35.2 C
Phnom Penh

TAG

បណ្ឌិត សេង សារី

ក្រុម​អ្នក​តស៊ូ​មតិ៖ គណបក្ស​ប្រជាជន​កម្ពុជា​ប្រឈម​ការ​រំលាយ​ចោល​ពាក់ព័ន្ធ​អំពើ​ចារកម្ម​បណ្ឌិត សេង សារី

ក្រុម​អ្នក​តស៊ូ​មតិ​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អូស្ត្រាលី អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ប្រឈម​នឹង​ការ​រំលាយ​ចោល ជុំវិញ​ការ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ចារកម្ម​របស់​បណ្ឌិត សេង សារី និង​លោក ហ៊ុន សែន ដើម្បី​រំលាយ​បក្ស​ប្រឆាំង ព្រោះ​បាន​ល្មើស​នឹង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​រដ្ឋធម្មនុញ្ញ។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (CAT) ចេញ​សេចក្តី​ថ្លែងការណ៍​វិភាគ​ជុំវិញ​សកម្មភាព​ចារកម្ម​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន នៅ​ថ្ងៃទី​១៧ កុម្ភៈ នេះ​ថា ការ​បែកធ្លាយ​អំពើ​ចារកម្ម​ដែល​ប្រព្រឹត្ត​ដោយ​លោក ហ៊ុន សែន និង​បណ្ឌិត...

ល្បែង​ចារកម្ម​របស់​លោក ហ៊ុន សែន កំពុង​ធ្វើ​ឱ្យ​ផ្ទុះ​ការ​សង្ស័យ​គ្នា​ឯង​ក្នុង​ចំណោម​ក្រុម​ប្រឆាំង​ទាំង​ក្នុង​និង​ក្រៅ​ស្រុក

ល្បែង​ចារកម្ម​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កំពុង​ធ្វើ​ឱ្យ​ផ្ទុះ​ឡើង​នូវ​ការ​សង្ស័យ​គ្នា​ឯង​ក្នុង​ចំណោម​ក្រុម​ប្រឆាំង​ទាំង​នៅ​ក្នុង​ស្រុក និង​នៅ​ក្រៅ​ប្រទេស បន្ទាប់ពី​ចារបុរស​ម្នាក់ (ជន​បង្កប់) គឺ​បណ្ឌិត សេង សារី ដែល​ត្រូវ​បាន​លោក ហ៊ុន សែន ទម្លាយ​សមាសភាព​កាលពី​ពេល​ថ្មីៗ​នេះ។ មន្ត្រី​ជាន់ខ្ពស់​របស់​លោក កឹម សុខា គឺ​លោក ហ៊ីង សុខសាន្ត បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​អង្គារ​ថា ការ​លើកឡើង​របស់​បណ្ឌិត សេង សារី...

លោក ហ៊ុន សែន ចាត់ទុក​រនុកក្នុង​ដែល​លោក​បាន​កម្ទេច​គឺ​ជា​សាកសព​ដែល​មិន​ចាំបាច់​សង្គ្រោះ​វិញ​ឡើយ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ចាត់ទុក​រនុក​ក្នុង​របស់​ខ្លួន គឺ​បណ្ឌិត សេង សារី ដែល​លោក​បាន​កម្ទេច គឺជា​សាកសព​ដែល​គ្មាន​ការ​ចាំបាច់​ណា​មួយ​ដើម្បី​រក​ថ្នាំពេទ្យ​មក​សង្គ្រោះ​នោះ​ទេ។ អតីត​មេ​កម្មាភិបាល​ខ្មែរក្រហម លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​សម្ពោធ​អគារ​សិក្សា​នៅ​វត្ត​ព្រះឥន្ទ​សាមគ្គីធម៌ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល នៅ​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នេះ​ថា គ្មាន​ការ​ចាំបាច់​ណា​មួយ​ឱ្យ​លោក​យក​អំបិល ទឹកត្រី ប៊ីចេង ទៅ​ចាក់​លើ​សម្ល​ផ្អូម​ដែល​គេ​ចាក់​ចោល​ហើយ​នោះ​ឡើយ។ លោក...

ចលនា KMD ណែនាំ​ឱ្យ​អ្នក​ប្រជាធិបតេយ្យ​ផ្ដោត​សកម្មភាព​លើ​ការ​បោះឆ្នោត ជាជាង​ឈ្លោះ​ប្រកែក​គ្នា

