TAG
បណ្ឌិត សេក សុជាតិ
អ្នកឃ្លាំមើល៖ ការស្នើសុំរបស់បក្សភ្លើងទៀនជួបលោក ហ៊ុន សែន មុនបោះឆ្នោតជារឿងសមហេតុសមផល
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ការស្នើសុំជួបពិភាក្សាការងាររបស់មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនជាមួយលោក ហ៊ុន សែន នៅមុនការបោះឆ្នោត គឺជារឿងសមហេតុសមផលដែលឆ្លើយតបនឹងស្ថានការណ៍ជាក់ស្តែងដែលកំពុងតែតានតឹងនៅពេលនេះ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៥ ឧសភា នេះថា ជុំវិញសកម្មភាពរបស់គណបក្សភ្លើងទៀននៅពេលចុងក្រោយគួរតែមានការបកស្រាយឱ្យបានជាក់លាក់នៅមុនការបោះឆ្នោត ដើម្បីចៀសវាងការយល់ច្រឡំដែលនាំឱ្យមានភាពតានតឹងនៅមុនពេលបោះឆ្នោត អំឡុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត។
លោក សេក សុជាតិ លើកឡើងថា...
លោក ខៀវ កាញារីទ្ធ៖ អ្នកសារព័ត៌មានត្រូវនិយាយការពិតដែលកើតមាននៅក្នុងសង្គម
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកឡើងថា អ្នកសារព័ត៌មានមិនត្រូវវាយតម្លៃអ្វីថាល្អ ឬអាក្រក់នោះទេ ក៏ប៉ុន្តែត្រូវឈរនៅផ្លូវកណ្តាល និងនិយាយតែព្រឹត្តិការណ៍ណាដែលបានកើតមានឡើងនៅក្នុងសង្គមប៉ុណ្ណោះ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានលើកឡើងក្នុងសិក្ខាសាលាស្ដីពីតួនាទី ភារកិច្ច និងសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាននៅខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ថា ការប្រើប្រាស់ភាសាថ្លៃថ្នូរ និងការរក្សាភាពថ្លៃថ្នូររបស់អ្នកសារព័ត៌មាន និងមន្ត្រីព័ត៌មានជាងនេះទៀត ក៏បង្ហាញឲ្យដឹងពីកម្រិតសិក្សាអប់រំ ការយល់ដឹងរបស់អ្នកសារព័ត៌មានផងដែរ។
លោក ខៀវ កាញារីទ្ធ អះអាងថា...
អ្នកឃ្លាំមើលអំពាវនាវឱ្យរដ្ឋាភិបាលជួយលោក Thiago ពង្រីកវិស័យក្បាច់គុនខ្មែរលើឆាកអន្តរជាតិ
ក្រុមអ្នកឃ្លាំមើលអំពាវនាវឱ្យរាជរដ្ឋាភិបាល និងសហព័ន្ធកីឡាកម្ពុជា ជួយបង្កលក្ខណៈងាយស្រួលដល់អ្នកប្រដាល់ជនជាតិប្រេស៊ីល លោក Thiago Teixeira ដើម្បីពង្រីកវិស័យក្បាច់គុនខ្មែរឱ្យកាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០ មេសា នេះថា ជាមោទកភាពមួយដ៏ធំធេងសម្រាប់កម្ពុជាលើវិស័យប្រដាល់ដែលកីឡាប្រដាល់អន្តរជាតិពេញចិត្តក្នុងការចូលរួមជួយផ្សព្វផ្សាយពីក្បាច់គុនខ្មែរ ព្រោះថាកីឡាប្រដាល់បរទេសមួយចំនួនស្គាល់តែ មួយថៃ (Muay Thai) តែប៉ុណ្ណោះ...
