29 C
Phnom Penh

TAG

ហ៊ុយ ពិសិដ្ឋ

អ្នក​ឃ្លាំមើល៖ លោក សម រង្ស៊ី កេង​យក​ប្រយោជន៍​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​ឆ្នាំ​១៩៩៧

អ្នក​ឃ្លាំមើល​និយាយ​ថា អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ប្រហែលជា​កំពុង​គប់គិត​គ្នា​ស្ងាត់ៗ​ជាមួយ​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ដើម្បី​ផលប្រយោជន៍​រៀងៗ​ខ្លួន​របស់​ពួកគេ​ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​បោក​គ្រាប់បែក​លើ​ហ្វូង​បាតុករ កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ជាជាង​ការ​ស្វែងរក​យុត្តិធម៌​ឱ្យ​ជនរងគ្រោះ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​៣០ មីនា ថា ប្រសិនបើ​បណ្ដឹង​របស់​លោក សម...

គ្រួសារ​ជន​រងគ្រោះ​ពី​ការ​គប់​គ្រាប់បែក​កាល​២៥​ឆ្នាំ​មុន​ទទូច​ឱ្យ​សមត្ថកិច្ច​ស្វែងរក​ជន​ដៃដល់

គ្រួសារ​ជន​រងគ្រោះ​នៃ​ការ​គប់​គ្រាប់បែក​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​១៩៩៧ ទទូច​ទៅ​សមត្ថកិច្ច​ឲ្យ​ស្វែងរក​ជន​ដៃ​ដល់​ដែល​សម្លាប់​សាច់ញាតិ​របស់​ខ្លួន​មក​ដាក់​ទោស ព្រោះ​រយៈពេល ២៥​ឆ្នាំ​ហើយ សមត្ថកិច្ច​មិន​ទាន់​ចាប់​ខ្លួន​ជន​ដៃ​ដល់​ណា​ម្នាក់​ឡើយ។ ការ​អះអាង​របស់​គ្រួសារ​ជន​រងគ្រោះ ធ្វើឡើង​អំឡុង​ពេល​គណបក្ស​ភ្លើង​ទៀន រៀបចំ​ពិធី​បង្សុកូល​រាប់បាត្រ​ប្រគេន​ព្រះសង្ឃ នៅ​ថ្ងៃ​ពុធ ទី​៣០ មីនា ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​វីរ​បាតុករ​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​សោកនាដកម្ម​វាយប្រហារ​ដោយ​គ្រាប់បែក​ដៃ​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា​រាជធានី​ភ្នំពេញ កាល​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧។ កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ក្រុម​ឧក្រិដ្ឋជន​គប់​គ្រាប់បែក​ដៃ​ចំនួន ៤​គ្រាប់​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា​រាជធានី​ភ្នំពេញ ទៅ​លើ​ក្រុម​បាតុករ​ដែល​កំពុង​ធ្វើ​បាតុកម្ម​អហិង្សា បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ១៦​នាក់ និង​រង​របួស​ជិត ៥០​នាក់...

មេ​កង​អង្គរក្ស​លោក ហ៊ុន សែន មិន​ខ្វល់​ពី​ដីកា​សម្រេច​របស់​តុលាការ​ប្រទេស​បារាំង

មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​បុរស​ខ្លាំង​កម្ពុជា មិន​ខ្វល់​ចំពោះ​ពាក្យ​បណ្តឹង​របស់​លោក សម រង្ស៊ី និង​ការ​ចោទប្រកាន់​របស់​តុលាការ​ប្រទេស​បារាំង មក​លើ​រូបលោក​ពី​បទ «សមគំនិត​ប៉ុនប៉ង​សម្លាប់​មនុស្ស» ក្នុង​ព្រឹត្តិការណ៍​បោក​គ្រាប់បែក​នៅ​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ​១៩៩៧ នោះ​ទេ។ លោក ហ៊ីង ប៊ុនហៀង ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​បង្ហាញ​សកម្មភាព​រួម​គ្នា​ជា​សាធារណៈ​ជាមួយ​លោក ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​មិន​ខ្វល់​ចំពោះ​ការ​លើកឡើង​របស់​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​រត់​គេច​ខ្លួន​ពី​ដីកា​របស់​តុលាការ​នោះ​ឡើយ ដោយ​លោក​ចាត់ទុក​ការ​ចោទប្រកាន់​នោះ​ថា​គ្មាន​មូលដ្ឋាន​ច្បាស់លាស់...

Latest news