32 C
Phnom Penh

TAG

ស៊ឹង សែនករុណា

អង្គការ​សង្គម​ស៊ីវិល​ប្រកាស​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ រាល់​សប្តាហ៍

ក្រុម​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស អះអាង​ថា ការ​ប្រកាស​ធ្វើ​យុទ្ធនាការ​របស់​អង្គការ​សមាគម​ដែល​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ រាល់​សប្តាហ៍ គឺ​ដើម្បី​ជំរុញ​ឱ្យ​តុលាការ​អនុវត្ត​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​ឱ្យ​មាន​អព្យាក្រឹតភាព។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ ធ្នូ នេះ​ថា ការ​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ចំពោះ​ការ​ខកខាន​ក្នុង​ការ​អនុវត្ត​នូវ​លក្ខខណ្ឌ​ដែល​តុលាការ​មិន​បាន​ប្រាប់​សាមី​ខ្លួន និង​មេធាវី​ឲ្យ​ដឹង​មុន គឺជា​ភាព​អយុត្តិធម៌​ធ្ងន់ធ្ងរ​បំផុត​សម្រាប់​តំណាង​កម្មករ​រូប​នេះ។ លោក​បន្ថែម​ថា ការ​ចាប់​ខ្លួន​មេដឹកនាំ​សហជីព...

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល៖ ការ​រិះគន់​នានា​លើ​កម្ពុជា​គឺ​ដោយសារ​តែ​កម្ពុជា​អនុវត្ត​ច្បាប់​ដោយ​បំពាន

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល ថា​ការ​រិះគន់​នានា​លើ​កម្ពុជា​ជុំវិញ​ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ គឺ​ដោយសារតែ​កម្ពុជា​បាន​អនុវត្ត​ច្បាប់​ដោយ​បំពាន​ជុំវិញ​ការ​ចាប់​ខ្លួន​សកម្មជន​សង្គម​នានា និង​សកម្មជន​នយោបាយ​ដោយ​ប្រើ​ក្រមព្រហ្មទណ្ឌ​ដែល​ផ្ទុយ​ពី​ខ្លឹមសារ​របស់​រដ្ឋធម្មនុញ្ញ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ ធ្នូ នេះ​ថា ដើម្បី​ធានា​នូវ​យុត្តិធម៌ និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ និង​សុវត្ថិភាព​របស់​អ្នក​សារព័ត៌មាន​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ រដ្ឋាភិបាល​កម្ពុជា​គួរតែ​បើក​ទូលាយ​ដល់​សកម្មជន​សង្គម អ្នក​នយោបាយ និង​អ្នក​សារព័ត៌មាន​ក្នុង​ការ​បញ្ចេញមតិ​ការពារ​ផល​ប្រយោជន៍​សាធារណៈ ដើម្បី​រួម​គ្នា​កែលំអ និង​កសាង​សង្គម​ជាតិ​ទាំងមូល​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ណា​មួយ​ដូច​ពេល​កន្លងមក។ លោក ស៊ឹង សែនករុណា...

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទៅ​ចុះឈ្មោះ​និង​ពិនិត្យ​ឈ្មោះ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា

សង្គម​ស៊ីវិល អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះឈ្មោះ និង​ពិនិត្យ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ខណៈ​មាន​ការ​ព្រួយបារម្ភ​ថា ពលរដ្ឋ​នឿយណាយ​នឹង​ស្ថានភាព​នយោបាយ​របស់​កម្ពុជា មិន​នាំគ្នា​ទៅ​ពិនិត្យ​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ស្រប​ពេល​រដ្ឋាភិបាល​ក៏​មិនទាន់​បាន​បង្ក​ភាព​ងាយស្រួល​សម្រាប់​ពលរដ្ឋ​ចំណាកស្រុក​ផង​ដែរ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ វិច្ឆិកា នេះ​ថា ពិតមែន​តែ គ.ជ.ប បង្ហាញ​ទិន្នន័យ​អំពី​អ្នក​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មីៗ​គួរ​ឲ្យ​កត់សម្គាល់ ប៉ុន្តែ​គេ​ក៏​មិន​អាច​ដឹង​ដែរ​ថា​មាន​ប្រជាពលរដ្ឋ​ប៉ុន្មាន​នាក់​ដែល​ធុញថប់​នឹង​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ហើយ​មិន​ទៅ​ពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត។...

