30.7 C
Phnom Penh

TAG

ប្រាក់ សុខុន

កម្ពុជា​បារម្ភ​ចំពោះ​ការ​ផ្ទេរ​អ្នកស្រី ស៊ូជី ពី​លំនៅឋាន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ទីក្រុង​ណៃពិដោរ

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មីយ៉ាន់ម៉ា ត្អូញត្អែរ​ថា អាស៊ាន​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ផ្ទេរ​អ្នកស្រី អ៊ុងសាន ស៊ូជី ពី​ការ​ឃុំ​ខ្លួន​លំនៅឋាន​ទៅ​កាន់​ពន្ធនាគារ​ដាច់ដោយឡែក​តែ​ឯង​នៅ​ក្នុង​ទីក្រុង​ណៃពិដោរ កាលពី​ពេល​ថ្មីៗ​នេះ។ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ផ្ញើ​លិខិត​ទៅ​កាន់​រដ្ឋមន្ត្រី​របប​សឹក​ភូមា លោក Wunna Maung Lwin នៅ​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា ក្តី​បារម្ភ​របស់​កម្ពុជា​ក៏ដូចជា​ក្តី​បារម្ភ​របស់​អាស៊ាន​ដែរ ព្រោះ​អ្នកស្រី អ៊ុងសាន ស៊ូជី...

បទវិភាគ៖ ហេតុ​អ្វី​ឆន្ទៈ​របស់​កម្ពុជា​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា​បាន​អន់ថយ​ទៅវិញ?

នៅ​មុន​កម្ពុជា​ត្រូវ​បាន​ក្លាយ​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន គេ​សង្កេត​ឃើញ​មេដឹកនាំ​កម្ពុជា គឺ​លោក ហ៊ុន សែន ដែល​គេ​ហៅថា​បុរស​ខ្លាំង​នៅ​កម្ពុជា​គ្មាន​គូ​ប្រៀប បាន​អួត​ជា​ខ្លាំង​ថា កម្ពុជា​មាន​លទ្ធភាព មាន​សមត្ថភាព នឹង​ធ្វើ​ឱ្យ​ស្ថានការណ៍​នយោបាយ​នៅ​ភូមា វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ​ដូច​មុន​រដ្ឋប្រហារ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១។ គេ​បាន​ឃើញ​បាន​ឮ​លោក ហ៊ុន សែន អះអាង​ថា លោក​មាន​បទពិសោធន៍​គ្រប់គ្រាន់​ក្នុង​ការ​ជួយ​រក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នៅ​ភូមា ព្រោះ​ថា​រូបលោក​នេះ​ហើយ​ជា​អ្នក​រំលាយ​រចនាសម្ព័ន្ធ​របស់​ទ័ព​ព្រៃ​ខ្មែរក្រហម រហូត​ធ្វើ​ឲ្យ​គ្រួសារ​ខ្មែរ​ជួបជុំ​គ្នា​បាន​ដោយ​ស្ថិតនៅ​ក្រោម​នយោបាយ​សន្តិភាព​និយម និង​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក​មក​ដល់​ពេលនេះ។ លោក​អួត​ថា ក្នុង​រជ្ជកាល​របស់​លោក ពុំ​មាន​ដែនដី​ណា​មួយ​ក្លាយ​ជា​តំបន់​អបគមន៍​បាន​ឡើយ គឺ​មិន​ដូច​សម័យ​ស្ដេច​មុនៗ​នោះ​ទេ។ ខណៈ​មាន​ការ​អួត​ដូចនេះ លោក...

អូស្ត្រាលី​ថា​នឹង​បន្ត​ធ្វើការ​ជាមួយ​កម្ពុជា​ដើម្បី​ពង្រឹង​ទំនាក់ទំនង រក្សា​ស្ថិរភាព​និង​ប្រជាធិបតេយ្យ

ស្ថានទូត​អូស្ត្រាលី បាន​លើកឡើង​ថា ខ្លួន​កំពុង​បន្ត​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ពង្រឹង​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ក្នុង​ការ​រក្សា​ស្ថិរភាព និង​លទ្ធិប្រជាធិបតេយ្យ​ផង​ដែរ។ ការ​លើកឡើង​របស់​ស្ថានទូត​អូស្ត្រាលី បន្ទាប់ពី​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី (Australian Government Department of Foreign Affairs and Trade) អ្នកស្រី Kathryn Campbell ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​កម្ពុជា លោក ប្រាក់ សុខុន នៅ​ថ្ងៃទី​១៣...

