36.8 C
Phnom Penh

TAG

ប៉ែន បូណា

រដ្ឋាភិបាល​កម្ពុជា​ថា បើ​កងទ័ព​ថៃ គោរព​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ករណី​ផ្ទុះ​មីន​ក៏​មិន​អាច​កើត​មាន​ដែរ

អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា អះអាង​ថា បើ​កងទ័ព​ថៃ គោរព​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​បាន​ខ្ជាប់ខ្ជួន ករណី​ផ្ទុះ​មីន​ក៏​មិន​អាច​កើតមាន​ដែរ ព្រោះ​កងទ័ព​ថៃ ជា​អ្នក​ចល័ត​កម្លាំង​ដោយ​បំពាន​កិច្ចព្រមព្រៀង ទើប​បាន​ជា​ជាន់​គ្រាប់មីន​ដែល​នៅ​សល់​ពី​សង្គ្រាម​ក្នុង​ទឹកដី​កម្ពុជា។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃទី​១៤ ខែ​សីហា នេះ លោក ប៉ែន បូណា អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ភាគី​ថៃ កំពុងតែ​យក​រឿង​ផ្ទុះ​គ្រាប់មីន​ធ្វើ​ជា​ប្រធានបទ ដើម្បី​ចោទ​ទម្លាក់​កំហុស​លើ​កម្ពុជា ដោយ​តាំងខ្លួន​ជា​អ្នក​រងគ្រោះ ដើម្បី​បំភាន់​សហគមន៍​អន្តរជាតិ។ លោក ប៉ែន បូណា អំពាវនាវ​ឱ្យ​ភាគី​ថៃ...

មន្ត្រី​ពាំនាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ថា​ក្រុម​ប្រឆាំង​ជ្រុល​និយម​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​គ្មាន​ការពិត

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ក្រុម​ប្រឆាំង​ជ្រុល​និយម​មិន​ដែល​បាន​សាង​សមិទ្ធផល​សម្រាប់​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ទេ ក្រៅតែ​ពី​ខំប្រឹង​ប្រតិដ្ឋ​ព័ត៌មាន​ក្លែងក្លាយ មួលបង្កាច់ ញុះញង់ បំផ្លើស​បំភ្លៃ​ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​រាជរដ្ឋាភិបាល។ ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល លោក ប៉ែន បូណា លើកឡើង​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី «ប្រសិទ្ធភាព​នៃ​ការងារ​ព័ត៌មាន និង​នាំពាក្យ» ក្នុង​ខេត្ត​ត្បូងឃ្មុំ ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០២៥ នេះ​ថា ប្រឈមមុខ​នឹង​នយោបាយ​ទុច្ចរិត​បែប​ឈ្នានីស​ដ៏​ស្មោកគ្រោក​នៃ​ក្រុម​ប្រឆាំង​ជ្រុល​និយម អ្នក​ធ្វើការ​លើ​វិស័យ​ព័ត៌មាន ត្រូវតែ​រួសរាន់​បំភ្លឺ​ចំពោះ​ព័ត៌មាន​បំផ្លើស​បំភ្លៃ និង​បន្សាប​ព័ត៌មាន​ប្រឌិត​ទាំងនោះ​ដោយ​មិន​ទុក​ឱ្យ​ក្រុម​ជ្រុល​និយម​ចូល​មក​បំពុល​សង្គម​ជាដាច់ខាត។ មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​លើកឡើង​ថា មាន​តែ​ការពិត​ទេ​ដែល​ជា​ឱសថ​សម្រាប់​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​ប្រកប​ដោយ​ប្រសិទ្ធភាព...

