TAG
ប្រាក់កម្ចី
ក្រុមសង្គមស៊ីវិល៖ មន្ត្រីក្រសួងសេដ្ឋកិច្ចកំពុងធ្វើប្រជាភិថុតិពាក់ព័ន្ធនឹងបំណុលកម្ពុជាជំពាក់បរទេស
នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៧ មករា នេះថា ការខ្ចីបុលបរទេសរបស់ប្រទេសដែលមានការទទួលខុសត្រូវច្បាស់លាស់ គឺត្រូវឆ្លងកាត់នូវការសួរដេញដោល និងត្រួតពិនិត្យអំពីគណនេយ្យភាព និងវត្ថុបំណងនៃការខ្ចីលុយបរទេសទាំងនោះយ៉ាងហ្មត់ចត់ ទើបរដ្ឋាភិបាលនៃប្រទេសនោះអាចខ្ចីបុលបរទេសយកមកប្រើប្រាស់បាន។
លោកបន្ថែមថា ដោយឡែកការខ្ចីបុលបរទេសរបស់កម្ពុជា ត្រូវបានធ្វើឡើងក្នុងលក្ខខណ្ឌមួយដែលពិបាកនឹងរកតម្លាភាព ដោយសារតែដំណើរការគ្រប់បែបយ៉ាងរបស់រដ្ឋបាលជាតិសព្វថ្ងៃនេះ ត្រូវសម្រេចចេញពីរដ្ឋាភិបាល និងរដ្ឋសភាដែលកំពុងដឹកនាំដោយបក្សតែមួយ។
លោក មឿន...
រដ្ឋមន្ត្រីសេដ្ឋកិច្ចថាកម្ពុជានៅអាចគ្រប់គ្រងបានលើបំណុលជិត១០ពាន់លានដុល្លារអាមេរិក
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន អះអាងថា ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នមានចំនួនសរុប ៩៤៧៤លានដុល្លារអាមេរិក គឺស្ថិតក្នុងភាពអាចគ្រប់គ្រងបាន បើទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។
លោកថា បំណុលទាំងនោះនៅតែមានចីរភាព និងហានិភ័យកម្រិតទាប បើទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី។
លោក អូន ព័ន្ធមុនីរ័ត្ន អះអាងថា ការរក្សាបាននូវចីរភាពបំណុលសាធារណៈនេះ គឺដោយសារកម្ពុជាមានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ គឺទី១ ក្របខ័ណ្ឌច្បាប់ ទី២ គោលនយោបាយ...
សង្គមស៊ីវិលថាកម្ចី ADB ជាការដាក់បន្ទុកលើពលរដ្ឋខ្មែរ បើគ្មានការតាមដានការប្រើប្រាស់ថវិកាឱ្យច្បាស់លាស់
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្ដល់កម្ចីជាទឹកប្រាក់ចំនួន ៥០លានដុល្លារ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច សម្រាប់ជំរុញសមត្ថភាពប្រកួតប្រជែងបន្ថែមទៀត និងគាំទ្រដល់ការស្ដារសេដ្ឋកិច្ចក្រោយកូវីដ-១៩ ខណៈសង្គមស៊ីវិលលើកឡើងថា ប្រសិនបើមិនបានត្រួតពិនិត្យឲ្យបានច្បាស់លាស់ពីការប្រើប្រាស់ថវិកាទេ វាគឺជាការដាក់បន្ទុកបន្ថែមលើពលរដ្ឋខ្មែរក្នុងការសងបំណុលនេះ។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ នេះថា កម្ចីជាទឹកប្រាក់ចំនួន ៥០លានដុល្លារអាមេរិកនេះ គឺដើម្បីស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីវិស័យកាត់ដេរ ផលិតស្បែកជើង និងវាយនភណ្ឌ វិស័យទេសចរណ៍ និងវិស័យសំណង់...