អាមេរិក​នឹង​បង្វែរ​បំណុល​កម្ពុជា​ជំពាក់​ទៅ​ជួយ​ផ្នែក​មនុស្សធម៌​សម្រាប់​ពលរដ្ឋ​ខ្មែរ​ជំនួស​វិញ

សហរដ្ឋ​អាមេរិក នឹង​បង្វែរ​បំណុល​ដែល​កម្ពុជា​បាន​ជំពាក់​ខ្លួន​ចាប់តាំងពី​អំឡុង​ទសវត្ស​១៩៧០ រហូត​ដល់​ពេលនេះ ទាំង​ដើម ទាំង​ការ សរុប​ប្រមាណ​ជាង ៦០០​លាន​ដុល្លារ​អាមេរិក​ទៅជា​ជំនួយ​ផ្នែក​មនុស្សធម៌​សម្រាប់​ពលរដ្ឋ​ខ្មែរ​ជំនួស​វិញ។ តាម​ប្រភព​ច្បាស់​ការណ៍​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃ​ទី​២០ ឧសភា ថា សហរដ្ឋ​អាមេរិក​នឹង​បង្វិល​បំណុល​ដែល​កម្ពុជា​ជំពាក់​ទៅ​ជួយ​អភិវឌ្ឍ​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា​វិញ ហើយ​ជំនួយ​ទាំងនេះ​ទំនង​ជា​សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​ជា​ដំណាក់កាលៗ​សម្រាប់​ជួយ​និស្សិត​អាហារូបករណ៍​ដែល​ជាប់​ឈ្មោះ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក។ ប្រភព​ដដែល​បាន​អះអាង​ថា ការ​បង្វែរ​បំណុល​ប្រទេស​កម្ពុជា​ជំពាក់​ជាច្រើន​រយ​លាន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​អភិវឌ្ឍ​ដល់​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា​ពេលនេះ ទំនង​ជា​ធ្វើឡើង​តាមរយៈ​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ ហៅ​កាត់​ថា USAID ប៉ុណ្ណោះ មិនមែន​ជា​ការ​ផ្តល់​ឲ្យ​ប្រទេស​កម្ពុជា​តាម​វិធី​ណា​មួយ​ដោយ​ផ្ទាល់​នោះ​ទេ ពីព្រោះ​រាល់​ការ​ផ្តល់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក ត្រូវតែ​ធានា​បាន​នូវ​ប្រសិទ្ធភាព​នៃ​គោលដៅ​របស់​ពួកគេ។ ការ​អះអាង​នេះ...

កម្ពុជា​ស្នើ​ឱ្យ​អាមេរិក​បន្ត​សុពលភាព​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) ឡើងវិញ

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ស្នើ​ឲ្យ​សហរដ្ឋ​អាមេរិក​បន្ត​សុពលភាព ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) សម្រាប់​កម្ពុជា​ឡើងវិញ ដើម្បី​បន្ត​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​របស់​កម្ពុជា​ក្នុង​វិស័យ​នានា ក្នុង​ពេល​បច្ចុប្បន្ន​នេះ បន្ទាប់ពី​ហួស​សុពលភាព​ជិត ២​ឆ្នាំ។ រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា លោក ប្រាក់ សុខុន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​ថា បន្ទាប់ពី​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក អេនតូនី ប្លីងខេន (Antony Blinken) ក្នុង​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-សហរដ្ឋ​អាមេរិក...

លោក កឹម សុខា ថា​តែង​លើក​បញ្ហា​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​យុត្តិធម៌​រាល់​ជំនួប​ជាមួយ​ទូត​បរទេស

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ លោក កឹម សុខា បាន​បញ្ចេញ​សារ​បី​ថ្ងៃ​ជាប់​គ្នា​តាំងពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ឧសភា ថា​រាល់​ជំនួប​របស់​លោក​ជាមួយ​ឯកអគ្គរាជទូត​តំណាង​រដ្ឋ​បរទេស គឺ​លោក​តែងតែ​លើកឡើង​អំពី​ការ​វិវឌ្ឍ​នូវ​ស្ថានភាព​នៃ​ដំណើរ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស យុត្តិធម៌​នៅ​កម្ពុជា និង​សិទ្ធិ​សេរីភាព​របស់​លោក​ក្នុង​ការ​ចូលរួម​បម្រើ​ប្រទេស​ជាតិ។ លោក កឹម សុខា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​១៣ ឧសភា ថា លោក​បាន​ជួប​ពិភាក្សា​ការងារ​រយៈពេល​ជាង​ពីរ​ម៉ោង​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក Masahiro Mikami ដែល​ជា​តំណាង​ប្រទេស​មហាអំណាច​អាស៊ី​មួយ បន្ទាប់ពី​លោក​បាន​ជួប​ជាមួយ​តំណាង​ប្រទេស​មហាអំណាច​អាមេរិក និង​តំណាង​ប្រទេស​មហាអំណាច​អឺរ៉ុប...