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) ណែនាំ​ឱ្យ​អ្នក​ប្រជាធិបតេយ្យ​ផ្ដោត​សកម្មភាព​ជា​អាទិភាព​សម្រាប់​ប្រទេស​កម្ពុជា ជុំវិញ​ការ​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី បើកចំហ អហិង្សា ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ជាជាង​ការ​ឈ្លោះ​ប្រកែក​គ្នា។ ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​៨ កុម្ភៈ ដែល​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១០ កុម្ភៈ នេះ​ថា KMD មាន​គោលដៅ​ជាក់លាក់​ក្នុង​ការ​ផ្លាស់ប្ដូរ​ស្ថានភាព​កម្ពុជា​ទៅ​រក​ប្រព័ន្ធ​ដឹកនាំ​បែប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដែល​ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​សិទ្ធិ​ស្វ័យ​សម្រេច​លើ​វាសនា​ជាតិ​របស់​ខ្លួន។ ប្រភព​ដដែល​លើកឡើង​ថា ដើម្បី​សម្រេច​គោលដៅ​ក្នុង​បុព្វហេតុ​ប្រយោជន៍​ពលរដ្ឋ និង​ប្រទេស​កម្ពុជា អ្នក​ប្រជាធិបតេយ្យ​គ្រប់​និន្នាការ​ត្រូវ​ប្រកាន់ខ្ជាប់ និង​បដិបត្តិ​យ៉ាង​ម៉ឺងម៉ាត់​នូវ​ជំហរ​ការពារ​យុត្តិធម៌ និង​ការ​ផ្សះផ្សា​បង្រួបបង្រួម​អ្នក​ប្រជាធិបតេយ្យ​ដោយ​សុចរិត...

លោក ហ៊ុន សែន គំរាម​ទម្លាយ​សារ​ឆ្លើយឆ្លង​ជិត ៣០០​សារ​ជាមួយ​បណ្ឌិត សេង សារី បើ​យក​លោក​ជា​សត្រូវ

បុរស​ខ្លាំង​ធំធាត់​ក្នុង​របប​កុម្មុយនីស្ត លោក ហ៊ុន សែន គំរាម​ថា លោក​មាន​ឯកសារ​សម្ងាត់​ឆ្លើយឆ្លង​ជាមួយ​បណ្ឌិត សេង សារី ជិត ៣០០​សារ (២៩៥​សារ) បើ​កូនធម៌​របស់​លោក គឺ​បណ្ឌិត សេង សារី ចាត់ទុក​លោក​ជា​សត្រូវ​របស់​ខ្លួន។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ទម្លាយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​នៅ​ថ្ងៃទី​៧ កុម្ភៈ នេះ​ថា លោក​បាន​ផ្តល់​ជំនួយ​ដល់​បណ្ឌិត សេង...

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ខាង​លោក កឹម សុខា ចោទ​ថា​បណ្ឌិត​ខ្លះ​ខាង​លោក សម រង្ស៊ី ជា​ជន​បង្កប់

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ភាគី​លោក កឹម សុខា លើកឡើង​ថា ការ​រៀបចំ​សេណារីយ៉ូ ឬ​ឆាក​ក្នុង​ចំណោម​ក្រុម​បណ្ឌិតៗ និង​មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ ដើម្បី​ឱ្យ​ចូល​ទៅ​បង្កប់​ខ្លួន​ក្នុង​ក្រុម​ប្រឆាំង គឺ​ចាប់ផ្តើម​ឡើង​នៅ​ពេល​ដែល​ចលនា​វប្បធម៌​នយោបាយ​ថ្មី​ត្រូវ​បាន​ត្រៀម​បង្កើត​តាំងពី​អំឡុង​ឆ្នាំ​២០១៩ មក​ម្ល៉េះ។ អតីត​អនុប្រធាន​រដ្ឋសភា​ខាង​បក្ស​ប្រឆាំង លោក ហ៊ីង សុខសាន្ត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ កុម្ភៈ នេះ​ថា ក្នុង​រយៈពេល​ដែល​អតីត​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល...

អ្នក​ឃ្លាំមើល​ថា​ចំនួន​លុយ​រដ្ឋាភិបាល​បោះពុម្ព​គឺ​ប្រហែល​ចំនួន​លុយ​ដែល​រដ្ឋាភិបាល​កំពុង​ខ្វះខាត

អ្នក​តាមដាន​ការ​អភិវឌ្ឍ​សង្គម លើកឡើង​ថា ចំនួន​លុយ​ដែល​រដ្ឋាភិបាល​បាន​បោះពុម្ព​ប្រមាណ​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក គឺ​មាន​តួលេខ​ប្រហាក់ប្រហែល​គ្នា​នឹង​ចំនួន​លុយ​ដែល​រដ្ឋាភិបាល​កំពុង​ខ្វះខាត​សម្រាប់​គម្រោង​ចំណាយ​ក្នុង​ឆ្នាំ​២០២៤។ អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៧ តុលា នេះ​ថា តាម​តួលេខ​ដែល​ស៊ីសង្វាក់​គ្នា​នេះ អាច​សន្និដ្ឋាន​បាន​ថា​រដ្ឋាភិបាល​កំពុង​ខ្វះ​លុយ​សម្រាប់​បង្គ្រប់​ការ​ចំណាយ​របស់​ខ្លួន​នៅ​ពេលនេះ ព្រោះ​បើ​ផ្អែក​លើ​ទំហំ​សេដ្ឋកិច្ច​របស់​កម្ពុជា​សព្វថ្ងៃ​នេះ រដ្ឋាភិបាល​កម្ពុជា​អាច​រក​ចំណូល​បាន​ប្រមាណ​ជា ៦ ទៅ...

