TAG
ឡៅ ម៉ុងហៃ
បណ្ឌិត ឡៅ ម៉ុងហៃ ទាមទារឲ្យរដ្ឋាភិបាលឆ្លាក់រូបព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នៅរដ្ឋសភាជាតិ
អ្នកសង្កេតការណ៍ក្នុងស្រុកនិយាយថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានជួបការលំបាកច្រើនណាស់ក្នុងការបំពេញករណីយកិច្ចបម្រើជាតិកម្ពុជា ក្រោយពេលដែលទ្រង់ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីស្របច្បាប់ពីការទទួលបានសំឡេងគាំទ្ររបស់ពលរដ្ឋខ្មែរ ដែលបានរៀបចំឡើងដោយអ៊ុនតាក់ (UNTAC) កាលពីឆ្នាំ១៩៩៣។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃចន្ទ ទី៦ ធ្នូ ថា ការលំបាកដែលសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវដោះស្រាយក្រោយពេលព្រះអង្គឈ្នះឆ្នោតដឹកនាំប្រទេសនោះ គឺស្ថាប័នរដ្ឋ...
លោក ហ៊ុន សែន គំរាមថាអ្នកដែលចង់ផ្លាស់ប្ដូរទិសដៅនយោបាយរបស់លោក គឺត្រូវធ្វើឃាតលោកជាមុនសិន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមថា អ្នកណាដែលចង់ផ្លាស់ប្ដូរទិសដៅនយោបាយរបស់លោក គឺត្រូវធ្វើឃាតលោកជាមុនសិន ប៉ុន្តែអ្នកដែលប៉ុនប៉ងធ្វើឃាតលោក ពួកគេក៏មិនប្រាកដថានៅមានជីវិតដែរ។
អតីតកម្មាភិបាលខ្មែរក្រហម និងជាមេដឹកនាំដែលក្រាញអំណាចយូរជាងគេក្នុងពិភពលោករូបនេះ បានអះអាងក្នុងពិធីសម្ពោធផ្លូវជាតិលេខ១១ និងសាងសង់គន្លងផ្លូវថ្មីវាងក្រុងព្រៃវែង នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ថា អ្នកដែលមានបំណងចង់សម្លាប់រូបលោកកាលពីមុន ហើយចង់ធ្វើឃាតលោកនៅពេលនេះដើម្បីទប់ស្កាត់មិនឱ្យលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីទៀតនោះ ពួកគេក៏មិនរួចខ្លួនដែរ ព្រោះថាលោក ហ៊ុន សែន...
លោក ហ៊ុន សែន គំរាមមិនឱ្យលោក ស ខេង ឈរជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្ទាប់ពីលោកជាដាច់ខាត
មេដឹកនាំតវង្សត្រកូលនៅកម្ពុជា គឺលោក ហ៊ុន សែន គំរាមមិនឱ្យអនុប្រធានគណបក្សកាន់អំណាច លោក ស ខេង ឈរជាបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីខ្លួននោះទេ បន្ទាប់ពីលោក ហ៊ុន សែន ប្រកាសគាំទ្រកូនប្រុសខ្លួនឯង គឺលោក ហ៊ុន ម៉ាណែត ជាអ្នកបន្តតំណែងនាយករដ្ឋមន្ត្រីដើម្បីថែរក្សាអំណាចត្រកូល «ហ៊ុន» ទៅថ្ងៃមុខបន្តទៀត។
បុរសខ្លាំងនៅកម្ពុជា ដែលក្រាញអំណាចយូរជាងគេក្នុងពិភពលោករូបនេះ ក៏បានព្រមានជាចំហទៅកាន់អ្នកវិភាគទាំងអស់នៅក្នុងពិធីសម្ពោធផ្លូវក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី២ ធ្នូ...
អ្នកវិភាគ៖ អ្នកនយោបាយប្រជាធិបតេយ្យពិតប្រាកដត្រូវតែមានគំនិតដោះស្រាយបញ្ហានិងកសាងជាតិឱ្យរីកចម្រើន
អ្នកឃ្លាំមើលបញ្ហាសង្គម លើកឡើងថា អ្នកនយោបាយប្រជាធិបតេយ្យពិតប្រាកដ ត្រូវតែមានគំនិតដោះស្រាយបញ្ហា និងកសាងប្រទេសជាតិឱ្យបានរីកចម្រើន និងសុំឱ្យពលរដ្ឋសហការចូលរួមសកម្មក្នុងការអនុវត្តផែនការស្ដារអភិវឌ្ឍប្រទេសរបស់ខ្លួន ដើម្បីជាតិមាតុភូមិរីកចម្រើន ថ្កុំថ្កើង រុងរឿងទៅថ្ងៃអនាគត គឺមិនមែនធ្វើសកម្មភាពនយោបាយគ្រាន់តែជាការហែកហួរគ្នានោះទេ។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២ ធ្នូ នេះថា បេសកកម្មរបស់អ្នកនយោបាយប្រជាធិបតេយ្យ គឺត្រូវតែលើកយកបញ្ហាសង្គមជាតិមកជជែកវែកញែក និងដោះស្រាយដោយប្រកាន់គោលការណ៍ក្រមសីលធម៌ ចៀសវាងការវាយប្រហាររឿងបុគ្គលផ្ទាល់ខ្លួន ដើម្បីគ្រាន់តែឈ្នះចាញ់គ្នា...