“ច្បាប់​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​អំពើ​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហម បង្ហាញ​ថា​បក្ស​ប្រជាជន​នៅតែ​បន្ត​ដឹងគុណ​វៀតណាម”

អ្នក​ឃ្លាំមើល​សង្គម ចាត់ទុក​ការ​បង្កើត​ច្បាប់​ប្រឆាំង​ការ​មិន​ទទួលស្គាល់​អំពើ​ឧក្រិដ្ឋកម្ម​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ថា​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បន្ត​ដឹងគុណ​វៀតណាម គ្រប់​ជំនាន់។ អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ​ថា ច្បាប់​នេះ​អាច​នឹង​ត្រូវ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ចុះហត្ថលេខា​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​យ៉ាង​ឆាប់​រហ័ស​ក្នុង​នាម​ប្រមុខរដ្ឋ​ស្ដីទី​នៅ​ក្នុង​សប្ដាហ៍​នេះ។ លោក​បន្ត​ថា ការ​បង្កើត​ច្បាប់​នេះ​បង្ហាញ​ឱ្យ​ឃើញ​ដែរ​ថា ការ​ឈ្លានពាន​របស់​វៀតណាម តាំងពី​អតីតកាល​រហូត​ដល់​បច្ចុប្បន្ន​នេះ គឺជា​រឿង​ត្រឹមត្រូវ។ លោក វ៉ន ចាន់ឡូត សង្ស័យ​ថា ព្រះរាជ​ដំណើរ​របស់​ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​នរោត្តម សីហមុនី យាង​ទៅ​កាន់​ទីក្រុង​ប៉េកាំង...

Freedom House៖ កម្ពុជា​បន្ត​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​មិន​សេរី ដោយសារ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ឯក​បក្ស

អង្គការ Freedom House ដែល​ជា​អង្គការ​ឃ្លាំមើល​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ពិភពលោក បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០២៤ ដោយ​រក​ឃើញ​ថា កម្ពុជា​បន្ត​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​មិន​សេរី ដោយសារ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ឯក​បក្ស ហើយ​រដ្ឋាភិបាល​បាន​ដាក់​សម្ពាធ​លើ​គណបក្ស​ប្រឆាំង បណ្តេញ​សារព័ត៌មាន​ឯករាជ្យ​ក្រោម​ហេតុផល​នយោបាយ។ យោង​តាម​របាយការណ៍​របស់​អង្គការ Freedom House បាន​ចេញ​ផ្សាយ​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា សេរីភាព​ជា​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ដុនដាប គឺ​ទទួល​បាន​ពិន្ទុ ២៣/១០០។ ការ​បន្ត​ផ្តល់​ពិន្ទុ​ដល់​កម្ពុជា​ថា​ជា​ប្រទេស​មិន​សេរី ក៏​ព្រោះតែ​ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស​កម្ពុជា​បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន សែន...

ប្រធាន​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ចោទ​ក្រុម​ប្រឆាំង​សម្ងំ​ផលិត​ព័ត៌មាន​ក្លែងក្លាយ​ញុះញង់​ឱ្យ​មាន​បដិវត្តន៍​ពណ៌

មន្ត្រី​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា ចោទ​ថា​សព្វថ្ងៃ​នេះ​ក្រុម​ប្រឆាំង​ជ្រុល​និយម​មួយ​ក្តាប់​តូច កំពុង​សម្ងំ​នៅ​ទី​ងងឹត​ដើម្បី​ផលិត​ព័ត៌មាន​ក្លែងក្លាយ មួលបង្កាច់ បំផ្លើស បំភ្លៃ គ្រប់​ទម្រង់​ក្នុង​បំណង​ញុះញង់​បង្ក​ឱ្យ​មាន​ចលាចល​សង្គម​តាម​សេណារីយ៉ូ​បដិវត្តន៍​ពណ៌​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា។ ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល លោក ប៉ែន បូណា លើក​ឡើង​ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្ដីពី «ប្រសិទ្ធភាព​នៃ​ការងារ​ព័ត៌មាន និង​នាំពាក្យ» នៅ​ថ្ងៃទី​១១ ធ្នូ នេះ​ថា ព័ត៌មាន​ពិត គឺជា​ពន្លឺ​អាច​ចូល​ទៅ​លុប​បំបាត់​ទី​ងងឹត​ដែល​ជា​ជម្រក​របស់​ក្រុម​អ្នក​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​ប្រឆាំង​រដ្ឋាភិបាល​ឱ្យ​អស់​ពី​សង្គម​ខ្មែរ។ លោក ប៉ែន បូណា លើកឡើង​ថា...

