32.1 C
Phnom Penh

TAG

ព្រែកជីក​ហ្វូណន

សេចក្តី​រាយការណ៍​ស៊ីជម្រៅ​ស្តីអំពី ផល​ខាត និង​ផល​ចំណេញ​ពី​ព្រែកជីក​ហ្វូណន​តេជោ (ភាគ​២)

អត្ថបទ​ដោយ៖ ហាស់ សាន តើ​ព្រែកជីក​ហ្វូណន នឹង​នាំ​ផល​ប្រយោជន៍​មក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ម្ចាស់​ប្រទេស​ដូច​ការ​ពោល​អះអាង​ពី​អ្នក​នយោបាយ​ជំពាក់​បំណុល​ចិន​វ័ណ្ឌក​នោះ​មែន​ឬ​យ៉ាងណា? តើ​ចិន មើល​ឃើញ​តែ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​តែ​ម្យ៉ាង​គត់ ឬ​ក៏​លើស​ពី​ហ្នឹង? ត​ទៅ​នេះ​ជា​ភាគ​ទី​២ នៃ​សេចក្តី​រាយការណ៍​ពិពណ៌នា​លម្អិត​ដោយ​លោក ហាស់ សាន អំពី​រឿង​ព្រែកជីក​ហ្វូណន៖ ពីរ​ឆ្នាំ​មុន យើង​បាន​ផ្សាយ​អំពី​វិទ្យាស្ថាន​អឺរ៉ុប​កណ្តាល​ផ្នែក​កិច្ចការ​អាស៊ី (Central European Institute for Asian Studies=CEIAS) នៅ​ពាក់កណ្តាល​ខែ​មិថុនា ឆ្នាំ​២០២២ ផ្សាយ​អត្ថបទ​សរសេរ​បន្ថែម​ដោយ​អ្នក​ស្រាវជ្រាវ ៣​នាក់​អំពី​សកម្មភាព​ក្រុមហ៊ុន និង​យោធា​ចិន នៅ​តំបន់​មាត់សមុទ្រ​ភាគ​និរតី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា...

នាយករដ្ឋមន្ត្រី​ថ្មី​ស្នង​ពី​ឪពុក​អះអាង​ថា ព្រែកជីក​ហ្វូណន​តេជោ​នឹង​ចាប់ផ្តើម​ជីក​ក្នុង​ខែ​សីហា​ឆ្នាំ​នេះ

ព្រែកជីក​ហ្វូណន​តេជោ ដែល​កំពុង​ក្លាយ​ជា​ប្រធានបទ​ជជែក​វែកញែក​យ៉ាង​ក្តៅ​គគុក​នោះ ទីបំផុត​ត្រូវ​បាន​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ប្រកាស​ជា​សាធារណៈ​ថា​នឹង​បើក​ការ​សាងសង់​ជា​ផ្លូវការ​នៅ​អំឡុង​ខែ​សីហា ឆ្នាំ​២០២៤ ខាងមុខ​នេះ ដើម្បី​បញ្ចប់​ការ​លើកឡើង​ដែល​ជា​លក្ខណៈ​ស្រមើស្រមៃ​នានា។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​មួយ​នៅ​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សាសនា​កម្ពុជា នៅ​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​ថា ការ​ពន្លឿន​ការ​សាងសង់​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ គឺ​ដើម្បី​បញ្ចប់​ការ​លើកឡើង​ដែល​ជា​លក្ខណៈ​ស្រមើស្រមៃ​នានា​កន្លង​មក។ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា គម្រោង​ព្រែកជីក​ហ្វូណន ជា​គម្រោង​ដ៏​ពិសេស​ជាង​គម្រោង​ផ្សេងៗ ព្រោះ​គម្រោង​នេះ​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ពី​ប្រជាជន​ខ្មែរ​ទូទាំង​ពិភពលោក...

