TAG
បណ្ឌិត សេង សារី
បទសម្ភាសន៍ពិសេសជាមួយបណ្ឌិត សេង សារី អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម
បទសម្ភាសន៍ពិសេសជាមួយបណ្ឌិត សេង សារី អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម នៅរាត្រីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។ លោកនឹងពិភាក្សាអំពីស្ថានការណ៍សុវត្ថិភាពរបស់លោក បន្ទាប់ពីលោក ហ៊ុន សែន ចេញបញ្ជាឲ្យតាមចាប់ខ្លួនលោកករណីសំណេររបស់លោកអំពីលទ្ធភាពក្នុងការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិដោយផ្អែកលើកម្លាំងធំៗចំនួន ៦ចំណុច។
លោក ហ៊ុន សែន គំរាមចាប់ខ្លួនអ្នកវិភាគនយោបាយម្នាក់ទាក់ទងនឹងការគាំទ្ររដ្ឋាភិបាលក្រៅប្រទេស
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមតាមចាប់ខ្លួនអ្នកវិភាគនយោបាយសង្គមម្នាក់ទាក់ទងទៅនឹងការគាំទ្ររដ្ឋាភិបាលក្រៅប្រទេស ថាសូមកុំគិតថារដ្ឋាភិបាលរបស់លោកមិនហ៊ានវ៉ៃខ្នោះរូបគេឱ្យសោះ ទោះពាក់កណ្តាលអាធ្រាត្រក៏សមត្ថកិច្ចអាចអនុវត្តការចាប់ខ្លួននេះបានដែរ។
លោក ហ៊ុន សែន គំរាមចាប់ខ្លួនបែបនេះ ទំនងជាសំដៅដល់អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី ដែលធ្លាប់បានលើកឡើងពីលក្ខខណ្ឌ ៦ចំណុចក្នុងការបង្កើតរដ្ឋាភិបាលក្រៅប្រទេស បន្ទាប់ពីមេដឹកនាំបក្សប្រឆាំងប្រកាសឱ្យមានការចូលបង្កើតរដ្ឋាភិបាលក្រៅប្រទេសដែលយកគំរូតាមប្រទេសភូមា កាលពីពេលកន្លងទៅ។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើងក្នុងសន្និសីទសារព័ត៌មានបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺ Covid-19 សម្រាប់កុមារនៅវិមានសន្តិភាពនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ថា តុលាការបានចេញដីកាចាប់ខ្លួនរួចហើយ...
ក្រុមអ្នកតាមដាន៖ អ្នកនយោបាយខ្មែរពូកែឈ្លោះជាមួយជាតិសាសន៍ឯង ខណៈអ្នកនយោបាយមុនៗធ្វើសង្គ្រាមដើម្បីពង្រីកទឹកដី
ក្រុមអ្នកតាមដានការអភិវឌ្ឍនៅកម្ពុជា បានលើកឡើងថា អ្នកនយោបាយខ្មែរបច្ចុប្បន្ននេះនៅមិនទាន់ឈប់ឈ្លោះគ្នានៅឡើយទេ ហើយពូកែឈ្លោះតែជាមួយជាតិសាសន៍ឯង ដែលផ្ទុយស្រឡះពីអ្នកនយោបាយ និងរាជការសម័យមុនៗដែលឈ្លោះគ្នាដើម្បីពង្រីកទឹកដី។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី បានសរសេរសារនៅលើគណនី Facebook របស់លោក កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ក្នុងន័យថ្វាយសារ ឬទូលពិតថ្វាយអតីតព្រះមហាវីរក្សត្រជំនាន់មុនៗថា លោកសូមក្រាបបង្គំទូលព្រះមហាវីរក្សត្រខ្មែរដែលបានកសាងអង្គរគ្រប់ព្រះអង្គថា អ្នកនយោបាយដែលជាកូនចៅរបស់ព្រះអង្គនៅបន្តឈ្លោះទាស់គ្នានៅឡើយរហូតមកដល់បច្ចុប្បន្ននេះ។
ចំណែកឯទឹកដីដែលព្រះអង្គប្រឹងពង្រីក និងកសាងជាអាណាចក្រមួយដ៏ខ្លាំងក្លា ឥឡូវនេះនៅសល់តែ ១៨១០៣៥គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ ហើយក្នុងរយៈពេលចុងក្រោយនេះ មិនដឹងថាទឹកដីនេះនឹងនៅសល់គ្រប់ចំនួនដូចតួលេខ...