ប្រេសិត​ពិសេស​ប្រធាន​អាស៊ាន​ថា​ខ្លួន​កំពុង​ទាញ​ភូមា​ឱ្យ​ចូលរួម​គ្រួសារ​អាស៊ាន​ឡើងវិញ

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន អះអាង​ថា ខ្លួន​កំពុង​រៀបចំ​គម្រោង​មួយ​ចំនួន​ក្នុង​គោលដៅ​ជំរុញ​ឱ្យ​របប​សឹក​ភូមា អនុវត្ត​នូវ​គោលការណ៍​ទាំង ៥​ចំណុច​របស់​អាស៊ាន​ក្នុង​គោលបំណង​ទាញ​មីយ៉ាន់ម៉ា ឱ្យ​ចូលរួម​ក្នុង​គ្រួសារ​អាស៊ាន​ពេញលេញ​ឡើងវិញ។ ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន លោក ប្រាក់ សុខុន និង​ជា​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា បាន​អះអាង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២២ ថា ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា លោក​គ្រោង​នឹង​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​មួយ​នៅ​ចុង​ខែ​មេសា ឬ​ដើម​ខែ​ឧសភា ឆ្នាំ​២០២២ ខាងមុខ​នេះ ដើម្បី​ដាក់​ចេញ​នូវ​យន្តការ​បង្កើត​ក្រុម​មិត្ត​មីយ៉ាន់ម៉ា និង​ការ​រៀបចំ​ច្រក​របៀង​ជំនួយ​មនុស្សធម៌ ជាដើម ដើម្បី​ទាញ​ឱ្យ​មីយ៉ាន់ម៉ា ងាក​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​បណ្តើរៗ។ ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​រូប​នេះ...

ប្រេសិត​ពិសេស​ប្រធាន​អាស៊ាន​នឹង​បំពេញ​ទស្សនកិច្ច​នៅ​ភូមា​នៅ​សប្ដាហ៍​នេះ

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ថា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន លោក ប្រាក់ សុខុន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២២ ខាងមុខ​នេះ ដោយ​ផ្អែកលើ​ឯកសារ​មូលដ្ឋាន​នៃ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​របស់​អាស៊ាន។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២២ ថា ដំណើរ​ទស្សនកិច្ច​លើកដំបូង​នៃ​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ទៅ​កាន់​ប្រទេស​ភូមា នៅ​ពេលនេះ គឺ​មាន​ការ​ចូលរួម​ពី​អគ្គលេខាធិការ​អាស៊ាន លោក លឹម ចុកហ៊ុយ...

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​រង់ចាំ​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រេសិត​អាស៊ាន​ទៅ​ភូមា​នៅ​ខែ​មីនា

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ឯកភាព​គ្នា​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ទាំង ៥​ចំណុច​របស់​អាស៊ាន ក្នុង​នោះ​នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី បញ្ជាក់​ថា លោក​កំពុង​ទន្ទឹង​រង់ចាំ​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា នៅ​ពេល​ខាងមុខ​នេះ។ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អ៊ីស្មាឯល សាប្រ៊ី យ៉ាកុប (Ismail Sabri Yaakob) និង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​បន្ទាប់ពី​ជួប​ពិភាក្សា​គ្នា​អំពី​បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ​ថា...

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ថា​ពុំ​បាន​ផ្តល់​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​ឱ្យ​ទៅ​ចិន​ផ្ដាច់មុខ​នោះ​ទេ

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​របស់​សហរដ្ឋ​អាមេរិក ថា​កម្ពុជា​បាន​ផ្តល់​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​ឱ្យ​ទៅ​ប្រទេស​ចិន ផ្ដាច់មុខ។ លោក​ថា កម្ពុជា​គ្រាន់តែ​ធ្វើ​ទំនើបកម្ម​មូលដ្ឋាន​កងទ័ព​របស់​ខ្លួន​តែប៉ុណ្ណោះ ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​វត្តមាន​យោធា​បរទេស​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​នោះ​ឡើយ។ រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន កាលពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​ថ្លែង​បទ​អន្តរាគមន៍​ក្នុង​កិច្ចប្រជុំ​តុមូល​ស្ដីពី សន្តិសុខ និង​ការ​ការពារ​ជាតិ​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ក្នុង​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​សម្រាប់​កិច្ចសហប្រតិបត្តិការ​នៅ​ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅ​ទីក្រុង​ប៉ារីស...

Latest news