លោក ស៊ុន ចាន់ថុល ជំរុញ​ឱ្យ​ក្រុមហ៊ុន​របស់​ចិន​អនុវត្ត​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន​ឱ្យ​បាន​ឆាប់

អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ស៊ុន ចាន់ថុល ជំរុញ​ឱ្យ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​របស់​ចិន (CRBC) អនុវត្ត​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ​ឱ្យ​បាន​ឆាប់ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​សិក្សា​អស់​រយៈពេល​ជិត ១​ឆ្នាំ​កន្លង​មក ខណៈ​គម្រោង​នេះ​កំពុង​ក្លាយ​ជា​ប្រធានបទ​ក្តៅ​គគុក។ លោក ស៊ុន ចាន់ថុល លើកឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​តំណាង​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​របស់​ចិន នៅ​ថ្ងៃទី​២៨ ឧសភា នេះ​ថា កម្ពុជា​បាន​ធ្វើ​ការ​សិក្សា​យ៉ាង​លម្អិត​គ្រប់​ជ្រុងជ្រោយ​រួចរាល់​ហើយ​លើ​គម្រោង​ព្រែកជីក​មួយ​នេះ ដោយ​ចំណាយ​ពេល​អស់​ប្រមាណ​ជា ២៦​ខែ ដែល​មាន​ការ​ចូលរួម​ពី​ជំនាញការ​បច្ចេកទេស​ជាន់ខ្ពស់​ជិត ៥០​នាក់ (៤៨​នាក់)។ ប្រភព​ដដែល​អះអាង​ថា...

សេចក្តី​រាយការណ៍​ស៊ីជម្រៅ​ស្តីអំពី ផល​ខាត និង​ផល​ចំណេញ​ពី​ព្រែកជីក​ហ្វូណន​តេជោ (ភាគ​១)

អត្ថបទ​ដោយ៖ ហាស់ សាន អ្នកវិភាគ​មើល​ឃើញ​ផលវិបាក​ខុស​គ្នា​លើ​គម្រោង​ជីក​ព្រែក​ហ្វូណន​តេជោ ដោយ​អ្នក​ខ្លះ​ថា​ចុង​បញ្ចប់ ខ្មែរ​ចំណេញ អ្នក​ខ្លះ​ថា​ចិន​កើប​ផល ហើយ​រីឯ​ខ្មែរ​កើប​ផេះ។ លោក ហាស់ សាន មាន​សេចក្តី​រាយការណ៍​ពិពណ៌នា​លម្អិត​ក្នុង​ការ​ពិនិត្យ​មើល​ថា តើ​មាន​អ្វី​ខ្លះ​ពាក់ព័ន្ធ​នឹង​ព្រែកជីក​ហ្វូណន ដែល​មហាជន​នៅតែ​មាន​មន្ទិល​សង្ស័យ​នេះ។ ក្នុង​រាជាណាចក្រ​ទី​ពីរ​នៃ​រជ្ជកាល​រាជវង្ស ព្រះបាទ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង​ព្រះបាទ នរោត្តម សីហមុនី លោក ហ៊ុន សែន ដែល​ជា​វង្សនាថ ឬ​ប្រមុខ​ចម្បង​នៃ​ត្រកូល...

គម្រោង​ព្រែកជីក​ហ្វូណន៖ អស់ពី​ការ​រិះគន់​ទាំង​ខ្មែរ ទាំង​វៀតណាម ដល់​ការ​បង្ខំ​ឱ្យ​គាំទ្រ​ម្ដង

មន្ត្រី​ក្នុង​ជួរ​រាជរដ្ឋាភិបាល ត្អូញត្អែរ​ថា ពួកគេ​រង​នូវ​ការ​គាប​សង្កត់​ពី​ថ្នាក់លើ​ឱ្យ​ចេញ​មុខ​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណន​គ្រប់ៗ​គ្នា ដើម្បី​ឱ្យ​ថ្នាក់​ដឹកនាំ​ខាងលើ​យក​រូបថត​ដែល​ដាក់​តាំង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ទៅ​ផ្សព្វផ្សាយ​ដល់​មហាជន​ក្នុង​បំណង​បំផុស​ឱ្យ​មាន​ការ​គាំទ្រ​គម្រោង​ព្រែកជីក​នេះ​ឱ្យ​កាន់តែ​ខ្លាំង​ឡើង។ មន្ត្រី​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ចំនួន ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​២២ ឧសភា នេះ​ថា គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​នេះ មិនមែន​សុទ្ធតែ​មាន​ការ​គាំទ្រ​ពី​មន្ត្រី​រដ្ឋាភិបាល​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ក្នុង​នោះ​ក៏​មាន​អ្នក​ដែល​មិន​ឯកភាព​នឹង​ការ​សាងសង់​ព្រែកជីក​នេះ​ដែរ។ នេះ​ជា​ទម្រង់​នៃ​របៀប​គ្រប់គ្រង​ប្រជាធិបតេយ្យ​ក្លែងក្លាយ​មួយ គឺ​បង្ខំ​ពលរដ្ឋ​ឲ្យ​ធ្វើ​តាម​បំណង​រដ្ឋាភិបាល។ ប្រភព​ដដែល​បន្ត​ថា ទោះបីជា​ពួកគេ​មិន​ហ៊ាន​ជំទាស់​ទៅ​នឹង​ដំណើរការ​នៃ​ការ​សាងសង់​ព្រែកជីក​នេះ​ក៏ដោយ ក៏​ពួកគេ​មិន​បង្ហាញ​ការ​ជំទាស់​ដែរ គឺ​ពួកគេ​បាន​ត្រឹម​រក្សា​ការ​ស្ងៀមស្ងាត់​ប៉ុណ្ណោះ ប៉ុន្តែ​ដើម្បី​បង្ខំ​អ្នក​ទាំងនោះ​ឱ្យ​បង្ហាញ​ពី​ការ​គាំទ្រ​ព្រែកជីក​នេះ ថ្នាក់លើ​តាម​អង្គភាព​នីមួយៗ បាន​តម្រូវ​ឱ្យ​ពួកគេ​ប្តូរ​រូប​គាំទ្រ​ព្រែក​នេះ​ដាក់​តាំង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឱ្យ​បាន​គ្រប់ៗ​គ្នា។ មន្ត្រី​ទាំងនោះ​អះអាង​ថា ថ្នាក់លើ​របស់​ពួកគេ​បញ្ជាក់​ថា...

