38 C
Phnom Penh

TAG

ព្រែកជីក​ហ្វូណន

វៀតណាម​ថា​ព្រែកជីក​ហ្វូណន​តេជោ​អាច​នឹង​ប៉ះពាល់​ជីវចម្រុះ​បរិស្ថាន​ទន្លេមេគង្គ បើ​ត្រូវ​បាន​ស្ថាបនា

ប្រទេស​វៀតណាម ដែល​មាន​គុណ​ដ៏​ធំធេង​លើ​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​បាន​ជួយ​បក្ស​នេះ​ឱ្យ​ឡើង​កាន់​អំណាច​ក្រោយពី​វៀតណាម លើក​កងទ័ព​របស់​ខ្លួន​លុកលុយ​ប្រទេស​កម្ពុជា ផ្ដួល​រំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​ក្លាយ​ជា​ប្រទេស​មួយ​នៃ​ប្រទេស​ដង​ទន្លេមេគង្គ ៦​ប្រទេស​ទៀត បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា ព្រែកជីក​ហ្វូណន​តេជោ អាច​នឹង​ប៉ះពាល់​ជីវចម្រុះ​បរិស្ថាន​ទន្លេមេគង្គ បើ​ត្រូវ​បាន​ស្ថាបនា។ សារព័ត៌មាន​របស់​វៀតណាម VN Express បាន​ចុះផ្សាយ​សេចក្ដី​រាយការណ៍​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រទេស​វៀតណាម ដាក់​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ចែកចាយ​ព័ត៌មាន និង​ការ​វាយតម្លៃ​អំពី​ផល​ប៉ះពាល់​ជីវចម្រុះ​បរិស្ថាន​ទន្លេមេគង្គ។ អ្នក​នាំពាក្យ​រង​ក្រសួង​ការបរទេស​វៀតណាម Doan Khac Viet និយាយ​ថា វៀតណាម​គាំទ្រ​ការ​អភិវឌ្ឍ​ផ្លូវ​នាវាចរណ៍​នៃ​ដង​ទន្លេមេគង្គ ព្រោះ​វា​មាន​សារប្រយោជន៍​ជាច្រើន​ក្នុង​កំណើន​សេដ្ឋកិច្ច...

លោក ហ៊ុន សែន៖ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ថា​ព្រែកជីក​ហ្វូណន​នឹង​សម្រួល​ដល់​កងទ័ព​ចិន ជា​រឿង​ប្រឌិត​ដើម្បី​មួលបង្កាច់​កម្ពុជា

ប្រមុខ​រដ្ឋ​ស្តីទី និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន នៅ​ថ្ងៃទី​០៩ ខែ​មេសា នេះ បាន​ចេញ​មុខ​បដិសេធ​រាល់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ចំនួន ដែល​បាន​ចុះផ្សាយ​ថា ព្រែកជីក​ហ្វូណន​តេជោ នឹង​សម្រួល​ដល់​កងទ័ព​ជើងទឹក​ចិន ជិត​ព្រំដែន​វៀតណាម នោះ​ថា ជា​រឿង​ប្រតិដ្ឋ​ដើម្បី​មួលបង្កាច់​កម្ពុជា​ក្នុង​គោលបំណង​ប្រឆាំង​ចិន តាម​យុទ្ធសាស្ត្រ​នៃ​ភូមិសាស្ត្រ​នយោបាយ។ លោក ហ៊ុន សែន បាន​បញ្ជាក់​ថា បន្ទាប់ពី​ការ​ចុះផ្សាយ​មួលបង្កាច់​ជា​បន្តបន្ទាប់​អំពី​វត្តមាន​កងទ័ព​ចិន​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​រួច​មក ពេលនេះ​មាន​ការ​ប្រតិដ្ឋ​រឿង​ព្រែកជីក​ហ្វូណន​តេជោ ថា​ព្រែកជីក​នេះ​នឹង​សម្រួល​ដល់​កងទ័ព​ជើងទឹក​ចិន ជិត​ព្រំដែន​វៀតណាម បន្ថែម​ទៀត។...

រាជរដ្ឋាភិបាល​ថា​នឹង​ចាប់ផ្តើម​សាងសង់​ព្រែកជីក​ហ្វូណន​ដោយ​ក្រុមហ៊ុន​ចិន​នា​ពាក់កណ្តាល​ឆ្នាំ​២០២៤

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា អះអាង​ថា គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុភារកម្ម​ទន្លេបាសាក់ ឬ ព្រែកជីក​ហ្វូណន​តេជោ គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​អំឡុង​ខែ​មិថុនា ឬ​ខែ​កក្កដា ឆ្នាំ​២០២៤ នេះ ខណៈ​រាជរដ្ឋាភិបាល​កំពុង​ចរចា​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ឯកជន​ចិន China Road and Bridge Corporation (CRBC) ឬ​សាជីវកម្ម​ថ្នល់ និង​ស្ពាន​ចិន ដើម្បី​ឈាន​ទៅ​រក​ការ​បើក​ការដ្ឋាន​សាងសង់​លើ​គម្រោង​នេះ​ឱ្យ​បាន​ឆាប់​តាម​ការ​គ្រោងទុក។ អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន...