បុរសខ្លាំងជំរុញឱ្យរឹបអូសទ្រព្យសម្បត្តិអ្នកជឿការញុះញង់របស់មន្ត្រីបក្សប្រឆាំងមិនសងលុយធនាគារ
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន ជំរុញឲ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរឹបអូសទ្រព្យសម្បត្តិអ្នកដែលលោកចាត់ទុកថា «ជឿតាមការញុះញង់របស់មន្ត្រីគណបក្សប្រឆាំងមួយចំនួនមិនចង់សងប្រាក់ត្រឡប់ទៅធនាគារវិញ»។
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា ជិត ៤ពាន់នាក់នាព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក ហ៊ុន សែន អះអាងថា បេក្ខជនមេឃុំ-ចៅសង្កាត់មកពីគណបក្សប្រឆាំងមួយចំនួន បានដើរខ្សឹបប្រាប់ពលរដ្ឋថា នៅពេលដែលគណបក្សខ្លួនឈ្នះឆ្នោតជាប់ជាមេឃុំ ឬចៅសង្កាត់ គឺមិនតម្រូវឲ្យពលរដ្ឋដែលជំពាក់បំណុលធនាគារសងប្រាក់ទៅធនាគារ និងមីក្រូហិរញ្ញវត្ថុនោះទេ។
លោកបន្តថា ការដើរខ្សឹបណែនាំរបស់ពួកគេ ធ្វើឡើងតាមការញុះញង់របស់មេខ្លោងដែលលោក ហ៊ុន សែន...
ធនាគារជាតិកម្ពុជាសហការជាមួយសមត្ថកិច្ចដើម្បីចាត់វិធានការអ្នកផ្តល់កម្ចីខុសច្បាប់
ធនាគារជាតិនៃកម្ពុជា កំពុងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការលើអ្នកដែលផ្សព្វផ្សាយព័ត៌មាន និងផ្តល់កម្ចីខុសច្បាប់ ខណៈអង្គការលីកាដូរកឃើញថា ការផ្ដល់ប្រាក់កម្ចីតាមអនឡាញ និងការជំរិតទារប្រាក់ខុសច្បាប់កំពុងដាក់សម្ពាធលើស្ត្រីជាអ្នកខ្ចីនៅកម្ពុជា។
សេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា បានចេញកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ឲ្យដឹងថា ការផ្តល់ឥណទានដោយក្រុមហ៊ុន ឬបុគ្គលដោយគ្មានអាជ្ញាប័ណ្ណ គឺជាសកម្មភាពល្មើសច្បាប់ ជាពិសេសច្បាប់ស្ដីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
ធនាគារជាតិនៃកម្ពុជា អះអាងថា បច្ចុប្បន្ន ជនខិលខូចមួយចំនួនបានផ្សព្វផ្សាយដោយបើកចំហចំពោះការផ្តល់ឥណទានដល់ពលរដ្ឋតាមរូបភាពផ្សេងៗជាច្រើន ដូចជាតាមប្រព័ន្ធអនឡាញ បណ្ដាញសង្គម ការផ្សព្វផ្សាយតាមខិត្តប័ណ្ណ និងការបិទផ្សាយតាមទីកន្លែងសាធារណៈជាដើម។
សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា គ្រឹះស្ថានធនាគារ...