អ្នក​ឃ្លាំមើល​ថា​ការ​កោះហៅ​ទូត​វៀតណាម​មក​សួរនាំ​ពាក់ព័ន្ធ​រឿង​ជេរប្រមាថ​លោក ហ៊ុន សែន គឺ​ត្រឹមត្រូវ

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​កោះហៅ​ឯកអគ្គរដ្ឋទូត​វៀតណាម ប្រចាំ​កម្ពុជា លោក ង្វៀង ហ៊ុយតាំង (Nguyễn Huy Tăng) មក​សួរនាំ​ជុំវិញ​ការ​ជេរ​ប្រមាថ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន តាម​បណ្ដាញ​សង្គម​តិកតុក (TikTok) ពាក់ព័ន្ធ​នឹង​គម្រោង​ព្រែកជីក​ហ្វូណន កាលពី​ពេល​ថ្មីៗ​នេះ គឺជា​វិធានការ​ត្រឹមត្រូវ​ដែល​កម្ពុជា​ត្រូវ​តែ​ធ្វើ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២១...

លោក សម រង្ស៊ី ថា​ផែ​សមុទ្រ​រាម និង​ព្រែកជីក​ហ្វូណន​ជា​យុទ្ធសាស្ត្រ​វាតទី​និយម​របស់​ចិន

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អះអាង​ថា រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​របស់​លោក ហ៊ុន ម៉ាណែត អាច​នាំ​គ្រោះថ្នាក់​ឲ្យ​ប្រទេស​កម្ពុជា​ដូច​កាលពី​សម័យ ប៉ុល ពត ដោយសារតែ​មូលដ្ឋាន​ទ័ព​ជើងទឹក​នៅ​កំពង់ផែ​រាម ក្នុង​ខេត្ត​ព្រះសីហនុ និង​ព្រែកជីក​ហ្វូណន ដែល​លាតសន្ធឹង​តាម​ខេត្ត​ទាំង ៤ នៅ​ប្រទេស​កម្ពុជា គឺជា​ផែនការ​យុទ្ធសាស្ត្រ​របស់​ចិន​កុម្មុយនីស្ត ដើម្បី​វាតទី​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​អាស៊ី។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២១ ឧសភា នេះ​ថា...

ក្រុម​អ្នក​តស៊ូ​មតិ​ថា គម្រោង​ជីក​ព្រែក​ហ្វូណន​ជា​ការ​បំពាន​ច្បាប់​ប្រទេស​កម្ពុជា

