TAG
ផែង វណ្ណៈ
លោក ផែង វណ្ណៈ ប្រកាសជប់លៀងក្រោយពីលោក ហ៊ុន សែន ចេញមុខការពាររឿងប្រមាថស្ត្រីនិងវាយប្រហារVOD
លោក ផែង វណ្ណៈ ប្រកាសជប់លៀងអ្នកគាំទ្ររាជរដ្ឋាភិបាលនៅតាមបណ្ដាញសង្គមហ្វេសប៊ុកទូទាំង ២៥រាជធានី-ខេត្ត ក្រោយពីលោក ហ៊ុន សែន បានចេញមុខការពារចំពោះវិធានការច្បាប់ ទោះបីជាលោកបានជេរប្រមាថមាក់ងាយលើស្ត្រី និងវាយប្រហារលើស្ថាប័នសារព័ត៌មាន VOD។
បើតាមហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ បានសរសេរនៅថ្ងៃទី២២ ខែកុម្ភៈ នេះថា ខ្លួននឹងហៅអ្នកគាំទ្ររាជរដ្ឋាភិបាលនៅតាមបណ្ដាញសង្គមហ្វេសប៊ុកទូទាំង ២៥រាជធានី-ខេត្តសរុបចំនួន ៥០០នាក់ ជួបជុំគ្នានៅភោជនីយដ្ឋានមួយក្នុងរាជធានីភ្នំពេញ។
លោកបញ្ជាក់ថា ការជួបជុំនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣...
លោក ហ៊ុន សែន ប្រតិកម្មនឹងសង្គមស៊ីវិលករណីលោក ផែង វណ្ណៈ ថាមិនស្មើនឹងការប្រមាថប្អូនថ្លៃស្រីលោកឡើយ
លោក ហ៊ុន សែន ប្រតិកម្មនឹងក្រុមសង្គមស៊ីវិលដែលស្នើសុំឲ្យក្រសួងចំនួន ៤ ចាត់វិធានការលើលោក ផែង វណ្ណៈ ដោយថាលោក ផែង វណ្ណៈ និយាយទៅកាន់ស្ត្រីអ្នកសារព័ត៌មាន វីអូឌី នោះ មិនស្មើនឹងគេប្រមាថលើប្អូនថ្លៃស្រីដែលបានស្លាប់ និងគ្រួសាររបស់លោកឡើយ។
ការចេញប្រតិកម្មការពារលោក ផែង វណ្ណៈ ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលនេះ ធ្វើឡើងបន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងសិទ្ធិស្ត្រីជាង...
ក្រុមអង្គការសង្គមស៊ីវិលទាមទារឱ្យចាត់វិធានការច្បាប់ជាបន្ទាន់លើលោក ផែង វណ្ណៈ ដែលប្រមាថស្ត្រី
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើកវិស័យសិទ្ធិមនុស្សជិត ៤០ស្ថាប័ន ទាមទារឱ្យរដ្ឋមន្ត្រីចំនួន ៤ក្រសួង ដាក់ចំណាត់ការទៅលើលោក ផែង វណ្ណៈ ដែលជាម្ចាស់ទំព័រហ្វេសប៊ុក Pheng Vannak News ចំពោះការប្រមាថ មាក់ងាយ និងបៀតបៀនទៅលើស្ត្រីដែលជាអ្នកសារព័ត៌មាន។
ក្រុមអង្គការក្រៅរដ្ឋាភិបាលទាំងនេះ បានចេញលិខិតចំហមួយកាលពីថ្ងៃទី១៤ ខែកុម្ភៈ ទាមទារឲ្យរដ្ឋមន្ត្រីក្រសួងកិច្ចការនារី អ្នកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ...
ប្អូនស្រីនាយករដ្ឋមន្ត្រីចោទលោក ផែង វណ្ណៈ ថាមានចេតនាញុះញង់ឱ្យពលរដ្ឋស្អប់គ្រួសារហ៊ុន
ប្អូនស្រីបង្កើតរបស់បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ស៊ីណាត ចោទអ្នកអត្ថាធិប្បាយបែបអសីលធម៌ បែបជេរបញ្ចោរ បែបជើងកាងរបស់បក្សប្រជាជនកម្ពុជា គឺលោក ផែង វណ្ណៈ ថាបានប្រើសម្ដីក្នុងចេតនាញុះញង់ឱ្យពលរដ្ឋមានការយល់ច្រឡំ និងស្អប់ខ្ពើមត្រកូល «ហ៊ុន»។
អ្នកស្រី ហ៊ុន ស៊ីណាត បានសម្រេចដាក់ពាក្យបណ្តឹងទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ចោទអ្នកនិយាយតាមហ្វេសប៊ុករបស់បក្សប្រជាជនកម្ពុជាមួយរូបដែលតែងប្រើសម្ដីបែបហិង្សា និងជេរប្រមាថឈ្មោះថា...
ប្អូនស្រីលោក ហ៊ុន សែន ព្រមានប្តឹងលោក ផែង វណ្ណៈ ពីបទញុះញង់ឱ្យមានការរើសអើង
លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតបុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន ព្រមានប្តឹងអ្នកធ្វើអត្ថាធិប្បាយគាំទ្រគណបក្សប្រជាជនកម្ពុជាមួយរូបតាមបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ Pheng Vannak ពីបទញុះញង់ឱ្យមានការរើសអើង និងគំរាមមិនយោគយល់ជាដាច់ខាតចំពោះអ្នកហ៊ានអន្តរាគមន៍។
ប្អូនស្រីបង្កើតមេដឹកនាំបក្សកាន់អំណាច អ្នកស្រី ហ៊ុន ស៊ីណាត បានផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកខ្លួនកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ដោយគំរាមថា ប្រសិនបើមានអ្នកណាហ៊ានអន្តរាគមន៍លើបណ្តឹងរបស់អ្នកស្រីដែលប្តឹងលោក ផែង វណ្ណៈ អ្នកស្រីនឹងមិនយោគយល់ជាដាច់ខាត ព្រោះថាលោក...