TAG
ប្រាក់ សុខុន
កម្ពុជាថាសមាជិកអាស៊ានទាំង៩បដិសេធមិនឲ្យតំណាងរបបសឹកភូមាចូលរួមកិច្ចប្រជុំលើកទី៥៥
ប្រេសិតពិសេសរបស់ប្រធានអាស៊ាន អះអាងថា សមាជិកអាស៊ានទាំង៩ មិនអនុញ្ញាតឱ្យតំណាងរបបសឹកភូមា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នៅចុងខែកក្កដា ឆ្នាំ២០២២ នេះទេ ដោយសារតែភូមាមិនទាន់បានអនុវត្តនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ានដែលបានសម្រេចនាពេលកន្លងមក។
ប្រេសិតពិសេសរបស់ប្រធានអាស៊ាន លោក ប្រាក់ សុខុន បានលើកឡើងក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា (AKP) កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ថា ដោយមានការបដិសេធពីសមាជិកអាស៊ាន រដ្ឋាភិបាលកម្ពុជាក្នុងនាមជាប្រធានអាស៊ានបានសម្រេចមិនអញ្ជើញតំណាងរបបសឹកភូមា លោក វ៉ុនណា ម៉ោងល្វីន...
មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិកធ្វើទស្សនកិច្ចនៅកម្ពុជាពីរថ្ងៃ
ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងឥណ្ឌូប៉ាស៊ីហ្វិក កំពុងធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល ២ថ្ងៃ ពីថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២២ នេះ ដើម្បីជួបពិភាក្សាបញ្ហាក្នុងតំបន់មួយចំនួនក្នុងនាមកម្ពុជាជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២២។
សហរដ្ឋអាមេរិកបានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នេះថា ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងឥណ្ឌូប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink នឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងមន្ត្រីជាន់ខ្ពស់ដទៃទៀតដើម្បីពិភាក្សាពីទំនាក់ទំនងទ្វេភាគី...
ប្រេសិតពិសេសថាដំណើរការចរចាសន្តិភាពបញ្ចប់វិបត្តិនៅភូមាចាប់ផ្តើមបើកទ្វារ
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានប្ដូរវេន លោក ប្រាក់ សុខុន បានឲ្យដឹងថា ដំណើរការចរចារកសន្តិភាពដើម្បីបញ្ចប់វិបត្តិនៅប្រទេសភូមា បានចាប់ផ្ដើមវិលកង់ហើយ ដោយលោក មីន អ៊ុងឡាំង យល់ព្រមឲ្យក្រុមភេរវករអាចចូលតុចរចា។
រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានលើកឡើងក្នុងសន្និសីទសារព័ត៌មានដើម្បីជម្រាបជូនអង្គទូតនៃបណ្តាប្រទេសនានាពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ខ្លួនកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នេះថា បន្ទាប់ពីដំណើរទស្សនកិច្ចជាលើកទី២ ទៅកាន់ប្រទេសភូមា កាលពីពេលថ្មីៗនេះ ភាគីដែលត្រូវបានអនុញ្ញាតឱ្យមកចូលរួមចរចានោះ...
របបសឹកភូមាបដិសេធប្រេសិតពិសេសមិនឲ្យជួបអ្នកស្រី ស៊ូជី ថាស្ថិតក្រោមនីតិវិធីតុលាការ
ប្រេសិតពិសេសរបស់ប្រធានអាស៊ាន អះអាងថា មេយោធាផ្ដាច់ការភូមាលោក មីន អ៊ុងឡាំង បដិសេធសំណើរបស់លោកក្នុងការសុំជួបអ្នកស្រី អ៊ុងសាន ស៊ូជី ក្រោមហេតុផលថា កំពុងស្ថិតក្នុងនីតិវិធីរបស់តុលាការ។
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន លោក ប្រាក់ សុខុន បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចលើកទី២របស់លោកទៅកាន់ប្រទេសភូមា កាលពីថ្ងៃទី៤ កក្កដា ថា មេយោធាផ្ដាច់ការភូមា លោក មីន អ៊ុងឡាំង បដិសេធមិនឲ្យលោកជួបអ្នកស្រី អ៊ុងសាន...