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ចាត់ទុក​ការ​ចេញ​មុខ​សម្រេច​នានា​លើ​ការ​សាងសង់​ព្រែកជីក​ហ្វូណន​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ជា​ទង្វើ​បំពាន​ច្បាប់​ធ្ងន់ធ្ងរ ព្រោះ​លោក ហ៊ុន សែន មិន​មាន​តួនាទី​ផ្លូវការ​ណា​មួយ​ដែល​ត្រូវ​សម្រេច​លើ​គម្រោង​ព្រែកជីក​នេះ​ទេ។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ចេញ​លិខិត​វិភាគ​មួយ​ស្ដីពី​ភាព​ចម្រូងចម្រាស​នៃ​គម្រោង​ព្រែកជីក​ហ្វូណន នៅ​ថ្ងៃទី​២០ ឧសភា នេះ​ថា យោង​តាម​ច្បាប់​ស្ដីពី​លទ្ធកម្ម​សាធារណៈ​ចុះ​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៣ ចែង​ថា គម្រោង​សាងសង់​ធំៗ ដូចជា គម្រោង​ព្រែកជីក ជាដើម ត្រូវតែ​ឆ្លងកាត់​ការ​អនុម័ត​ពី​រដ្ឋសភា និង​ព្រះមហាក្សត្រ​ដែល​ជា​ព្រះ​ប្រមុខ​រដ្ឋ។ ជាង​នេះ​ទៀត...

អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់​ឱ្យ​អាជ្ញាធរ​តាម​ចាប់​អ្នក​ជេរ​លោក​ជា​ភាសា​វៀតណាម​ក្នុង​តិកតុក

ប្រធាន​ព្រឹទ្ធសភា​ប្រទេស​កម្ពុជា និង​ជា​ប្រធាន​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ស្នើ​ឲ្យ​សមត្ថកិច្ច​ប្រទេស​របស់​លោក សហការ​ជាមួយ​សមត្ថកិច្ច​ប្រទេស​វៀតណាម ស្រាវជ្រាវ​រក​បុគ្គល​ដែល​បាន​ចូល​ទៅ​ជេរ​លោក​តាម​បណ្ដាញ​សង្គម​តិកតុក (TikTok) របស់​លោក ក្រោយពី​លោក​បាន​និយាយ​រឿង​ព្រែកជីក​ហ្វូណន​តេជោ។ លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​ថា លោក​ពិត​ជា​មាន​ការ​ភ្ញាក់ផ្អើល​ពេល​បើក​មើល​មតិយោបល់​នៅ​ក្នុង​តិកតុក ដែល​លោក​បាន​បង្ហោះ។ តែ​លោក​មិន​ដឹង​ថា តើ​ជនជាតិ​វៀតណាម រាប់​សិប​នាក់​ចូល​ទៅ​ជេរ​លោក​ពី​ពេល​ណា​មក​ទេ តាមរយៈ​វីដេអូ​ចំនួន​៤ ដែល​លោក​បាន​បង្ហោះ។ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​រូប​នេះ​បាន​សរសេរ​ថា...

លោក ហ៊ុន សែន បដិសេធ​ដាច់អហង្ការ​រឿង​ព្រែកជីក​ហ្វូណន​មិន​ជាប់​ពាក់ព័ន្ធ​គម្រោង​ខ្សែក្រវាត់​និង​ផ្លូវ​របស់​ចិន​ទេ

មេដឹកនាំ​គណបក្ស​កាន់​អំណាច​លោក ហ៊ុន សែន បដិសេធ​យ៉ាង​ដាច់អហង្ការ​ថា ព្រែកជីក​ហ្វូណន មិន​មែន​ជា​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន ឡើយ ហើយ​គម្រោង​ព្រែកជីក​នេះ​ជា​គំនិត​របស់​កម្ពុជា​បង្កើត​ឡើង​ក្នុង​គោលបំណង​បម្រើ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ជាតិ មិនមែន​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ឱ្យ​ចិន នោះ​ទេ។ លោក ហ៊ុន សែន ក៏​បាន​ស្នើ​ទៅ​រាជរដ្ឋាភិបាល​កូនប្រុស​របស់​លោក ឱ្យ​បើក​ការដ្ឋាន​សាងសង់​ឱ្យ​បាន​កាន់តែ​ឆាប់ កាន់តែ​ល្អ។ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​លោក ហ៊ុន សែន បាន​ផ្សាយ​ផ្ទាល់​ពិសេស​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៦ ឧសភា នេះ​ថា គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​នេះ គឺជា​គំនិត​ផ្ដួចផ្ដើម​តែ​មួយ​គត់​ចេញពី​កម្ពុជា​សុទ្ធសាធ ហើយ​លោក​ក៏​ជំទាស់​យ៉ាង​ដាច់ខាត​ដែរ​ចំពោះ​ក្រុម​ប្រឆាំង​ដែល​បាន​លើកឡើង​ថា...

Latest news

© 2021, ដេលី. All rights reserved.