26.9 C
Phnom Penh

TAG

បទល្មើស​ព្រៃឈើ

បទវិភាគ៖ ហេតុ​អ្វី​លោក ហ៊ុន សែន មិន​អាច​បង្ក្រាប​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​ខ្មែរ?

ការ​បាត់បង់​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់ទុក​ជា​វិនាសកម្ម​ដ៏​ធំ​មួយ។ លោក ហ៊ុន សែន ក៏​ធ្លាប់​លើក​យក​បញ្ហា​នេះ​ធ្វើជា​យុទ្ធនាការ​នយោបាយ​ជាច្រើនលើក​ច្រើន​គ្រា​ដែរ ដោយ​បង្ហាញ​ជា​សាធារណៈ​អំពី​ការ​តាំងចិត្ត និង​ដាក់​បញ្ជា​ដ៏​ម៉ឺងម៉ាត់ ប៉ុន្តែ​ចំណាត់ការ​របស់​គាត់​ត្រូវ​បាន​គេ​ពិពណ៌នា​ថា​ជា​ចំណាត់ការ​ដែល​គ្មាន​ប្រសិទ្ធភាព។ អង្គការ Global Forest Watch បាន​ផ្សាយ​ថា ប្រទេស​កម្ពុជា​បាន​បាត់បង់​ព្រៃឈើ​ប្រមាណ​ជិត ១​លាន ៣​សែន​ហិកតារ (១ ២៨០ ០០០​ហិកតារ) បើ​គិត​ពី​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០២០។ ស្រដៀង​គ្នា​នេះ យើង​ធ្លាប់​បាន​ដកស្រង់​សេចក្តី​រាយការណ៍​របស់​អ្នកជំនាញ​នៃ​សកលវិទ្យាល័យ​រដ្ឋ...

តុលាការ​ផ្ដន្ទាទោស​សកម្មជន​ការពារ​ព្រៃឈើ​ដែល​ចាប់​បញ្ជូន​មកពី​ថៃ​ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ កុម្ភៈ បាន​ផ្ដន្ទាទោស​សកម្មជន​ការពារ​ព្រៃឈើ និង​ជា​អ្នក​និយម​រិះគន់​រដ្ឋាភិបាល​មិន​សំចៃ​មាត់ លោក វឿន វាសនា ឲ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ និង​តម្រូវ​ឲ្យ​បង់​ប្រាក់ ២​លាន​រៀល​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម។ ការ​សម្រេច​កាត់ទោស​នេះ ធ្វើឡើង​បន្ទាប់ពី​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី ឈុន ដាវី បាន​បន្ត​សវនាការ​លើ​សំណុំរឿង​លោក វឿន វាសនា ហៅ «គ្រញូង​ព្រៃឡង់» ពាក់ព័ន្ធ​នឹង​ការ​រិះគន់​រដ្ឋាភិបាល​លើ​បណ្ដាញ​សង្គម។ ក្រោយ​ពី​ចៅក្រម​ប្រកាស​សាលក្រម​រួច លោក...

ព្រះមហាក្សត្រ​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​គ្រួសារ​ជនជាតិ​អាមេរិក​ដែល​អភិរក្ស​ព្រៃឈើ​ជាង​២០​ឆ្នាំ

ព្រះមហាក្សត្រ​បាន​ត្រាស់បង្គាប់​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​សកម្មជន​ការពារ​ព្រៃឈើ​ដែល​ជា​ជនជាតិ​អាមេរិកាំង លោក ដាវិស បេនចាមីន ចូស៊េប (DAVIS BENJAMIN JOSEPH) និង​សមាជិក​គ្រួសារ ៣​នាក់​ទៀត បន្ទាប់ពី​ពួកគេ​បាន​លះបង់​កម្លាំង​កាយ​កម្លាំង​ចិត្ត​អស់​រយៈពេល​ជាង ២០​ឆ្នាំ ដើម្បី​បុព្វហេតុ​ការពារ និង​អភិរក្ស​ធនធាន​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ត្នោត ភ្នំ​ពក នៅ​ក្នុង​ខេត្ត​ព្រះវិហារ។ យោង​ទៅ​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២២ ដែល The Cambodia Daily ទទួល​បាន​នៅ​ថ្ងៃ​ទី​១...