ប្រេសិតពិសេសថាភាគីពាក់ព័ន្ធគួរតែប្រមូលផ្តុំគ្នានៅក្រោមឆត្រមនុស្សធម៌ដើម្បីកែលំអភូមា
ប្រេសិតពិសេសរបស់ប្រធានអាស៊ាន លើកឡើងថា ភាគីពាក់ព័ន្ធទាំងអស់គួរតែទុកមួយឡែកនូវការខ្វែងគំនិតគ្នាផ្នែកនយោបាយ ហើយប្រមូលផ្តុំគ្នានៅក្រោមឆត្រមនុស្សធម៌ ដើម្បីកែលំអស្ថានភាពប្រទេសភូមា ឱ្យល្អប្រសើរបន្តិចម្តងៗ។
ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នេះថា ពិធីប្រគល់វ៉ាក់សាំងចំនួន ២លានដូសជូនដល់របបសឹកនៅពេលនេះ គឺជាផ្នែកមួយនៃការអនុវត្តនូវគោលការណ៍ទាំង ៥ចំណុចរបស់អាស៊ានដែលបានអនុម័តកាលពីចុងខែមេសា ឆ្នាំ២០២១ កន្លងទៅ ដែលនឹងត្រូវចាក់ជូនពលរដ្ឋភូមា ក្រោមយន្តការគ្មានភាពលម្អៀងដែលមានគោលបំណងតែមួយគត់ គឺមិនទុកនរណាម្នាក់នៅមីយ៉ាន់ម៉ាចោលនោះទេ។
ការអះអាងនេះ ធ្វើឡើងក្នុងដំណើរទស្សនកិច្ចលើកទីពីររបស់ប្រេសិតពិសេសទៅកាន់ប្រទេសភូមា ដើម្បីតាមដានការអនុវត្តគោលការណ៍កុងសង់ស៊ីស...
ប្រេសិតពិសេសរបស់ប្រធានអាស៊ានទៅបំពេញទស្សនកិច្ចលើកទី២នៅភូមា
ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ខ្លួនទៅបំពេញទស្សនកិច្ចជាលើកទី២ នៅប្រទេសភូមា រយៈពេល ៥ថ្ងៃ នៅថ្ងៃពុធ សប្តាហ៍នេះ ដើម្បីតាមដានការវិវឌ្ឍនៃការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន។
រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នេះថា ក្នុងនាមប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា នឹងធ្វើទស្សនកិច្ចនៅប្រទេសភូមា រយៈពេល ៥ថ្ងៃជាលើកទី២ ចាប់ពីទី២៩ ខែមិថុនា រហូតដល់ថ្ងៃទី៣...
កម្ពុជាបារម្ភចំពោះការផ្ទេរអ្នកស្រី ស៊ូជី ពីលំនៅឋានទៅឃុំក្នុងពន្ធនាគារនៅទីក្រុងណៃពិដោរ
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ត្អូញត្អែរថា អាស៊ានមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការផ្ទេរអ្នកស្រី អ៊ុងសាន ស៊ូជី ពីការឃុំខ្លួនលំនៅឋានទៅកាន់ពន្ធនាគារដាច់ដោយឡែកតែឯងនៅក្នុងទីក្រុងណៃពិដោរ កាលពីពេលថ្មីៗនេះ។
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានផ្ញើលិខិតទៅកាន់រដ្ឋមន្ត្រីរបបសឹកភូមា លោក Wunna Maung Lwin នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នេះថា ក្តីបារម្ភរបស់កម្ពុជាក៏ដូចជាក្តីបារម្ភរបស់អាស៊ានដែរ ព្រោះអ្នកស្រី អ៊ុងសាន ស៊ូជី...
បទវិភាគ៖ ហេតុអ្វីឆន្ទៈរបស់កម្ពុជាជួយដោះស្រាយវិបត្តិនៅភូមាបានអន់ថយទៅវិញ?