លីកាដូស្នើឲ្យមានការស៊ើបអង្កេតក្រុមផ្តល់ប្រាក់កម្ចីអនឡាញនិងជំរិតទារប្រាក់លើស្ត្រីខ្មែរដោយខុសច្បាប់
អង្គការការពារសិទ្ធិមនុស្សលីកាដូ ស្នើទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃជាថ្មីម្តងទៀត ឲ្យមានការស៊ើបអង្កេតយ៉ាងម៉ត់ចត់ និងចាត់វិធានការទៅលើក្រុមផ្តល់ប្រាក់កម្ចីអនឡាញ និងជំរិតទារប្រាក់ខុសច្បាប់ដែលកំពុងដាក់សម្ពាធទៅលើស្ត្រីខ្មែរជាកូនបំណុលតាមរយៈការប្រើប្រាស់រូបភាព និងវីដេអូអាក្រាតរបស់ជនរងគ្រោះ។
ការស្នើរបស់អង្គការលីកាដូ ធ្វើឡើងក្នុងសេចក្ដីប្រកាសមួយដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ក្រោមចំណងជើងថា «ត្រូវក្លាហាននិយាយពីប្រាក់កម្ចីអនឡាញ និងការជំរិតទារប្រាក់ខុសច្បាប់»។
លីកាដូបានលើកឡើងថា បណ្ដាញកម្ចីប្រាក់អនឡាញកំពុងដាក់គោលដៅលើស្ត្រីខ្មែរនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងតេឡេក្រាម (Telegram) ដោយទាញអ្នកទាំងនោះឲ្យធ្លាក់ក្នុងបំណុលវ័ណ្ឌក និងការជំរិតទារប្រាក់តាមរយៈការប្រើប្រាស់រូបភាព និងវីដេអូអាក្រាតរបស់ជនរងគ្រោះ។
ប្រភពបន្ថែមថា រឿងនេះកើតឡើងក្រោយពីស្ត្រីទាំងនោះបានទទួលកម្ចីតូចៗពីដំបូងដែលប្រឈមនឹងអត្រាការប្រាក់ដ៏ខ្ពស់ និងភាពមិនច្បាស់លាស់នៃលក្ខខណ្ឌកម្ចីដែលនាំឲ្យមានការកើនឡើងបន្ទុកបំណុល។
ក្រោយពីកើនបន្ទុកហើយ បន្ទាប់មកអ្នកផ្ដល់ប្រាក់កម្ចីថ្មីបានចាប់ផ្ដើមទាក់ទងទៅកាន់ជនរងគ្រោះតាមរយៈកម្មវិធីតេឡេក្រាម ដើម្បីស្នើផ្ដល់កម្ចីថ្មីទៀត។ ក្រោយពីផ្ដល់កម្ចីហើយ ក្រុមទាំងនេះក៏បានចាប់ផ្ដើមទាក់ទងឥតឈប់ឈរទៅមិត្តភក្ដិ...
ក្រុមអង្គការជាតិនិងអន្តរជាតិបារម្ភថាកម្ពុជានៅតែបង្កើនការខ្ចីបុលពីបរទេសកាន់តែច្រើន
ក្រុមការងារថវិកានៃអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើនស្ថាប័ន បារម្ភថាកម្ពុជានឹងនៅតែបង្កើនការខ្ចីបុលពីបរទេសកាន់តែច្រើនបន្ថែមទៀត ប្រសិនបើប្រទេសនេះមិនធានានូវតម្លាភាពចំណូល និងចំណាយថវិកាជាតិឱ្យបានច្បាស់លាស់ទេនោះ។
ក្រុមការងារថវិកានៃអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន ២០ស្ថាប័ន បានបង្ហាញជំហររួមគ្នាកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ថា កម្ពុជាគួរតែបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការធ្វើឱ្យប្រសើរនូវតម្លាភាពនៃការគ្រប់គ្រងថវិកាជាតិ និងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈផងដែរ។
ប្រភពដដែលលើកឡើងថា រដ្ឋាភិបាលកម្ពុជាក៏គួរតែធ្វើការផ្សព្វផ្សាយសេចក្តីព្រាងច្បាប់ថវិកាជាតិឱ្យបានពេញលេញសម្រាប់ពលរដ្ឋ និងបង្កើតឱ្យមានការពិភាក្សារវាងរដ្ឋសភា ស្ថាប័នរដ្ឋ ពលរដ្ឋ និងសង្គមស៊ីវិលផងដែរ ដើម្បីចូលរួមចំណែកជាមួយនឹងរដ្ឋាភិបាលក្នុងការពង្រឹងតម្លាភាពថវិកាជាតិក្នុងការកសាងផែនការជាតិ និងផែនការថ្នាក់ក្រោមជាតិទៅថ្ងៃមុខ។
ក្រុមការងារថវិកានៃអង្គការសង្គមស៊ីវិលទាំងនេះ អំពាវនាវឱ្យរដ្ឋសភា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលយកអនុសាសន៍របស់សង្គមស៊ីវិល...
