ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
31.4
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
វន់ ពៅ
ព័ត៌មានជាតិ
ក្រុមសហជីពទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់ការលាបពណ៌និងចោទប្រកាន់អ្នកស្រី យ៉ាង សុភ័ណ្ឌ
ឌឹ ខេមបូឌា ដេលី
-
August 11, 2022
ក្រុមសហជីពទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់សកម្មភាពលាបពណ៌ និងចោទប្រកាន់រាល់ទង្វើទាំងឡាយណាដែលជ្រៀតជ្រែកលើវិវាទការងារតំណាងសហជីព ដែលបំពេញតួនាទីតាមវិជ្ជាជីវៈរបស់ខ្លួន ក្រោយពីក្រសួងការងារចេញលិខិតព្រមានអ្នកស្រី យ៉ាង សុភ័ណ្ឌ ឲ្យបញ្ឈប់រាល់សកម្មភាពខ្លួនដែលក្រសួងចោទថាល្មើសច្បាប់។ ក្នុងសេចក្ដីថ្លែងការណ៍រួមដែលចេញដោយសហជីពចំនួន ២៤ស្ថាប័ន កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ បានបដិសេធចំពោះការលើកឡើងរបស់ក្រសួងការងារ ដែលបានចេញលិខិតព្រមានចំពោះអ្នកស្រី យ៉ាង សុភ័ណ្ឌ ក្នុងចេតនាបញ្ជាឲ្យបញ្ឈប់រាល់សកម្មភាពដែលក្រសួងចោទថាល្មើសច្បាប់នោះ។ ក្រុមសហជីពថា អ្នកស្រី យ៉ាង សុភ័ណ្ឌ មិនមែនជាអ្នកដឹកនាំការតវ៉ារបស់កម្មករនិយោជិតណាហ្គាវើលដ៍ឡើយ ប៉ុន្តែការតវ៉ារបស់ក្រុមកូដកររយៈពេល ៧ខែមកនេះ កើតចេញពីការមិនគោរពច្បាប់របស់ក្រុមហ៊ុនណាហ្គាវើលដ៍ និងការគ្មានវិធានការឲ្យក្រុមហ៊ុនគោរពច្បាប់ទៅវិញទេ។ សេចក្ដីថ្លែងការណ៍ដដែលថា...
ព័ត៌មានជាតិ
អាជ្ញាធររារាំងកូដករក្រុមហ៊ុនណាហ្គាជាង១០០នាក់មិនឲ្យធ្វើការប្រមូលផ្ដុំតវ៉ា
ឌឹ ខេមបូឌា ដេលី
-
July 14, 2022
ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ជាង ១០០នាក់ បាននាំគ្នាចេញធ្វើកូដកម្មជាថ្មីបន្តទៀតដើម្បីទាមទារឱ្យថៅកែក្រុមហ៊ុនចេញមកដោះស្រាយបញ្ចប់បញ្ហា ប៉ុន្តែត្រូវអាជ្ញាធររារាំងមិនឱ្យពួកគេធ្វើការប្រមូលផ្ដុំតវ៉ានៅមុខក្រុមហ៊ុនល្បែងស៊ីសងណាហ្គាវើលដ៍នោះទេ។ កម្មករនិយោជិតដែលរងការរំលោភបំពានសិទ្ធិការងារ បាននាំគ្នាចេញតវ៉ានឹងថៅកែក្រុមហ៊ុនណាហ្គាវើលដ៍សាជាថ្មីទៀតហើយកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ដើម្បីដាក់សម្ពាធឱ្យថៅកែក្រុមហ៊ុនចេញមុខទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនដែលបានបញ្ឈប់បុគ្គលិកទាំងបំពានច្បាប់ការងាររបស់កម្ពុជាកន្លងមក ប៉ុន្តែអាជ្ញាធរកម្ពុជាបានចេញមុខអន្តរាគមន៍ជំនួសភាគីក្រុមហ៊ុន ដោយរារាំងក្រុមកូដករមិនឱ្យពួកគេធ្វើដំណើរទៅមុខក្រុមហ៊ុនណាហ្គាវើលដ៍នោះទេ។ ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍បាននាំគ្នាធ្វើដំណើរឆ្ពោះទៅកាន់ក្រុមហ៊ុនណាហ្គាវើលដ៍ ប៉ុន្តែនៅពេលដែលពួកគេមកដល់ត្រង់ចំណុចខាងមុខសួនច្បារមជ្ឈមណ្ឌលភ្នំពេញសេនធ័រ ក៏ត្រូវបានអាជ្ញាធរពួនស្ទាក់ស្រាក់ដៃគ្នាធ្វើជារនាំងមិនឱ្យក្រុមកូដករធ្វើដំណើរទៅមុខទៀត និងព្យាយាមរុញឱ្យក្រុមកូដករទាំងនោះឡើងឡានដូចមុនៗ ខណៈអ្នកសារព័ត៌មានដែលតាមផ្សព្វផ្សាយពីសកម្មភាពនៃក្រុមកូដករទាំងនោះ ក៏ត្រូវអាជ្ញាធរដេញចេញពីកន្លែងដែលពួកគេកំពុងតែរារាំងនោះដែរ។ ការចេញធ្វើបាតុកម្មនេះ ធ្វើឡើងក្នុងបំណងទាមទារឱ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ចេញមុខដោះស្រាយជូនកម្មករនិយោជិតដែលពួកគេបានបញ្ឈប់ពីការងារដោយរំលោភច្បាប់របស់កម្ពុជាកាលពីអំឡុងខែមេសា កន្លងទៅនោះ។ យ៉ាងណាក៏ដោយ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ក្រសួងការងារ...
