28 C
Phnom Penh

TAG

ស៊ឹង សែនករុណា

លោក ហ៊ុន សែន អួត​ប្រាប់​ក្រុមហ៊ុន​កូរ៉េ​ថា​កម្ពុជា​មាន​សក្ដានុពល​ខាង​វិនិយោគ​និង​សម្បូរ​វត្ថុធាតុដើម

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​ត្រូវការ​វិនិយោគ​ពី​សំណាក់​ក្រុមហ៊ុន​កូរ៉េ ព្រោះ​កម្ពុជា​មាន​ភាព​ងាយស្រួល មាន​សក្ដានុពល​ខាង​វិនិយោគ ដូចជា​ការ​បង្កើត​ក្រុមហ៊ុន ការ​មិន​តម្រូវ​ឱ្យ​មាន​ក្រុមហ៊ុន​ដៃគូ​ក្នុង​ស្រុក និង​ការ​អនុញ្ញាត​ឱ្យ​វិនិយោគិន​ប្រើប្រាស់​រូបិយប័ណ្ណ​បរទេស ជាដើម ខណៈ​កម្ពុជា​ក៏​សម្បូរ​វត្ថុធាតុដើម​ដែរ។ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ប្រាប់​ប្រធាន​ក្រុមហ៊ុន SK Securities កាលពី​ថ្ងៃទី​១១ កញ្ញា ក្នុង​ជំនួប​ដែល​លោក​មាន​វត្តមាន​នៅ​ប្រទេស​កូរ៉េខាងត្បូង ថា ក្រុមហ៊ុន​កូរ៉េ ភាគច្រើន​បាន​វិនិយោគ​នៅ​បណ្ដា​ប្រទេស​ជិតខាង​កម្ពុជា...

លោក ស៊ុន ចាន់ថុល ប្រាប់​ពលរដ្ឋ​កុំ​ឱ្យ​ជឿ​ការ​ញុះញង់​ពាក់ព័ន្ធ​សំណង​ផល​ប៉ះពាល់​ពី​ព្រែកជីក​ហ្វូណន

អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ស៊ុន ចាន់ថុល ស្នើ​ឱ្យ​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ដែល​មាន​លំនៅឋាន​ប្រមាណ​ជិត ១៦០០​ខ្នង (១៥៨៥​ខ្នង) និង​ដី​ទំហំ​ជិត ១៥០​ហិកតា (១៤៩,៥​ហិកតា) ព្រមទាំង​ដី​ស្រែ​ចម្ការ​ទំហំ ២៩០០​ហិកតា​នោះ សូម​កុំ​ឱ្យ​ជឿ​តាម​ពាក្យ​ញុះញង់​ដែល​ថា​រដ្ឋាភិបាល​នឹង​យក​ដីធ្លី​របស់​ពលរដ្ឋ​ដោយ​មិន​បង់​សំណង ព្រោះ​ក្រុម​ការងារ​កំពុង​រៀបចំ​ពង្រាង និង​នីតិវិធី​ដើម្បី​ដោះស្រាយ​ជូន​ពលរដ្ឋ​ហើយ។ លោក ស៊ុន ចាន់ថុល បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា សូម​ពលរដ្ឋ​ទាំងអស់​កុំ​ជឿ និង​បង់​ប្រាក់​ឱ្យ​ជន​ទុច្ចរិត​ជា​ថ្នូរ​នឹង​ទទួល​បាន​ការងារ​ជា​អ្នក​បើក​គ្រឿងចក្រ​ក្នុង​គម្រោង​ព្រែកជីក​នេះ ព្រោះ​សកម្មភាព​ជីក​ព្រែក​មិន​ទាន់​ចាប់ផ្តើម​នៅឡើយ​នោះ​ទេ។ លោក​ថា...

លោក ហ៊ុន ម៉ាណែត ប្រកាស​បន្ត​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ស្រប​ពេល​លោក​បន្ត​ចាប់​ខ្លួន​អ្នក​មាន​មតិ​ផ្ទុយ​ដាក់​គុក

