27.4 C
Phnom Penh

TAG

ម៉ែន ណាត

អ្នក​ឃ្លាំមើល​ប្រាប់​ជនរងគ្រោះ​ថា​របប​ដឹកនាំ​ដោយ​ត្រកូល​ហ៊ុន​មិន​អាច​ផ្ដល់​យុត្តិធម៌​បាន​ឡើយ

អ្នក​ឃ្លាំមើល​សង្គម ប្រាប់​ជនរងគ្រោះ​ឱ្យ​ឈប់​រង់ចាំ​យុត្តិធម៌​ពី​របប​ដឹកនាំ​ត្រកូល​ហ៊ុន​បន្ត​ទៀត ព្រោះ​របប​មួយ​នេះ​មិន​អាច​ផ្តល់​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ និង​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​បាន​ឡើយ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​០៨ កក្កដា នេះ​ថា រដ្ឋាភិបាល​ដែល​កំពុង​គ្រប់គ្រង​ដោយ​គ្រួសារ​ត្រកូល​ហ៊ុន នឹង​មិន​អាច​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​បាន​ទេ ជាពិសេស​ជនរងគ្រោះ​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​អំពើ​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់ ព្រោះ​រដ្ឋាភិបាល​មួយ​នេះ​ក៏​ជាប់​ពាក់ព័ន្ធ ឬ​អាច​នៅ​ពីក្រោយ​នៃ​អំពើ​ឧក្រិដ្ឋ​នេះ​ដែរ។ លោក ម៉ែន ណាត លើកឡើង​ថា បើ​ជនរងគ្រោះ​ចង់បាន​យុត្តិធម៌ លុះត្រាតែ​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គ្រួសារ​និយម​មួយ​នេះ​ត្រូវ​បាន​ជំនួស​ដោយ​រដ្ឋាភិបាល​កើត​ចេញពី​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​តាមរយៈ​នៃ​ការ​បោះឆ្នោត​ដោយ​ពិតប្រាកដ...

បក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ធ្វើ​យុទ្ធនាការ​មិន​គាំទ្រ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ជនជាតិ​ខ្មែរ

មន្ត្រី​បក្ស​ប្រឆាំង អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ធ្វើ​យុទ្ធនាការ​មិន​គាំទ្រ​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ​ដើម្បី​ដក​សញ្ជាតិ​ខ្មែរ​ពី​ជនជាតិ​ខ្មែរ និង​យុទ្ធនាការ​មិន​គាំទ្រ​ការ​ផ្តល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនជាតិ​វៀតណាម។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន នៅ​ថ្ងៃទី​៧ កក្កដា នេះ​ថា ដើម្បី​លេប​ត្របាក់​ទឹកដី​ខ្មែរ​ទាំងមូល​ដោយ​ជោគជ័យ រដ្ឋាភិបាល​វៀតណាម បាន​បញ្ជា​ឱ្យ​មេដឹកនាំ​ខ្មែរ​រំលាយ​ពូជសាសន៍​ខ្មែរ​ចោល​ជា​បណ្តើរៗ​តាមរយៈ​នៃ​ការ​ធ្វើ​ច្បាប់​ដក​សញ្ជាតិ​ពលរដ្ឋ​ខ្មែរ​ពី​កំណើត ដូច​អ្វី​ដែល​លោក ហ៊ុន សែន កំពុង​ធ្វើ​នា​ពេលនេះ។ លោក អ៊ុំ សំអាន លើកឡើង​ថា ការ​ធ្វើ​វិសោធនកម្ម​មាត្រា​៣៣...

អ្នក​ឃ្លាំមើល៖ ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ពលរដ្ឋ​ខ្មែរ​គឺជា​អំពើ​ប្រល័យ​ពូជសាសន៍​ក្នុង​សម័យ​ទំនើប

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​បង្កើត​ឱ្យ​មាន​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ពលរដ្ឋ​ខ្មែរ​របស់​រដ្ឋាភិបាល​គណបក្ស​កាន់​អំណាច គឺជា​អំពើ​ប្រល័យ​ពូជសាសន៍​ក្នុង​សម័យ​ទំនើប ព្រោះ​ថា​បើ​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​អស់​សញ្ជាតិ​ខ្មែរ​ពី​កំណើត​ហើយ​នោះ គឺ​មិន​ស្មើ​នឹង​មនុស្ស​ស្លាប់​ផង។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ កក្កដា នេះ​ថា ការ​បង្កើត​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ពលរដ្ឋ​ខ្មែរ​ខ្លួនឯង គឺជា​ការ​រំលាយ​ជាតិ​សាសន៍​ខ្មែរ។ លោក​បន្ត​ថា នៅ​ក្នុង​លោក​នេះ​គ្មាន​ប្រទេស​ណា​អនុវត្ត​ច្បាប់​ទៅ​លើ​ពលរដ្ឋ​មិន​ស្មើ​នឹង​សត្វ​តិរច្ឆាន​បែប​នេះ​ទេ។ លោក​បន្ត​ទៀត​ថា សត្វ​តិរច្ឆាន​ក៏​ចេះ​ថែរក្សា​អម្បូរ​របស់​វា​ដែរ ប៉ុន្តែ​នៅ​ពេល​ដែល​មនុស្ស​ទទួល​បាន​ការ​អប់រំ​ខ្ពង់ខ្ពស់​ហើយ បែរជា​មាន​ចិត្ត​ខ្មៅ​អន្យតិរ្ថិយ​លុបបំបាត់​អម្បូរ​ជាតិ​សាសន៍​ខ្លួនឯង​បែប​នេះ គឺ​មិន​ស្មើ​នឹង​សត្វ​តិរច្ឆាន​ផង។ លោក ម៉ែន ណាត ព្រមាន​ថា...