អង្គការ​អន្តរជាតិ៖ ព្រៃឈើ​ជាង​៦​ពាន់​ហិកតារ​នៅ​កម្ពុជា​ត្រូវ​បាន​បំផ្លាញ​ដោយ​ក្រុម​មន្ត្រី​ពុករលួយ

អង្គការ​លើកលែង​ទោស​អន្តរជាតិ បង្ហាញ​របាយការណ៍​ថ្មី​មួយ​ថា នៅ​ក្នុង​ឆ្នាំ​២០២១ នេះ ព្រៃឈើ​ជាង ៦​ពាន់​ហិកតារ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ​នៅ​កម្ពុជា ត្រូវ​បាន​បំផ្លាញ​ដោយសារ​ដៃ​របស់​ក្រុម​មន្ត្រី​ពុករលួយ។ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២២ ដែល​មាន​ចំណងជើង​ថា «ការ​កាប់​ឈើ​ខុសច្បាប់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច»។ របាយការណ៍​នោះ​បាន​លើកឡើង​ថា នៅ​ក្នុង​ឆ្នាំ​២០២១ ព្រៃឈើ​ចំនួន ៦២៧១​ហិកតារ​ត្រូវ​បាន​កាប់​បំផ្លាញ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ ក្នុង​នោះ​មាន​ដែន​ជម្រក​សត្វ​ព្រៃឡង់ និង​ដែន​ជម្រក​សត្វ​ព្រៃព្រះរការ ដោយ​ការ​កាប់​ឈើ​ដោយ​ខុសច្បាប់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច។ អង្គការ​លើកលែង​ទោស​អន្តរជាតិ​នេះ​បញ្ជាក់​ថា ព្រៃឈើ​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ​ដែល​ត្រូវ​បាន​កាប់​បំផ្លាញ​អស់​ជាង ៦​ពាន់​ហិកតារ...

រដ្ឋាភិបាល​បង្កើត​ក្រុម​ការងារ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​មណ្ឌលគិរី

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​ចុះ​ស្រាវជ្រាវ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ​នៅ​ខេត្ត​មណ្ឌលគិរី ដែល​ជា​ដែន​សមត្ថកិច្ច​របស់​ខ្លួន​គ្រប់គ្រង ក្រោយពី​ទទួល​បាន​ព័ត៌មាន​ថា បទល្មើស​ព្រៃឈើ​នៅតែ​កើតមាន​ឡើង​នៅ​តំបន់​ទាំងនោះ​ជាបន្តបន្ទាប់។ សេចក្ដី​សម្រេច​ចុះ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២២ របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​ឱ្យ​ដឹង​ថា ក្រុម​ការងារ​ដែល​បង្កើត​សម្រាប់​ចុះ​ស្រាវជ្រាវ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ​មាន​ចំនួន ៤​ក្រុម​ធំៗ៖ ក្រុម​ទី​១ ដឹកនាំ​ដោយ​លោក អ៊ុង...

ប្រជា​សហគមន៍​អះអាង​ថា​ព្រៃឡង់​នឹង​វិនាស​នៅ​ឆ្នាំ​២០២២ បើ​រដ្ឋាភិបាល​មិន​អើពើ​ទប់ស្កាត់​បទល្មើស

ប្រជា​សហគមន៍​អះអាង​ថា ព្រៃឡង់​នឹង​វិនាស​ក្នុង​ឆ្នាំ​២០២២ ប្រសិនបើ​រដ្ឋាភិបាល​មិន​អើពើ​ទប់ស្កាត់ ខណៈ​សកម្មភាព​កាប់​បំផ្លាញ និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃឡង់​នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ បាន​កើន​ឡើង​ខ្លាំង​យ៉ាង​គគ្រឹកគគ្រេង​ជាង​ពេល​កន្លងមក។ ការ​អះអាង​របស់​ប្រជា​សហគមន៍ ធ្វើឡើង​បន្ទាប់ពី​ពួកគេ​បាន​ចុះ​ល្បាត​ព្រៃ​ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២១ នៅ​ទីតាំង​ចំនួន ១០​កន្លែង​ផ្សេង​គ្នា​ក្នុង​តំបន់​ព្រៃឡង់ ដោយ​រក​ឃើញ​បទល្មើស​ចំនួន ៣១០​ករណី។ សហគមន៍​ការពារ​ព្រៃឡង់​បាន​ឲ្យ​ដឹង​ទៀត​ថា ទីតាំង ១០​កន្លែង​ដែល​ពួកគេ​ចុះ​ល្បាត ហើយ​បាន​រក​ឃើញ​បទល្មើស​នោះ​មាន​ដូចជា តំបន់​ស្រុក​ចាស់ តំបន់​ភ្នំ​គគឹល តំបន់​ភ្នំ​ចោទ តំបន់​ស្រែចារ តំបន់​ជ្រាប់ស្វាយ តំបន់​អូរអាចម៍ដែក...

