32 C
Phnom Penh

TAG

ឡៅ ម៉ុងហៃ

ក្រុម​អ្នក​សង្កេតការណ៍​ជំរុញ​ឱ្យ​មាន​ការ​វាយតម្លៃ​ពី​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​រយៈពេល​៣០​ឆ្នាំ​មក​នេះ

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា អស់​រយៈពេល ៣០​ឆ្នាំ​ហើយ​ចាប់ពី​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​បង្កើត​ឡើង និង​ដាក់​ឱ្យ​ប្រើប្រាស់​តាំងពី​ឆ្នាំ​១៩៩៣ មក គួរតែ​ធ្វើការ​វាយតម្លៃ​ម្តង​ពី​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល ថា​តើ​រដ្ឋាភិបាល​ដែល​ដឹកនាំ​កន្លងមក​បាន​ធ្វើ​ប្រយោជន៍​អ្វី​ខ្លះ និង​បាន​ច្រើន​ប៉ុនណា​សម្រាប់​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​របស់​ខ្លួន។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៣ ឧសភា នេះ​ថា ការ​វាយតម្លៃ​ពី​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ដែល​បាន​ដឹកនាំ​អស់​រយៈពេល ៣០​ឆ្នាំ​មក​នេះ គឺ​ដើម្បី​ឱ្យ​ដឹង​ថា តើ​រដ្ឋាភិបាល​បាន​ចំណាយ​ធនធាន​ជាតិ ដូចជា​ធនធាន​មនុស្ស ធនធាន​លុយកាក់ និង​ធនធាន​សម្ភារៈ​អស់​ច្រើន​ប៉ុនណា​សម្រាប់​ការ​ដឹកនាំ​របស់​ខ្លួន។ បណ្ឌិត ឡៅ...

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​លើក​កម្ពស់​វប្បធម៌​គោរព​ច្បាប់​ដើម្បី​លើក​ស្ទួយ​នីតិរដ្ឋ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លើក​កម្ពស់​វប្បធម៌​គោរព​ច្បាប់ ដើម្បី​លើក​ស្ទួយ​ចំណាត់ថ្នាក់​នីតិរដ្ឋ​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ជាង​ពេល​បច្ចុប្បន្ន ខណៈ​កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែល​មាន​នីតិរដ្ឋ​ឈ្នះ​គេ​តែ​មួយ​លេខ​ប៉ុណ្ណោះ ក្នុង​ចំណោម​ប្រទេស​ដែល​មាន​នីតិរដ្ឋ​នៅ​បាត​តារាង​ឆ្នាំ​២០២២។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៣ ថា នៅ​ពេល​ដែល​ចំណាត់ថ្នាក់​នីតិរដ្ឋ​ចុងក្រោយ​របស់​កម្ពុជា​ធ្លាក់​ចុះ​ទាប​ដល់​បាត​តារាង​បែប​នេះ រដ្ឋាភិបាល​គួរតែ​នាំគ្នា​បណ្តុះបណ្តាល​ឱ្យ​មាន​វប្បធម៌​គោរព​ច្បាប់ ដើម្បី​ជួយ​លើក​កម្ពស់​ចំណាត់ថ្នាក់​នីតិរដ្ឋ​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើងវិញ។ របាយការណ៍​របស់​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project (WJP)) ដែល​ចេញ​ផ្សាយ​កាលពី​ចុង​ខែ​តុលា ឆ្នាំ​២០២២ បង្ហាញ​ថា ឆ្នាំ​២០២២...

អ្នក​ឃ្លាំមើល៖ លោក ហ៊ុន សែន កំពុង​រៀប​ឱ្យ​កម្ពុជា​ក្លាយ​ជា​ការ​គ្រប់គ្រង​អំណាច​តាម​បែប​សន្តតិវង្ស

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កំពុង​រៀបចំ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ការ​គ្រប់គ្រង​អំណាច​តាម​បែប​សន្តតិវង្ស ដោយ​លោក ហ៊ុន សែន រំលោភ​សិទ្ធិ​អំណាច​មន្ត្រី​ជាន់ខ្ពស់​ផ្ទៃក្នុង​បក្ស និង​លុប​បំបាត់​អំណាច​គ្រួសារ​មេដឹកនាំ​ទាំងនោះ​តាមរយៈ​ការ​លុប​បំបាត់​តួនាទី​កូនៗ​របស់​ពួកគេ​នៅ​តាម​ស្ថាប័ន​សំខាន់ៗ​ទាំងអស់។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​អង្គារ ថា...

