TAG
បណ្ឌិត សេង សារី
អ្នកឃ្លាំមើលស្នើសុំសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ អន្តរាគមន៍ដោះលែងយុវជនបរិស្ថានទាំងអស់
ក្រុមអ្នកឃ្លាំមើលសង្គម ស្នើសុំឲ្យសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដោះលែងយុវជនបរិស្ថានទាំងអស់ដែលអាជ្ញាធរកម្ពុជាបានចាប់ខ្លួននាពេលកន្លងមក ឱ្យមានសេរីភាពឡើងវិញក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១៨ ខែមិថុនា ថា សូមសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជួយអន្តរាគមន៍ដោះលែងយុវជនបរិស្ថានទាំងអស់ដែលអាជ្ញាធរបានចាប់ខ្លួនកាលពីអំឡុងឆ្នាំ២០២០ និងឆ្នាំ២០២១ នេះឱ្យមានសេរីភាពឡើងវិញគ្រប់ៗគ្នាផង។
លោកលើកឡើងថា យុវជនបរិស្ថានទាំងនោះទើបតែមានអាយុជាង ២០ឆ្នាំប៉ុណ្ណោះ...