នាយករដ្ឋមន្ត្រី​ថៃ សុំ​ឱ្យ​លោក ហ៊ុន សែន ជួយ​សម្រួល​បញ្ហា​ព្រំដែន ព្រោះ​ខ្លាច​ក្រុម​យោធា​ថៃ ធ្វើ​រដ្ឋប្រហារ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា សារ​សំឡេង​ឆ្លើយឆ្លង​រវាង​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ជាមួយ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន គឺជា​ការ​ស្នើសុំ​ជំនួយ​ពី​មេដឹកនាំ​កម្ពុជា ក្នុង​ការ​សម្រួល​បញ្ហា​ព្រំដែន ព្រោះ​ខ្លាច​ក្រុម​យោធា​ថៃ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ខ្លួន​ពី​អំណាច។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ មិថុនា នេះ​ថា...

អ្នក​ឃ្លាំមើល​រិះគន់​លោក ហ៊ុន សែន ថា​ប្រើ​ទូរទស្សន៍​បក្ខពួក​ឃោសនា​រៃអង្គាស​ថវិកា​ជួយ​កងទ័ព

អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ឆ្លៀត​ឱកាស​ប្រើ​មូលនិធិ​ទូរទស្សន៍ ស៊ីធីអិន (CTN) របស់​អ្នកឧកញ៉ា គិត ម៉េង ដើម្បី​បន្លប់​ព្រឹត្តិការណ៍​ដែល​គាត់​ប្រកាស​ដក​កងទ័ព​ចេញពី​ទីតាំង​ផ្ទុះ​អាវុធ​នៅ​តំបន់​មុំ​បី។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ មិថុនា នេះ​ថា ការ​ប្រកាស​ធ្វើ​មូលនិធិ​ជួយ​កងទ័ព​ដែល​កំពុង​ឈរជើង​នៅ​តំបន់​ព្រំដែន...

អ្នក​ឃ្លាំមើល​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅ​បារាំង​ជា​ដំណើរ​ទស្សនកិច្ច​ឥត​ប្រយោជន៍

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅ​ប្រទេស​បារាំង ក្នុង​ការ​ចូលរួម​សន្និសីទ​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​មហាសមុទ្រ​នា​ពេលនេះ ជា​ដំណើរ​ទស្សនកិច្ច​ឥត​ប្រយោជន៍។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​០៩ មិថុនា នេះ​ថា ទោះ​លោក ហ៊ុន ម៉ាណែត បង្អួត​ពី​ការ​ជួប​ជាមួយ​មេដឹកនាំ​ប្រទេស​ផ្សេង រួម​ទាំង​ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប​ក៏ដោយ គឺ​គ្រាន់តែ​ដើម្បី​កុហក​ពលរដ្ឋ​ខ្មែរ​ថា​មេដឹកនាំ​ប្រទេស​ទាំងនោះ​ទទួលស្គាល់​ខ្លួន​ប៉ុណ្ណោះ...

បុរស​ខ្លាំង​កម្ពុជា​បញ្ជាក់​ថា​អ្វី​ដែល​កម្ពុជា​ចង់បាន​គឺ​ស្ថានការណ៍​នៅ​ព្រំដែន​វិលត្រឡប់​ទៅ​សភាព​ដើម​វិញ

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន បញ្ជាក់​ថា អ្វី​ដែល​កម្ពុជា​ចង់បាន គឺ​ស្ថានការណ៍​នៅ​តាម​ព្រំដែន​វិលត្រឡប់​ទៅ​សភាព​ដើម​វិញ ប៉ុន្តែ​កម្ពុជា​ក៏​បាន​ត្រៀម​សំណាញ់​មេឃ​រួច​ជា​ស្រេច​ដែរ ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​ពី​ការ​ឈ្លានពាន​របស់​បរទេស​ជិតខាង។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ថ្លែង​សារ​ពិសេស​ពាក់ព័ន្ធ​រឿង​ព្រំដែន​កម្ពុជា-ថៃ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៥ នេះ​ថា សព្វាវុធ និង​កងទ័ព​ដែល​បញ្ជូន​ទៅ​កាន់​ព្រំដែន មិនមែន​ដើម្បី​ទៅ​ធ្វើ​សង្គ្រាម​ទេ ប៉ុន្តែ​គឺជា​ការ​ត្រៀម​បម្រុង​ទុក​សម្រាប់​យថាហេតុ​អាក្រក់​ណា​មួយ​ដែល​ភាគី​ថៃ បំពាន​តែប៉ុណ្ណោះ ព្រោះ​នេះ​គឺជា​សិទ្ធិ​ការពារ​ខ្លួន​របស់​កម្ពុជា។ លោក...

