រាជាណាចក្រថៃឡង់ដ៍ ជាអ្នកជិតខាងរបស់រាជាណាចក្រកម្ពុជា។ រាជាណាចក្រមួយនេះសម្បូរទៅដោយក្រុមការងារបម្រើបក្សប្រជាជនកម្ពុជា រៀបចំបណ្ដាញ សាខា រចនាសម្ព័ន្ធក្នុងបេសកកម្មគ្រប់គ្រង និងតាមដានសកម្មភាពពលករខ្មែរដែលគេហៅថា ក្រុមការងារកសាងពង្រឹងគណបក្ស។
ក្រុមការងារបម្រើបក្សប្រជាជនកម្ពុជានៅតាមខេត្តក្នុងរាជាណាចក្រថៃឡង់ដ៍ មានឈ្មោះខុសពីក្រុមការងារបម្រើបក្សប្រជាជនកម្ពុជានៅប្រទេសដទៃ។ គេឲ្យឈ្មោះថា ក្រុមការងារកសាង ពង្រឹងគណបក្ស (ប្រជាជនកម្ពុជា) ប្រចាំប្រទេសថៃ មិនហៅថាក្រុមការងាររៀបចំចាត់តាំងយុវជនបក្សប្រជាជនកម្ពុជាក្រៅប្រទេស ឬហៅថាក្រុមការងារយុវជនបក្សប្រជាជនកម្ពុជាក្រៅប្រទេសនោះទេ។
យោងតាមសេចក្តីព្រាង សេចក្តីសម្រេចស្តីអំពីការកែសម្រួលក្រុមទទួលបន្ទុកតាមតំបន់នៅប្រទេសថៃ និងលេខាធិការដ្ឋានរបស់ក្រុមការងារកសាងពង្រឹងគណបក្សប្រចាំប្រទេសថៃ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ដែលមាន ៤ប្រការ បក្សប្រជាជនកម្ពុជា កំណត់ទិសដៅជាលាយលក្ខណ៍អក្សរច្បាស់លាស់ តើក្រុមណានៅទីណា មានភារកិច្ចធ្វើអ្វីខ្លះ។
តទៅនេះ យើងសូមរាយនាមសមាសភាពក្រុមការងារបម្រើបក្សប្រជាជនកម្ពុជា ក្នុងប្រទេសថៃ ជាបន្តទៅទៀត ហើយនិងសូមជូនជ្រាបអំពីភារកិច្ច។
ក្រុមទទួលបន្ទុកតំបន់ខេត្តសុរិន្ទ មានសមាសភាព ៤៣នាក់៖
ប្រធានបុរសឈ្មោះ៖
- អ៊ិន ខេមរា
អនុប្រធាន ៥នាក់ បុរសទាំងអស់ ៣នាក់មកពីតំបន់សាមុតប្រកាន ឈ្មោះ៖
- ឡៅ ហ៊ីម
- សែមសក្តិ សិនា
- ទ្រី សុភី
- រឿន ចន្ថា
- វឹត សុវណ្ណឧត្តម
សមាជិកបុរសឈ្មោះ៖
- ម៉ៃ វឌ្ឍនា
- ទីន សុវណ្ណនី
- មុំ សម្ផស្ស
- ហេង កូយ
- ស៊ុន ហ៊ាយ
- ព្រំ សុវណ្ណាក់
- ម៉ូតសុខ មេសា
- ប្រាក់ វុទ្ធី
- លឹម ស៊ុយហុង
- ឈឿន សេរីវុធ
- ស៊ឹម លីហេង
- ថុង សុផា
- ប៉ែន ពិសិដ្ឋ
- ប៉ែន សុខន
- សៀង គឹមឡូត
- វុន វាសនា
- ម៉ី សុអ៊ីម
- វង់ ពេជ្ររតនៈ
- នួន កុសល្យ
- ឡេង ប៉ូឡូ
- យ័ត យុត
- សុខ វីរៈ
- ស្រី វិសាល
- សេង សម្បត្តិ
- ឡុង ដារ៉ាវីន
- សាន់ មេសា
- សុខ បូនី
- ទេព ចាន់រិទ្ធិ
- ទៀង សំណាង
- ពេញ ហេងអ៊ុន
- សំនាង ថានន្តរិទ្ធ
- សឿង គឹមសួ
- សុខ ប៊ុនឡា
សមាជិកស្ត្រីឈ្មោះ៖
- នួន អមរា
- តាន់ ទ្រីយ៉ា
- ប៊ូ ចាន់ធឿន
- លាង ដាឡែន។
ក្រុមទទួលបន្ទុកតំបន់ខេត្តឈៀងម៉ៃ មានសមាសភាព ១០នាក់៖
ប្រធានបុរសឈ្មោះ៖
- គេង សែ
អនុប្រធានម្នាក់ឈ្មោះ៖
- ហួន សុខភានាថ
សមាជិកបុរសឈ្មោះ៖
- ណុប នរិន្ទ