អ្នកវិភាគ៖ របៀបទាក់ទាញសន្លឹកឆ្នោតរបស់រដ្ឋាភិបាលកម្ពុជា ផ្ទុយស្រឡះពីប្រទេសប្រជាធិបតេយ្យជឿនលឿន
អ្នកវិភាគនយោបាយ និងសង្គម លើកឡើងថា របៀបនៃការទាក់ទាញសន្លឹកឆ្នោតរបស់រដ្ឋាភិបាលកម្ពុជា ផ្ទុយគ្នាដាច់ស្រឡះពីប្រទេសប្រជាធិបតេយ្យជឿនលឿន ស្របពេលដែលស្ថាប័នជាតិធំៗ ដូចជាស្ថាប័នអាជ្ញាកណ្ដាលរបស់កម្ពុជា ដែលហៅកាត់ថា គ.ជ.ប. ត្រូវគេមើលឃើញថាស្ថិតក្រោមឥទ្ធិពលនយោបាយរបស់បក្សកាន់អំណាចទាំងស្រុងសព្វថ្ងៃនេះ។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២៤ ខែវិច្ឆិកា នេះថា វិធីសាស្ត្រក្នុងការរកសំឡេងឆ្នោតរបស់បក្សកាន់អំណាចនៅកម្ពុជាមុនរដូវកាលបោះឆ្នោតបានមកដល់ ពួកគេតែងប្រើវិធានការគាបសង្កត់ និងបង្កការលំបាកដល់សកម្មភាពបក្សប្រឆាំងគ្រប់បែបយ៉ាង ដោយលើកឡើងពីបញ្ហានេះ ឬបញ្ហានោះ...
អ្នកវិភាគ៖ រដ្ឋាភិបាលកម្ពុជាបង្កើតច្បាប់មួយចំនួនក្នុងចេតនាកម្ទេចលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស
អ្នកវិភាគនយោបាយនិងសង្គម រិះគន់ថា រដ្ឋាភិបាលឯកបក្សដែលដឹកនាំដោយគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បានបង្កើតច្បាប់មួយចំនួនក្នុងចេតនាកម្ទេចលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាប៉ុណ្ណោះ។
អ្នកវិភាគនយោបាយនិងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី២២ ខែវិច្ឆិកា នេះថា ខ្លឹមសារនៃច្បាប់ខ្លះដែលរដ្ឋាភិបាលកម្ពុជាបានបង្កើតឡើង គឺដើម្បីបង្ក្រាបលើអ្នកទិតៀន និងក្រុមប្រឆាំងនឹងការដឹកនាំរបស់ខ្លួនប៉ុណ្ណោះ ហើយក៏ដើម្បីការពារអំណាចរបស់មេដឹកនាំបក្សកាន់អំណាចសព្វថ្ងៃនេះផងដែរ។
អ្នកវិភាគរូបនេះអះអាងថា...
លោក ហ៊ុន សែន រំឭកព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិរបស់សម្តេចព្រះនរោត្តម សីហនុ ក្នុងទិវាឯករាជ្យជាតិ ៩ វិច្ឆិកា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ទិវាឯករាជ្យជាតិ ៩ វិច្ឆិកា បានរំឭកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ខណៈក្រុមអ្នកឃ្លាំមើលអះអាងថា ថ្ងៃវិសេសវិសាលនេះ កម្ពុជាគួរតែបោសសម្អាតនយោបាយពុករលួយកុំឱ្យមាននៅកម្ពុជាបន្តទៀត។
លោក ហ៊ុន សែន បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី៩ វិច្ឆិកា នេះថា សម្តេចព្រះនរោត្តម សីហនុ បានធ្វើការតស៊ូយ៉ាងខ្លាំងក្លាដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដសម្រាប់ជាតិខ្មែរ ដែលធ្វើឱ្យកម្ពុជាមានឯករាជ្យពេញលេញបរិបូរណ៍រហូតដល់សព្វថ្ងៃនេះ។
នៅថ្ងៃទី៩...