នយោបាយ
ម្ចាស់គណនីហ្វេសប៊ុក Angkor Jasmine បដិសេធរឿងចោទលោក វន់ ពៅ និងលោក ជា មុនី
ឌឹ ខេមបូឌា ដេលី
-
June 8, 2022
ម្ចាស់គណនីហ្វេសប៊ុក Angkor Jasmine ដែលមានឈ្មោះពិតថា កែវ ម៉ាលីនដា បានចេញមុខបដិសេធដោយទាត់ចោលជុំវិញការចោទប្រកាន់លោក វន់ ពៅ និងលោក ជា មុនី ថាបានរៀបចំកម្លាំងឱ្យលោក សម រង្ស៊ី ដើម្បីអុកឡុកការបោះឆ្នោតកាលពីពេលថ្មីៗនេះ ថាមិនមែនជាគណនីហ្វេសប៊ុករបស់ខ្លួននោះទេ។ ម្ចាស់គណនីហ្វេសប៊ុក Angkor Jasmine ដែលមានឈ្មោះពិតថា កែវ ម៉ាលីនដា បានចេញផ្សាយផ្ទាល់លើគណនីហ្វេសប៊ុករបស់ខ្លួនដែលមានឈ្មោះថា Angkor...
នយោបាយ
លោក វន់ ពៅ និងលោក ជា មុនី បដិសេធការចោទថាពាក់ព័ន្ធប្រមូលមនុស្សអុកឡុកបោះឆ្នោត
ឌឹ ខេមបូឌា ដេលី
-
June 2, 2022
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ និងអតីតប្រធានសហព័ន្ធសហជីពសេរីកម្មករកម្ពុជា លោក ជា មុនី បានបដិសេធចំពោះការចោទប្រកាន់ថា ពួកលោកពាក់ព័ន្ធនឹងលោក សម រង្ស៊ី ក្នុងការរៀបចំផែនការប្រមូលមនុស្ស ៣ម៉ឺននាក់ និង PassApp ឱ្យបានជាងមួយពាន់គ្រឿង ដើម្បីអុកឡុកការបោះឆ្នោតនៅប្រទេសកម្ពុជា ។ PassApp ជាឈ្មោះក្រុមរថយន្តឈ្នួលតាក់ស៊ីមានទីតាំងក្នុងរាជធានីភ្នំពេញ។ ការបដិសេធពីលោក វន់ ពៅ ធ្វើឡើងបន្ទាប់ពីហ្វេសប៊ុកឈ្មោះ...
ច្បាប់
អ្នកឃ្លាំមើលថាកម្ពុជាមិនទាន់មានប្រព័ន្ធតុលាការដែលអាចធានានូវយុត្តិធម៌សង្គមនៅឡើយ
ខេមបូឌា ដេលី
-
May 9, 2022
ក្រុមសង្គមស៊ីវិលព្រមានថា ប្រព័ន្ធតុលាការកម្ពុជាអនុវត្តច្បាប់ស្តង់ដារពីរដែលមិនអាចធានានូវយុត្តិធម៌សង្គមបាន ខណៈនិយោជក និងអ្នកមានអំណាចនៅតែអាចបំពានលើច្បាប់ការងារដោយធ្វើទុក្ខបុកម្នេញលើកម្មករនិយោជិតយ៉ាងធ្ងន់ធ្ងរ។ អ្នកគ្រប់គ្រងខាងផ្នែកសិទ្ធិការងារនៃអង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក ឃុន ថារ៉ូ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៥ ឧសភា ថា ការអនុវត្តច្បាប់នៅកម្ពុជាគឺមានស្តង់ដារពីរ ដែលតែងធ្វើទុក្ខបុកម្នេញលើកម្មករនិយោជិត ខណៈនិយោជក និងអ្នកមានអំណាចនៅតែអាចបំពានលើច្បាប់ការងារដែលជាគំរូអាក្រក់យ៉ាងធ្ងន់ធ្ងរក្នុងការកេងប្រវ័ញ្ចកម្លាំងពលកម្មពីសំណាក់ថៅកែក្រុមហ៊ុន និងពួកអ្នកមានអំណាចទាំងនោះ។ លោក...