រាជរដ្ឋាភិបាល​ថា​នឹង​នាំ​យុវជន​និង​អ្នកកាសែត​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​ត្រីកោណ​បី​ប្រទេស CLV

រាជរដ្ឋាភិបាល​នឹង​រៀបចំ​ឱ្យ​ពលរដ្ឋ និង​ក្រុម​អ្នក​សារព័ត៌មាន ទៅ​សិក្សា​ស្វែងយល់​នៅ​ព្រំដែន​ក្នុង​តំបន់​នៃ​គម្រោង​សហប្រតិបត្តិការ​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) បន្ទាប់ពី​មាន​ការ​ប្រឆាំង​តវ៉ា​នឹង​ការ​ដាក់​ខេត្ត​ខ្មែរ​បួន​ក្នុង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​នេះ កំពុង​ក្លាយ​ជា​ប្រធានបទ​ដ៏​ក្តៅ​គគុក។ អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល លោក ប៉ែន បូណា បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​នឹង​នាំ​ពលរដ្ឋ​ចុះ​ទៅ​ពិនិត្យ​ពី​ភាព​រីកចម្រើន​នៅ​តំបន់ CLV-DTA ដោយ​មាន​ការ​សហការ​រៀបចំ​ឡើង​ដោយ​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល ក្រសួង​ព័ត៌មាន និង​គណៈកម្មការ​កិច្ចការ​ព្រំដែន។ ប្រភព​ដដែល​អះអាង​ថា លោក​នឹង​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​យុវជន​ទៅ​កាន់​តំបន់​ព្រំដែន ដើម្បី​ឱ្យ​មើល​ឃើញ​ស្ថានភាព​ជាក់ស្ដែង​នៅ​ទីនោះ​ផ្ទាល់ កុំ​ឱ្យ​ជឿ​គេ​ដែល​ចេះ​តែ​ថា។ គួរ​រំឭក​ថា៖ ក្នុង​ទសវត្ស​១៩៦០ រាជរដ្ឋាភិបាល​បាន​រៀបចំ​ដឹកនាំ​គណៈប្រតិភូ​នៃ​គណៈកម្មការ​ត្រួតពិនិត្យ​អន្តរជាតិ​ដែល​មាន​សមាជិក​ពី​ប្រទេស​បី...

កម្ពុជា​បន្ត​ដាំ​ក្បាល​ធ្លាក់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា​ពី​លេខ​១៤២ មក​លេខ​១៥១

ប្រទេស​កម្ពុជា បន្ត​ធ្លាក់​ចំណាត់ថ្នាក់​ខាង​សេរីភាព​សារព័ត៌មាន​ចំនួន ៩​លេខ​ក្នុង​រយៈពេល ២​ឆ្នាំ​ជាប់​គ្នា​សម្រាប់​ឆ្នាំ​២០២៣ និង​ឆ្នាំ​២០២៤ គឺ​ពី​លេខ​១៤២ មក​ចំណាត់ថ្នាក់​លេខ​១៥១ ក្នុង​ចំណោម ១៨០​ប្រទេស ដោយសារតែ​គេ​រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​វាយប្រហារ និង​គាបសង្កត់​លើ​សេរីភាព​សារព័ត៌មាន​ឯករាជ្យ​កាន់តែ​ធ្ងន់ធ្ងរ។ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (RSF) បាន​ចេញ​ផ្សាយ​ពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​សម្រាប់​ឆ្នាំ​២០២៣ និង​ឆ្នាំ​២០២៤ កាលពី​ដើម​ខែ​សីហា ឆ្នាំ​២០២៤ នេះ ដោយ​ចាត់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា​ឱ្យ​ជាប់​លេខ​១៥១ ដែល​បង្ហាញ​ថា សេរីភាព​សារព័ត៌មាន​របស់​ប្រទេស​កម្ពុជា​កំពុង​ដាំ​ក្បាល​ចុះ​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល ២​ឆ្នាំ​ចុងក្រោយ​នេះ។ ប្រភព​ដដែល​លើកឡើង​ថា ចាប់តាំងពី​ដើម​ឆ្នាំ​២០២៤ មក...

