33 C
Phnom Penh

TAG

ម៉ែន ណាត

មន្ត្រី​បក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​អ្នក​នយោបាយ​កុំ​យក​ពលរដ្ឋ​ចូលរួម​ក្នុង​ជម្លោះ​បុគ្គល​និង​គ្រួសារ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​កុំ​ឱ្យ​អ្នក​នយោបាយ​ខ្មែរ​យក​ពលរដ្ឋ​ចូលរួម​ក្នុង​ជម្លោះ​បុគ្គល និង​ជម្លោះ​ក្រុម​គ្រួសារ​របស់​ខ្លួន ព្រោះ​គឺជា​ការ​បំបែក​បំបាក់​ផ្ទៃក្នុង​ជាតិ​ឯង​យ៉ាង​ធ្ងន់ធ្ងរ។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៧ តុលា ថា ជម្លោះ​របស់​អ្នក​នយោបាយ​នៅ​កម្ពុជា នឹង​មិន​ប៉ះពាល់​ដល់​កិច្ចប្រជុំ​កំពូល​អាស៊ាន-អឺរ៉ុប​នៅ​ដើម​ខែ​វិច្ឆិកា ខាងមុខ​នេះ​ទេ ប៉ុន្តែ​ជម្លោះ​បែកបាក់​ផ្ទៃក្នុង​ជាតិ​បែប​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាក់មុខ​នៅ​លើ​ឆាក​អន្តរជាតិ​ខ្លាំង​ណាស់ ជាពិសេស​ខ្លួន​កំពុង​ធ្វើ​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ពេលនេះ។ លោក...

តុលាការ​កំពូល​បដិសេធ​មិន​ឱ្យ​លោក អៀរ ចាន់ណា សកម្មជន​បក្ស​ភ្លើង​ទៀន​នៅ​ក្រៅ​ឃុំ

តុលាការ​កំពូល​សម្រេច​បដិសេធ​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​គណបក្ស​ភ្លើង​ទៀន​មួយ​រូប គឺ​លោក អៀរ ចាន់ណា។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល លោក និល ណុន នៅ​ថ្ងៃ​សុក្រ ទី​២៨ ខែ​តុលា នេះ បាន​សម្រេច​តម្កល់​សេចក្ដី​សម្រេច​របស់​តុលាការ​ជាន់​ទាប​ដែល​បាន​ឃុំ​ខ្លួន​លោក អៀរ ចាន់ណា សកម្មជន​បក្ស​ភ្លើង​ទៀន​នៅ​ពន្ធនាគារ​ព្រៃស។ លោក និល ណុន ចាត់ទុក​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ ដែល​មិន​អនុញ្ញាត​ឱ្យ​លោក អៀរ ចាន់ណា នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នោះ​ជា​រឿង​ត្រឹមត្រូវ។ លោក អៀរ ចាន់ណា...

លោក ហ៊ុន សែន គ្រោង​ជួប​ប្រធានាធិបតី​អ៊ុយក្រែន​តាម​ទូរស័ព្ទ

ប្រសិន​គ្មាន​ការ​ប្រែប្រួល​ទេ បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន និង​លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) ប្រធានាធិបតី​នៃ​ប្រទេស​អ៊ុយក្រែន នឹង​ជួប​គ្នា​តាម​ទូរស័ព្ទ​នា​ពេល​ខាងមុខ​នេះ។ លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៧ ខែ​តុលា នេះ​ថា ប្រសិន​គ្មាន​ការ​ប្រែប្រួល និង​ការ​សម្របសម្រួល​ពេលវេលា​តាម​ផ្លូវ​ការទូត​ដែល​កំពុង​ធ្វើ​នោះ​ទេ លោក​នឹង​ជួប​លោក​ប្រធានាធិបតី​អ៊ុយក្រែន តាម​ទូរស័ព្ទ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​នេះ។ ការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល ធ្វើឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​បាន​បញ្ចប់​បេសកកម្ម​ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​វគ្គ​ទី​មួយ​តាម​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប។ លោក​បាន​លើកឡើង​ពី​ការងារ​ដ៏​មមាញឹក​របស់​លោក ដូចជា​ការ​ពិនិត្យ សម្រេច...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​ប្រធាន​អាស៊ាន​ចេញ​មុខ​ថ្កោលទោស​មេដឹកនាំ​យោធា​ភូមា​ដែល​បង្ក​ហិង្សា​លើ​ជនស៊ីវិល