ព្រះមហាក្សត្រលើកលែងទោសអតីតអភិបាលខេត្តតាកែវដែលជាប់ចោទពីបទមនុស្សឃាត
ព្រះមហាក្សត្រខ្មែរសម្រេចលើកលែងទោសអតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បន្ទាប់ពីមានការស្នើសុំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើទោះបីជាជនជាប់ចោទរូបនេះត្រូវបានតុលាការកំពូលកាត់ទោសឱ្យជាប់ពន្ធនាគារ ១៣ឆ្នាំ ពីបទមនុស្សឃាត និងបានអនុវត្តទោសត្រឹមតែជាង ៥ឆ្នាំក៏ដោយ។
ព្រះមហាក្សត្រខ្មែរសម្តេចព្រះបាទ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ត្រាស់បង្គាប់ឱ្យលើកលែងទោសអតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ដែលត្រូវបានតុលាការកំពូលសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ១៣ឆ្នាំកាលពីចុងខែធ្នូ ឆ្នាំ២០២១...
អ្នកឃ្លាំមើលថាការមិនដោះស្រាយវិវាទការងារណាហ្គាអាចជាគំរូអាក្រក់សម្រាប់ប្រព័ន្ធយុត្តិធម៌កម្ពុជា
ក្រុមអ្នកឃ្លាំមើលលើកឡើងថា នៅពេលដែលមានការបណ្តែតបណ្តោយមិនដោះស្រាយវិវាទការងាររបស់កូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ដូចសព្វថ្ងៃនេះ អាចជាស្លាកស្នាមគំរូអាក្រក់មួយសម្រាប់ប្រព័ន្ធយុត្តិធម៌កម្ពុជាទៅថ្ងៃក្រោយ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២២ មីនា នេះថា ប្រសិនបើវិវាទនេះនៅតែមិនត្រូវបានដោះស្រាយឲ្យភាគីរងគ្រោះទទួលបានយុត្តិធម៌ទេនោះ បញ្ហានេះអាចនឹងជះឥទ្ធិពលអាក្រក់ដែលនឹងធ្វើឲ្យខាតប្រយោជន៍របស់បក្សកាន់អំណាច និងរដ្ឋាភិបាលដែលកំពុងដឹកនាំដោយបក្សកាន់អំណាចផងដែរ។
លោក សេក សុជាតិ លើកឡើងថា ដើម្បីឲ្យមានដំណោះស្រាយសមរម្យមួយ រដ្ឋាភិបាលគួរតែផ្តល់ការលើកទឹកចិត្តដល់ជនរងគ្រោះតាមរយៈនៃការជួយសម្រួលតាមការស្នើសុំរបស់កូដករទាំងនោះ ដែលទាមទារចូលធ្វើការនៅក្រុមហ៊ុនណាហ្គាវើលដ៍វិញ និងទម្លាក់ចោលរាល់បទចោទលើពួកគេ...
លោក ហ៊ុន សែន ហៅរដ្ឋមន្ត្រីរបស់ខ្លួនជាង ២០ក្រសួងថាជាមន្ត្រីខ្ជិល
មេដឹកនាំខ្មែរដែលក្តោបក្តាប់អំណាចផ្ដាច់មុខនៅកម្ពុជា លោក ហ៊ុន សែន ព្រមានថានឹងទម្លាយលិខិតរបស់រដ្ឋមន្ត្រីជាង ២០ក្រសួងនៅតាមបណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ប្រសិនបើពួកគេនៅតែបន្តធ្វើឲ្យមានកំហុសឆ្គង ឬខុសអក្ខរាវិរុទ្ធទៀតនោះ។
បុរសខ្លាំងកម្ពុជាដែលដឹកនាំរដ្ឋាភិបាលដោយឯកបក្ស លោក ហ៊ុន សែន លើកឡើងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នេះថា កន្លងមកមានតែក្រសួង៤ ទេ ដែលធ្វើការងារបានល្អ គឺក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងវប្បធម៌...