- ដួង ច័ន្ទអម្រឹត
- ជីង សរ
- សោម ច័ន្ទរដ្ឋា
- តាំង ម៉េងលី
- គុន សំផន
សមាជិកស្ត្រីឈ្មោះ៖
- អ៊ូច ជាច័ន្ទមល្លិកា
- ស ដានី។

ក្រុមទទួលបន្ទុកតាមតំបន់តាមខេត្ត មានភារកិច្ចដោយសង្ខេបដូចតទៅនេះ៖
- សម្របសម្រួល សហការជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំជាយន្តការជួបជាមួយពលករ រើសចូលសមាជិក ឧទ្ទេសនាមឲ្យគណៈកម្មាធិការគណបក្ស/សាខាបក្សប្រចាំប្រទេសថៃ ពោលគឺស្ថានទូត។
- ចុះជួបសំណេះសំណាល រៀបចំកម្មវិធី ពិធីបុណ្យនានាជាមួយសហគមន៍ និងពលករខ្មែរនៅប្រទេសថៃ។
- ផ្សព្វផ្សាយគោលការណ៍ គោលនយោបាយ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល គណបក្ស បំផុសស្មារតី ពង្រឹងគោលជំហរសតិអារម្មណ៍ អប់រំវគ្គនយោបាយ កសាងសមត្ថភាព ឆ្លើយតបការឃោសនាប្រឆាំងនានា។
- សហការជាមួយអង្គការដឹកនាំរបស់គណបក្សប្រចាំប្រទេសថៃ ជំរុញភារកិច្ច មុខនាទី របៀបរបបធ្វើការឲ្យមានប្រសិទ្ធភាពខ្ពស់តាមសេចក្តីណែនាំលេខ១២/១៥ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥។
- ពិនិត្យលទ្ធភាព ចងក្រងសមាគមស្របតាមច្បាប់ប្រទេសថៃ សិក្សាស្រាវជ្រាវអំពីចំណុចប្រឈម ក្តាប់នូវមុខសញ្ញាដែលបង្កបញ្ហា និងដាក់ផែនការវាយបកឲ្យបានទាន់ពេលវេលាចំពោះព័ត៌មានឃោសនាវាយប្រហារនានារបស់ពួកអមិត្តមកលើគណបក្សនៅក្នុងតំបន់គោលដៅ។
- រៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ បំពេញភារកិច្ចផ្សេងតាមការចាត់តាំងរបស់ប្រធានក្រុមការងារកសាងពង្រឹងគណបក្សប្រចាំប្រទេសថៃ។
ក្រុមចល័ត មានសមាសភាព ១៥នាក់៖
ប្រធានបុរសឈ្មោះ៖
- ហ៊ីង ស៊ីដេត
អនុប្រធានឈ្មោះ៖
- ថង សាម៉ុន
សមាជិកបុរសឈ្មោះ៖
- តាន់ សម្បត្តិ
- ទាង សាក់
- តាន់ កុសល
- តាំង យឿន
- ជិន តារ៉ា
- កឹម ចំរើន
- ម៉ី ចន្ទវិសាល
- ចិន សំណាង
- សោម លីន
- សាន សេង
- រស់ ប៉ែត
- សឹម សុវឌ្ឍនា
សមាជិកស្ត្រីឈ្មោះ៖
- សៅ សុគន្ធកេត្យា។
ក្រុមចល័តមានភារកិច្ច៖
- ផ្តល់ការគាំទ្រដល់ក្រុមការងារទទួលបន្ទុកតាមតំបន់ ក្រុមការងារទទួលបន្ទុកនិស្សិត ក្រុមការងារទទួលបន្ទុកព្រះសង្ឃ និងសមណសិស្សខ្មែរ នៅពេលមានដំណើរទស្សនកិច្ចថ្នាក់ដឹកនាំគណបក្ស ក្តាប់បណ្ដាញដែលបង្កបញ្ហាឆ្លងប្រទេស សិក្សាទិដ្ឋភាពច្បាប់អំពីសកម្មភាពរបស់បណ្ដាញទាំងនោះ បំពេញភារកិច្ចផ្សេងទៀតតាមការចាត់តាំងរបស់ប្រធានក្រុមការងារកសាងពង្រឹងបក្សប្រចាំប្រទេសថៃ។
ក្រុមទទួលបន្ទុកព្រះសង្ឃ និងសមណសិស្សខ្មែរមានសមាសភាព ៨នាក់៖