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ការ​បន្ត​ធ្វើ​កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​ជា​ការងារ​អាទិភាព ដើម្បី​ពង្រឹង និង​លើក​កម្ពស់​គុណភាព និង​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​យុត្តិធម៌​ឱ្យ​កាន់តែ​ប្រសើរ​នៅ​ក្នុង​រដ្ឋាភិបាល​នីតិកាល​ទី​៧។ ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ជូន​សិស្ស​មេធាវី និង​សិក្ខាកាម​មេធាវី នៅ​ថ្ងៃទី​០៥ ខែ​កញ្ញា លោក ហ៊ុន ម៉ាណែត បាន​អួត​ថា ទិសដៅ​ការងារ​កែទម្រង់​វិស័យ​យុត្តិធម៌​របស់​រដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន​បន្ត​ចាត់ទុក «ការ​កែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌» ជា​ការងារ​អាទិភាព និង​បាន​រៀបចំ​ការងារ​កែទម្រង់​នេះ​ជា​មុំ​មួយ​សំខាន់​ក្នុង​ចំណោម​មុំ​ទាំង​៥ ដែល​បង្កើត​បាន​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ...

លោក​ធុតង្គ​មួយ​រូប​ទៅ​មើល​ព្រំដែន ត្រូវ​អ្នកជំនាញ​រិះគន់​ថា​លោក​អត់​ដែល​រៀន​ប្រវត្តិសាស្ត្រ​ខ្មែរ

អ្នកជំនាញ​នយោបាយ​ការទូត​អន្តរជាតិ ចាត់ទុក​ថេរ​ដីកា​លោក​ធុតង្គ ភិក្ខុ វនវាសី ចន្ទមុន្នី ថា​ជា​ព្រះសង្ឃ​បោកប្រាស់​ពលរដ្ឋ​ខ្មែរ ពីព្រោះ​ព្រះអង្គ​ថា​ខ្សែបន្ទាត់​ព្រំដែន​របស់​ប្រទេស​កម្ពុជា​បាន​រំកិល​ទៅ​ប្រទេស​ជិតខាង នេះ​គឺជា​ការ​លើកឡើង​ដែល​គ្មាន​ចំណេះដឹង​ពី​ប្រវត្តិសាស្ត្រ​ស្តីអំពី​ព្រំដែន និង​ជា​ទង្វើ​គាំទ្រ​បរទេស​បង្អាប់​បង្អោន​ជាតិ​ខ្មែរ។ អ្នក​តាមដាន​ភូមិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៨ ខែសីហា នេះ​ថា ការ​ដែល​រដ្ឋាភិបាល​រៀបចំ​ឱ្យ​លោក​ធុតង្គ វនវាសី ចន្ទមុន្នី ទៅ​ប្រឡូកប្រឡាក់​នឹង​រឿង​ព្រំដែន​នៅ​ពេលនេះ គឺ​ដើម្បី​ទាក់ទាញ​អ្នក​ជឿ​លើ​លោក​សង្ឃ​អារញ្ញ​វាសី​អង្គ​នេះ ឱ្យ​គាំទ្រ​រដ្ឋាភិបាល​ក្នុង​រឿង​ចម្រូងចម្រាស​អំពី​បញ្ហា​ព្រំដែន​តែប៉ុណ្ណោះ។ លោក សេង វណ្ណលី...

អ្នក​ឃ្លាំមើល​ចាត់ទុក​ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា​ថា​ជា​ទង្វើ​របស់​ក្រុម​ឧទ្ទាម​រំលោភ​ច្បាប់

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា រដ្ឋាភិបាល​បាន​ចាត់ទុក​អ្នក​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​ជា​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់ ខណៈ​ទង្វើ​រដ្ឋាភិបាល​ដែល​ចាប់​ខ្លួន​អ្នក​សម្ដែង​មតិ​រិះគន់​លើ​គម្រោង​នេះ គឺជា​ទង្វើ​របស់​ឧទ្ទាម​រំលោភ​ច្បាប់​ដ៏​ព្រៃផ្សៃ។ អ្នក​ឃ្លាំមើល​សង្គម និង​នយោបាយ​លោក ស៊ឹង សែនករុណា លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៦ ខែ​សីហា ថា ការ​គំរាមកំហែង​អ្នក​សម្ដែង​មតិ ការ​ចាប់​ខ្លួន​អ្នក​រិះគន់​ដាក់​គុក ការ​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ ការ​រំលោភ​ច្បាប់ ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ និង​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍​បម្រើ​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ...