មន្ត្រី៖ កម្ពុជានឹងបន្តខ្ចីបុលគេបន្ថែមទៀតពីព្រោះបំណុលដែលកម្ពុជាមាននៅចំនួនតិចនៅឡើយ
មន្ត្រីជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា កម្ពុជាមិនមែនជំពាក់បំណុលបរទេស ១ម៉ឺនលានដុល្លារអាមេរិកទេ គឺត្រឹមតែជាង ៩ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ដូច្នេះកម្ពុជាមិនស្ថិតក្នុងបំណុលវណ្ឌកដូចបណ្ដាប្រទេសមួយចំនួនលើពិភពលោកនោះឡើយ។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ផាន់ ផល្លារ បានអះអាងក្នុងសន្និសីទសារព័ត៌មានស្ដីពីយុទ្ធសាស្ត្រ ស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយជំងឺ Covid-19 តាមគន្លងប្រក្រតីភាពថ្មី នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ថា បំណុលរបស់កម្ពុជាសរុបមានចំនួនជាង ៩ប៊ីលានដុល្លារ ហើយបំណុលនេះ...
អ្នកជំនាញផ្នែកច្បាប់ថាប្រាក់កម្ចីមានការប្រាក់លើសពីការកំណត់នៅក្នុងច្បាប់ នឹងត្រូវចាត់ទុកជាមោឃៈ
ក្រុមអ្នកច្បាប់បានលើកឡើងថា ការព្រមព្រៀងគ្នាលើប្រាក់កម្ចីដែលមានអត្រាការប្រាក់លើសពីអត្រាការប្រាក់ដែលបានកំណត់ក្នុងច្បាប់ នឹងត្រូវចាត់ទុកជាមោឃៈ ដូច្នេះកូនបំណុលមានកាតព្វកិច្ចសងត្រឹមតែចំពោះការប្រាក់ដែលមានចែងក្នុងច្បាប់តែប៉ុណ្ណោះ។
មេធាវីការពារក្តីនៅកម្ពុជា អ្នកស្រី ម៉េង សុភារី បានសរសេរលើគណនី Facebook របស់ខ្លួននៅថ្ងៃទី២១ តុលា នេះថា ឧបសគ្គម្ចាស់បំណុល និងកូនបំណុលក្នុងការខ្ចីប្រាក់ដោយយកការប្រាក់ខ្ពស់ កំពុងតែបន្តកើតមានឥតឈប់ឈរ ប៉ុន្តែកម្ពុជាបានចែងយ៉ាងច្បាស់នូវក្រមរដ្ឋប្បវេណីស្ដីពីការកំណត់អត្រាការប្រាក់ខ្ពស់បំផុតក្នុងកម្រិតត្រឹមតែ ១៨ភាគរយប៉ុណ្ណោះក្នុង ១ឆ្នាំ។
ប្រភពដដែលបានលើកឡើងជាសំណួរថា តើត្រូវធ្វើដូចម្តេចនៅពេលម្ចាស់បំណុល និងកូនបំណុលចុះកិច្ចសន្យាខ្ចីប្រាក់ក្នុងអត្រាការប្រាក់ខ្ពស់លើសពីច្បាប់កំណត់?
អ្នកច្បាប់រូបនេះបានពន្យល់ថា ប្រសិនបើម្ចាស់បំណុល និងកូនបំណុលបានព្រមព្រៀងគ្នាក្នុងអត្រាការប្រាក់លើសពីអត្រាការប្រាក់ដែលមានកម្រិតក្នុងច្បាប់ នោះចំនួនអត្រាការប្រាក់ដែលលើសនោះត្រូវចាត់ទុកជាមោឃៈ ដូច្នេះកូនបំណុលមានកាតព្វកិច្ចសងតែចំពោះការប្រាក់ដែលមានចែងក្នុងច្បាប់កំណត់តែប៉ុណ្ណោះ។
ជាងនេះទៀត...