TAG
ហ៊ុន សែន
លោក ហ៊ុន សែន បញ្ជាឱ្យដោះលែងយានយន្តខុសច្បាប់ជាង ២០០គ្រឿងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តជាង ២០០គ្រឿងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឱ្យម្ចាស់យានយន្ត ដើម្បីប្រកបអាជីវកម្មឡើងវិញ ប៉ុន្តែតម្រូវឱ្យម្ចាស់យានយន្តទាំងអស់បង់ប្រាក់ពិន័យតាមច្បាប់កំណត់ជាមុន។
បទបញ្ជានេះ ធ្វើឡើងក្រោយក្រសួងសាធារណការ និងដឹកជញ្ជូន បានឃាត់ទុកយានយន្តពីឈ្មួញជាច្រើនរយគ្រឿងតាំងពីចុងឆ្នាំ២០២០ មក ដែលត្រូវបានប្រើប្រាស់ល្មើសទៅនឹងច្បាប់ស្ដីពីផ្លូវថ្នល់។
ប្រមុខរដ្ឋាភិបាលកម្ពុជាបានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះថា ដើម្បីស្ដារសេដ្ឋកិច្ចជាតិឡើងវិញ ជាពិសេសការគាំទ្រដល់ការរស់ឡើងវិញនៃវិស័យឯកជន និងដើម្បីលើកលែងបន្ធូរបន្ថយ ផ្ដល់ឱកាសសាជាថ្មីដល់ម្ចាស់ក្រុមហ៊ុននានា រដ្ឋាភិបាលកម្ពុជាសម្រេចឱ្យក្រសួងសាធារណការ...
នាយករដ្ឋមន្ត្រីបញ្ជាឱ្យក្រសួងសុខាភិបាលបញ្ឈប់ការប្រើឧបករណ៍តេស្ដរហ័សទូទាំងប្រទេសជាបន្ទាន់
លោក ហ៊ុន សែន បញ្ជាឱ្យក្រសួងសុខាភិបាល បញ្ឈប់ការប្រើឧបករណ៍តេស្ដរហ័សទូទាំងប្រទេសក្នុងការរុករកអ្នកមានជំងឺ Covid-19 នៅតាមភូមិបន្តទៀត ព្រោះថាការធ្វើបែបនេះគឺជាការបង្កភាពស្មុគស្មាញដល់ប្រជាពលរដ្ឋទៅវិញ ខណៈពលរដ្ឋមិនមានជំងឺនេះទាល់តែសោះ។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ចេញសារសំឡេងប្រវែងជាង ១០នាទីទៅក្នុងក្រុមមន្ត្រីរដ្ឋាភិបាលសំខាន់ៗតាមបណ្តារាជធានី-ខេត្តនៅថ្ងៃទី៣០ ខែកញ្ញា ថា ឧបករណ៍តេស្ដរហ័សត្រូវប្រើក្នុងទីតាំងជាក់លាក់ ដើម្បីរង់ចាំពលរដ្ឋទៅធ្វើតេស្ដដោយខ្លួនឯងវិញនៅពេលដែលពលរដ្ឋសង្ស័យថាខ្លួនគាត់ឆ្លងវីរុស Covid-19។
លោក ហ៊ុន សែន អះអាងថា បើទោះបីជាត្រូវផ្អាកការបិទខ្ទប់ដើម្បីការរុករកអ្នកឆ្លងវីរុស Covid-19 នៅតាមទីតាំងដែលសង្ស័យក៏ដោយ ក៏ត្រូវនាំគ្នាអនុវត្តវិធានការសុខាភិបាលជាប់ជានិច្ចដដែល ដើម្បីធានានូវសុវត្ថិភាពសុខភាពពេញលេញនៅពេលដែលរដ្ឋាភិបាលបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញនៅពេលខាងមុខ...
សភាអាមេរិកអនុម័តច្បាប់ដាក់ទណ្ឌកម្មលើមន្ត្រីកម្ពុជាដោយសំឡេងលើសលុបពីរដ្ឋសភាអាមេរិក
ច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា Cambodia Democracy Act ឆ្នាំ២០២១ ឬហៅកាត់ថា H.R.4686 ដែលបានជាប់គាំងកាលពីអាណត្តិប្រធានាធិបតីមុនៗ ត្រូវបានរដ្ឋសភាសហរដ្ឋអាមេរិកនៃអាណត្តិប្រធានាធិបតីលោក ចូ បៃដិន អនុម័តយល់ព្រមគាំទ្រក្នុងសំឡេងច្រើនលើសលប់ហើយនៅថ្ងៃពុធ សប្តាហ៍នេះ។
រដ្ឋសភារបស់សហរដ្ឋអាមេរិកដែលមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋក្នុងអាណត្តិប្រធានាធិបតីលោក ចូ បៃដិន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នេះ បានអនុម័តគាំទ្រច្បាប់ Cambodia Democracy Act...