លោក ស៊ុន ចាន់ថុល អះអាង​ថា​រដ្ឋ​នឹង​ផ្ដល់​សំណង​តាម​តម្លៃ​ទីផ្សារ​ដល់​អ្នក​ប៉ះពាល់​ពី​គម្រោង​ព្រែកជីក​ហ្វូណន

អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ស៊ុន ចាន់ថុល ស្នើ​ឱ្យ​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​ព្រែកជីក​ហ្វូណន ដែល​មាន​លំនៅឋាន​ប្រមាណ ១៥៨៥​ខ្នង និង​ដី ១៤៩,៥​ហិកតា ព្រមទាំង​ដី​ស្រែ​ចម្ការ ២៩០០​ហិកតា​នោះ មេត្តា​យោគយល់​ដើម្បី​ការ​អភិវឌ្ឍ​រួម​របស់​ជាតិ ដោយ​សន្យា​ថា រដ្ឋ​នឹង​ផ្ដល់​សំណង​យ៉ាង​យកចិត្ត​ទុកដាក់​ទៅ​តាម​តម្លៃ​ទីផ្សារ​ជាក់ស្តែង។ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​តម្រាយ​ផ្លូវទឹក​នៃ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ កាលពី​ថ្ងៃទី​២៦ ខែ​សីហា លោក ស៊ុន ចាន់ថុល បាន​ស្នើ​ទៅ​ពលរដ្ឋ​កុំ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​លើ​សំណង​នៃ​ផល​ប៉ះពាល់ ខណៈ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កំពុង​ចុះ​ទៅ​សិក្សា​បន្ថែម​ពី​ផល​ប៉ះពាល់​របស់​ពលរដ្ឋ​យ៉ាង​យកចិត្ត​ទុកដាក់។ លោក...

លោក ស សុខា ថា​កងកម្លាំង​ទប់ស្កាត់​ដោយ​ជោគជ័យ​ចំពោះ​ផែនការ​ធ្វើ​កុបកម្ម ខណៈ​ពលរដ្ឋ​ខ្មែរ​ក្រៅ​ប្រទេស​ត្រៀម​បន្ត​បាតុកម្ម

រដ្ឋមន្ត្រី​មហាផ្ទៃ លោក ស សុខា ប្រកាស​ថា​កងកម្លាំង​របស់​លោក​បាន​ទប់ស្កាត់​ដោយ​ជោគជ័យ​ចំពោះ​ផែនការ​ធ្វើ​កុបកម្ម​នៅ​ក្នុង​ប្រទេស ប៉ុន្តែ​លោក​បន្ត​ដាក់​បទបញ្ជា​ឲ្យ​កងកម្លាំង​ក្នុង​រាជធានី​ភ្នំពេញ យាម​ល្បាត​ដដែល។ ថ្លែង​ក្នុង​ជំនួប​ជាមួយ​កងកម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក ស សុខា បាន​លើកឡើង​ថា កងកម្លាំង​ប្រដាប់​អាវុធ​ទប់ស្កាត់​បាន​នូវ​ផែនការ​របស់​ក្រុម​ជ្រុល​និយម​ដែល​មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ជោគជ័យ ដោយសារ​ពលរដ្ឋ​បាន​ផ្ដល់​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល។ លោក​បាន​លើកឡើង​ថា ទោះបីជា​ជោគជ័យ​មែន ប៉ុន្តែ​កងកម្លាំង​មាន​សមត្ថកិច្ច​នៅតែ​បន្ត​យាម​ល្បាត​តាម​គោលដៅ​នីមួយៗ​ដដែល ដើម្បី​ពង្រឹង​លើ​កិច្ចការងារ​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​ដោយ​ផ្អែក​លើ​ស្ថានភាព​ជាក់ស្ដែង។ ប្រភព​ដដែល​បាន​លើកឡើង​ថា ការ​ទប់ស្កាត់​បាន​នូវ​ផែនការ​របស់​ក្រុម​ជ្រុល​និយម​ដែល​មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល គឺជា​ជោគជ័យ​មួយ​ក្នុង​ការ​ទប់ស្កាត់​បាន​នូវ​អំពើ​ហិង្សា​បង្ហូរ​ឈាម។ ទោះបីជា​សកម្មភាព​ធ្វើ​បាតុកម្ម​ស្ងប់ស្ងាត់​នៅ​ក្នុង​ប្រទេស ប៉ុន្តែ​នៅ​ក្រៅ​ប្រទេស​មិន​បាន​ស្ងប់ស្ងាត់​ឡើយ គឺ​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ក្នុង​ទីក្រុង​ឡងប៊ិច អូស្ត្រាលី និង​កាណាដា...

