27 C
Phnom Penh

TAG

វ៉ន ចាន់ឡូត

អ្នក​ជំនាញ​ផ្នែក​ច្បាប់​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជំរុញ​រដ្ឋាភិបាល​ដាក់​ពាក្យបណ្ដឹង​រឿង​ព្រំដែន​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ

អ្នក​ឃ្លាំមើល​សង្គម អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជំរុញ​មេដឹកនាំ​ខ្មែរ​គោរព​ពាក្យសន្យា​ប្ដឹង​ថៃ លើ​ករណី​តំបន់​ប្រាសាទ​តាមាន់តូច ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាក្របី និង​តំបន់​មុំបី ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ព្រោះ​នេះ​គឺជា​ការ​សន្យា​របស់​ពួកគេ​ជុំវិញ​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ នា​ពេលនេះ។ អ្នក​ឃ្លាំមើល​សង្គម លោក វ៉ន ចាន់ឡូត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២១ វិច្ឆិកា នេះ​ថា តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ខុសពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ព្រោះ​តុលាការ ICC បើក​ចំហ​ឱ្យ​បុគ្គល ក្រុម​មនុស្ស...

អ្នក​ឃ្លាំមើល​ថា​ការ​ប្រទាន​ព្រះរាជដំណាក់​ពីរ​ឱ្យ​លោក ហ៊ុន ម៉ាណែត គឺ​ដើម្បី​ការពារ​នូវ​មរតក​និង​ស្នាដៃ​ព្រះមហាក្សត្រ

អ្នក​ឃ្លាំមើល លើកឡើង​ថា ការ​ប្រទាន​ជា​ចំហ​នូវ​ព្រះរាជដំណាក់​ទាំង​ពីរ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ព្រោះ​ទ្រង់​ជ្រាប​ថា មរតក និង​ស្នាដៃ​អតីត​ព្រះមហាក្សត្រ និង​មហាក្សត្រ​បច្ចុប្បន្ន ច្បាស់​ជា​ត្រូវ​កម្ទេច​ចោល​នៅ​ថ្ងៃ​ណា​មួយ​ជាមិនខាន ដូច្នេះ​ព្រះអង្គ​ប្រទាន​ទុក​ជា​សម្បត្តិ​រដ្ឋ​ឱ្យ​ហើយ ដើម្បី​ឱ្យ​ប្រជារាស្ត្រ​ជួយ​ដឹង​ឮ។ អ្នក​ឃ្លាំមើល​សង្គម លោក វ៉ន ចាន់ឡូត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១០ វិច្ឆិកា ថា ការ​ធ្វើ​បែប​នេះ ក៏​ដើម្បី​បាន​បង្ហាញ​ពី​គំរូ​ភាព​ជា​មេដឹកនាំ​ដែល​ត្រូវ​លះបង់​ប្រយោជន៍​ផ្ទាល់ខ្លួន ដើម្បី​ជាតិ និង​ប្រជារាស្ត្រ​ដែរ។ លោក​បន្ត​ថា បើ​ចៅហ្វាយ​របប​ក្រុង​ភ្នំពេញ​ចេះ​ខ្មាសអៀន ពួកគេ​នឹង​ពិចារណា​ដើរ​តាម​មាគ៌ា​ព្រះមហាក្សត្រ...

អ្នក​សង្កេតការណ៍​ថា​អាមេរិក​មាន​ចេតនា​បំបាក់​មុខ​ចិន ជុំវិញ​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ ក្នុង​កិច្ចប្រជុំ​អាស៊ាន