នៅមុនកម្ពុជាត្រូវបានក្លាយជាប្រធានអាស៊ានប្តូរវេន គេសង្កេតឃើញមេដឹកនាំកម្ពុជា គឺលោក ហ៊ុន សែន ដែលគេហៅថាបុរសខ្លាំងនៅកម្ពុជាគ្មានគូប្រៀប បានអួតជាខ្លាំងថា កម្ពុជាមានលទ្ធភាព មានសមត្ថភាព នឹងធ្វើឱ្យស្ថានការណ៍នយោបាយនៅភូមា វិលទៅរកភាពប្រក្រតីវិញដូចមុនរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
គេបានឃើញបានឮលោក ហ៊ុន សែន អះអាងថា លោកមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការជួយរកដំណោះស្រាយចំពោះវិបត្តិនៅភូមា ព្រោះថារូបលោកនេះហើយជាអ្នករំលាយរចនាសម្ព័ន្ធរបស់ទ័ពព្រៃខ្មែរក្រហម រហូតធ្វើឲ្យគ្រួសារខ្មែរជួបជុំគ្នាបានដោយស្ថិតនៅក្រោមនយោបាយសន្តិភាពនិយម និងនយោបាយឈ្នះឈ្នះរបស់លោកមកដល់ពេលនេះ។
លោកអួតថា ក្នុងរជ្ជកាលរបស់លោក ពុំមានដែនដីណាមួយក្លាយជាតំបន់អបគមន៍បានឡើយ គឺមិនដូចសម័យស្ដេចមុនៗនោះទេ។
ខណៈមានការអួតដូចនេះ លោក...
អូស្ត្រាលីថានឹងបន្តធ្វើការជាមួយកម្ពុជាដើម្បីពង្រឹងទំនាក់ទំនង រក្សាស្ថិរភាពនិងប្រជាធិបតេយ្យ
ស្ថានទូតអូស្ត្រាលី បានលើកឡើងថា ខ្លួនកំពុងបន្តធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងក្នុងការរក្សាស្ថិរភាព និងលទ្ធិប្រជាធិបតេយ្យផងដែរ។
ការលើកឡើងរបស់ស្ថានទូតអូស្ត្រាលី បន្ទាប់ពីរដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (Australian Government Department of Foreign Affairs and Trade) អ្នកស្រី Kathryn Campbell ជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា លោក ប្រាក់ សុខុន នៅថ្ងៃទី១៣...
អាមេរិកនឹងបង្វែរបំណុលកម្ពុជាជំពាក់ទៅជួយផ្នែកមនុស្សធម៌សម្រាប់ពលរដ្ឋខ្មែរជំនួសវិញ
សហរដ្ឋអាមេរិក នឹងបង្វែរបំណុលដែលកម្ពុជាបានជំពាក់ខ្លួនចាប់តាំងពីអំឡុងទសវត្ស១៩៧០ រហូតដល់ពេលនេះ ទាំងដើម ទាំងការ សរុបប្រមាណជាង ៦០០លានដុល្លារអាមេរិកទៅជាជំនួយផ្នែកមនុស្សធម៌សម្រាប់ពលរដ្ឋខ្មែរជំនួសវិញ។
តាមប្រភពច្បាស់ការណ៍បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី២០ ឧសភា ថា សហរដ្ឋអាមេរិកនឹងបង្វិលបំណុលដែលកម្ពុជាជំពាក់ទៅជួយអភិវឌ្ឍលើវិស័យអប់រំនៅកម្ពុជាវិញ ហើយជំនួយទាំងនេះទំនងជាសហរដ្ឋអាមេរិកនឹងផ្តល់ជាដំណាក់កាលៗសម្រាប់ជួយនិស្សិតអាហារូបករណ៍ដែលជាប់ឈ្មោះទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក។
ប្រភពដដែលបានអះអាងថា ការបង្វែរបំណុលប្រទេសកម្ពុជាជំពាក់ជាច្រើនរយលានដុល្លារអាមេរិក ដើម្បីជួយអភិវឌ្ឍដល់វិស័យអប់រំនៅប្រទេសកម្ពុជាពេលនេះ ទំនងជាធ្វើឡើងតាមរយៈភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ថា USAID ប៉ុណ្ណោះ មិនមែនជាការផ្តល់ឲ្យប្រទេសកម្ពុជាតាមវិធីណាមួយដោយផ្ទាល់នោះទេ ពីព្រោះរាល់ការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក ត្រូវតែធានាបាននូវប្រសិទ្ធភាពនៃគោលដៅរបស់ពួកគេ។
ការអះអាងនេះ...