ក្រុមអ្នកតស៊ូមតិថាការចាកចេញរបស់លោក ស ខេង ទៅបារាំង ដើម្បីបន្ធូរភាពតានតឹងទំនាស់ផ្ទៃក្នុងបក្សកាន់អំណាច
បញ្ញវន្តខ្មែរនៅក្រៅស្រុក លើកឡើងថា ការចាកចេញរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅប្រទេសបារាំង ក្នុងពេលនេះ ទំនងជាដើម្បីបន្ធូរភាពតានតឹងទំនាស់ផ្ទៃក្នុងបក្សកាន់អំណាចប៉ុណ្ណោះ បន្ទាប់ពីមានការតែងតាំងកូនប្រសាលោក ហ៊ុន សែន ក្នុងបំណងដើម្បីបន្សាបឥទ្ធិពលរបស់លោក ស ខេង ក្នុងកងកម្លាំងនគរបាលជាតិកាលពីពេលថ្មីៗនេះ។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk របស់សារព័ត៌មាន The Cambodia...
អ្នកសង្កេតការណ៍៖ គ្រូបង្រៀនបានត្រឹមតែជាកម្មករបង្រៀនប៉ុណ្ណោះនៅពេលអ្នកមានអំណាចចាប់ពួកគេធ្វើជាចំណាប់ខ្មាំងនយោបាយ
អ្នកសង្កេតការណ៍រិះគន់ថា គ្រូបង្រៀនបានត្រឹមតែជាកម្មករបង្រៀនប៉ុណ្ណោះ មិនអាចបំពេញតួនាទីជាបុគ្គលិកក្នុងវិស័យអប់រំទេនៅពេលដែលអ្នកនយោបាយឱកាសនិយម នាំគ្នាយកគ្រឹះស្ថានអប់រំជាទីតាំងឃុំឃាំងគ្រូបង្រៀន ហើយយកគ្រូបង្រៀនធ្វើជាចំណាប់ខ្មាំងនយោបាយរបស់ពួកគេនោះ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ថា បច្ចុប្បន្ននេះ មន្ត្រីដែលទទួលបន្ទុកខាងវិស័យអប់រំ និងបណ្តុះបណ្តាលមួយចំនួន បានត្រឹមរង់ចាំស្តាប់បញ្ជាពីមន្ត្រីនយោបាយកំប៉ិកកំប៉ុក និងព្យាយាមអែបអបអ្នកទាំងនោះតែប៉ុណ្ណោះ ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន និងអំណាច ធ្វើបាបគ្រូបង្រៀនដូចគ្នា ខណៈអ្នកទាំងនោះក៏ជាជនរងគ្រោះនៃអ្នកនយោបាយឱកាសនិយមទាំងនោះផងដែរ។
បណ្ឌិត សេង...
ក្រុមអ្នកឃ្លាំមើលសង្គមថាជនផ្ដាច់ការតែងកសាងមុខមាត់នយោបាយដោយការប្រើមធ្យោបាយទុច្ចរិត
អ្នកតាមដានកិច្ចការសង្គម លើកឡើងថា ជនផ្ដាច់ការតែងកសាងមុខមាត់នយោបាយ ឬកេរ្តិ៍ឈ្មោះរបស់ខ្លួនដោយការប្រើមធ្យោបាយទុច្ចរិតគ្រប់បែបយ៉ាង ដើម្បីយកឈ្នះដៃគូទាំងនៅលើឆាក និងក្រោយឆាកនយោបាយដែលពួកគេកំពុងតែកាន់កាប់។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៣ ខែសីហា ថា ជនផ្ដាច់ការតែងតែកសាងកិត្តិយសលើឆាកនយោបាយដោយប្រើវិធីស្មោកគ្រោកគ្រប់សកម្មភាពទាំងអស់ ដើម្បីផ្ដួលរំលំគូប្រជែង ដូចជាការកាងទីផ្សារនយោបាយផ្ដាច់មុខតែម្នាក់ឯង និងគំរាមប្រជាពលរដ្ឋឲ្យទទួលយកសេវានយោបាយភូតកុហករបស់ខ្លួនជាដើម។
លោករិះគន់ថា ជំពូកអ្នកនយោបាយផ្ដាច់ការមិនចេះប្រឹងកសាងសមត្ថភាពដឹកនាំខ្លួនឯងឲ្យពេញនិយមដោយសុចរិតភាពនោះទេ តែបែរជាតាមរំលាយគូប្រកួតរបស់ខ្លួនក្នុងចេតនាទុច្ចរិតដើម្បីដណ្តើមអ្នកគាំទ្ររបស់គេ ប៉ុន្តែពេលគេមិនគាំទ្រ និងរិះគន់ពីអំពើអាក្រក់របស់ខ្លួន បែរជាចាប់គេដាក់គុក ដោយចោទអ្នកទាំងនោះថាជាជនក្បត់...