អ្នក​ឃ្លាំមើល៖ រដ្ឋ​ដែល​នីតិរដ្ឋ​ចុះ​ខ្សោយ អ្នក​មាន​អំណាច​នឹង​ហែកហួរ​ទ្រព្យសម្បត្តិ​ជាតិ​ចែក​គ្នា

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា នៅ​ពេល​ដែល​ប្រទេស​មួយ​មាន​នីតិរដ្ឋ​ចុះ​ខ្សោយ អ្នកមាន​អំណាច និង​បក្ខពួក​របស់​ពួកគេ​ប្រាកដ​ជា​នឹង​ហែកហួរ​ទ្រព្យសម្បត្តិ​ជាតិ ធ្វើ​មាន​ធ្វើ​បាន​រៀងៗ​ខ្លួន។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ កុម្ភៈ ដែល​ទំនង​សំដៅ​ដល់​អ្នកមាន​អំណាច​នៅ​ប្រទេស​កម្ពុជា ថា​ការ​ដណ្តើម​ធនធាន​ដែល​ជា​ទ្រព្យសម្បត្តិ​របស់​ប្រទេស​ជាតិ​ធ្វើ​ជា​អ្នកមាន​ស្តុកស្តម្ភ បាន​កើតមាន​យូរ​ណាស់​ហើយ ក្នុង​នោះ​ពួកគេ​ចែក​គ្នា​តាម​បក្ខពួក ដូចជា​អ្នក​ណា​មាន​សែស្រឡាយ​ជាមួយ​អ្នកមាន​អំណាច​កាន់តែ​ខ្ពស់ ក៏​អាច​ដណ្តើម​ទ្រព្យសម្បត្តិ​ជាតិ​បាន​កាន់តែ​ច្រើន ចំណែក​អ្នក​ដែល​មិន​សូវ​មាន​សែស្រឡាយ​ក៏​មិន​អាច​ដណ្តើម​បាន​ច្រើន​ទៅ​តាម​ហ្នឹង​ដែរ។ បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ថា ចំណែក​អ្នក​ខ្លះ​ទៀត​ដែល​មិន​សូវ​មាន​សែស្រឡាយ​ទោះ​ជា​ដណ្តើម​បាន​ទ្រព្យសម្បត្តិ​ជាតិ​មិន​សូវ​ច្រើន ក៏​នៅតែ​រង​នូវ​ការ​ដណ្តើម​ពី​អ្នកដទៃ​ដែល​មាន​សែស្រឡាយ​ជាមួយ​អ្នកមាន​អំណាច​ធំ​ជាង​ខ្លួន​នៅ​ថ្ងៃ​ណា​មួយ​ដែរ...

ព្រះមហាក្សត្រ​បន្ត​ផ្តល់​គោរមងារ​អ្នកឧកញ៉ា​៥​នាក់​ទៀត​ស្រប​ពេល​ឧកញ៉ា​មាន​ជាង​១​ពាន់​នាក់

ព្រះមហាក្សត្រ​ផ្តល់​គោរមងារ​ជា​អ្នក​ឧកញ៉ា​ដល់​ឧកញ៉ា​ចំនួន ៥​នាក់ នៅ​ដើម​ឆ្នាំ​២០២៣ នេះ ស្រប​ពេល​ដែល​បុគ្គល​មាន​គោរមងារ​ជា​ឧកញ៉ា​នៅ​កម្ពុជា​មាន​ប្រមាណ​ជាង ១​ពាន់​នាក់ បើ​គិត​ត្រឹម​ចុង​ឆ្នាំ​២០២២ កន្លងទៅ​នេះ។ ព្រះករុណា​ព្រះបាទ នរោត្តម សីហមុនី សម្រេច​ផ្តល់​គោរមងារ​ជា​អ្នក​ឧកញ៉ា​ជា​បន្តបន្ទាប់​នៅ​ដើម​ខែ​មករា ឆ្នាំ​២០២៣ នេះ ដូចជា​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​ជា​ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា ឧកញ៉ា លី ឃុនថៃ អគ្គនាយក​ក្រុមហ៊ុន BS Land and Home និង​ជា​អនុប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា...