មន្ត្រី​អាដហុក៖ តុលាការ​កំពូល​មិន​មាន​ឆន្ទៈ​​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​ការពារ​សិទ្ធិមនុស្ស

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក អះអាង​ថា តុលាការ​កំពូល​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​ការពារ​សិទ្ធិមនុស្ស ក្រោយពី​តុលាការ​មួយ​នេះ​បដិសេធ​ទម្លាក់​បទ​ចោទប្រកាន់​លើ​ពួកគាត់​ទាំង ៥​រូប ក្រោម​បទ​ចោទប្រកាន់ «សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី» ដែល​តុលាការ​ថ្នាក់​ក្រោម​សម្រេច​ផ្ដន្ទាទោស​ឱ្យ​ពួកគាត់​ជាប់​ពន្ធនាគារ​ម្នាក់ៗ ៥​ឆ្នាំ​ទុក​ជា​បាន​ការ​ដដែល។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល លោក និល ណុន បាន​ប្រកាស​សាលដីកា​បណ្ដឹង​សាទុក្ខ​មន្ត្រី និង​អតីត​មន្ត្រី​ការពារ​សិទ្ធិមនុស្ស ៥​រូប​នៅ​ថ្ងៃ​សុក្រ ទី​១៨ វិច្ឆិកា នេះ បន្ទាប់ពី​បើក​សវនាការ​កាលពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ ការ​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​នេះ លោក និល...

ក្រុម​សង្គម​ស៊ីវិល​ថា​រដ្ឋាភិបាល​កម្ពុជា​គ្មាន​ចេតនា​បើក​លំហ​សេរីភាព​សារព័ត៌មាន​ទេ

ក្រុម​សង្គម​ស៊ីវិល​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​គ្មាន​ចេតនា​បើក​លំហ​សេរីភាព​សារព័ត៌មាន​ឱ្យ​បាន​ទូលំទូលាយ​តាម​ការ​ទទូច​របស់​សហគមន៍​អន្តរជាតិ និង​អង្គការ​សមាគម​ដែល​ធ្វើការ​លើក​កម្ពស់​វិស័យ​សារព័ត៌មាន​នោះ​ឡើយ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៥ វិច្ឆិកា នេះ​ថា ទង្វើ​របស់​រដ្ឋាភិបាល​ចំពោះ​អ្នក​សារព័ត៌មាន​បាន​បង្ហាញ​កាន់តែ​ច្បាស់​នូវ​ការ​រើសអើង​ចំពោះ​អ្នក​សារព័ត៌មាន ដែល​ផ្ទុយ​ពី​ខ្លឹមសារ​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ការ​ផ្តល់​សច្ចាប័ន​របស់​ខ្លួន​ក្នុង​ការ​ធានា​នូវ​ការ​អនុវត្ត​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ឱ្យ​បាន​ល្អ​ប្រសើរ។ លោក ស៊ឹង សែនករុណា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចៀសវាង​នូវ​ទង្វើ​ទាំងឡាយ​ណា​ដែល​ជា​ហេតុ​នាំ​ឱ្យ​មាន​ការ​រារាំង​នូវ​ការ​បើក​លំហ​សេរីភាព​សារព័ត៌មាន ក៏ដូចជា​សេរីភាព​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ ដើម្បី​បញ្ឈប់​នូវ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា​ដែល​តែង​លើកឡើង​ពី​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន​ពី​សំណាក់​រដ្ឋាភិបាល​នា​ពេល​កន្លងមក។ លោក​ថា ជាក់ស្តែង ការ​ហាមឃាត់​អ្នក​សារព័ត៌មាន​នៅ​ពេលនេះ គឺជា​តឹកតាង​មួយ​ដ៏​ច្បាស់​ដែល​បញ្ជាក់​ថា...

លោក ហ៊ុន សែន បដិសេធ​ឆ្លើយ​សំណួរ​រឿង​លោក បៃដិន ជំរុញ​ឱ្យ​បើក​លំហ​សេរីភាព​សង្គម​ស៊ីវិល​និង​នយោបាយ​នៅ​កម្ពុជា

បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ លោក ហ៊ុន សែន បដិសេធ​មិន​ឆ្លើយ​សំណួរ​អ្នក​សារព័ត៌មាន​ដែល​បាន​ចោទ​សួរ​រឿង​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន (Joe Biden) ដែល​ជំរុញ​ឲ្យ​បើក​លំហ​សេរីភាព​ដល់​សង្គម​ស៊ីវិល ព្រមទាំង​នយោបាយ​នៅ​កម្ពុជា និង​ដោះលែង​កញ្ញា សេង ធារី ដោយ​លោក​បង្វែរ​ឲ្យ​ទៅ​សួរ​សហរដ្ឋ​អាមេរិក​ដោយ​ខ្លួនឯង​វិញ។ ប្រតិកម្ម​របស់​លោក ហ៊ុន សែន ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​បាន​បញ្ចប់​កាល​ថ្ងៃ​អាទិត្យ ទី​១៣ វិច្ឆិកា នេះ។ ក្នុង​សន្និសីទ​នោះ អ្នក​សារព័ត៌មាន​បាន​សួរ​លោក...

