28 C
Phnom Penh

TAG

លឹម មុន្នី

មេធាវី​មន្ត្រី​អាដហុក​ខកចិត្ត​ដែល​សាលាឧទ្ធរណ៍​សម្រេច​ឱ្យ​កូនក្ដី​ជាប់​ពន្ធនាគារ​៥​ឆ្នាំ​ដដែល

មេធាវី​ការពារ​ក្ដី​ឱ្យ​បុគ្គលិក និង​អតីត​បុគ្គលិក​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ៥​រូប ខកចិត្ត​ចំពោះ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ដែល​បាន​សម្រេច​កាត់ទោស​ឱ្យ​កូន​ក្តី​របស់​ខ្លួន​ជាប់​ពន្ធនាគារ​ចំនួន ៥​ឆ្នាំ​ដូច​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដដែល។ នៅ​ថ្ងៃ​ចន្ទ ទី​២៣ ឧសភា នេះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ លោក ស៊ិន វិសាល បាន​ប្រកាស​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល ដោយ​អះអាង​ថា ការ​សម្រេច​សេចក្ដី​របស់​តុលាការ​ថ្នាក់​ក្រោម​ជា​រឿង​ត្រឹមត្រូវ។ មេធាវី​ការពារ​ក្ដី លោក សំ ទិត្យសីហា បង្ហាញ​ការ​សោកស្ដាយ​ដែល​សាលាឧទ្ធរណ៍​នៅតែ​កាត់​ទោស​កូនក្ដី​ឱ្យ​ជាប់​ពន្ធនាគារ ៥​ឆ្នាំ​ដូច​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែរ។ លោក​បន្ត​ថា ដំណើរការ​សវនាការ​សំណុំ​រឿង​នេះ តុលាការ​មិន​បាន​កោះហៅ​នាង ខុម...

ឧទ្ធរណ៍​នឹង​ប្រកាស​ដីកា​បណ្ដឹង​សារទុក្ខ​អតីត​និង​មន្ត្រី​អាដហុក​៥​រូប​នៅ​ពាក់​កណ្ដាល​ខែ​ក្រោយ

សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ នឹង​ប្រកាស​ដីកា​បណ្ដឹង​សារទុក្ខ​លើ​អតីត និង​អ្នក​ការពារ​សិទ្ធិមនុស្ស​អាដហុក ៥​រូប​នៅ​ពាក់កណ្ដាល​ខែ​ក្រោយ ក្រោម​បទ​ចោទប្រកាន់ «សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី» ក្នុង​សំណុំរឿង នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។ ការ​លើក​ពេល​នេះ ធ្វើឡើង​បន្ទាប់ពី​សាលា​ឧទ្ធរណ៍​បាន​បើក​សវនាការ​ពេញ​មួយ​រសៀល​នា​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២២ តាម​បណ្ដឹង​សារទុក្ខ​របស់​មេធាវី​ការពារ​ក្ដី​ឱ្យ​អ្នក​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​អតីត​អាដហុក​ទាំង ៥​រូប ដែល​ប្រឆាំង​នឹង​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​កាត់​ឱ្យ​ពួកគាត់​ជាប់​ពន្ធនាគារ។ ក្នុង​បន្ទប់​សវនាការ ប្រធាន​ក្រុមប្រឹក្សា​សាលា​ឧទ្ធរណ៍ លោក ស៊ិន វិសាល បាន​សួរ​ទៅ​អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំង...

សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​សំណុំរឿង​មន្ត្រី​អាដហុក​នៅ​ចុង​ខែ​មេសា

សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ នឹង​បើក​សវនាការ​សំណុំរឿង​មន្ត្រី និង​អតីត​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ចំនួន ៥​នាក់ នៅ​ចុង​ខែ​មេសា នេះ ក្រោម​បទ​ចោទ «សូកប៉ាន់​សាក្សី និង​សម​គំនិត​សូកប៉ាន់​សាក្សី»។ នៅ​ក្នុង​ដីកា​ដាច់ដោយឡែក​ពី​គ្នា​ចុះ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២២ ចេញ​ដោយ​ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ លោក អ៊ឹម សុផាន បាន​កោះហៅ​មន្ត្រី​សមាគម​អាដហុក ៣​រូប រួម​មាន​លោក យី សុខសាន្ត លោក នី សុខា និង​អ្នកស្រី...

សាលា​ឧទ្ធរណ៍​លើក​ពេល​សវនាការ​មន្ត្រី​អាហុដក​៥​រូប​ដោយសារ​មេធាវី​ជាប់​ធ្វើ​ចត្តាឡីស័ក

សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ លើក​ពេល​សវនាការ​ក្នុង​សំណុំរឿង​អ្នក​ការពារ​សិទ្ធិមនុស្ស​អាដហុក ៥​រូប ដោយសារ​មេធាវី​មួយ​រូប​ជាប់​ធ្វើ​ចត្តាឡីស័ក។ កាលពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៨ មេធាវី​ការពារ​ក្ដី​ឱ្យ​អ្នក​ការពារ​សិទ្ធិមនុស្ស​អាដហុក​ចំនួន ៤​រូប និង​មេធាវី​ការពារ​ក្ដី​ឱ្យ​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក នី ចរិយា បាន​ដាក់​បណ្ដឹង​សារទុក្ខ​ទៅ​សាលា​ឧទ្ធរណ៍ បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​អ្នក​ទាំង ៥​រូប​ដាក់​ពន្ធនាគារ​ម្នាក់ៗ​ចំនួន ៥​ឆ្នាំ​ពី​បទ​ចោទប្រកាន់ «សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី» កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨។ ក្រោយ​ពី​ដាក់​បណ្ដឹង​ជិត ៥​ឆ្នាំ សាលាឧទ្ធរណ៍​បាន​យក​បណ្ដឹង​ដែល​ក្រុម​មេធាវី​បាន​ដាក់​នោះ​មក​បើក​សវនាការ​នៅ​ថ្ងៃ​ទី​២៥ មីនា...

បុគ្គលិក​និង​អតីត​បុគ្គលិក​អាដហុក​នឹង​ចូល​សវនាការ​ក្នុង​សំណុំរឿង​សូកប៉ាន់​សាក្សី​នៅ​ចុង​ខែ​នេះ

បុគ្គលិក និង​អតីត​បុគ្គលិក​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា អាដហុក ចំនួន ៥​នាក់ នឹង​ចូលរួម​សវនាការ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​លើ​បណ្តឹង​សារទុក្ខ​របស់​ពួកគេ នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២២ ក្នុង​សំណុំរឿង​សូកប៉ាន់​សាក្សី​ទៅតាម​ដីកា​កោះ​របស់​តុលាការ។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក នៅ​ថ្ងៃ​អង្គារ ទី​១៥ មីនា នេះ បាន​ឱ្យ​ដឹង​ថា បុគ្គលិក​សមាគម​អាដហុក​ចំនួន ៣​រូប​រួម​មាន លោក នី សុខា លោក យី សុខសាន្ត...

Latest news