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល៖ ការ​រិះគន់​នានា​លើ​កម្ពុជា​គឺ​ដោយសារ​តែ​កម្ពុជា​អនុវត្ត​ច្បាប់​ដោយ​បំពាន

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល ថា​ការ​រិះគន់​នានា​លើ​កម្ពុជា​ជុំវិញ​ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ គឺ​ដោយសារតែ​កម្ពុជា​បាន​អនុវត្ត​ច្បាប់​ដោយ​បំពាន​ជុំវិញ​ការ​ចាប់​ខ្លួន​សកម្មជន​សង្គម​នានា និង​សកម្មជន​នយោបាយ​ដោយ​ប្រើ​ក្រមព្រហ្មទណ្ឌ​ដែល​ផ្ទុយ​ពី​ខ្លឹមសារ​របស់​រដ្ឋធម្មនុញ្ញ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ ធ្នូ នេះ​ថា ដើម្បី​ធានា​នូវ​យុត្តិធម៌ និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ និង​សុវត្ថិភាព​របស់​អ្នក​សារព័ត៌មាន​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ រដ្ឋាភិបាល​កម្ពុជា​គួរតែ​បើក​ទូលាយ​ដល់​សកម្មជន​សង្គម អ្នក​នយោបាយ និង​អ្នក​សារព័ត៌មាន​ក្នុង​ការ​បញ្ចេញមតិ​ការពារ​ផល​ប្រយោជន៍​សាធារណៈ ដើម្បី​រួម​គ្នា​កែលំអ និង​កសាង​សង្គម​ជាតិ​ទាំងមូល​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ណា​មួយ​ដូច​ពេល​កន្លងមក។ លោក ស៊ឹង សែនករុណា...

អ្នក​ឃ្លាំមើល​ថា​ការ​ប្ដូរ​លំនៅឋាន​ពលរដ្ឋ​ចេញពី​តំបន់​អង្គរ​ជា​ទង្វើ​ចង្រៃ​អពមង្គល​សម្រាប់​ជាតិ

អ្នក​ឃ្លាំមើល​សង្គម​ចាត់ទុក​ការ​ផ្លាស់ប្ដូរ​លំនៅឋាន​របស់​ពលរដ្ឋ​ពី​តំបន់​អង្គរ​ឱ្យ​ទៅ​រស់នៅ​ក្នុង​តំបន់​រុនតាឯក ខេត្ត​សៀមរាប តាម​បញ្ជា​បុរស​ខ្លាំង លោក ហ៊ុន សែន ដោយ​ការ​បង្ខិតបង្ខំ គឺជា​ទង្វើ​ចង្រៃ​អពមង្គល​សម្រាប់​ពលរដ្ឋ និង​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​អះអាង​កាលពី​ថ្ងៃ​អាទិត្យ ទី​៦ វិច្ឆិកា ថា ការ​ជម្លៀស​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​អង្គរ​ដោយ​ការ​បង្ខិតបង្ខំ​ឲ្យ​ចេញពី​លំនៅឋាន​របស់​ខ្លួន​នៅ​ពេលនេះ គឺជា​កំហុស​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​រដ្ឋធម្មនុញ្ញ​បាន​ចែង​យ៉ាង​ច្បាស់​ថា មន្ត្រី​រាជការ​របស់​រដ្ឋ​ត្រូវ​តែ​យកចិត្ត​ទុកដាក់​ជា​អាទិភាព​ចំពោះ​ជីវភាព និង​សុខមាលភាព​របស់​ពលរដ្ឋ​តាម​មាត្រា​៥២ ជា​ធរមាន។ បណ្ឌិត ឡៅ...

