29 C
Phnom Penh

TAG

ម៉ែន ណាត

សហ​មេធាវី៖ លោក កឹម សុខា គ្មាន​កំហុស​ដូច​ការ​ចោទប្រកាន់​របស់​បក្ស​កាន់​អំណាច​ឡើយ

សហ​មេធាវី​ការពារ​ក្តី​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​ឡើងវិញ លោក កឹម សុខា អះអាង​ថា សវនាការ​លើ​សំណុំរឿង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​បើក​ការ​ជំនុំជម្រះ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ តុលា នេះ​បន្ត​ទៀត បន្ទាប់ពី​តុលាការ​បាន​បើក​ការ​ជំនុំជម្រះ​ពេញ​មួយ​ថ្ងៃ​នៅ​ថ្ងៃ​ពុធ។ មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង លោក ចាន់ ចេន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១២ តុលា នេះ​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គ្មាន​កំហុស​ដូច​ការ​ចោទប្រកាន់​របស់​បក្ស​កាន់​អំណាច​នោះ​ឡើយ ដូច្នេះ​បើ​ទោះបីជា​សវនាការ​នឹង​ត្រូវ​បន្ត​បើក​ដំណើរការ​ជំនុំជម្រះ​នៅ​ថ្ងៃ​ទី​១៣ តុលា...

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​បក្ស​ភ្លើង​ទៀន​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ឱ្យ​លោក សុន ឆ័យ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក អំពាវនាវ​ឱ្យ​ថ្នាក់​ដឹកនាំ និង​អ្នកគាំទ្រ​គណបក្ស​ភ្លើង​ទៀន ចេញ​មុខ​តវ៉ា​ជា​សាធារណៈ ដើម្បី​ទាមទារ​យុត្តិធម៌​ឱ្យ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ទាមទារ​ឱ្យ​តុលាការ​កម្ពុជា សើរើ​សំណុំ​រឿង​ក្តី​ដ៏​អយុត្តិធម៌​របស់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ នៅ​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០២២ នេះ ដោយ​ថ្កោលទោស​សេចក្តី​សម្រេច​ក្តី​របស់​តុលាការ​ក្រុង​ភ្នំពេញ និង​រដ្ឋាភិបាល​លោក ហ៊ុន សែន...

ចំណូល​ពន្ធ​គយ​ប្រឈម​នឹង​ការ​បាត់​ចន្លោះ ៣៧០-៤០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា អះអាង​ថា ចំណូល​ពន្ធ​គយ​របស់​កម្ពុជា​ប្រឈម​នឹង​ការ​បាត់បង់​ចន្លោះ​ពី ៣៧០​លាន​ដុល្លារ​ទៅ ៤០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ ដោយសារតែ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ផ្សេងៗ។ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ លោក គុណ ញឹម បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​បង្ហាញ​ពី​លទ្ធផល​នៃ​ការងារ​ប្រមូល​ពន្ធអាករ​លើ​រថយន្ត​គ្មាន​ពន្ធ​ក្នុង​ប្រទេស​កាលពី​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០២២ ថា ការ​អនុវត្ត​កិច្ចព្រមព្រៀង​នានា​ដូចជា​កិច្ចព្រមព្រៀង RCEP កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាស៊ាន និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា-ចិន ជាដើម នឹង​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​ការ​បាត់បង់​ចំណូល​ពន្ធ​គយ​ចន្លោះ​ពី ៣៧០​លាន​ដុល្លារ​ទៅ ៤០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ​នា​ពេល​ខាងមុខ​នេះ។ លោក គុណ...

អ្នក​ឃ្លាំមើល​ថា​ផែនការ​រួបរួម​របស់​បក្ស​ក្រៅ​រដ្ឋាភិបាល​នឹង​បរាជ័យ​ដោយសារ​គំនិត​ទុច្ចរិត​របស់​បក្ស​ភ្លើង​ទៀន

ក្រុម​អ្នក​ឃ្លាំមើល​សង្គម អះអាង​ថា ផែនការ​រួបរួម​របស់​គណបក្ស​ក្រៅ​ រដ្ឋាភិបាល​ដែល​ប្រកាស​ចង​សម្ពន្ធភាព​រួបរួម​កម្លាំង ដើម្បី​ប្រកួតប្រជែង​ជាមួយ​បក្ស​កាន់​អំណាច​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ នឹង​បរាជ័យ​ដោយសារ​គំនិត​ទុច្ចរិត​របស់​គណបក្ស​ភ្លើង​ទៀន ដែល​មាន​ប្រវត្តិ​ជា​ដៃគូ​សហការ​មិន​ស្មោះត្រង់។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ​២០២២ ថា ប្រសិនបើ​ការ​ចង​សម្ព័ន្ធ​នេះ​មាន​ភាព​ស្មោះត្រង់​ជាមួយ​គ្នា​ដោយ​មិន​មាន​គណបក្ស​ណា​មួយ​ក្បត់​ដៃគូ​របស់​ខ្លួន នោះ​ផែនការ​នៃ​ការ​រួបរួម​ប្រាកដជា​នឹង​មាន​លទ្ធផល​ល្អ...