លោក ហ៊ុន សែន បញ្ជាឲ្យក្រសួងយុត្តិធម៌ដោះស្រាយជូនលោក យឹម ស៊ីណន ដែលសុំការលើកលែងការចោទប្រកាន់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចទទួលយកលិខិតរបស់អតីតប្រធានចលនាគណបក្សសង្គ្រោះជាតិ ប្រទេសកូរ៉េខាងត្បូង លោក យឹម ស៊ីណន រួមជាមួយសមាជិក ៩រូបផ្សេងទៀតដែលបានស្នើសុំលោកនាយករដ្ឋមន្ត្រីអន្តរាគមន៍លើកលែងការចោទប្រកាន់លើរូបលោក និងសហការីរបស់លោកជាច្រើនរូបផ្សេងទៀតពីតុលាការកម្ពុជា នៅថ្ងៃនេះ។
លោក ហ៊ុន សែន បានប្រាប់សារព័ត៌មានដែលស្និទ្ធនឹងលោកឈ្មោះ Fresh News ថា លោកបានទទួលរួចហើយចំពោះលិខិតរបស់អតីតប្រធានចលនាគណបក្សសង្គ្រោះជាតិ ប្រទេសកូរ៉េខាងត្បូង លោក យឹម ស៊ីណន នៅរសៀលថ្ងៃទី២៩...
លោក ហ៊ុន សែន៖ ច្បាប់និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័នរដ្ឋត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត
លោក ហ៊ុន សែន អះអាងថា រដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ហើយច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវតែស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។
បុរសខ្លាំងនៅកម្ពុជារូបនេះបានសរសេរលើទំព័រ Facebook របស់លោក កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ថា ចំណុចសំខាន់ៗបំផុតដែលបានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ គឺកម្ពុជាត្រូវគោរពដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបប្រជាធិបតេយ្យសេរីពហុបក្ស។
លោក ហ៊ុន សែន លើកឡើងថា រដ្ឋធម្មនុញ្ញកម្ពុជាក៏បានចែងអំពីគោលការណ៍នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នាផងដែរ គឺអំណាចនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ...
នាយករដ្ឋមន្ត្រីជំរុញក្រសួងសុខាភិបាលពិចារណាបិទឬត្រូវបន្តពិធីបុណ្យកាន់បិណ្ឌ
ប្រមុខរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យក្រសួងសុខាភិបាល ពិចារណាបិទ ឬត្រូវបន្តការប្រារព្ធពិធីបុណ្យកាន់បិណ្ឌ
លោក ហ៊ុន សែន៖ សិទ្ធិជាអាទិភាពសម្រាប់កម្ពុជាគឺមានតែសិទ្ធិរស់រានមានជីវិត ប៉ុន្តែអ្នកឃ្លាំមើលថានៅមានសិទ្ធិច្រើនទៀត
ប្រមុខរដ្ឋាភិបាលកម្ពុជាថាសិទ្ធិជាអាទិភាពសម្រាប់កម្ពុជា គឺមានតែសិទ្ធិរស់រានមានជីវិត ប៉ុន្តែអ្នកឃ្លាំមើលថានៅមានសិទ្ធិច្រើនទៀត
បទវិភាគ៖ តើលោក ហ៊ុន សែន ត្រូវការចិន ឬប្រទេសលោកសេរី?
លោក ហ៊ុន សែន តែងតែបញ្ជូនគណប្រតិភូ និងជួលក្រុមបញ្ចុះបញ្ចូល (Lobby) ដោយចំណាយលុយជាតិជាច្រើនដើម្បីធ្វើការបញ្ចុះបញ្ចូលរដ្ឋាភិបាលប្រទេសសេរី ជាពិសេសប្រទេសអាមេរិក និងសហគមន៍អឺរ៉ុប។
ការបញ្ចុះបញ្ចូលនោះ គឺដើម្បីទទួលបានទីផ្សារនាំទំនិញចូលពីប្រទេសកម្ពុជាដោយរួចព័ន្ធ និងការគាំទ្រផ្សេងៗទៀតពីបណ្តាប្រទេសទាំងនោះ។ ផ្ទុយទៅវិញ រដ្ឋាភិបាលលោក ហ៊ុន សែន ព្យាយាមវាយប្រហារប្រទេសលោកសេរី ជាពិសេសសហរដ្ឋអាមេរិក ដោយលើកតម្កើងចិន។
ដូច្នេះ តើអ្វីទៅជាចេតនាពិតប្រាកដរបស់លោក ហ៊ុន សែន?