ក្រុម​សង្គម​ស៊ីវិល​៨៥​ស្ថាប័ន​ទាមទារ​ទម្លាក់​បទ​ចោទ​និង​ដោះលែង​សកម្មជន​សង្គម​ដោយ​គ្មាន​លក្ខខណ្ឌ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ៨០​ស្ថាប័ន ទាមទារ​ឱ្យ​រដ្ឋាភិបាល និង​តុលាការ​ទម្លាក់​ចោល​រាល់​បទ​ចោទប្រកាន់ និង​ដោះលែង​តំណាង​សហគមន៍​ដីធ្លី និង​សកម្មជន​ការពារ​ព្រៃឈើ​ដោយ​ឥត​លក្ខខណ្ឌ ដោយសារតែ​ការ​បញ្ចេញ​មតិ និង​ការ​ជួបជុំ​ផ្សេងៗ​របស់​ពួកគេ ធ្វើឡើង​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ។ ការ​ទាមទារ​នេះ ធ្វើឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល ៨៥​ស្ថាប័ន ដែល​បាន​ចេញ​នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ ដោយ​មាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ជាដើម។ ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំង ៨៥​ស្ថាប័ន បាន​ឱ្យ​ដឹង​ថា កន្លងមក​មាន​តំណាង​សហគមន៍​ដីធ្លី...

មន្ត្រី​សិទ្ធិមនុស្ស៖ បើ​រដ្ឋាភិបាល​ពិតជា​ចង់​ការពារ​ព្រៃឈើ​មែន ត្រូវតែ​ការពារ​សុវត្ថិភាព​សកម្មជន​ព្រៃឈើ​ឱ្យ​បាន​ល្អ​ប្រសើរ

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា លើកឡើង​ថា បើ​រដ្ឋាភិបាល​កម្ពុជា​ពិត​ជា​ចង់​ការពារ​ព្រៃឈើ​ឱ្យ​គង់វង្ស​ប្រាកដ​មែន ត្រូវតែ​ការពារ​សុវត្ថិភាព​សកម្មជន​ព្រៃឈើ និង​ផ្តល់​សិទ្ធិ​អំណាច​ឲ្យ​ពួកគេ​អាច​ចូល​ព្រៃ ដើម្បី​ការពារ​ព្រៃឈើ​ទាំងនោះ ជាជាង​គំរាមកំហែង និង​ចាប់​ខ្លួន​ពួកគេ​បន្ត​ទៀត ខណៈ​សកម្មជន​ព្រៃឈើ​ត្រូវ​អាជ្ញាធរ​កម្ពុជា​នៅតែ​បន្ត​ចាប់​ខ្លួន​ឥត​ស្រាកស្រាន្ត​សព្វថ្ងៃ​នេះ។ អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ថា បើ​រដ្ឋាភិបាល​ពិតជា​មាន​ឆន្ទៈ​ថែរក្សា​ព្រៃឈើ​ពី​ការ​កាប់​បំផ្លាញ​មែន មិន​ចាំបាច់​ចំណាយ​ពេលវេលា​យូរ​រហូត​ដល់​ឆ្នាំ​២០៣០ ទេ ព្រោះ​ថា​ព្រៃឈើ​អាច​នឹង​ហិនហោច​កាន់តែ​ខ្លាំង​ថែមទៀត បើ​ផ្អែក​តាម​រូបភាព​បំផ្លាញ​យ៉ាង​អណាធិបតេយ្យ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ មន្ត្រី​ការពារ​សិទ្ធិមនុស្ស​រូប​នេះ​អះអាង​ថា រដ្ឋាភិបាល​គួរតែ​ដោះលែង​សកម្មជន​ព្រៃឈើ​នានា ដូចជា​លោក...