អ្នក​ឃ្លាំមើល​ថា​ការ​ស្នើ​ឱ្យ​ជួយ​សម្រួល​ជនជាតិ​វៀតណាម​អាច​រស់នៅ​កម្ពុជា​គឺ​រំលោភ​អធិបតេយ្យ​ជាតិ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ថា​ការ​ស្នើ​របស់​នាយករដ្ឋមន្ត្រី​វៀតណាម ទៅ​កាន់​នាយករដ្ឋមន្ត្រី​កម្ពុជា ឱ្យ​ជួយ​សម្រួល​ដល់​ជនជាតិ​វៀតណាម​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់ ឲ្យ​មាន​សិទ្ធិ​រៀនសូត្រ និង​ធ្វើការ​ដូច​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ប្រទេស គឺជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង និង​រំលោភ​អធិបតេយ្យ​ជាតិ​កម្ពុជា​ធ្ងន់ធ្ងរ។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប រួម​ទាំង​មន្ត្រី​រាជការ​ខ្មែរ​ភាគច្រើន​តែង​ព្រួយបារម្ភ​ពី​អធិបតេយ្យ​ជាតិ​របស់​ខ្លួន ដែល​ត្រូវ​បរទេស​ជិតខាង​រំលោភ​បំពាន​តាមរយៈ​នយោបាយ​ប្រជាសាស្ត្រ​ដែល​វៀតណាម​កំពុង​បង្ហូរ​ជនជាតិ​របស់​ខ្លួន​ឱ្យ​ទៅ​រស់នៅ​លើ​ទឹកដី​កម្ពុជា​សព្វថ្ងៃ​នេះ។ លោក​បន្ថែម​ថា...

បុរស​ខ្លាំង​កម្ពុជា​ជំរុញ​ឱ្យ​អាស៊ាន​និង​ចិន​ពង្រីក​វិសាលភាព​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ទូលំទូលាយ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ជំរុញ​ឱ្យ​អាស៊ាន និង​ចិន ពង្រីក​វិសាលភាព​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ទូលំទូលាយ និង​ស៊ីជម្រៅ​ថែម​ទៀត ដើម្បី​ស្ថាបនា​តំបន់​ពាណិជ្ជកម្ម​សេរី​ចិន-អាស៊ាន​ទៅ​ថ្ងៃ​មុខ។ មេដឹកនាំ​ដែល​តែង​ប្រកាស​យក​ចិន​ជា​មិត្ត​ដែកថែប​រូប​នេះ បាន​លើកឡើង​ក្នុង​ពិធី​បើក​ពិព័រណ៍​ចិន-អាស៊ាន​លើក​ទី​១៩ តាម​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា ចាប់តាំងពី​ការ​ចុះ​ហត្ថលេខា​លើ​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​អាស៊ាន និង​ចិន ក្នុង​ឆ្នាំ​២០០២ មក កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ាន និង​ចិន សម្រេច​បាន​នូវ​សមិទ្ធផល​ប្រកប​ដោយ​ផ្លែផ្កា​ខ្ពស់​ជាទីបំផុត។ លោក ហ៊ុន សែន អះអាង​ថា...

អ្នក​ឃ្លាំមើល៖ កម្ពុជា​ទទួល​យក​តួនាទី​ជា​លេខាធិការដ្ឋាន RCEP គ្រាន់តែ​បំពេញ​មហិច្ឆតា​ចិន​ប៉ុណ្ណោះ

អ្នក​ឃ្លាំមើល​សង្គម​ព្រមាន​ថា ការ​ប្រកាស​ទទួល​យក​តួនាទី​ជា​លេខាធិការដ្ឋាន​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ដែល​ហៅ​កាត់​ថា អាសិប (RCEP) របស់​បុរស​ខ្លាំង លោក ហ៊ុន សែន គ្រាន់តែ​ដើម្បី​បំពេញ​មហិច្ឆតា​មហាអំណាច​កុម្មុយនីស្ត​ចិន ដើម្បី​ដោះដូរ​នូវ​ការ​គាំទ្រ​ពី​ចិន ក្នុង​ផែនការ​ផ្ទេរ​អំណាច​របស់​ខ្លួន​តែប៉ុណ្ណោះ ខណៈ​កម្ពុជា​ខ្លួនឯង​គ្មាន​សមត្ថភាព​បំពេញ​ភារកិច្ច​នេះ។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៥ កញ្ញា នេះ​ថា ប្រសិនបើ​កម្ពុជា​ធ្វើជា​លេខាធិការដ្ឋាន​របស់​អាសិប...

