32 C
Phnom Penh

TAG

វន់ ពៅ

អាជ្ញាធរ​រារាំង​កូដករ​ក្រុមហ៊ុន​ណាហ្គា​ជាង​១០០​នាក់​មិន​ឲ្យ​ធ្វើការ​ប្រមូលផ្ដុំ​តវ៉ា

ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) ជាង ១០០​នាក់ បាន​នាំគ្នា​ចេញ​ធ្វើ​កូដកម្ម​ជា​ថ្មី​បន្ត​ទៀត​ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ចេញ​មក​ដោះស្រាយ​បញ្ចប់​បញ្ហា ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​រារាំង​មិន​ឱ្យ​ពួកគេ​ធ្វើ​ការ​ប្រមូលផ្ដុំ​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​ល្បែងស៊ីសង​ណាហ្គា​វើលដ៍​នោះ​ទេ។ កម្មករ​និយោជិត​ដែល​រង​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ បាន​នាំគ្នា​ចេញ​តវ៉ា​នឹង​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​សាជាថ្មី​ទៀត​ហើយ​កាលពី​ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ​២០២២ ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ចេញ​មុខ​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន​ដែល​បាន​បញ្ឈប់​បុគ្គលិក​ទាំង​បំពាន​ច្បាប់​ការងារ​របស់​កម្ពុជា​កន្លងមក ប៉ុន្តែ​អាជ្ញាធរ​កម្ពុជា​បាន​ចេញ​មុខ​អន្តរាគមន៍​ជំនួស​ភាគី​ក្រុមហ៊ុន ដោយ​រារាំង​ក្រុម​កូដករ​មិន​ឱ្យ​ពួកគេ​ធ្វើ​ដំណើរ​ទៅ​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នោះ​ទេ។ ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន​នាំគ្នា​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ប៉ុន្តែ​នៅ​ពេល​ដែល​ពួកគេ​មក​ដល់​ត្រង់​ចំណុច​ខាង​មុខ​សួនច្បារ​មជ្ឈមណ្ឌល​ភ្នំពេញ​សេនធ័រ ក៏​ត្រូវ​បាន​អាជ្ញាធរ​ពួន​ស្ទាក់​ស្រាក់​ដៃ​គ្នា​ធ្វើជា​រនាំង​មិន​ឱ្យ​ក្រុម​កូដករ​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត និង​ព្យាយាម​រុញ​ឱ្យ​ក្រុម​កូដករ​ទាំងនោះ​ឡើង​ឡាន​ដូច​មុនៗ ខណៈ​អ្នក​សារព័ត៌មាន​ដែល​តាម​ផ្សព្វផ្សាយ​ពី​សកម្មភាព​នៃ​ក្រុម​កូដករ​ទាំងនោះ ក៏​ត្រូវ​អាជ្ញាធរ​ដេញ​ចេញពី​កន្លែង​ដែល​ពួកគេ​កំពុង​តែ​រារាំង​នោះ​ដែរ។ ការ​ចេញ​ធ្វើ​បាតុកម្ម​នេះ ធ្វើឡើង​ក្នុង​បំណង​ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ចេញ​មុខ​ដោះស្រាយ​ជូន​កម្មករ​និយោជិត​ដែល​ពួកគេ​បាន​បញ្ឈប់​ពី​ការងារ​ដោយ​រំលោភ​ច្បាប់​របស់​កម្ពុជា​កាលពី​អំឡុង​ខែ​មេសា កន្លង​ទៅ​នោះ។ យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​៦ ខែ​កក្កដា ឆ្នាំ​២០២២ ក្រសួង​ការងារ...

ម្ចាស់​គណនី​ហ្វេសប៊ុក Angkor Jasmine បដិសេធ​រឿង​ចោទ​លោក វន់ ពៅ និង​លោក ជា មុនី

ម្ចាស់​គណនី​ហ្វេសប៊ុក Angkor Jasmine ដែល​មាន​ឈ្មោះ​ពិត​ថា កែវ ម៉ាលីនដា បាន​ចេញ​មុខ​បដិសេធ​ដោយ​ទាត់​ចោល​ជុំវិញ​ការ​ចោទប្រកាន់​លោក វន់ ពៅ និង​លោក ជា មុនី ថា​បាន​រៀបចំ​កម្លាំង​ឱ្យ​លោក សម រង្ស៊ី ដើម្បី​អុកឡុក​ការ​បោះឆ្នោត​កាលពី​ពេល​ថ្មីៗ​នេះ ថា​មិន​មែន​ជា​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នោះ​ទេ។ ម្ចាស់​គណនី​ហ្វេសប៊ុក Angkor Jasmine ដែល​មាន​ឈ្មោះ​ពិត​ថា កែវ ម៉ាលីនដា បាន​ចេញ​ផ្សាយ​ផ្ទាល់​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា Angkor...

