32 C
Phnom Penh

TAG

ប្រាក់ សុខុន

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​នឹង​ទៅ​ទស្សនកិច្ច​នៅ​ភូមា​ក្នុង​ខែ​មីនា ពិភាក្សា​ពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង​៥​ចំណុច​របស់​អាស៊ាន

រដ្ឋមន្ត្រី​ការបរទេស លោក ប្រាក់ សុខុន និង​ជា​ប្រេសិត​របស់​អាស៊ាន នឹង​ទៅ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា នៅ​ដើម​ខែ​មីនា ខាងមុខ​នេះ​ក្នុង​នាម​លោក​ជា​ប្រេសិត​ពិសេស​ប្រធាន​អាស៊ាន ស្ដីពី «បញ្ហា​នៅ​មីយ៉ាន់ម៉ា» ដើម្បី​ជួប​ពិភាក្សា​ពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង ៥​ចំណុច​របស់​អាស៊ាន​ទៅកាន់​មេដឹកនាំ​របប​សឹក​មីយ៉ាន់ម៉ា។ ថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្រោយ​កិច្ចប្រជុំ​អសាធារណៈ​នៃ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នា​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ លោក ប្រាក់ សុខុន បាន​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​នេះ​មិនទាន់​កំណត់​ជាក់លាក់​ទេ ដោយ​អាស្រ័យ​លើ​ទីក្រុង​ណៃពិដោរ រៀបចំ​កាលវិភាគ​ទស្សនកិច្ច។ លោក​ក៏​មិនទាន់​អាច​បញ្ជាក់​ពី​គម្រោង​ថា​នឹង​អាច​មាន​លទ្ធភាព​ជួប​ឥស្សរជន​ជាន់ខ្ពស់​ណា​ដែរ។ តែ​យ៉ាងណា លោក​បាន​បង្ហើប​ថា...

អាស៊ាន​មិន​អញ្ជើញ​របប​សឹក​ភូមា​ចូល​ប្រជុំ ប៉ុន្តែ​ប្ដេជ្ញា​រក​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ

ប្រទេស​ជា​សមាជិក​អាស៊ាន​ឯកភាព​គ្នា​មិន​អញ្ជើញ​រដ្ឋមន្ត្រី​ការបរទេស​ភូមា (មីយ៉ាន់ម៉ា) ឱ្យ​ចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ប៉ុន្តែ​បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ភូមា ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច និង​ធម្មនុញ្ញ​អាស៊ាន ដើម្បី​ទប់ស្កាត់​ការ​អូស​បន្លាយ​ទុក្ខវេទនា​របស់​ប្រជាជន។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សុន្ទរី បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ថ្ងៃ​ទី​១៦-១៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ ខាងមុខ​នេះ ប៉ុន្តែ​ប្រទេស​ជា​សមាជិក​អាស៊ាន​បាន​ឯកភាព​គ្នា​មិន​អញ្ជើញ​រដ្ឋមន្ត្រី​ការបរទេស​មីយ៉ាន់ម៉ា ឱ្យ​ចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ឡើយ ដោយសារតែ​មាន​វឌ្ឍនភាព​តិចតួច​ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង ៥​ចំណុច ហើយ​សមាជិក​អាស៊ាន​បាន​ស្នើ​ឱ្យ​មីយ៉ាន់ម៉ា បញ្ជូន​អ្នក​តំណាង​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នយោបាយ​មក​ជំនួស​វិញ។ លោក​បាន​បន្ត​ថា ប្រទេស​ជា​សមាជិក​អាស៊ាន​លើក​ទឹកចិត្ត​មីយ៉ាន់ម៉ា...

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បារម្ភ​ថា​អាស៊ាន​នឹង​ជួប​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​ការ​រក្សា​ឯកភាព​គ្នា​ក្រោយ​ឆ្នាំ​២០២២

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា សម្ដែង​ក្តី​បារម្ភ​ថា ក្រោយ​ឆ្នាំ​២០២២ អាស៊ាន​នឹង​ជួប​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​ការ​រក្សា​ឯកភាព និង​ភាព​ស្អិតល្មួត​របស់​អាស៊ាន​ទាំង​១០ ប្រសិនបើ​មិន​អាច​ដោះស្រាយ​បញ្ហា​ដែល​កំពុងតែ​លេចឡើង​ឱ្យ​បាន​ល្អ​ទេ​នោះ ហើយ​កម្ពុជា​ក៏​មិន​ឯកភាព​នូវ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​នាម​សមាជិក​ទាំង​១០​ក្នុង​តំបន់​នេះ​ដែរ។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​មួយ​ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន ISEAS-Yusof Ishak ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ថា កម្ពុជា​មើល​ឃើញ​ថា​អាស៊ាន​ត្រូវតែ​មាន​ការ​ឯកភាព និង​សាមគ្គី​គ្នា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់​ឱ្យ​ល្អ ដើម្បី​រក្សា​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​ប្រកប​ដោយ​ចីរភាព។ លោក ប្រាក់ សុខុន...

Latest news