ប្រធានបុរសឈ្មោះ៖
- ប្រាក់ ចាន់ធឿន
អនុប្រធានបុរសឈ្មោះ៖
- ភេ សងឃាង
- ឆាយ សឿត
សមាជិកបុរសឈ្មោះ៖
- ឈិន ចាន់សុក្រី
- អាំង សុបុណ្យ
- និន វណ្ណៈ
- រឿង បូរ៉ា
សមាជិកស្ត្រីឈ្មោះ៖
- ឆេង ចន្ធូ។
ក្រុមនេះមានភារកិច្ច៖
- ចងក្រងបណ្ដាញព្រះសង្ឃ និងសមណសិស្ស មុនពេលចេញដំណើរទៅសិក្សា សម្របសម្រួលឲ្យគាំទ្រទាំងស្មារតី ទាំងប្រភពព័ត៌មាននានា រៀបចំរបាយការណ៍ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាសឲ្យប្រធានក្រុមការងារកសាងពង្រឹងបក្សប្រចាំប្រទេសថៃ។
ក្រុមទទួលបន្ទុកនិស្សិតមានសមាសភាព ១១នាក់៖
ប្រធានស្ត្រីឈ្មោះ៖
- សុវណ្ណ វណ្ណារតន៍
អនុប្រធានស្ត្រីឈ្មោះ៖
- ស្រេង សុកសេរីវឌ្ឍនី
អនុប្រធានបុរសឈ្មោះ៖
- វេង ហៀង
សមាជិកបុរសឈ្មោះ៖
- ភុន សិភ័ក្ត
- អាំង សេងលី
- ជុំ សម្ផស្ស
- ផុន ដារ៉ា
សមាជិកស្ត្រីឈ្មោះ៖
- ឆេង ច័ន្ទនីតា
- ម៉ៅ សុភាព
- ជាង មុយទាង
- ឡាយ ចន្ថា។
ក្រុមការងារទទួលបន្ទុកនិស្សិតមានភារកិច្ច៖
- ចងក្រងបណ្ដាញនិស្សិតមុនពេលចេញដំណើរទៅសិក្សា លើកទឹកចិត្តនិស្សិតជាសមាជិកបក្សឲ្យដឹកនាំសមាគមនិស្សិត ឲ្យចូលរួមកម្មវិធីផ្សេងៗក្នុងសកលវិទ្យាល័យ ផ្សព្វផ្សាយគោលការណ៍ គោលនយោបាយបក្ស និងរដ្ឋាភិបាល សហការជាមួយ និងគ្រប់គ្រងសមាជិកបក្សជានិស្សិត ពង្រឹងគោលជំហរ ស្មារតី សតិអារម្មណ៍សមាជិកជានិស្សិត ផ្តល់ការអប់រំវគ្គនយោបាយ រៀបចំរបាយការណ៍ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងបំពេញភារកិច្ចផ្សេងទៀតតាមការចាត់តាំងរបស់ប្រធានក្រុមការងារកសាងពង្រឹងបក្ស។
ក្រុមបណ្ដាញព័ត៌មានសង្គម (ហ្វេសប៊ុក យូធូប ធ្វីតទើ។ល។ មានសមាសភាព ១០នាក់៖
ប្រធានបុរសឈ្មោះ៖
- ឈឹម វិបុល
អនុប្រធានបុរសឈ្មោះ៖
- ពឹម សុភា
- ឡាយ សុវណ្ណ
អនុប្រធានស្ត្រីឈ្មោះ៖
- ឆាយ ភិលិយ៉ា
សមាជិកបុរសឈ្មោះ៖
- ផែន រដ្ឋា
- ឆោម សុខខឿន
- កែវ សម្ផស្ស
- ឡឹប ផានី
សមាជិកស្ត្រីឈ្មោះ៖
- ជា ផល្លី
- សាយ រស្មីសូរិយា។
ក្រុមនេះមានភារកិច្ច៖
- ឆ្លើយតបការឃោសនាអកុសលលើបណ្ដាញព័ត៌មានសង្គម តាមដានខ្លឹមសារមុខសញ្ញាបង្កបញ្ហាផ្សាយលើបណ្ដាញព័ត៌មានសង្គម ក្តាប់ផែនការសកម្មភាពចំណុចវាយប្រហារសម្រាប់ធ្វើជាមូលដ្ឋានឆ្លើយតប និងទុកជាភស្តុតាង ចងក្រងរចនាសម្ព័ន្ធមុខសញ្ញាដែលបង្កបញ្ហាបំផុសព័ត៌មានអកុសលតាមបណ្តាគោលដៅ រៀបចំអ្នកថតវីដេអូ រូបថតសន្លឹក ទុកជាឯកសារ បូកសរុបខ្លឹមសារ និងសកម្មភាពពេលមានបាតុកម្ម ឬកម្មវិធីក្រុមប្រឆាំង ដើម្បីសុំគោលការណ៍ដឹកនាំ និងគ្រប់គ្រងស្ថានភាព បំពេញភារកិច្ចផ្សេងទៀតតាមការចាត់តាំងរបស់ប្រធានក្រុមការងារកសាងពង្រឹងបក្សប្រចាំប្រទេសថៃ។