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សេរីភាព​ប្រជាធិបតេយ្យ​ឡើងវិញ

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត ប្រព័ន្ធ​តុលាការ បើក​លំហ​ដល់​សង្គម​ស៊ីវិល​ឯករាជ្យ សេរីភាព​សារព័ត៌មាន និង​បើក​ទូលាយ​សិទ្ធិ​សេរីភាព​ដល់​អ្នក​នយោបាយ ដើម្បី​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ពិតប្រាកដ​ដែល​មាន​ការ​ជឿជាក់​ពី​សហគមន៍​អន្តរជាតិ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (adhoc) លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ វិច្ឆិកា នេះ​ថា ប្រព័ន្ធ​នៃ​ការ​ធានា​អនុវត្ត​នូវ​លំហ​សេរីភាព​របស់​ពលរដ្ឋ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ស្ថិត​នៅ​ក្នុង​ស្ថានភាព​ចង្អៀត​ណែន​នៅឡើយ ត្បិត​ពលរដ្ឋ​ខ្មែរ និង​អង្គការ​សង្គម​ស៊ីវិល រួម​ទាំង​មតិ​អន្តរជាតិ​នានា​ផង សុទ្ធតែ​បាន​ដឹង​យ៉ាង​ច្បាស់​ថា ទាំង​ស្ថាប័ន...

កម្ពុជា​នឹង​ប្រគល់​ញញួរ​ប្រធាន​អាស៊ាន​ទៅ​ឱ្យ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ធ្វើជា​ប្រធាន​អាស៊ាន​ប្តូរ​វេន

ក្រសួង​ការបរទេស​កម្ពុជា អះអាង​ថា នៅ​ក្នុង​ពិធី​បិទ​បញ្ចប់​ជា​ផ្លូវការ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ខាងមុខ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​២០២២ នឹង​ប្រគល់​ញញួរ​ប្រធាន​អាស៊ាន​ទៅ​ឱ្យ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ដែល​នឹង​ធ្វើ​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ​ថា ពិធី​ប្រគល់​ញញួរ​នេះ​នឹង​ធ្វើឡើង​ក្នុង​ពិធី​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​លើក​ទី​៤១ ដែល​ជា​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​កិច្ច​សន្ទនា​អាស៊ាន​ជា​សកល​លើក​ទី​២...

សង្គម​ស៊ីវិល៖ ការ​បោះឆ្នោត​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌ ជា​មូលដ្ឋានគ្រឹះ​នៃ​ការ​រក្សា​សន្តិភាព​ពិតប្រាកដ

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​អះអាង​ថា ការ​បោះឆ្នោត​ដែល​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គឺ​ជា​ប្រព័ន្ធ​ទប់ស្កាត់​ការ​រំលោភ​អំណាច ហើយ​មាន​ប្រព័ន្ធ​នៃ​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​យ៉ាង​មាន​ប្រសិទ្ធភាព ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ការ​រក្សា​សន្តិភាព​សម្រាប់​សង្គម​ជាតិ​យ៉ាង​ពិតប្រាកដ មិនមែន​បោះឆ្នោត​ឲ្យ​បក្ស​នេះ ឬ​បក្ស​នោះ ទើប​អាច​រក្សា​សន្តិភាព​បាន​នោះ​ទេ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២២ ថា មាន​តែ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ ទើប​អាច​ធានា​នូវ​ឆន្ទៈ​របស់​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស និង​ជា​ម្ចាស់​ឆ្នោត​បាន​ត្រឹមត្រូវ...

លោក ហ៊ុន សែន ថា​បើ​ចង់​ឱ្យ​កម្ពុជា​មាន​សុខ​សន្តិភាព​គឺ​ត្រូវ​បោះឆ្នោត​ឱ្យ​បក្ស​របស់​លោក

លោក ហ៊ុន សែន គំរាម​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជម្រើស​តែ​មួយ​គត់ បើ​ពិត​ជា​ចង់​ឲ្យ​ប្រទេស​កម្ពុជា​អាច​ធានា​នូវ​សន្តិភាព និង​អាច​រក្សា​នូវ​សន្តិភាព​បាន​យូរអង្វែង គឺ​មាន​តែ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។ តើ​បុគ្គល​បក្សពួក​ណា​បង្ក​សង្គ្រាម? លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​គ្រប់គ្រង​អំណាច​ដូច​សព្វថ្ងៃ​នេះ នោះ​គណបក្ស​នឹង​អាច​រក​សន្តិភាព​ជូន​ប្រទេស​ជាតិ​បាន ដែល​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាព​សុខសាន្ត​ពេញលេញ​ទាំងអស់​គ្នា។ មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​ចូលចិត្ត​គំរាម​បំផ្ទុះ​សង្គ្រាម​លើ​ពលរដ្ឋ​ខ្លួនឯង លោក ហ៊ុន សែន អះអាង​ថា លោក​នឹង​មិន​ទៅ​ណា​ចោល​ប្រជាពលរដ្ឋ​ជាដាច់ខាត ហើយ​លោក​នឹង​បន្ត​ថែរក្សា​ការពារ​សន្តិភាព​ដែល​រក​បាន​ដ៏​លំបាក​នេះ​ជូន​ប្រជាពលរដ្ឋ​បន្ត​ទៀត។...

Latest news