អ្នកឃ្លាំមើលយល់ស្របនឹងលោក ហ៊ុន សែន រឿងសិទ្ធិរស់រានមានជីវិត តែត្រូវអនុវត្តសិទ្ធិបីទៀត
ក្រុមអ្នកឃ្លាំមើលសង្គមយល់ស្របនឹងការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថាសិទ្ធិនានាត្រូវតែផ្តើមចេញពីសិទ្ធិរស់រានមានជីវិតមុនគេ ប៉ុន្តែពួកគេបន្ថែមថា គួរតែអនុវត្តសិទ្ធិបីផ្សេងទៀតដែលជាមូលដ្ឋាននៃសិទ្ធិមនុស្សឲ្យបានផងដែរ ដូចជាសិទ្ធិអភិវឌ្ឍន៍ សិទ្ធិទទួលបានការការពារ និងសិទ្ធក្នុងការចូលរួម ជាដើម។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៤ មីនា នេះថា ការធានាបាននូវសិទ្ធិរស់រានមានជីវិតគឺជារឿងល្អហើយ ប៉ុន្តែបើសិទ្ធិបីផ្សេងទៀតមិនត្រូវបានធានា ក៏មិនទាន់ត្រូវបានចាត់ទុកថាជាប្រទេសអនុវត្តនូវសិទ្ធិមនុស្សបានល្អពេញលេញដែរ...
លោក សាយ សំអាល់ ថាបក្សកាន់អំណាចជាបក្សមានលក្ខណៈបើកចំហ
ក្រុមអ្នកឃ្លាំមើលរិះគន់ថា ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាសព្វថ្ងៃនេះ ត្រូវគេមើលឃើញថា បានរឹតត្បិតសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ផ្ទុយពីការលើកឡើងរបស់លោក សាយ សំអាល់ ដែលអះអាងថាបក្សកាន់អំណាច គឺជាគណបក្សដែលមានលក្ខណៈបើកចំហ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៣ មីនា នេះថា ក្នុងប្រទេសដែលប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ពលរដ្ឋមានសិទ្ធិពេញលេញក្នុងការជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្ត ប៉ុន្តែគណបក្សនយោបាយគ្មានសិទ្ធិគំរាមកំហែងពលរដ្ឋ ឬអ្នកដែលមាននិន្នាការនយោបាយផ្សេងឲ្យមកគាំទ្របក្សរបស់ខ្លួននោះឡើយ។
លោក...
លោក ហ៊ុន សែន ខ្ចីលុយចិនជាង២០០លានដុល្លារកសាងផ្លូវពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ
មន្ត្រីរដ្ឋាភិបាលកម្ពុជា ទម្លាយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឯកភាពឲ្យកសាងផ្លូវលេខ៥០សេ (50C) ប្រវែង ៥៨គីឡូម៉ែត្រ ដែលមានទាំងផ្លូវ និងស្ពានឆ្លងបឹងទន្លេសាបពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ នៅឆ្នាំ២០២៤ ខាងមុខនេះ ក្រោមកម្ចីក្នុងទំហំទឹកប្រាក់ ២៥០លានដុល្លារអាមេរិករបស់មិត្តដែកថែបចិន។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល លើកឡើងក្នុងពិធីបុណ្យទន្លេនៅខេត្តកំពង់ធំ នៅថ្ងៃទី៩ មីនា នេះថា...
លោក រ៉ុង ឈុន អះអាងថានឹងអញ្ជើញលោក កឹម សុខា ឱ្យដឹកនាំបក្សភ្លើងទៀនពេលមានសេរីភាព
អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន ប្រកាសអញ្ជើញមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឱ្យទៅដឹកនាំគណបក្សភ្លើងទៀន ប្រសិនបើតុលាការក្រុងភ្នំពេញសម្រេចលើកលែងការចោទប្រកាន់ និងមានការបើកលំហសិទ្ធិសេរីភាពពីសំណាក់រដ្ឋាភិបាលឱ្យគាត់អាចវិលចូលរួមក្នុងឆាកនយោបាយឡើងវិញ។
អនុប្រធានគណបក្សភ្លើងទៀន ដែលទើបនឹងតែងតាំងថ្មី លោក រ៉ុង ឈុន បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃចន្ទ ទី២០...