រធានបុរសឈ្មោះ៖
- ហែម វុទ្ធី
- ឃឹម សុសំរេច
- ហេង ហ៊ត។
សមាជិកបុរសឈ្មោះ៖
- ឈឹម ឆែម
- លាវ ស្រេង
- ប៉ា សំវឌ្ឍនៈ
- វណ្ណ វណ្ណៈ
- ប៊ុន សំផន
- អ៊ុក វិចិត្រ
- ហ៊ុំ សុផុន
- គិន ប៊ូកាន
- បុន បុរី
- ទៀវ វិសុទ្ធ
- នុត សីហា
- ផន សុវណ្ណ
- សាម គឹមហុង
- ឡេង វណ្ណា
- ជី គឹមហ៊ន
- អាន វ៉ាន់ថា។
សមាជិកស្ត្រីឈ្មោះ៖
- ឌី មុល្លិកា
- ហួត ផល្លា
- ឡៅ ស៊ាវអ៊ីញ។
ភាគបន្តពីតំបន់ខេត្តសារៈបុរី ដល់តំបន់ខេត្តសងក្លា សូមជូនសប្តាហ៍ក្រោយ៕