អ្នក​សង្កេតការណ៍​លើកឡើង​ថា សំណើ​ដក​វត្តមាន​គណៈប្រតិភូ​ចិន ពី​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ ក្នុង​កិច្ចប្រជុំ​អាស៊ាន​នៅ​ចុង​ខែ​តុលា ខាងមុខ​នេះ ទំនង​ជា​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ មាន​ចេតនា​ចង់​បំបាក់​មុខ​ចិន ចំពោះ​មុខ​សហគមន៍​អាស៊ាន ហើយ​ក៏​ដើម្បី​បង្កើត​ឥទ្ធិពល​ក្នុង​តំបន់​ដែរ។ អ្នក​ឃ្លាំមើល​សង្គម លោក វ៉ន ចាន់ឡូត បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៨ តុលា នេះ​ថា សំណើ​ដក​វត្តមាន​គណៈប្រតិភូ​ចិន ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ ក៏​ជា​សញ្ញា​បង្ហាញ​ពី​ការ​ចង់​បង្កើត​អនុត្តរភាព​ក្នុង​តំបន់​របស់​អាមេរិក​ដែរ ជាជាង​ការ​ផ្ដល់​យុត្តិធម៌​ដល់​កម្ពុជា ដែល​ជា​ជនរងគ្រោះ​ពី​ការ​ឈ្លានពាន និង​ការ​ថ្កោលទោស​ថៃ...

ថៃ គ្រោង​សាងសង់​របង​ព្រំដែន​ប្រវែង ១០​គីឡូម៉ែត្រ​នៅ​ខេត្ត​ស្រះកែវ ជាប់​ព្រំដែន​ជាមួយ​ខេត្ត​បន្ទាយមានជ័យ របស់​កម្ពុជា

ប្រទេស​ថៃ គ្រោង​សាងសង់​របង​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​កម្ពុជា ប្រវែង ១០​គីឡូម៉ែត្រ​នៅ​ខេត្ត​ស្រះកែវ ជាប់​គ្នា​នឹង​ខេត្ត​បន្ទាយមានជ័យ ដែល​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​រាជវង្ស​ថៃ ក្រោម​មូលនិធិ​ហាថៃធិប (Hathai Thip)។ កាសែត The Nation បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ លោក ណាតាផុន ណាក់ផានិច (Nattaphon Narkphanit) នៅ​ថ្ងៃទី​២៦ កញ្ញា នេះ​ថា ថៃ​គ្រោង​ចំណាយ​ថវិកា​ក្នុង​ការ​សាងសង់​របង​នេះ​ប្រមាណ​ជា ៨៧​លាន​បាត ដែល​ស្មើ​នឹង​ប្រមាណ​ជាង ២​លាន​ដុល្លារ​អាមេរិក...

អ្នក​ឃ្លាំមើល​សង្គម​ចាត់ទុក​ការ​ធ្វើ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​បង្ហាញ​ឱ្យ​ឃើញ​ការ​បែកបាក់​ជាតិ​ខ្មែរ​កាន់តែ​ខ្លាំង ពិបាក​រក​ចំណុច​ផ្សះផ្សា

អ្នក​ឃ្លាំមើល​សង្គម លោក វ៉ន ចាន់ឡូត ចាត់ទុក​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីអំពី​ការ​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត បង្ហាញ​ឱ្យ​ឃើញ​ពី​ទំហំ​នៃ​ការ​បែកបាក់​ជាតិ​ខ្មែរ​កាន់តែ​ខ្លាំង និង​កាន់តែ​ពិបាក​រក​ចំណុច​ផ្សះផ្សា។ លោក វ៉ន ចាន់ឡូត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១ កញ្ញា ថា រាជរដ្ឋាភិបាល​ខ្មែរ​ចេះ​អត់ធ្មត់​ចំពោះ​សត្រូវ​ដែល​ឈ្លានពាន​ទឹកដី​របស់​ខ្លួន និង​សត្រូវ​ដែល​បាន​សម្លាប់​ពលរដ្ឋ និង​កម្លាំង​ការពារ​ជាតិ​ខ្មែរ ចុះ​ហេតុ​អ្វី​រដ្ឋាភិបាល​មិន​អាច​អត់ធ្មត់​ចំពោះ​ខ្មែរ​ដូច​គ្នា ដើម្បី​ស្វែងរក​ការចរចា​បង្រួបបង្រួម​ជាតិ។ ត្រង់​ចំណុច​នេះ លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ ឬ​បក្ស​ជួង ធ្លាប់​បរិយាយ​តាម​វេទិកា​សាធារណៈ​ជាច្រើន​ឆ្នាំ​មុន​ថា...

