30.8 C
Phnom Penh

TAG

បណ្ឌិត សេក សុជាតិ

លោក កឹម សុខា៖ ការ​ការពារ​សិទ្ធិមនុស្ស​មិន​អាច​ចាត់ទុក​ថា​ជា​ការ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​នៃ​ប្រទេស​ណា​មួយ​នោះ​ទេ

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​មិនទាន់​មាន​សេរីភាព​ពេញលេញ លោក កឹម សុខា លើកឡើង​ថា ការ​ចូលរួម​លើក​កម្ពស់ និង​ការ​ការពារ​សិទ្ធិមនុស្ស មិន​អាច​ចាត់ទុក​ថា​ជា​ការ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង ឬ​ជា​ការ​រំលោភ​លើ​អធិបតេយ្យភាព​នៃ​ប្រទេស​ណា​មួយ​នោះ​ទេ។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ថា ការ​មិន​ឲ្យ​តម្លៃ​សិទ្ធិមនុស្ស ការ​មិន​គោរព​សិទ្ធិ​គ្នា​ទៅវិញ​ទៅមក ជាពិសេស​ការ​រំលោភ​សិទ្ធិមនុស្ស គឺ​ជា​ដើមចម​នៃ​ជម្លោះ​ទាំងឡាយ​ដែល​អាច​រីក​រាលដាល​រហូត​ដល់​មាន​សង្គ្រាម នាំ​ឲ្យ​ពលរដ្ឋ​ទទួល​រង​នូវ​ការ​ឈឺចាប់ វិនាសកម្ម...

អ្នក​ឃ្លាំមើល​ថា​អន្តរជាតិ​នៅតែ​ទទួលស្គាល់​សុពលភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ

អ្នក​ឃ្លាំមើល​និយាយ​ថា ជំនួប​លោក កឹម សុខា ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​អូស្ត្រាលី អ្នកស្រី ម៉ារីស ផេន (Marise Payne) បង្ហាញ​ថា គណបក្ស​ប្រឆាំង​នៅតែ​មាន​សុពលភាព​ដដែល​ក្នុង​កែវភ្នែក​របស់​អន្តរជាតិ ព្រមទាំង​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​ផ្នត់​គំនិត បណ្ឌិត សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា នេះ​ថា...

មន្ត្រី​បក្ស​ប្រឆាំង​ចាត់ទុក​សេចក្តី​ព្រាង​ច្បាប់​កំណត់​សញ្ជាតិ​តែ​មួយ​ថា​ជា​ច្បាប់​កើត​ចេញពី​ការ​សងសឹក

សមាជិក​រដ្ឋសភា​កម្ពុជា ចំនួន ១១១​រូប បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​កំណត់​ឲ្យ​ប្រធាន​រដ្ឋសភា ប្រធាន​ព្រឹទ្ធសភា ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ និង​នាយករដ្ឋមន្ត្រី​មាន​សញ្ជាតិ​តែ​មួយ​ជា​ស្ថាពរ​ហើយ កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ខណៈ​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ថា គោលបំណង​ពិត​នៃ​ច្បាប់​នេះ​មិន​មែន​ដើម្បី​ស្នេហា​ជាតិ​ទេ គឺ​ដើម្បី​គំនុំ​សងសឹក​របស់​មេ​បក្ស​កាន់​អំណាច​តែប៉ុណ្ណោះ។ រដ្ឋសភា​កម្ពុជា កាលពី​ថ្ងៃ​ចន្ទ ទី​២៥ តុលា បាន​បើក​សម័យ​ប្រជុំ​លើក​ទី​៦ របស់​ខ្លួន​ដែល​មាន​សមាជិក​ចំនួន ១១១​រូប រួម​ទាំង​វត្តមាន​របស់​លោក ហ៊ុន សែន ផង​នោះ បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តី​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​មាន ៣មាត្រា កំណត់​ឲ្យ​មេដឹកនាំ​កំពូលៗ​របស់​កម្ពុជា​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ។ ការ​អនុម័ត​ច្បាប់​ស្ដីពី​ការ​កំណត់​សញ្ជាតិ​មេដឹកនាំ​ស្ថាប័ន​កំពូលៗ​របស់​កម្ពុជា...

ក្រុម​អ្នក​ឃ្លាំមើល៖ ដើម្បី​ឲ្យ​ពលរដ្ឋ​ចូលរួម​ចាក់​វ៉ាក់សាំង​កូវីដ-១៩ រដ្ឋាភិបាល​គួរតែ​ផ្តល់​ជម្រើស​ដល់​ពួកគាត់

មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​អភិវឌ្ឍ​ផ្នត់គំនិត លើកឡើង​ថា ដើម្បី​ឲ្យ​ពលរដ្ឋ​ចូលរួម​ក្នុង​ការ​ទទួល​យក​ថ្នាំបង្ការ​ជំងឺ Covid-19 រដ្ឋាភិបាល​គួរ​ផ្តល់​លទ្ធភាព​ជ្រើសរើស​វ៉ាក់សាំង​ដែល​ពលរដ្ឋ​ចង់បាន ជាជាង​ជំរុញ ឬ​បង្ខំ​ឲ្យ​ពួកគាត់​ទទួល​យក​វ៉ាក់សាំង​ដែល​ពួកគាត់​មិនទាន់​មាន​ទំនុក​ចិត្ត។ ការ​អះអាង​របស់​អ្នក​ឃ្លាំមើល​សង្គម​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​សុខាភិបាល​កម្ពុជា​ជំរុញ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ទូទាំង​ប្រទេស​ឲ្យ​ពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង Covid-19 ដូស​ទី​១ កាលពី​ពេល​ថ្មីៗ​នេះ។ នាយក​ប្រតិបត្តិ​នៃ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត បណ្ឌិត សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ថា ការ​មិន​ហ៊ាន​សម្រេច​ចិត្ត​ទទួល​យក​វ៉ាក់សាំង​ប្រឆាំង​វីរុស...

GDP៖ ការ​កសាង​សង្គម​ប្រជាធិបតេយ្យ​ឲ្យ​រឹងមាំ​គឺ​ត្រូវ​ធ្វើ​នយោបាយ​ប្រឈម​នឹង​បុគ្គល​ធិបតេយ្យ​យ៉ាង​ស្វិតស្វាញ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បាន​លើកឡើង​ថា ដើម្បី​កសាង​សង្គម​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​ឲ្យ​បាន​រឹងមាំ គឺ​ត្រូវ​ប្រឈម​នឹង​ការ​ប្រកួតប្រជែង​លើ​សមរភូមិ​នយោបាយ​បែប​បុគ្គលធិបតេយ្យ​យ៉ាង​ស្វិតស្វាញ។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២១ ថា របប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ពិតជា​ត្រូវការ​ពេលវេលា​សមរម្យ​មួយ​ក្នុង​ការ​បោះជំហាន​ទៅមុខ​ម្តង​មួយ​ជំហានៗ​ប្រៀប​ដូចជា​ការ​សាងសង់​ផ្ទះ​ធំ​ទូលាយ និង​រឹងមាំ​មួយ​សម្រាប់​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ​ទាំងមូល​ដូច្នេះ​ដែរ។ លោក​អះអាង​ថា ដើម្បី​លើកស្ទួយ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​របស់​លោក បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការចូលរួម​ប្រកួតប្រជែង​រក​ការ​គាំទ្រ​ក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០២២ ដើម្បី​ចូលរួម​អភិវឌ្ឍ​ឲ្យ​មាន​ឃុំ-សង្កាត់​គំរូ និង​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣...

Latest news