អ្នកវិភាគចាត់ទុកជនផ្ដាច់ការថាជាក្រុមមនុស្សបញ្ញើក្អែកក្នុងរបបប្រជាធិបតេយ្យ
អ្នកឃ្លាំមើលសង្គមចាត់ទុកជនផ្ដាច់ការថាជាក្រុមមនុស្សបញ្ញើក្អែកក្នុងរបបប្រជាធិបតេយ្យ តែនៅទីបំផុត ជនផ្ដាច់ការទាំងនោះក៏នឹងស្លាប់ជាមួយនឹងការដួលរំលំរបបប្រជាធិបតេយ្យដែរ ត្បិតភាពធំធាត់ ភាពមានបានដែលពួកគេសម្ងំដេកស៊ីក្នុងសង្គមប្រជាធិបតេយ្យ គឺជាការបំផ្លាញប្រព័ន្ធប្រជាធិបតេយ្យតែប៉ុណ្ណោះ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២៦ ខែកក្កដា ថា ដើម្បីភាពធំធាត់នៃអំណាចតកូនតចៅ ជនផ្ដាច់ការដឹងយ៉ាងច្បាស់ពីរបៀបកាន់កាប់អំណាចក្នុងយន្តការប្រជាធិបតេយ្យ ដូចជាការលួចកែច្បាប់ដើម្បីពង្រឹងអំណាចខ្លួនឯង និងប្រើវិធីកេងចំណេញនយោបាយគ្រប់រូបភាព ដូចជាការកម្ចាត់ដៃគូនយោបាយដែលមានកម្លាំងនយោបាយស្មើនឹងខ្លួនឯង ជាដើម។
លោកអះអាងថា របបប្រជាធិបតេយ្យនឹងត្រូវដួលរលំក្រោមស្នាដៃជនផ្ដាច់ការដែលជាក្រុមបញ្ញើក្អែកទាំងនោះយ៉ាងពិតប្រាកដ ប៉ុន្តែរបបនេះនឹងរស់ឡើងវិញនៅពេលដែលជនផ្ដាច់ការទាំងនោះអស់ឥទ្ធិពលនយោបាយ ឬស្លាប់បាត់បង់ជីវិត ដូច្នេះការតស៊ូរបស់ប្រជាពលរដ្ឋឲ្យមានសង្គមប្រជាធិបតេយ្យ...