លោក វន់ ពៅ និង​លោក ជា មុនី បដិសេធ​ការ​ចោទ​ថា​ពាក់ព័ន្ធ​ប្រមូល​មនុស្ស​អុកឡុក​បោះឆ្នោត

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ និង​អតីត​ប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ​កម្ពុជា លោក ជា មុនី បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​ថា ពួក​លោក​ពាក់ព័ន្ធ​នឹង​លោក សម រង្ស៊ី ក្នុង​ការ​រៀបចំ​ផែនការ​ប្រមូល​មនុស្ស ៣​ម៉ឺន​នាក់ និង PassApp ឱ្យ​បាន​ជាង​មួយ​ពាន់​គ្រឿង ដើម្បី​អុកឡុក​ការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា ។ PassApp ជា​ឈ្មោះ​ក្រុម​រថយន្ត​ឈ្នួល​តាក់ស៊ី​មាន​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ។ ការ​បដិសេធ​ពី​លោក វន់ ពៅ ធ្វើឡើង​បន្ទាប់ពី​ហ្វេសប៊ុក​ឈ្មោះ...

អ្នក​ឃ្លាំមើល​ថា​កម្ពុជា​មិន​ទាន់​មាន​ប្រព័ន្ធ​តុលាការ​ដែល​អាច​ធានា​នូវ​យុត្តិធម៌​សង្គម​នៅឡើយ

ក្រុម​សង្គម​ស៊ីវិល​ព្រមាន​ថា ប្រព័ន្ធ​តុលាការ​កម្ពុជា​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ​ដែល​មិន​អាច​ធានា​នូវ​យុត្តិធម៌​សង្គម​បាន ខណៈ​និយោជក និង​អ្នក​មាន​អំណាច​នៅតែ​អាច​បំពាន​លើ​ច្បាប់​ការងារ​ដោយ​ធ្វើ​ទុក្ខបុកម្នេញ​លើ​កម្មករ​និយោជិត​យ៉ាង​ធ្ងន់ធ្ងរ។ អ្នក​គ្រប់គ្រង​ខាង​ផ្នែក​សិទ្ធិ​ការងារ​នៃ​អង្គការ​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក ឃុន ថារ៉ូ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​៥ ឧសភា ថា ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​គឺ​មាន​ស្តង់ដារ​ពីរ ដែល​តែង​ធ្វើ​ទុក្ខបុកម្នេញ​លើ​កម្មករ​និយោជិត ខណៈ​និយោជក និង​អ្នក​មាន​អំណាច​នៅតែ​អាច​បំពាន​លើ​ច្បាប់​ការងារ​ដែល​ជា​គំរូ​អាក្រក់​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន និង​ពួក​អ្នក​មាន​អំណាច​ទាំងនោះ។ លោក...

ក្រុម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ងាក​មក​ប្រើ​រថយន្តក្រុង​ដើម្បី​បន្ថយ​ការ​ចំណាយ​ប្រេងសាំង