ប្រធានបក្សប្រឆាំងសម្រេចដាក់លក់គេហដ្ឋានផ្ទាល់ខ្លួនដើម្បីផ្លាស់ប្ដូរទីលំនៅ
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងអះអាងថា ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ធ្លាប់បានប្រាប់សមាជិករបស់ខ្លួនកាលពីពេលថ្មីៗនេះថា លោកនឹងដាក់លក់គេហដ្ឋានផ្ទាល់ខ្លួន ដើម្បីផ្លាស់ប្ដូរពីរស់នៅក្នុងទីក្រុងភ្នំពេញ ទៅរស់នៅជាយក្រុងវិញម្តង ក្នុងនោះក៏ដើម្បីរំលែកថវិកាសម្រាប់ការរស់នៅប្រចាំថ្ងៃ។
គេហដ្ឋានជាវីឡាមួយក្នុងខណ្ឌទួលគោក ត្រូវបានប្រកាសដាក់លក់ក្នុងតម្លៃជាង ២លានដុល្លារអាមេរិកលើទំព័រ Facebook អចលនទ្រព្យ The Century 21 Advance Property For Sale ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ ត្រូវគេស្គាល់ថាជាកម្មសិទ្ធិរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក...
ពលរដ្ឋទាមទារផ្តល់អំណាចដល់ព្រះមហាក្សត្រអាចបំពេញព្រះរាជតួនាទីមានចែងក្នុងរដ្ឋធម្មនុញ្ញ
លោក ហ៊ុន សែន បង្ហាញពីការគោរព និងថ្វាយព្រះពរដល់ព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តម សីហមុនី មុនថ្ងៃខួបលើកទី១៧ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះអង្គ ដើម្បីអាចបំពេញព្រះរាជតួនាទីសម្រាប់ជាតិកម្ពុជា ប៉ុន្តែពលរដ្ឋខ្មែរជំរុញឱ្យមេបក្សកាន់អំណាចរូបនេះផ្តល់ព្រះតួនាទីដល់ព្រះអង្គឱ្យបានពេញលេញដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញលិខិតថ្វាយព្រះពរដល់ព្រះមហាក្សត្រខ្មែរដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែតុលា នេះថា រដ្ឋាភិបាលកម្ពុជា និងមន្ត្រីរាជការទាំងអស់ សូមថ្វាយព្រះពរឱ្យព្រះអង្គមានព្រះរាជសុខភាពបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់បំពេញព្រះរាជតួនាទីសម្រាប់ទឹកដី និងដើម្បីប្រជារាស្ត្ររបស់ព្រះអង្គបន្តទៀត។
មេដឹកនាំដែលឧស្សាហ៍រំលោភព្រះមហាក្សត្រខ្មែររូបនេះបានបួងសួងដល់បុណ្យបារមីនៃវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ជាពិសេសដួងព្រះវិញ្ញាណក្ខន្ធសម្តេចព្រះនរោត្តម សីហនុ ដែលជាព្រះបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ...
ក្រុមអ្នកតស៊ូមតិ៖ មេដឹកនាំប្រជាធិបតេយ្យនៅកម្ពុជាមិនមានគោលជំហរច្បាស់លាស់ដូចនៅប្រទេសភូមា
ក្រុមអ្នកតស៊ូមតិនៅឯនាយសមុទ្រ អះអាងថា មេដឹកនាំប្រជាធិបតេយ្យនៅភូមា ពិតជាក្បាលម៉ាស៊ីនប្រជាធិបតេយ្យខ្លាំងដែលគួរយកជាគំរូ ក្នុងការតស៊ូនយោបាយដើម្បីប្រជាធិបតេយ្យក្នុងសម័យទំនើបចុងក្រោយនេះ ខណៈមេដឹកនាំប្រជាធិបតេយ្យនៅកម្ពុជារងការរិះគន់ជាបន្តបន្ទាប់ចំពោះការដឹកនាំនយោបាយដែលគ្មានគោលជំហរច្បាស់លាស់។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២៧ តុលា នេះថា មេដឹកនាំប្រជាធិបតេយ្យនៅភូមា បានធ្វើសកម្មភាពនយោបាយរបស់ពួកគេដល់កម្រិតដែលអាចរុញច្រានពួកមេយោធាផ្ដាច់ការភូមា ចេញពីកិច្ចប្រជុំអាស៊ាន ដែលជាអង្គការដ៏ធំក្នុងតំបន់សម្រាប់ប្រទេសនៅអាស៊ីអាគ្នេយ៍នេះ។
អ្នកវិភាគរូបនេះបញ្ជាក់ថា ជាទូទៅក្នុងសង្គមជាតិណាដែលមានមេដឹកនាំនយោបាយប្រជាធិបតេយ្យខ្លាំង នោះប្រាកដជាឃើញសកម្មភាពពលរដ្ឋខ្លាំងកើតឡើង ហើយនៅពេលនោះ គឺជាពេលដែលមេដឹកនាំអំណាចយោធានិយម...