HRW៖ អំពាវនាវ​ឱ្យ​ម្ចាស់​ជំនួយ​រួម​គ្នា​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ក្រោយពី​បាន​ងាក​ចេញពី​គន្លង​ប្រជាធិបតេយ្យ

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ទី​៥ របស់​កម្ពុជា ដែល​បាន​សម្រេច​ជ្រើស​លោក ហ៊ុន សែន ជា​ប្រធាន​ព្រឹទ្ធសភា ពីព្រោះ​ដំណើរការ​បោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​មិន​សេរី និង​មិន​យុត្តិធម៌។ អង្គការ​នេះ​អំពាវនាវ​ឲ្យ​បណ្តា​ម្ចាស់​ជំនួយ​កម្ពុជា​ទាំងអស់ រួម​គ្នា​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​គំរាមកំហែង និង​ការ​បំបិទ​សំឡេង​ក្រុម​អ្នក​ប្រឆាំង​ត​ទៅ​ទៀត។ កាលពី​ថ្ងៃ​ពុធ ទី​៣ មេសា Human Rights Watch បាន​ចេញ​សេចក្តី​ថ្លែងការណ៍​អះអាង​ថា អំពើពុករលួយ​ស៊ីសំណូក​សូកប៉ាន់ និង​ប្រព័ន្ធ​ច្បាប់​ដ៏​លម្អៀង​របស់​កម្ពុជា បាន​រារាំង​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​មិន​ឱ្យ​គាំទ្រ​តំណាង​បេក្ខជន​របស់​ខ្លួន​នៅ​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ទី​៥...

អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​សរសើរ​ស្ញប់ស្ញែង​អតីត​ប្រមុខ​រដ្ឋាភិបាល​ថា​ជា​វីរបុរស​សិទ្ធិមនុស្ស

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ចាត់ទុក​ការ​លើកឡើង​ពី​ប្រធាន​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា ដែល​អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ជា​វីរជន​សិទ្ធិមនុស្ស​ពិតប្រាកដ​នៅ​ប្រទេស​កម្ពុជា គឺជា​ការ​បំភ្លៃ​ការពិត និង​និយាយ​ក្នុង​បំណង​ដើម្បី​ចង់​បាន​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ពី​លោក ហ៊ុន សែន តែប៉ុណ្ណោះ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ មីនា នេះ​ថា...

CCHR៖ អ្នក​ការពារ​សិទ្ធិមនុស្ស​និង​អ្នក​សារព័ត៌មាន​នៅតែ​បន្ត​រង​ការ​គាបសង្កត់​និង​រឹតត្បិត​សេរីភាព​បញ្ចេញមតិ

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា រក​ឃើញ​ថា ស្ថានភាព​សេរីភាព​នៃ​ការ​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​ទទួល​ព័ត៌មាន​សម្រាប់​សាធារណជន នៅតែ​បន្ត​រង​ការ​គាបសង្កត់ និង​រឹតត្បិត​ក្នុង​ឆ្នាំ​២០២៣ ក្នុង​នោះ​យ៉ាងហោចណាស់​អ្នក​ការពារ​សិទ្ធិមនុស្ស និង​អ្នក​សារព័ត៌មាន​ជាង ១០០​នាក់ ត្រូវ​បាន​រដ្ឋាភិបាល​គាបសង្កត់​សិទ្ធិ​សេរីភាព​ផ្នែក​បញ្ចេញមតិ។ យោង​តាម​របាយការណ៍​កម្រាស់ ៦៦​ទំព័រ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី​២២ ខែ​វិច្ឆិកា បាន​រក​ឃើញ​ថា អ្នក​ការពារ​សិទ្ធិមនុស្ស និង​អ្នក​សារព័ត៌មាន​ជាង ១០០​នាក់ ត្រូវ​បាន​រដ្ឋាភិបាល​គាបសង្កត់​សិទ្ធិ​សេរីភាព​ផ្នែក​បញ្ចេញមតិ។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​កត់សម្គាល់​ថា គោលការណ៍​ច្បាប់​របស់​កម្ពុជា​បាន​ក្លាយ​ជា​ឧបសគ្គ​រារាំង​ដល់​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ផ្នែក​បញ្ចេញមតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ...

Latest news

© 2021, ដេលី. All rights reserved.