លោក ហ៊ុន សែន ជាមេដឹកនាំផ្ដាច់ការ...
មន្ត្រីបក្សប្រឆាំង៖ មេដឹកនាំបក្សកាន់អំណាចត្រូវតែជាអ្នកចាប់ផ្តើមមុនគេដើម្បីបោះជំហានទៅរកវប្បធម៌សន្ទនាឡើងវិញ
មន្ត្រីបក្សប្រឆាំងបានលើកឡើងថា លោក ហ៊ុន សែន ត្រូវតែជាអ្នកចាប់ផ្តើមមុនគេក្នុងការបោះជំហានទៅរកវប្បធម៌សន្ទនាឡើងវិញ ដោយសារលោក ហ៊ុន សែន ជាអ្នកមានឥទ្ធិពល និងមានអំណាចពេញដៃ។ ដូច្នេះ ការចាប់ផ្តើមរបស់លោកនឹងបង្ហាញពីគំរូមេដឹកនាំល្អរបស់កម្ពុជា ឆ្ពោះទៅរកការផ្សះផ្សា បង្រួបបង្រួម និងឯកភាពជាតិកម្ពុជាទាំងមូល។
ការអះអាងរបស់មន្ត្រីបក្សប្រឆាំងនេះ ធ្វើឡើងបន្ទាប់ពីវិបត្តិនយោបាយនៅកម្ពុជានៅតែបន្តកើនឡើងឥតឈប់ឈរ ខណៈមេដឹកនាំនយោបាយធំៗនៅមិនទាន់អាចរកផ្លូវចរចាគ្នាបាននៅឡើយ ស្របពេលដែលមេបក្សដឹកនាំប្រឆាំងនៅតែបន្តរឹតត្បិតសេរីភាពពីរដ្ឋាភិបាលឯកបក្សដែលដឹកនាំដោយបក្សកាន់អំណាចបច្ចុប្បន្ន។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនីហ្វេសប៊ុករបស់នៅថ្ងៃនេះថា គុណតម្លៃ និងការគោរពកោតខ្លាចដែលបានមកពីការអធ្យាស្រ័យ...
លោក ហ៊ុន សែន ប្ដេជ្ញារក្សានូវសន្តិភាពជូនកម្ពុជាឲ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ
លោក ហ៊ុន សែន ប្ដេជ្ញាថាទោះក្នុងតម្លៃណាក៏ដោយ លោកនឹងរក្សានូវសន្តិភាព និងស្ថិរភាពដែលកម្ពុជាទទួលបានដោយលំបាកឱ្យបានជាដាច់ខាត ដើម្បីធានានូវការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសពីជំហររបស់កម្ពុជានៅក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា ឆ្នាំ២០២១ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះថា កម្ពុជាបានខិតខំអភិវឌ្ឍខ្លួនក្លាយជាប្រទេសមួយដែលអាចចូលរួមចំណែកយ៉ាងសកម្មនៅក្នុងបុព្វហេតុសន្តិភាពពិភពលោក ក្រោយកម្ពុជាឆ្លងកាត់នូវវិបត្តិភ្លើងសង្គ្រាមអស់រយៈពេលជាងពីរទសវត្សរ៍កន្លងមក។
បុរសខ្លាំងដែលតែងគំរាមចាប់ពលរដ្ឋខ្លួនឯង បានអះអាងថា លោកសូមចូលរួមជាមួយសហគមន៍អន្តរជាតិដើម្បីអបអរសាទរប្រារព្ធទិវាសន្តិភាពអន្តរជាតិនេះ ដើម្បីលើកកម្ពស់ការយល់ដឹងជាសកលអំពីគុណតម្លៃនៃសន្តិភាព និងបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការបន្តកសាង និងថែរក្សាសន្តិភាពឱ្យបានគង់វង្សយូរអង្វែង។
បែបនេះក្តី ក្រុមអ្នកសង្កេតការណ៍រិះគន់ថា ការដឹកនាំរបស់លោក ហ៊ុន សែន អស់រយៈពេលជាង...