អ្នកឃ្លាំមើលសង្គមបង្ហាញល្បិច ៤យ៉ាងមើលឃើញជនផ្ដាច់ការលាក់ខ្លួនក្នុងសង្គមប្រជាធិបតេយ្យ
អ្នកឃ្លាំមើលសង្គមលើកឡើងពីលក្ខណៈកត់សម្គាល់វិធី ៤យ៉ាង ដែលជាវិធីសាស្ត្រក្នុងការពិនិត្យមើលបុគ្គលិកលក្ខណៈជនផ្ដាច់ការដែលសម្ងំលាក់ខ្លួននៅក្នុងរបបប្រជាធិបតេយ្យ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ថា លក្ខណៈរបស់ជនផ្ដាច់ការ គឺធ្វើអ្វីៗដើម្បីតែអំណាចក្រុមបក្ខពួករបស់ពួកគេតែប៉ុណ្ណោះ ដូច្នេះដើម្បីក្តោបក្តាប់អំណាចបានរឹងមាំ ពួកគេបានប្រើវិធីដាក់ពង្រាយខ្សែបណ្ដាញរបស់ពួកគេឲ្យចូលទៅគ្រប់គ្រងស្ថាប័នអំណាចធំៗរបស់ជាតិទាំងអស់ ដូចជា៖
គ្រប់គ្រងស្ថាប័នរដ្ឋសភាគ្រប់គ្រងស្ថាប័នរដ្ឋាភិបាលនិងគ្រប់គ្រងស្ថាប័នតុលាការ ជាដើម។
លោកអះអាងថា ក្រោយពេលគ្រប់គ្រងស្ថាប័នកំពូលៗរបស់ជាតិបានពេញដៃហើយ ពួកគេបានរៀបចំការគ្រប់គ្រងលើក្បាលម៉ាស៊ីនរដ្ឋបាលជាតិថែមទៀត នោះគឺការក្តោបក្តាប់មន្ត្រីរាជការជាន់ខ្ពស់តាមក្រសួងស្ថាប័នទាំងអស់ បន្ទាប់មកពួកគេចាប់ផ្តើមប្រើមន្ត្រីរាជការតាមក្រសួងទាំងនោះឲ្យដើរគាបសង្កត់ពលរដ្ឋម្ចាស់ប្រទេសឲ្យបោះឆ្នោតប្រគល់អំណាចឲ្យពួកគេបន្តទៀត។
បណ្ឌិត សេង សារី...
អ្នកឃ្លាំមើលសង្គម៖ កម្លាំងចលករ៦ នៅកម្ពុជា អាចធ្វើឲ្យស្ថានភាពនយោបាយមានការប្រែប្រួល
ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គម លើកឡើងថា កម្លាំងចលករនយោបាយសំខាន់ៗទាំង៦ នៅកម្ពុជា អាចធ្វើឲ្យនយោបាយនៅស្រុកខ្មែរមានការប្រែប្រួល ទាល់តែកម្លាំងលើសពីពាក់កណ្តាលក្នុងចំណោមកម្លាំងទាំង៦នោះងើបឡើងព្រមគ្នាតែម្តង។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ថា កម្លាំងចលករដែលនាំឲ្យមានការប្រែប្រួលសភាពការណ៍នៅកម្ពុជានោះ គឺកម្លាំងអ្នកគាំទ្រគណបក្សប្រឆាំងដែលកំពុងតែគ្រប់គ្រងយ៉ាងណែន និងគាបសង្កត់យ៉ាងខ្លាំងពីសំណាក់គណបក្សកាន់អំណាច។
លោកអះអាងថា ក្រៅពីកម្លាំងប្រឆាំង នៅមានកម្លាំងមហាជនដែលជាកម្លាំងមួយចង់ឲ្យមានការផ្លាស់ប្ដូរពិតប្រាកដ ហើយក្រុមនេះក៏រងអយុត្តិធម៌ពីការរំលោភបំពាន ការជិះជាន់ក្នុងពេលនេះដែរ លើសពីនេះនៅមានកម្លាំងយុវជនផងដែរ។
បណ្ឌិត សេង...
ភរិយាបណ្ឌិត កែម ឡី ចេញមុខសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈ
ភរិយាបណ្ឌិត កែម ឡី បានចេញមុខសុំអភ័យទោសចំពោះពលរដ្ឋខ្មែរ និងសាធារណជនទាំងអស់ចំពោះការនិយាយរបស់អ្នកស្រីក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Cambodia Daily ដែលអ្នកស្រីមិនបានបញ្ជាក់ឲ្យអស់សេចក្តី និងខ្លឹមសារនៃការលើកឡើងទាំងនោះ ក្រោយពីមានការរិះគន់ពីអ្នកនយោបាយមួយចំនួន។
កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ភរិយាបណ្ឌិត កែម ឡី គឺអ្នកស្រី ប៊ូ រចនា បានសរសេរលើគណនី Facebook របស់អ្នកស្រីថា អ្នកស្រីសូមអភ័យទោសចំពោះលោកយាយ លោកតា...