អ្នក​ឃ្លាំមើល​សង្គម​ជំរុញ​ឲ្យ​លោក ហ៊ុន សែន ជា​ប្រធាន​អាស៊ាន​គួរ​ចេញ​មុខ​ថ្កោលទោស​មេដឹកនាំ​យោធា​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង ដែល​កំពុង​បង្ក​អំពើ​ហិង្សា​ដោយ​ប្រដាប់​អាវុធ​វាយប្រហារ​លើ​ជនស៊ីវិល និង​រំលោភ​បំពាន​លើ​កិច្ចព្រមព្រៀង​កុងសង់ស៊ីស​ទាំង ៥​ចំណុច​របស់​អាស៊ាន។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦ តុលា នេះ​ថា លោក​សូម​អបអរ​សាទរ​នូវ​ចេតនា​របស់​អាស៊ាន​ដែល​ចង់​ឲ្យ​មាន​ការ​បញ្ចប់​វិបត្តិ​នៅ​ភូមា ប៉ុន្តែ​មេដឹកនាំ​កម្ពុជា​ក្នុង​នាម​ប្រធាន​អាស៊ាន​គួរតែ​មាន​ឥរិយាបថ​ត្រឹមត្រូវ និង​ច្បាស់លាស់ ដោយ​ឯករាជ្យ​ជាង​ពេល​បច្ចុប្បន្ន​នេះ។...

លោក ហ៊ុន សែន ទាមទារ​ឱ្យ​មេដឹកនាំ​បក្ស​ភ្លើង​ទៀន​បកស្រាយ​សម្ដី​លោក សម រង្ស៊ី ប្រមាថ​ព្រះមហាក្សត្រ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ទាមទារ​ឲ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន បកស្រាយ​ចំពោះ​សម្ដី​របស់​លោក សម រង្ស៊ី ដែល​បាន​ប្រមាថ និង​ចាត់ទុក​ព្រះមហាក្សត្រ​ថា​គ្មាន​មនសិការ​ជាតិ ឲ្យ​សាធារណជន​បាន​ដឹង ដើម្បី​បញ្ជាក់​ថា គណបក្ស​នេះ​មិន​មាន​ទំនាក់ទំនង​ជាមួយ​លោក សម រង្ស៊ី។ ការ​ទាមទារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើង​ក្នុង​ពិធី​ចុះ​ចែក​ស្រូវពូជ និង​ស្បៀង​អាហារ​ជូន​ប្រជាកសិករ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ខេត្ត​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ពុធ ទី​២៦ ខែ​តុលា ឆ្នាំ​២០២២។ លោក ហ៊ុន...

លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ព្រះសង្ឃ​និង​ពលរដ្ឋ​ក្រោក​ឈរ​ប្រឆាំង​លោក សម រង្ស៊ី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោក​ឈរ​ប្រឆាំង​លោក សម រង្ស៊ី ក្រោម​ហេតុផល​ថា លោក សម រង្ស៊ី បាន​ប្រមាថ​ព្រះមហាក្សត្រ​ធ្ងន់ធ្ងរ។ ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ធ្វើឡើង​ក្នុង​ពិធី​ប្រគល់​ស្រូវពូជ​ដល់​កសិករ​ដែល​រងគ្រោះ​ដោយសារ​គ្រោះ​ទឹកជំនន់​នៅ​ខេត្ត​ពោធិ៍សាត់ នា​ព្រឹក​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២២។ ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រឆាំង​លោក សម រង្ស៊ី ធ្វើឡើង​ក្រោយ​ពី​បណ្ដាញ​ផ្សព្វផ្សាយ​របស់​លោក...

លោក ហ៊ុន សែន និង​កូនប្រុស​ប្រកាស​រង់ចាំ​បន្ត​ធ្វើការ​ជាមួយ​ប្រធានាធិបតី​បក្ស​កុម្មុយនីស្ត​ចិន

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន និង​កូនប្រុស គឺ​លោក ហ៊ុន ម៉ាណែត ដែល​ជា​បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី ប្រកាស​ថា ពួក​លោក​បាន​ទន្ទឹង​រង់ចាំ​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រធានាធិបតី​ពី​បក្ស​កុម្មុយនីស្ត​ចិន លោក ស៊ី ជីនពីង ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​មិត្តភាព​ជា​ប្រពៃណី​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​កុម្មុយនីស្ត​ចិន ក្នុង​ការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ។ មេដឹកនាំ​ខ្មែរ​ដែល​ចូលចិត្ត​ប្រើ​អំណាច​តាម​របៀប​កុម្មុយនីស្ត លោក ហ៊ុន សែន កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​២០២២ នេះ...

