TAG
ផៃ ស៊ីផាន
អ្នកវិភាគថាតុលាការប្រទេសបារាំងគ្មានឥទ្ធិពលចាប់ខ្លួនលោក ហ៊ុន សែន ឡើយ
អ្នកវិភាគនយោបាយ និងក្រុមមេធាវីបានលើកឡើងថា តុលាការប្រទេសបារាំង ពុំមានឥទ្ធិពលអ្វីក្នុងការចាប់ខ្លួនបុរសខ្លាំងកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទងករណីគប់គ្រាប់បែកសម្លាប់មនុស្សកាលពីឆ្នាំ១៩៩៧ នោះឡើយ ដោយសារតែលោកនាយករដ្ឋមន្ត្រីនៅមានអភ័យឯកសិទ្ធិ។
បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគសង្គម និងនយោបាយ បានប្រាប់សារព័ត៌មាន The Cambodia Daily ថា តុលាការប្រទេសបារាំង ពុំមានឥទ្ធិពលអ្វីក្នុងការចាប់ខ្លួនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទងករណីគប់គ្រាប់បែកសម្លាប់មនុស្សកាលពីឆ្នាំ១៩៩៧...
អាដហុក៖ វិវាទដីធ្លីនៅក្នុងឆ្នាំ២០២១មានលក្ខណៈធ្ងន់ធ្ងរដោយសារអ្នកមានអំណាចនៅពីក្រោយ
សមាគមការពារសិទ្ធិមនុស្សអាដហុក រកឃើញថា នៅក្នុងឆ្នាំ២០២១ ករណីវិវាទដីធ្លីបានកើតឡើងចំនួន ១៦៩ករណីលើផ្ទៃដីទំហំជាង ៥ម៉ឺន ២ពាន់ហិកតារ (៥២៦០១,៨៧ហិកតារ) និងធ្វើឲ្យប៉ះពាល់ជនរងគ្រោះជាង ១ម៉ឺន ៧ពាន់គ្រួសារ (១៧០៣៣គ្រួសារ) ដោយបុគ្គលមានអំណាច និងអ្នកមានទ្រព្យសម្បត្តិ។
របាយការណ៍ចេញផ្សាយកាលពីថ្ងៃទី៨ ខែកុម្ភៈ កម្រាស់ ៣៤ទំព័រ ក្រោមចំណងជើងថា «ការបន្តចោទប្រកាន់-ការចាប់ឃុំខ្លួនពលរដ្ឋក្នុងរឿងវិវាទដីធ្លី» បានលើកឡើងថា ក្នុងឆ្នាំ២០២១ ពលរដ្ឋចំនួនជាង ១ម៉ឺន ៧ពាន់គ្រួសារ...
ចក្រភពអង់គ្លេសគាំទ្រសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា
ចក្រភពអង់គ្លេស បង្ហាញជំហរជាថ្មីម្តងទៀត ដោយប្ដេជ្ញាចិត្តគាំទ្រសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា ខណៈអតីតប្រធានបក្សប្រឆាំង លោក កឹម សុខា កំពុងជាប់បណ្តឹងនៅតុលាការ និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ជាង ១ពាន់នាក់កំពុងប្រើសិទ្ធិសម្ដែងមតិធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុនទូទាត់ប្រាក់សំណងឲ្យបានត្រឹមត្រូវតាមច្បាប់ស្ដីពីការងារ។
រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស ខូមិនវែលធ៍ និងកិច្ចការអភិវឌ្ឍន៍ (Minister of State for Foreign, Commonwealth and Development Affairs)...
លោក ផៃ ស៊ីផាន៖ មេដឹកនាំបក្សកាន់អំណាចចេញមុខដោះស្រាយបញ្ហានៅមូលដ្ឋានជូនពលរដ្ឋដោយផ្ទាល់
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា អះអាងថា លោក ហ៊ុន សែន និងលោក ស ខេង អនុញ្ញាតឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ផ្ញើសារទៅកាន់មេដឹកនាំបក្សកាន់អំណាចដោយផ្ទាល់ ដើម្បីលើកឡើងពីសេចក្ដីត្រូវការជាចាំបាច់ ឬបញ្ហាប្រឈមក្នុងមូលដ្ឋាន ដើម្បីអាចដោះស្រាយបញ្ហាឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព ខណៈអ្នកឃ្លាំមើលបង្ហាញពីការមិនទុកចិត្តលើការអះអាងនេះ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានសរសេរលើគណនី Facebook របស់ខ្លួននៅថ្ងៃទី២១ តុលា នេះថា រដ្ឋាភិបាលកម្ពុជាមានឆន្ទៈ...
បញ្ញវន្តខ្មែរនៅក្រៅស្រុកថាបើកម្ពុជាមិនអនុវត្តច្បាប់អន្តោប្រវេសន៍ទេ កម្ពុជាពិបាកនឹងគេចផុតពីគ្រោះមហន្តរាយនៃការឈ្លានពានទឹកដីខ្លាំងណាស់
ក្រុមអ្នកតស៊ូមតិ អះអាងថា បើកម្ពុជាមិនអនុវត្តច្បាប់អន្តោប្រវេសន៍ដើម្បីបញ្ជូនជនបរទេសខុសច្បាប់ដែលកំពុងរស់នៅកកកុញក្នុងប្រទេសកម្ពុជានៅពេលនេះទេ នោះទឹកដីខ្មែរ និងពលរដ្ឋខ្មែរពិបាកគេចផុតពីគ្រោះមហន្តរាយនៃការឈ្លានពានទឹកដីខ្លាំងណាស់ ដែលបញ្ហានេះសូម្បីមេដឹកនាំកម្ពុជាបច្ចុប្បន្ន ក៏ដឹងយ៉ាងច្បាស់ដែរ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា បានអះអាងថា ការបណ្តេញជនជាតិវៀតណាម ដែលកំពុងរស់នៅដោយខុសច្បាប់ចេញពីផ្ទៃទឹកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញកន្លងទៅនេះ មិនពាក់ព័ន្ធនឹងការអនុវត្តច្បាប់អន្តោប្រវេសន៍នោះទេ។
អ្នកវិភាគនយោបាយ និងសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១៦ ខែមិថុនា ថា បើរដ្ឋាភិបាលខ្មែរនៅតែធ្វើមិនដឹងមិនឮពីបញ្ហាឈ្លានពានទឹកដីរបស់បរទេសជិតខាងទេ ចុងក្រោយពាក្យថា...