ក្រុមគាំទ្រមានសមាសភាព ១១នាក់ គ្មានប្រធាន អនុប្រធាន មានតែសមាជិក៖
បុរសឈ្មោះ៖
- ស្រី ចាន់ថន
- ហេង វណ្ណនី
- ចេង ប៊ុណ្ណារ៉ា
- ម៉ម ដារ៉េត
- ឡោ ចាន់លី
- ពីជិត សិរិរិទ្ធ
- ស ជាវស៊្រាង
- ថោង ពេជ្រពន្លឺ
- គិន សុជាតិ
- ឌី ប៉ូរីម៉ា
ស្ត្រីឈ្មោះ៖
- ឃឹម ភុនកន្និដ្ឋា។
ប្រការ២ ចែងអំពីការបង្កើត និងចាត់តាំងលេខាធិការដ្ឋានក្រុមការងារកសាងពង្រឹងបក្សប្រចាំប្រទេសថៃ ដែលមានសមាសភាពដូចតទៅនេះ៖
ប្រធានបុរសឈ្មោះ៖
- ស្រ៊ុន ចន្ថុល
អនុប្រធានបុរសឈ្មោះ៖
- ហង្ស កក្កដារាស្សី
អនុប្រធានស្ត្រីឈ្មោះ៖
- ឡុង លក្ខិណា
សមាជិកបុរសឈ្មោះ៖
- យិន វណ្ណៈ
- អ៊ូច ពិសី
- គឹម សៀងហៃ
- គង់ កុម្ភៈ
- ធាម ស៊ាងហាក់
- លាង សុភ័គ
- ឆេង រក្សា
- កាក់ វឿន
- ឡាត រដ្ឋា
សមាជិកស្ត្រីឈ្មោះ៖
- អុល ច័ន្ទណា
- លឹម រតនៈលាភា
- ស្រេង ស្រីនី
- ជ្រិះ សិលា
- ថាត សុវណ្ណលក្ម្សី
- លាង វិជ្ជលី។
លេខាធិការដ្ឋានមានភារកិច្ចដូចតទៅនេះ៖
- គ្រប់គ្រងពលករខ្មែរធ្វើការនៅប្រទេសថៃ រៀបចំកិច្ចប្រជុំប្រចាំខែ ត្រីមាស ឆមាស ប្រចាំឆ្នាំ ទទួលការងារបដិសណ្ឋារកិច្ចនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលស្ថិតក្រោមការដឹកនាំឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។
- រៀបចំចងក្រង ប្រមូលព័ត៌មានអំពីរចនាសម្ព័ន្ធរបស់ចលនា និងក្រុមនានាដែលមាននៅប្រទេសថៃ។
សេចក្តីរាយការណ៍នេះជាភាគបញ្ចប់អំពីសកម្មភាពបក្សប្រជាជនកម្ពុជា ដែលពង្រីកបណ្ដាញសាខាឥទ្ធិពលនៅបរទេស ដែលអាចគំរាម បំភិតបំភ័យសមាជិកសហគមន៍ខ្មែរតាមប្រទេសនីមួយៗនាបច្ចុប្បន្ន និងអនាគត។
ជនជាតិខ្មែរនៅបរទេសឧស្សាហ៍នាំគ្នានិយាយថា៖ យើងជាខ្មែរដូចគ្នា យើងគប្បីមានភាតរភាព សាមគ្គីភាព ឯកភាពជាតិ ចេះស្រឡាញ់គ្នា រាប់អានគ្នាជាបងប្អូន។ បើធ្វើបានទៅវិញទៅមក នោះប្រពៃណាស់។ ការពិតជាក់ស្តែងវាមិនដូច្នោះសោះ។ ខ្មែរម្ខាងមានបេះដូងទូលាយ គ្មានចង់បានប្រយោជន៍អ្វីពីនរណា រីឯខ្មែរម្ខាងទៀតគេមានមនោគមន៍វិជ្ជា មានផែនការរកប្រយោជន៍សម្រាប់ក្រុមគេ បក្សគេ ពួកគេ ហើយប្រើពាក្យបន្លំត្រចៀកអ្នកខាងក្រៅថា គេស្វែងរកសាមគ្គីភាព ឯកភាពជាតិ។
ពាក្យស្លោកអាមេរិកាំងមួយប្រយោគនិយាយថា៖ ចូរប្រយ័ត្នមនុស្សដែលអ្នកទុកចិត្ត។ អំបិល និងស្ករ មើលទៅដូចតែគ្នា៕