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ត​ពី​ឪពុក​ប្រកាស​ថា ទំនាក់ទំនង​កម្ពុជា-ចិន គ្មាន​ថ្ងៃ​ថមថយ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ សីហា អះអាង​ថា ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា-ចិន គ្មាន​ថ្ងៃ​ថមថយ​ដាច់ខាត គឺ​មាន​តែ​រីកចម្រើន និង​រឹងមាំ​ខ្លាំង​ជាង​មុន ជាពិសេស​គឺ​កិច្ចសហការ​រវាង​កងទ័ព និង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ។ លោក ទៀ សីហា លើកឡើង​នៅ​ក្នុង​ពិធី​បិទ​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០២៥ រវាង​កងទ័ព​កម្ពុជា-ចិន ដែល​បាន​ធ្វើឡើង​នៅ​ភ្នំ​ជុំសែនរីករាយ នៅ​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៥ នេះ​ថា ទំនាក់ទំនង​ការទូត​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​ស្និទ្ធស្នាល​យ៉ាង​រឹងមាំ ដូច្នេះ​ការ​វាយប្រហារ​ដើម្បី​បំបែក​សាមគ្គីភាព​រវាង​កម្ពុជា និង​ចិន គឺ​មិន​អាច​ជោគជ័យ​បាន​ឡើយ។ លោក...

អ្នក​សង្កេតការណ៍​ថា​ជន​ណា​ហ៊ាន​ប៉ះ​មនុស្ស​ក្នុង​របប​ដឹកនាំ​ត្រកូល​ហ៊ុន ទោះ​រត់​ដល់​ណា​ក៏​មិន​រួច​ខ្លួន​ដែរ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា ករណី​ចាប់​ខ្លួន​អតីត​ឧកញ៉ា ហេង សិទ្ធី ជា​ភស្តុតាង​ច្បាស់​នឹង​ភ្នែក ដែល​បង្ហាញ​ថា​អ្នក​ណា​ក៏ដោយ ឲ្យ​តែ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន នឹង​មិន​រួច​ខ្លួន​ឡើយ ទោះ​ពួកគេ​គេច​ខ្លួន​ដល់​ជើងមេឃ​ក៏ដោយ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៥ ឧសភា ថា ការ​ចាប់​ខ្លួន​អតីត​ឧកញ៉ា​រូប​នេះ ដោយសារតែ​គាត់​បើក​កកាយ​បណ្ដាញ​ឧក្រិដ្ឋកម្ម​របស់​ឧកញ៉ា ហ៊ុន តូ និង​អំពើ​ឆបោក​តាម​អនឡាញ ការ​ចាប់​ជំរិត ការ​លាង​លុយ​កខ្វក់ រួម​ទាំង​ទម្លាយ​រឿង​អំពើពុករលួយ​នៃ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល...

ប្រធាន​រដ្ឋសភា​អះអាង​ថា​កម្ពុជា​ប្ដេជ្ញា​ប្រកាន់​ខ្ជាប់​នូវ​គោលនយោបាយ​ការបរទេស​ឯករាជ្យ អព្យាក្រឹត្យ​មិន​ចូល​បក្ស​សម្ព័ន្ធ

ប្រធាន​រដ្ឋសភា អះអាង​ថា កម្ពុជា​នៅតែ​ប្ដេជ្ញា​រក្សា​ជំហរ​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ការបរទេស​ឯករាជ្យ អព្យាក្រឹត្យ​ជា​អចិន្ត្រៃយ៍ និង​មិន​ចូល​បក្ស​សម្ព័ន្ធ ដោយ​ផ្អែកលើ​ច្បាប់​អន្តរជាតិ និង​ផល​ប្រយោជន៍​ជាតិ​ជា​ស្នូល ប៉ុន្តែ​អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​អះអាង​បែប​នេះ​ត្រឹមតែ​ជា​ការ​សូត្រ​ទ្រឹស្ដី​តែប៉ុណ្ណោះ។ ប្រធាន​រដ្ឋសភា​កម្ពុជា អ្នកស្រី ឃួន សុដារី លើកឡើង​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ស្ដីពី «លទ្ធផល​នៃ​ការងារ​ការបរទេស​របស់​កម្ពុជា និង​សភាពការណ៍​អន្តរជាតិ» នៅ​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០២៥ នេះ​ថា ការ​ប្រកាន់​យក​វិធីសាស្ត្រ​និយម​កណ្តាល ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ គឺ​មាន​សារសំខាន់​ក្នុង​ការ​ស្ដារ​នូវ​ទំនុកចិត្ត និង​បង្កើន​កិច្ច​សហប្រតិបត្តិការ និង​មិត្តភាព​ស្មោះត្រង់។ ប្រធាន​រដ្ឋសភា​កម្ពុជា​រូប​នេះ...

Latest news

© 2021, ដេលី. All rights reserved.