ក្រសួង​បរិស្ថាន៖ កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ​ដើម្បី​ការ​អភិវឌ្ឍ

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អះអាង​ថា កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ ដើម្បី​ការ​អភិវឌ្ឍ​ដោយ​ការ​លើក​កម្ពស់​ស្ថានភាព​របស់​បុគ្គល និង​ក្រុម​នានា​ឱ្យ​មាន​ការ​ចូលរួម និង​ទទួល​ផល​ពី​សកម្មភាព​នានា​របស់​សង្គម​ដោយ​មិន​រើសអើង។ ប៉ុន្តែ​មហាជន​នៅតែ​មាន​ចម្ងល់​ថា ហេតុ​អ្វី​កម្ពុជា​នៅតែ​មិនព្រម​ចូលរួម​ចុះហត្ថលេខា​ស្ដីពី​ការ​រួម​គ្នា​បញ្ឈប់​ការ​បាត់បង់​ព្រៃឈើ​លើ​សេចក្តី​ប្រកាស​ទីក្រុង Glasgow នៅ​ពេលនេះ? រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ អះអាង​នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា នេះ​ថា ក្នុង​នាម​កម្ពុជា​ជា​ប្រទេស​ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិចតួច តែ​កម្ពុជា​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​ការ​បម្រែបម្រួល​អាកាសធាតុ តាមរយៈ​ដាក់​ឱ្យ​ដំណើរការ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដែល​មាន​ទំហំ​ជាង ៤០០​មេហ្គាវ៉ាត់​ដែល​តំណាង​ឱ្យ ១៥% នៃ​ប្រភព​ថាមពល​របស់​ខ្លួន។ លោក​អះអាង​ថា ក្រៅពី​ចាប់ផ្តើម​ដំណើរការ​ថាមពល​ព្រះអាទិត្យ កម្ពុជា​នឹង​មិន​បង្កើត​រោងចក្រ​ថាមពល​ធ្យូងថ្ម​ថ្មី​បន្ថែម​ទៀត​នោះ​ទេ។...

អង្គការ​ការពារ​បរិស្ថាន​ទាមទារ​ឲ្យ​កម្ពុជា​គោរព​សន្យា​រក្សា​គម្រប​ព្រៃឈើ​និង​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ

អង្គការ​សមាគម​ដែល​ធ្វើការ​ទាក់ទង​នឹង​ការ​ការពារ​បរិស្ថាន​ជាច្រើន បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ដែល​បាន​សន្យា​ក្នុង​សន្និសីទ COP21 នៅ​ទីក្រុង​ប៉ារីស ឆ្នាំ​២០១៥ លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ ខណៈ​រដ្ឋាភិបាល​ខ្មែរ​បាន​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​ឯកជន​ដែល​បាន​បំផ្លាញ​ព្រៃឈើ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ។ អង្គការ​សមាគម​ជិត ២០​ស្ថាប័ន​ដែល​ធ្វើការ​លើ​វិស័យ​បរិស្ថាន​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា និង​ថ្នាក់​ដឹកនាំ​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ​លើក​ទី​២៦ បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​ពង្រឹង​ការ​អនុវត្ត​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ ដែល​កម្ពុជា​ជា​រដ្ឋ​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែរ​នោះ។ ប្រភព​ដដែល​អះអាង​ថា ការ​ចូលរួម​ការពារ​ព្រៃឈើ​របស់​ភាគី​ពាក់ព័ន្ធ រួម​មាន​សហគមន៍​មូលដ្ឋាន សកម្មជន​បរិស្ថាន អង្គការ​សមាគម​ដែល​ធ្វើ​ការងារ​លើ​បញ្ហា​បរិស្ថាន និង​ធនធាន​ធម្មជាតិ គឺជា​ធាតុ​ផ្សំ​មួយ​ដ៏​ចាំបាច់​មិន​អាច​ខ្វះ​បាន ដើម្បី​ជួយ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​អាច​សម្រេច​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ចូលរួម​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់...

Latest news

© 2021, ដេលី. All rights reserved.