លោក កឹម សុខា ថ្វាយ​ព្រះពរ​ព្រះមហាក្សត្រ​ខ្មែរ​ក្នុង​ខួប​១៨​ឆ្នាំ​នៃ​ការ​គ្រងរាជ្យ​សម្បត្តិ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​តស៊ូ​ដើម្បី​សេរីភាព និង​យុត្តិធម៌​សង្គម បាន​ថ្វាយ​ព្រះពរ​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ខួប ១៨​ឆ្នាំ​នៃ​ការ​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សៅរ៍ ទី​២៩ តុលា នេះ។ មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​មិន​ទាន់​មាន​សេរីភាព លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៨ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​នៃ​ព្រះ​រាជពិធី​បុណ្យ​ខួប​លើក​ទី​១៨ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៩ ខែ​តុលា ឆ្នាំ​២០២២...

លោក ហ៊ុន សែន ថា​អ្នកវិភាគ​និយាយ​ខុស​ទាំងស្រុង​អំពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ថា​អ្នកវិភាគ​តាំង​ខ្លួន​ជា​អ្នក​ចេះដឹង​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺ​និយាយ​ខុសពី​ការពិត និង​ផ្ទុយ​ពី​សាច់រឿង​ពិត​ទាំងស្រុង ព្រោះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ពុំ​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​នោះ​ទេ។ បុរស​ខ្លាំង​ដែល​សល់​ពី​សង្គ្រាម លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​ចែក​ស្រូវពូជ​ដល់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​២០២២ នេះ ដោយ​និយាយ​ឌឺដង​ថា លោក​សុំ​សរសើរ​ដោយ​ស្មោះ​អ្នក​ដែល​ហ៊ាន​និយាយ​រឿង​ដែល​មិន​ត្រឹមត្រូវ ហើយ​ចាត់ទុក​ថា​ជា​រឿង​ត្រឹមត្រូវ ចំពោះ​ការ​និយាយ​ពី​សន្ធិសញ្ញា​អន្តរជាតិ​ដែល​លោក​បាន​ចូលរួម​កិច្ចប្រជុំ​គ្រប់​ដំណាក់កាល​នោះ គឺ​ខុសពី​ការពិត​ទាំងអស់។ លោក ហ៊ុន សែន...

អ្នក​នាំពាក្យ​ថា​បក្ស​នយោបាយ​និង​សង្គម​ស៊ីវិល​មិន​ហ៊ាន​ជជែក​ទល់​មុខ ខណៈ​សង្គម​ស៊ីវិល​ថា​គ្មាន​ភាព​ចាំបាច់

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ចាត់ទុក​អវត្តមាន​របស់​គណបក្ស​នយោបាយ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មិន​ហ៊ាន​ចូល​ទៅ​ជជែក​ទល់​មុខ ដោយសារ​ការ​លើកឡើង​កន្លងទៅ​ខ្វះ​មូលដ្ឋាន​ច្បាប់ ខណៈ​គណបក្ស​នយោបាយ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា គ្មាន​ភាព​ចាំបាច់​ទៅ​ចូលរួម​ស្ដាប់​ដោយសារ​យន្តការ​របស់​ក្រសួង​ដើរ​បញ្ច្រាស​ទិស។ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ទាំង​អ្នកវិភាគ​ផង អ្នក​អត្ថាធិប្បាយ និង​អ្នក​ដាក់​ញត្តិ​ផង បាន​នាំគ្នា​រិះគន់​គ្រប់​បែប​យ៉ាង​លើ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ នេះ ប៉ុន្តែ​នៅ​ពេល​ដែល​ក្រសួង​យុត្តិធម៌​អញ្ជើញ​ឱ្យ​ចូល​មក​ជជែក​តទល់​គ្នា​ដោយ​ផ្ទាល់ និង​បើក​ចំហ​រក​តម្លាភាព​ជា​សាធារណៈ បែរ​ជា​ពួកគេ​មិន​មក​ចូលរួម​ទៅវិញ។ កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២២...

Latest news