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជំរុញ​ឱ្យ​ពលរដ្ឋ​ងាក​មក​ប្រើប្រាស់​សេវា​រថយន្តក្រុង​របស់​រដ្ឋ ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ និង​ហ្គាស៍ និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​រៀបចំ​ប្រព័ន្ធ​ចរាចរណ៍​ឱ្យ​ច្បាស់លាស់ និង​បង្កើន​ចំនួន​រថយន្ត​ឱ្យ​ច្រើន ដើម្បី​បង្ក​ភាព​ងាយស្រួល​ឱ្យ​ពលរដ្ឋ​ងាក​មក​ប្រើប្រាស់​រថយន្តក្រុង ខណៈ​ប្រេងសាំង​កំពុង​ឡើង​ថ្លៃ។ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ពលរដ្ឋ​គួរតែ​ងាក​មក​ប្រើប្រាស់​សេវា​រថយន្តក្រុង​របស់​រដ្ឋ​វិញ ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​លើ​សាំង និង​ហ្គាស៍​ប្រចាំ​ថ្ងៃ។ លោក​ចង់​ឱ្យ​ពលរដ្ឋ​ចូលរួម​កាត់បន្ថយ​ការ​ប្រើប្រាស់​យានយន្ត​ផ្ទាល់ខ្លួន ហើយ​ប្ដូរ​មក​ជិះ​កង់ ឬ​ដើរ​ថ្មើរ​ជើង​វិញ។ លោក​បន្ថែម​ថា លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​រៀបចំ​ប្រព័ន្ធ​ចរាចរណ៍​ឱ្យ​ច្បាស់លាស់ និង​បង្កើន​ចំនួន​រថយន្ត​ឱ្យ​ច្រើន​ថែម​ទៀត ដើម្បី​បង្ក​ភាព​ងាយស្រួល​ឱ្យ​ពលរដ្ឋ​ងាក​មក​ប្រើប្រាស់​រថយន្តក្រុង​វិញ។ លោក វន់ ពៅ...

ជនរងគ្រោះ​ពី​ការ​បង្ក្រាប​ដោយ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង និង​រោងចក្រ​យ៉ាកជីន​នៅតែ​ស្វែងរក​យុត្តិធម៌

នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២២ នេះ គឺជា​ខួប ៨​ឆ្នាំ​គត់​នៃ​ព្រឹត្តិការណ៍​បង្ក្រាប​យ៉ាង​ហិង្សា​រវាង​កងកម្លាំង​រដ្ឋាភិបាល​របស់​បុរស​ខ្លាំង​លោក ហ៊ុន សែន ទៅលើ​ក្រុម​បាតុករ​ដែល​ទាមទារ​ប្រាក់ខែ ១៦០​ដុល្លារ​របស់​កម្មករ​កម្មការិនី​នៅ​មុខ​រោងចក្រ យ៉ាកជីន (Yakjin) ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​នៅ​លើ​កំណាត់ផ្លូវ​វ៉េងស្រេង ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។ ក្រុម​ជនរងគ្រោះ​នៅតែ​ទទូច​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​រក​យុត្តិធម៌​ដល់​ពួកគេ បើ​ទោះ​ជា​ដឹង​ថា​ពន្លឺ​យុត្តិធម៌​នៅ​ឆ្ងាយ​ដូច​ជើងមេឃ​យ៉ាងណាក៏ដោយ។ ប្រធាន​សម្ពន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ជា​ជនរងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ជនរងគ្រោះ​ដទៃ​ទៀត​ដែល​ត្រូវ​បាន​កងពលតូច​ឆត្រ​យោង​៩១១ របស់​លោក ចាប ភក្តី...

លោក ហ៊ុន សែន ជំរុញ​ឱ្យ​សមាជិក​បក្ស​ខ្លួន​នៅ​អាមេរិក​ធ្វើ​បាតុកម្ម​ដើម្បី​សួរ​ពី​វិធានការ​ដក​សញ្ជាតិ​អាមេរិក

លោក ហ៊ុន សែន ជំរុញ​ឱ្យ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​រស់នៅ​សហរដ្ឋ​អាមេរិក ងើប​ឡើង​តវ៉ា​ដើម្បី​សួរ​ទៅ​អាមេរិក​ពី​វិធានការ​ដក​សញ្ជាតិ​អាមេរិក ដូច​ការ​អះអាង​របស់​លោក សម រង្ស៉ី មែន​ឬ​មិនមែន។ ការ​ជំរុញ​របស់​លោក ហ៊ុន សែន ធ្វើឡើង​នៅ​ក្នុង​ពិធី​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ឬ​ស្ពាន​ភ្ជាប់​និស្ស័យ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ។ លោក ហ៊ុន សែន បង្ហាញ​ការ​ហួសចិត្ត​ចំពោះ​ការ​លើកឡើង​របស់​លោក សម...

Latest news