ព័ត៌មានជាតិ
ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធអំពាវនាវឱ្យពលរដ្ឋងាកមកប្រើរថយន្តក្រុងដើម្បីបន្ថយការចំណាយប្រេងសាំង
ឌឹ ខេមបូឌា ដេលី
-
March 21, 2022
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជំរុញឱ្យពលរដ្ឋងាកមកប្រើប្រាស់សេវារថយន្តក្រុងរបស់រដ្ឋ ដើម្បីកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ និងហ្គាស៍ និងស្នើឱ្យរដ្ឋាភិបាលរៀបចំប្រព័ន្ធចរាចរណ៍ឱ្យច្បាស់លាស់ និងបង្កើនចំនួនរថយន្តឱ្យច្រើន ដើម្បីបង្កភាពងាយស្រួលឱ្យពលរដ្ឋងាកមកប្រើប្រាស់រថយន្តក្រុង ខណៈប្រេងសាំងកំពុងឡើងថ្លៃ។ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ បានប្រាប់សារព័ត៌មានក្នុងស្រុកថា ពលរដ្ឋគួរតែងាកមកប្រើប្រាស់សេវារថយន្តក្រុងរបស់រដ្ឋវិញ ដើម្បីកាត់បន្ថយការចំណាយលើសាំង និងហ្គាស៍ប្រចាំថ្ងៃ។ លោកចង់ឱ្យពលរដ្ឋចូលរួមកាត់បន្ថយការប្រើប្រាស់យានយន្តផ្ទាល់ខ្លួន ហើយប្ដូរមកជិះកង់ ឬដើរថ្មើរជើងវិញ។ លោកបន្ថែមថា លោកស្នើឱ្យរដ្ឋាភិបាលរៀបចំប្រព័ន្ធចរាចរណ៍ឱ្យច្បាស់លាស់ និងបង្កើនចំនួនរថយន្តឱ្យច្រើនថែមទៀត ដើម្បីបង្កភាពងាយស្រួលឱ្យពលរដ្ឋងាកមកប្រើប្រាស់រថយន្តក្រុងវិញ។ លោក វន់ ពៅ...
ច្បាប់
ជនរងគ្រោះពីការបង្ក្រាបដោយហិង្សានៅផ្លូវវ៉េងស្រេង និងរោងចក្រយ៉ាកជីននៅតែស្វែងរកយុត្តិធម៌
ខេមបូឌា ដេលី
-
January 4, 2022
នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នេះ គឺជាខួប ៨ឆ្នាំគត់នៃព្រឹត្តិការណ៍បង្ក្រាបយ៉ាងហិង្សារវាងកងកម្លាំងរដ្ឋាភិបាលរបស់បុរសខ្លាំងលោក ហ៊ុន សែន ទៅលើក្រុមបាតុករដែលទាមទារប្រាក់ខែ ១៦០ដុល្លាររបស់កម្មករកម្មការិនីនៅមុខរោងចក្រ យ៉ាកជីន (Yakjin) ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅលើកំណាត់ផ្លូវវ៉េងស្រេង ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រុមជនរងគ្រោះនៅតែទទូចទាមទារឲ្យរាជរដ្ឋាភិបាលរកយុត្តិធម៌ដល់ពួកគេ បើទោះជាដឹងថាពន្លឺយុត្តិធម៌នៅឆ្ងាយដូចជើងមេឃយ៉ាងណាក៏ដោយ។ ប្រធានសម្ពន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះដទៃទៀតដែលត្រូវបានកងពលតូចឆត្រយោង៩១១ របស់លោក ចាប ភក្តី...
នយោបាយ
លោក ហ៊ុន សែន ជំរុញឱ្យសមាជិកបក្សខ្លួននៅអាមេរិកធ្វើបាតុកម្មដើម្បីសួរពីវិធានការដកសញ្ជាតិអាមេរិក
ខេមបូឌា ដេលី
-
November 24, 2021
លោក ហ៊ុន សែន ជំរុញឱ្យសមាជិកគណបក្សប្រជាជនកម្ពុជា ដែលកំពុងរស់នៅសហរដ្ឋអាមេរិក ងើបឡើងតវ៉ាដើម្បីសួរទៅអាមេរិកពីវិធានការដកសញ្ជាតិអាមេរិក ដូចការអះអាងរបស់លោក សម រង្ស៉ី មែនឬមិនមែន។ ការជំរុញរបស់លោក ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីដាក់សម្ពោធឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ឬស្ពានភ្ជាប់និស្ស័យ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។ លោក ហ៊ុន សែន បង្ហាញការហួសចិត្តចំពោះការលើកឡើងរបស់លោក សម...
1
2
3
Page 3 of 3
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.