តុលាការ​កោះហៅ​លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​៨​នាក់​រួម​ជាមួយ​សកម្មជន​ជាង​៣០​នាក់​ឲ្យ​ចូល​សវនាការ

អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់ ៨​នាក់​ទៀត រួម​ជាមួយ​សកម្មជន​សរុប​ជាង ៣០​នាក់ ដែល​បាន​រង​ការ​ចោទប្រកាន់​ក្នុង​សំណុំរឿង «រួម​គំនិត​ក្បត់» ឲ្យ​ចូល​សវនាការ​នៅ​ពាក់កណ្តាល​ខែ​កញ្ញា ឆ្នាំ​២០២២ ខាងមុខ​នេះ។ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង បាន​ចេញ​ដីកា​កោះហៅ​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​បក្ស​នេះ ៨​នាក់​ទៀត រួម​មាន...

លោក សយ សុភាព ថា​បើ​ជប៉ុន​ចង់​មាន​ឥទ្ធិពល​ដូច​ចិន គឺ​ត្រូវ​ឱ្យ​កម្ពុជា​ខ្ចី​លុយ​ឱ្យ​កាន់តែ​ច្រើន

ប្រធាន​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន មួយ​រូប​អះអាង​ថា ប្រសិនបើ​ជប៉ុន​ចង់​មាន​ឥទ្ធិពល​លើ​កម្ពុជា​ដូច​មហាអំណាច​កុម្មុយនីស្ត​ចិន គឺ​ជប៉ុន​ត្រូវតែ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ខ្ចី​លុយ​ឱ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត។ លោក សយ សុភាព បាន​លើកឡើង​ក្នុង​កម្មវិធី Monday Talk របស់​លោក​កាលពី​ថ្ងៃទី​១៥ សីហា ថា ជប៉ុន​ធ្លាប់​ប្រជែង​ជាមួយ​ចិន​ចំពោះ​ការ​សាងសង់​ផែ​មួយ​នៅ​ខេត្ត​កំពត ដើម្បី​ដឹក​ភ្ញៀវ​ទេសចរ​ពី​ខេត្ត​កំពត​ទៅ​កោះត្រល់ ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេលនេះ ការ​សាងសង់​នោះ​មិន​ទាន់​ចេញ​ជា​លទ្ធផល​នៅឡើយ​ទេ ខណៈ​ការ​អភិវឌ្ឍ​របស់​ចិន​នៅ​កម្ពុជា​មាន​សន្ទុះ​លឿន និង​ឆាប់​រហ័ស។ លោក សយ សុភាព អះអាង​ថា មហាអំណាច​កុម្មុយនីស្ត​ចិន​នឹង​មិន​ដក​ខ្លួន​ចេញពី​កម្ពុជា​ដាច់ខាត...

រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ​ចិន​តែ​មួយ​ឥត​ងាករេ

ក្រសួង​ការបរទេស​កម្ពុជា បង្ហាញ​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ​ចិន​តែ​មួយ​ដោយ​ឥត​ងាករេ និង​ចាត់ទុក​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ហុងកុង តៃវ៉ាន់ ទីបេ និង​ស៊ីនជាំង គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​៣ ខែ​សីហា ឆ្នាំ​២០២២ នេះ​ដោយ​បង្ហាញ​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ភាព​តានតឹង​ថ្មីៗ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​ស្នើសុំ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ គោរព​ចំពោះ​កិច្ចព្រមព្រៀង​ទាំងឡាយ​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​រវាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​សហរដ្ឋ​អាមេរិក ដែល​បាន​ចែង​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​កាលពី​ពេល​កន្លងទៅ​រវាង​ភាគី​ទាំង​ពីរ។ ក្រសួង​ការបរទេស​កម្ពុជា អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ស្វះ​ស្វែងរក​ដំណោះស្រាយ​ប្រកប​ដោយ​សន្តិវិធី និង​រក្សា​នូវ​ស្ថានភាព​ដើម ចៀសវាង​ការ​បង្ក​ហេតុ​មិន​ប្រក្រតី​ណា​មួយ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​នេះ ដើម្បី​បុព្វហេតុ​ក្នុង​ការ​រក្សា​នូវ​សន្តិភាព ស្ថិរភាព វឌ្ឍនភាព និង​វិបុលភាព​នៅ​ក្នុង​តំបន់...

Latest news