ក្រសួង​សាធារណការ​កំណត់​ការ​សាងសង់​គម្រោង​ព្រែកជីក​ហ្វូណន​ជា​ផ្លូវការ​នៅ​ចុង​ឆ្នាំ​២០២៤

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​គ្រោង​រៀបចំ​ពិធី​បើក​ការដ្ឋាន​សាងសង់​គម្រោង​ព្រែកជីក​ហ្វូណន​ជា​ផ្លូវការ​នៅ​ចុង​ឆ្នាំ​២០២៤ ខាងមុខ​នេះ បន្ទាប់ពី​រដ្ឋាភិបាល​ប្រគល់​គម្រោង​នេះ​ឱ្យ​ក្រុមហ៊ុន​ចិន សិក្សា​ក្រោម​កិច្ច​សហប្រតិបត្តិការ Build, Operate and Transfer (BOT) អស់​រយៈពេល​ជាច្រើន​ខែ​មក។ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ប៉េង ពោធិ៍នា បាន​អះអាង​កាលពី​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុភារកម្ម​ទន្លេបាសាក់ ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា...

ក្រុម​អ្នកវិភាគ​ថា​ក្នុង​ស្ថានភាព​ដែល​រដ្ឋាភិបាល​មិន​ឯករាជ្យ មាន​តែ​ប្រើ​ថវិកា​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ក្នុង​ការ​កសាង​ព្រែកជីក​ហ្វូណន

ក្រុម​អ្នកវិភាគ​លើកឡើង​ថា រដ្ឋាភិបាល​ខ្មែរ​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ប្រើ​វិធី​ណា​ក៏​បាន​ក្នុង​ការ​សាងសង់​ព្រែកជីក​ហ្វូណន ប៉ុន្តែ​ក្នុង​ស្ថានភាព​ដែល​រដ្ឋាភិបាល​មិន​មាន​ជំហរ​ឯករាជ្យ​ពេញលេញ​ដូច​ពេលនេះ វិធី​ល្អ​បំផុត​មាន​តែ​ប្រើ​ថវិកា​ផ្ទាល់ខ្លួន ឬ​កម្ចី​បរទេស​ដែល​មាន​តម្លាភាព​ប៉ុណ្ណោះ ទើប​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​ព្រែកជីក​នេះ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ មករា នេះ​ថា ការ​ប្រើ​ថវិកា​ដែល​ជា​កម្ចី​ចិន យក​មក​ប្រើប្រាស់​ក្នុង​ការ​សាងសង់​ព្រែកជីក​ហ្វូណន តាមរយៈ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ចិន Build, Operate and...

IDEA TALK៖ អាថ៌កំបាំង​នៃ​ដំណើរការ​ព្រែកជីក​ហ៊្វូណន និង​ការ​ប្រឈម​នៃ​សកម្មជន​បក្ស​ប្រឆាំង​ក្នុង​ទឹកដី​ថៃ

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២៣ ស្តីអំពី៖ «អាថ៌កំបាំង​នៃ​ដំណើរការ​ព្រែកជីក​ហ៊្វូណន និង​ការ​ប្រឈម​នៃ​សកម្មជន​បក្ស​ប្រឆាំង​ក្នុង​ទឹកដី​ថៃ»។

លោក ហ៊ុន ម៉ាណែត អះអាង​ថា​គម្រោង​ព្រែកជីក​ហ្វូណន​គឺ​រដ្ឋ​មិន​បាន​ខ្ចី​លុយ​ចិន​មក​សាងសង់​ទេ

លោក​នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត អះអាង​ថា គម្រោង​ព្រែកជីក​ហ្វូណន​តេជោ រដ្ឋាភិបាល​មិន​បាន​ខ្ចី​លុយ​ចិន មក​សាងសង់​ទេ ប៉ុន្តែ​គម្រោង​នេះ​គឺ​សាងសង់​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វិស័យ​ឯកជន​ក្នុង​ទម្រង់ BOT ដែល​ចំណាយ​ដើមទុន​វិនិយោគ​ប្រមាណ ១៧០០​លាន​ដុល្លារ។ ថ្លែង​ក្នុង​កម្មវិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវការ​នៃ «សមិទ្ធផល​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរ​ទឹក​កខ្វក់​ជើងឯក» ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៧ ខែ​ធ្នូ លោក ហ៊ុន ម៉ាណែត អះអាង​ថា គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ត្រូវ​បាន​រាជរដ្ឋាភិបាល​អនុម័ត​តាម​យន្តការ​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន...

មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ទម្លាយ​ថា រដ្ឋាភិបាល​ខ្មែរ​ខ្ចី​លុយ​ចិន​ប្រមាណ ៥​ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​សង់​ព្រែកជីក​ហ្វូណន​និង​ត្រៀម​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទម្លាយ​ថា រដ្ឋាភិបាល​កម្ពុជា​មិនមែន​ខ្ចី​លុយ​ចិន​តែ ១៧០០​លាន​ដុល្លារ​អាមេរិក​សម្រាប់​សាងសង់​ព្រែកជីក​ហ្វូណន-តេជោ ទេ ប៉ុន្តែ​បាន​ខ្ចី​លុយ​ចិន​ដល់​ទៅ ៥​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ព្រែកជីក និង​កំពង់ផែ​នានា និង​ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​កម្ពុជា។ មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន នៅ​ថ្ងៃទី​២៥ ធ្នូ នេះ​ថា ព័ត៌មាន​ដ៏​រសើប​ពី​ផ្ទៃ​ខាង​ក្នុង​មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច​លេច​ធ្លាយ​ថា ដើម្បី​ដោះស្រាយ​ភាព​ជាប់​គាំង​សេដ្ឋកិច្ច​របស់​កម្ពុជា នាយករដ្ឋមន្ត្រី​ថ្មី​លោក ហ៊ុន ម៉ាណែត...

លោក ហ៊ុន ម៉ាណែត បដិសេធ​ថា​គ្មាន​អាថ៌កំបាំង​នៅ​ពីក្រោយ​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន​ទេ

នាយករដ្ឋមន្ត្រី​ខ្មែរ​ស្ថិត​ក្រោម​អំណាច​ឪពុក លោក ហ៊ុន ម៉ាណែត បដិសេធ​ថា​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន-តេជោ ដែល​គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​ក្រោយ​នេះ គ្មាន​អាថ៌កំបាំង​អ្វី​ទេ ក្រៅតែ​ពី​ពង្រីក​សក្ដានុពល​សេដ្ឋកិច្ច​ជាតិ និង​ជំរុញ​ឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ធូរធារ​នោះ។ នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ក្នុង​ត្រកូល​ក្រាញ​អំណាច លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ចំណត​ផែ​កុងតឺន័រ​ទឹក​ជ្រៅ​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ នៅ​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ​ថា ការ​សាងសង់​ព្រែកជីក​ហ្វូណន-តេជោ នេះ គ្មាន​អ្វី​ត្រូវ​លាក់លៀម​ទេ ព្រោះ​ការ​ធ្វើ​ព្រែកជីក​ត​ភ្ជាប់​ពី​ទន្លេ​ទៅ​កាន់​សមុទ្រ រួម​ជាមួយ​ការ​អភិវឌ្ឍ​កំពង់ផែ​ខេត្ត​ព្រះសីហនុ សព្វថ្ងៃ​នេះ គ្មាន​ការ​លាក់លៀម​អ្វី​ទាំងអស់។ លោក...

អ្នកវិភាគ៖ អាថ៌កំបាំង​ជាច្រើន​នៅ​ពីក្រោយ​គម្រោង​ព្រែកជីក​ហ្វូណន​រវាង​មេដឹកនាំ​បក្ស​ប្រជាជន​កម្ពុជា​ជាមួយ​ចិន​និង​វៀតណាម

ក្រុម​អ្នកវិភាគ​លើកឡើង​ថា អាថ៌កំបាំង​ជាច្រើន​នៅ​ពីក្រោយ​គម្រោង​ព្រែកជីក​ហ្វូណន​រវាង​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន និង​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម ក្រោយ​ពី​លោក ហ៊ុន សែន ព្យាយាម​យក​គម្រោង​ព្រែកជីក​នេះ​ទៅ​ភ្ជាប់​ជាមួយ​ចិន ដើម្បី​ឱ្យ​ចិន ជួយ​ការពារ​អំណាច​ក្នុង​វង្ស​ត្រកូល​របស់​ខ្លួន​ពី​ការ​គំរាមកំហែង​របស់​វៀតណាម។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៩ ធ្នូ នេះ​ថា ភាគី​ទាំង​៣...

Latest news