រដ្ឋអំណាច​ក្រុង​ភ្នំពេញ​ប្រើ​ល្បិចកល​ចាស់ ចាប់​ក្រុម​អ្នក​ជំទាស់​នឹង​ខ្លួន​ដូច​ឆ្នាំ​១៩៧៩

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា ចាត់ទុក​សកម្មភាព​ប្រឆាំង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ដែល​បង្ហាញ​ពី​រូបភាព​បះបោរ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន គឺជា​ការ​រៀបចំ​របស់​រដ្ឋាភិបាល​ដើម្បី​ចាប់​ខ្លួន​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ដែល​ប្រឆាំង​មែនទែន​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV DTA)។ អតីត​មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៩ សីហា នេះ​ថា រដ្ឋាភិបាល​បាន​បង្កើត​ក្រុម​យុវជន​មិន​មាន​អត្តសញ្ញាណ​ជាក់លាក់​មួយ​ចំនួន ឬ​បាតដៃ​ទី​៣ ឲ្យ​ទៅ​ប្រមូលផ្ដុំ​នៅ​មុខ​ព្រះបរមរាជវាំង ដើម្បី​ធ្វើ​សកម្មភាព​បះបោរ ជា​កុបកម្ម​ហិង្សា ដោយ​មាន​អាវុធ​ដែល​ជា​រូបភាព​ផ្តួល​រំលំ​រដ្ឋអំណាច។ លោក​ថា ការ​ប្រើ​ល្បិច​បែប​នេះ គឺ​ដើម្បី​ទម្លាក់​កំហុស​លើ​អ្នក​បាតុកម្ម​ប្រឆាំង​គម្រោង CLV ហើយ​ចុងក្រោយ...

កងកម្លាំង​សន្តិសុខ​ប្រដាប់​អាវុធ​ចាប់​មនុស្ស​បញ្ជូន​ទៅ​តុលាការ ព្រោះ​ភ័យខ្លាច​រួម​ដៃ​ធ្វើ​បាតុកម្ម

អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ អះអាង​ថា មនុស្ស​ចំនួន ១៤​នាក់​ត្រូវ​បាន​ភ្នាក់ងារ​មាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​នឹង​ចលនា​បាតុកម្ម​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ (CLV) កម្ពុជា ឡាវ និង​វៀតណាម។ លោក ឆាយ គឹមខឿន បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា គិត​ត្រឹម​រសៀល​ថ្ងៃទី​១៦ សីហា នេះ កម្លាំង​សមត្ថកិច្ច​បាន​ចាប់​ឃាត់​ខ្លួន​មនុស្ស ១៤​នាក់​ពាក់ព័ន្ធ​នឹង​ចលនា​បាតុកម្ម​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ (CLV) កម្ពុជា ឡាវ និង​វៀតណាម។ អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា សមត្ថកិច្ច​បាន​ចាប់​បញ្ជូន​ជនសង្ស័យ​ទាំងនោះ​ទៅ​តុលាការ​ភ្លាមៗ​តែម្តង...

នាយករដ្ឋមន្ត្រី​ស្នង​ត្រកូល​ប្រកាស​ឱ្យ​ពលរដ្ឋ​បោះឆ្នោត​ទម្លាក់​លោក​ពី​តំណែង បើ​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញ​មុខ​ប្រកាស​ឲ្យ​ពលរដ្ឋ​ខ្មែរ​បោះឆ្នោត​ទម្លាក់​លោក​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឱ្យ​ខ្មែរ​បាត់បង់​អធិបតេយ្យ និង​បំផ្លិចបំផ្លាញ​ធនធាន​នៅ​ក្នុង​ខេត្ត​ទាំង​៤ ដែល​ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ (CLV) ខ្មែរ ឡាវ និង​វៀតណាម។ ថ្លែង​ក្នុង​កម្មវិធី​សំណេះសំណាល​ជាមួយ​អាចារី អាចារិនី ចំនួន ១​ពាន់​នាក់ នៅ​វិទ្យាស្ថាន​អប់រំ​ជាតិ នា​ព្រឹក​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ាណែត ថា​លោក​សុខចិត្ត​ចុះចេញ​ពី​តំណែង​តាមរយៈ​ការ​បោះឆ្នោត ពីព្រោះ​លោក​មិន​ចង់​ឱ្យ​មាន​បាតុកម្ម​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​អាច​បង្ក​ឱ្យ​ជាតិ​ខ្មែរ​បែកបាក់​ហែក​ច្រៀក​ខ្ទេចខ្ទី​នោះ​ទេ។ លោក ហ៊ុន...

Latest news

© 2021, ដេលី. All rights reserved.