លោក ហ៊ុន សែន ថា​លោក​ក៏​នឹង​ជាប់​ទោស បើ​ហ៊ាន​ចុះហត្ថលេខា​កាត់​ទឹកដី​ឱ្យ​ប្រទេស​ណា​មួយ

បុរស​ខ្លាំង លោក ហ៊ុន សែន មេដឹកនាំ​ខ្មែរ​ដែល​គេ​ដឹង​ថា​ធ្លាប់​បាន​កាត់​ទឹកដី​ខ្មែរ​ឱ្យ​វៀតណាម ព្រមាន​ថា កុំ​ថា​ឡើយ​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ដែល​មិន​កាន់​អំណាច​ហ៊ាន​កាត់​ទឹកដី​ឱ្យ​បរទេស​ត្រូវ​ទទួល​ទោស​ចំពោះ​មុខ​ច្បាប់ សូម្បីតែ​លោក​ខ្លួនឯង​ដែល​កំពុងតែ​កាន់​អំណាច ក៏​នឹង​ជាប់​ទោស​ធ្ងន់ធ្ងរ​ដូច​គ្នា បើ​ហ៊ាន​ចុះហត្ថលេខា​កាត់​ទឹកដី​ឱ្យ​ទៅ​ប្រទេស​ណា​មួយ​នោះ។ មេដឹកនាំ​ខ្មែរ​ដែល​គេ​ដឹង​ថា​ធ្លាប់​បាន​កាត់​ទឹកដី​ខ្មែរ​ឱ្យ​វៀតណាម​រូប​នេះ បាន​អះអាង​នៅ​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា លោក​បាន​ចាត់ទុក​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៉ី ដាក់​គុក​មួយ​ជីវិត គឺជា​រឿង​ត្រឹមត្រូវ​ជាទីបំផុត...

តុលាការ​បិទ​បញ្ចប់​ការ​សាកសួរ​លើ​អង្គហេតុ​ទាំងអស់​ក្នុង​សំណុំរឿង​លោក កឹម សុខា បន្ទាប់ពី​អូស​បន្លាយ​ជាង​៥​ឆ្នាំ

សាលាដំបូង​រាជធានី​ភ្នំពេញ បិទ​បញ្ចប់​ការ​សាកសួរ​ដេញដោល​លើ​អង្គហេតុ​ទាំងអស់​ក្នុង​សំណុំរឿង​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បន្ទាប់ពី​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង ៥​ឆ្នាំ​នៅ​ក្នុង​សវនាការ​លើក​ទី​៦៣ ថ្ងៃ​ពុធ សប្តាហ៍​នេះ។ សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង លោក ចាន់ ចេន បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​សវនាការ​ពេញ​មួយ​ព្រឹក​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២២ ថា លោក​មិន​ពេញចិត្ត​ដែល​តុលាការ​ប្រើ​ពេល​យូរ​រហូត​ដល់​ជាង ២​ខែ ដើម្បី​ឱ្យ​មេធាវី​ទាំង​សងខាង​ធ្វើ​សេចក្តី​សន្និដ្ឋាន​ការពារ​ខ្លួន​ចុងក្រោយ​លើ​សំណុំរឿង​នេះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​លោក កឹម សុខា ជា​កូនក្ដី​របស់​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ។ លោក​បន្ត​ថា...

ពលរដ្ឋ​រិះគន់​ក្រសួង​អប់រំ​ចេញ​ញត្តិ​ថ្កោល​រឿង​លោក សម រង្ស៊ី តាម​សម្ដី​លោក ហ៊ុន សែន

សាធារណជន​រិះគន់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ចេញ​ញត្តិ​ប្រឆាំង និង​ថ្កោលទោស​រឿង​លោក សម រង្ស៊ី ក្រោយពី​មាន​ការ​ថ្លែង​របស់​លោក ហ៊ុន សែន ខណៈ​កន្លងមក ក្រសួង​មួយ​នេះ​បាន​ហាមឃាត់​មិន​ឲ្យ​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​និយាយ​រឿង​នយោបាយ។ កាលពី​ថ្ងៃទី​១៧ ខែ​តុលា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​ញត្តិ​ថ្កោលទោស​លោក សម រង្ស៊ី ភ្លាមៗ​ក្រោយ​ពេល​លោក ហ៊ុន សែន គំរាម​បង្ក្រាប​រាល់​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល...

Latest news