លោក ហ៊ុន ម៉ាណែត អះអាង​ថា​កិច្ចប្រជុំ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា-ថៃ ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត អះអាង​ថា កិច្ចប្រជុំ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា-ថៃ (RBC) រវាង​យោធភូមិភាគ​ទី​៥ របស់​កម្ពុជា និង​បញ្ជាការដ្ឋាន​ការពារ​ព្រំដែន​ខេត្ត​ចាន់បុរី និង​ខេត្ត​ត្រាត របស់​ថៃ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ថ្ងៃ​ចន្ទ​នេះ ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន។ លោក ហ៊ុន ម៉ាណែត បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ សីហា នេះ​ថា លោក​សូម​ស្វាគមន៍​ចំពោះ​លទ្ធផល​វិជ្ជមាន​នៃ​កិច្ចប្រជុំ​វិសាមញ្ញ​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា-ថៃ (RBC) រវាង​យោធភូមិភាគ​ទី​៥ របស់​កម្ពុជា និង​បញ្ជាការដ្ឋាន​ការពារ​ព្រំដែន​ខេត្ត​ចាន់បុរី...

ស៊ីម៉ាក់​ស្នើ​ឱ្យ​អ្នកជំនាញ​អន្តរជាតិ​ផ្នែក​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ជួយ​វាយតម្លៃ​គ្រាប់បែក MK-84 របស់​ថៃ

មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) ស្នើ​ឱ្យ​អ្នកជំនាញ​អន្តរជាតិ​ខាង​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​លើ​ពិភពលោក ជួយ​វាយតម្លៃ​គ្រាប់បែក MK-84 ដើម្បី​បញ្ជាក់​ឱ្យ​កាន់តែ​ច្បាស់​ថា​តើ​ជា​គ្រាប់បែក​ដែល​ទម្លាក់​ដោយ​យន្តហោះ F-16 របស់​ថៃ មែន​ដែរ​ឬ​ក៏​អត់។ ស៊ីម៉ាក់​បញ្ជាក់​ថា​មាន​ព័ត៌មាន​នៃ​ការ​ទម្លាក់​គ្រាប់បែក​ទាំងនោះ​ដែល​ផ្តល់​ដោយ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក យ៉ាង​ច្បាស់លាស់។ អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា លោក ហេង រតនា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៣១ កក្កដា នេះ​ថា ក្រុម​ជំនាញ​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​របស់​អង្គភាព​ស៊ីម៉ាក់ បាន​ស្រាវជ្រាវ​រណ្តៅ​គ្រាប់បែក​ផ្ទុះ​ចំនួន ៤​ទីតាំង និង​គ្រាប់បែក​ទម្លាក់​មិន​ទាន់​ផ្ទុះ​កប់​ក្នុង​ដី​ចំនួន ៥​ទីតាំង​ក្រោយ​សង្គ្រាម​ឈ្លានពាន​របស់​ថៃ។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា គ្រាប់បែក MK-84...

អ្នក​ឃ្លាំមើល​រិះគន់​រដ្ឋាភិបាល​និង​មេបញ្ជាការ​ដែល​ចាញ់​ល្បិចកល​ឱ្យ​ទាហាន​ថៃ ចាប់​ខ្លួន​ទាហាន​ខ្មែរ

អ្នក​ឃ្លាំមើល​រិះគន់​រដ្ឋាភិបាល និង​មេបញ្ជាការ​ដែល​ចាញ់​ល្បិចកល​ទាហាន​ថៃ ចាប់​ខ្លួន​ទាហាន​ខ្មែរ ហើយ​ចាត់ទុក​សកម្មភាព​របស់​កងទ័ព​ថៃ បែប​នេះ ជា​ការ​បំពាន​លើ​បទ​ឈប់​បាញ់​ដែល​ភាគី​ថៃ ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​ដ៏​ស្មោកគ្រោក​នេះ។ អ្នក​ឃ្លាំមើល​សង្គម លោក វ៉ន ចាន់ឡូត សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣០ កក្កដា នេះ​ថា ការ​ដែល​ទាហាន​ខ្មែរ​ត្រូវ​បាន​ទាហាន​ថៃ ចាប់​ខ្លួន​ក្រោម​កលល្បិច​ធ្វើ​ពុត​ជា​សុំ​ចាប់​ដៃ​ស្វាគមន៍ ក្រោយពី​មាន​បទ​ឈប់​បាញ់​បែប​នេះ គឺជា​កម្សោយ​នៃ​វិធានការ​របស់​រដ្ឋាភិបាល និង​ក្រសួង​ការពារ​ជាតិ ក្នុង​ការ​ធានា​នូវ​អាយុជីវិត​របស់​កម្លាំង​ការពារ​ជាតិ​របស់​ខ្លួន។ លោក វ៉ន ចាន់ឡូត លើកឡើង​ថា កងទ័ព​ខ្មែរ​បាន​ចូល​សមរភូមិ​ប្រយុទ្ធ​មិន​ចុះ​ញ៉ម​អស់​រយៈពេល ៥​ថ្ងៃ​មក​ហើយ...