អ្នក​ឃ្លាំមើល៖ កម្ពុជា​ប្រឈម​បាត់បង់​សេរីភាព​សារព័ត៌មាន​ធ្ងន់ធ្ងរ​ក្រោម​យុទ្ធនាការ​បក្ស​កាន់​អំណាច

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា អះអាង​ថា កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​សេរីភាព​សារព័ត៌មាន​ធ្ងន់ធ្ងរ នៅ​ពេល​ដែល​រដ្ឋាភិបាល​បក្ស​កាន់​អំណាច​ប្រើ​យុទ្ធនាការ​តាម​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​សារព័ត៌មាន​ឯករាជ្យ​នៅ​ក្រៅ​ស្រុក ខណៈ​សារព័ត៌មាន​ឯករាជ្យ​នៅ​ក្នុង​ស្រុក ត្រូវ​បាន​បោស​សម្អាត​គ្មាន​សល់។ អតីត​មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១១ កក្កដា នេះ​ថា សារព័ត៌មាន​ឯករាជ្យ​ចំនួន ៣ ដូចជា The Cambodia...

អ្នក​ឃ្លាំមើល៖ កម្ពុជា​បាត់​ឱកាស​ចែករំលែក​បទពិសោធន៍​ពី​សន្តិភាព បន្ទាប់ពី​មិន​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្ដីពី​សន្តិភាព​អ៊ុយក្រែន

អ្នក​ឃ្លាំមើល​អះអាង​ថា កម្ពុជា​បាត់បង់​ឱកាស​ដ៏​សំខាន់​ក្នុង​ការ​ចែករំលែក​បទពិសោធន៍​សម្រាប់​ការ​ស្វែងរក​សន្តិភាព​ចំពោះ​សង្គ្រាម​រវាង​ប្រទេស​អ៊ុយក្រែន និង​រុស្ស៊ី បន្ទាប់ពី​បដិសេធ​មិន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ស្ដីពី​សន្តិភាព​របស់​អ៊ុយក្រែន (Global Peace Summit) នៅ​ប្រទេស​ស្វីស នា​ចុង​សប្តាហ៍​នេះ។ អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៣ ខែ​មិថុនា ថា ប្រសិនបើ​កម្ពុជា​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ កម្ពុជា​ក៏​អាច​ឆ្លៀត​ឱកាស​ក្នុង​ការ​បង្ហាញ​ជំហរ​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ទាំង...

អ្នក​ស្រាវជ្រាវ៖ តើ​ការ​ស្ថាបនា​ព្រែកជីក​ហ្វូណន​គ្រាន់តែ​ដើម្បី​បញ្ឈប់​ការ​ពឹង​ច្រមុះ​វៀតណាម មក​ពឹង​ច្រមុះ​ចិន​ដើម្បី​ដក​ដង្ហើម​ឬ​យ៉ាងណា?

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លើក​ជា​សំណួរ​ថា តើ​ការ​ស្ថាបនា​ព្រែកជីក​ហ្វូណន គ្រាន់តែ​ដើម្បី​បញ្ឈប់​ការ​ពឹង​ច្រមុះ​វៀតណាម​ដក​ដង្ហើម មក​ជា​ការ​ពឹង​ច្រមុះ​ចិន ដើម្បី​ដក​ដង្ហើម​សេដ្ឋកិច្ច​កម្ពុជា ឬ​យ៉ាងណា ព្រោះ​ថា​ប្រទេស​កម្ពុជា​បាន​ជាប់​កិច្ចសន្យា​ប្រគល់​ព្រែក​នេះ​ឱ្យ​ចិន​គ្រប់គ្រង ចាត់ចែង​រហូត​ដល់​ជាង ៥០​ឆ្នាំ។ ក្នុង​រឿង​ជីក​ព្រែក​ដាក់​ឈ្មោះ​ថា ហ្វូណន​តេជោ នេះ មាន​អ្នកវិភាគ​ផុស​គំនិត​ចេញ​ព្រោងព្រាត​បញ្ចេញ​ជា​មតិ ទស្សនៈ យោបល់ គាំទ្រ​ផង ជំទាស់​ផង ប៉ុន្តែ​មិន​សូវ​ឃើញ​មាន​បង្ហាញ​ព័ស្តុតាង​ជាក់ស្តែង​ជា​តួលេខ​អ្វី​មួយ​ច្បាស់លាស់​ទេ ដែល​ភាសា​អង់គ្លេស​ហៅថា facts and figures។ អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម​បណ្ឌិត សេង សារី...

Latest news

© 2021, ដេលី. All rights reserved.