កូនស្រី​ច្បង​លោក កឹម សុខា អំពាវនាវ​ឱ្យ​ខ្មែរ​គ្រប់​និន្នាការ​រួបរួម​គ្នា​ទប់ទល់​នឹង​បរទេស​ឈ្លានពាន

កូនស្រី​ច្បង​មេដឹកនាំ​បក្ស​ជំទាស់ លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​គ្រប់​និន្នាការ មាន​ស្មារតី​អនុវត្ត​នូវ​គោលការណ៍​រួបរួម​ជាតិ​ដោយ​ស្មោះត្រង់​រវាង​ខ្មែរ​និង​ខ្មែរ ដើម្បី​ជា​ប្រវត្តិសាស្ត្រ​ថ្មី​នៃ​ជាតិ​សាសន៍​ខ្លួន ទប់ទល់​នឹង​បរទេស​ឈ្លានពាន។ កញ្ញា កឹម មនោវិទ្យា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៤ កក្កដា នេះ​ថា ក្នុង​ពេលនេះ ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​យាយី​ឈ្លានពាន​ពី​ប្រទេស​ថៃ ដែល​ពួកគេ​ជា​អ្នក​បង្ក​ឡើង ដូច្នេះ​អ្នក​នយោបាយ​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប ត្រូវតែ​ប្រកាន់​ស្មារតី​រួបរួម​ជាតិ​ឱ្យ​រឹងមាំ​បំផុត​ជាង​ពេល​ណាៗ​ទាំងអស់។ កញ្ញា កឹម មនោវិទ្យា...

រដ្ឋាភិបាល​ប្រកាស​បោស​សម្អាត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ ខណៈ​អ្នក​ឃ្លាំមើល​ចាត់ទុក​ថា​ថ្ពឹនភ្នែក​អន្តរជាតិ

អ្នក​ឃ្លាំមើល​សង្គម ចាត់ទុក​បទបញ្ជា​រដ្ឋាភិបាល​ស្ដីពី​ការ​បោស​សម្អាត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ជា​យុទ្ធនាការ​ថ្ពឹនភ្នែក​ប្រជាពលរដ្ឋ និង​សហគមន៍​អន្តរជាតិ ព្រោះ​មេ​ឧក្រិដ្ឋជន​អន្តរជាតិ​នៅតែ​មាន​សេរីភាព​ក្រៅ​ច្បាប់​នៅ​ប្រទេស​កម្ពុជា។ អ្នក​ឃ្លាំមើល​សង្គម លោក វ៉ន ចាន់ឡូត សរសេរ​លើ​គណនី​ហ្វសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៦ កក្កដា នេះ​ថា រាល់​ពេល​ដែល​មាន​ប្រតិកម្ម​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​ទៅ​លើ​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ដាក់​ចេញ​យុទ្ធនាការ​បង្ក្រាប​ដូច​គ្នា​ដែរ ប៉ុន្តែ​យុទ្ធសាស្ត្រ​បែប​នេះ​គឺជា​ល្បិច​ធ្វើ​ជា​កម្ចាត់ ដើម្បី​ជួយ​ក្រុម​ឧក្រិដ្ឋជន​ប៉ុណ្ណោះ។ លោក វ៉ន ចាន់ឡូត លើកឡើង​ថា ឧកញ៉ា លី យ៉ុងផាត់ និង​ឧកញ៉ា កុក អាន...

Latest news

© 2021, ដេលី. All rights reserved.