TAG
ឡៅ ម៉ុងហៃ
អ្នកនាំពាក្យថាបក្សនយោបាយនិងសង្គមស៊ីវិលមិនហ៊ានជជែកទល់មុខ ខណៈសង្គមស៊ីវិលថាគ្មានភាពចាំបាច់
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ចាត់ទុកអវត្តមានរបស់គណបក្សនយោបាយ និងក្រុមអង្គការសង្គមស៊ីវិលមិនហ៊ានចូលទៅជជែកទល់មុខ ដោយសារការលើកឡើងកន្លងទៅខ្វះមូលដ្ឋានច្បាប់ ខណៈគណបក្សនយោបាយ និងក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា គ្មានភាពចាំបាច់ទៅចូលរួមស្ដាប់ដោយសារយន្តការរបស់ក្រសួងដើរបញ្ច្រាសទិស។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ នេះថា ទាំងអ្នកវិភាគផង អ្នកអត្ថាធិប្បាយ និងអ្នកដាក់ញត្តិផង បាននាំគ្នារិះគន់គ្រប់បែបយ៉ាងលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ ប៉ុន្តែនៅពេលដែលក្រសួងយុត្តិធម៌អញ្ជើញឱ្យចូលមកជជែកតទល់គ្នាដោយផ្ទាល់ និងបើកចំហរកតម្លាភាពជាសាធារណៈ បែរជាពួកគេមិនមកចូលរួមទៅវិញ។
កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២...
វេទិកាពលរដ្ឋជំរុញឲ្យរដ្ឋាភិបាលធ្វើសមាជជាតិចំពោះការកែរដ្ឋធម្មនុញ្ញលើកទី១០
វេទិកាពលរដ្ឋជំរុញរដ្ឋាភិបាលធ្វើសមាជជាតិដើម្បីឲ្យពលរដ្ឋចូលរួមបញ្ចេញមតិចំពោះការកែរដ្ឋធម្មនុញ្ញលើកទី១០ នេះ ជាជាងអញ្ជើញគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលឲ្យទៅស្ដាប់ការបកស្រាយដដែលៗរបស់ក្រសួងយុត្តិធម៌ ដែលនឹងគ្រោងធ្វើនៅរសៀលថ្ងៃទី២ ទី៣ និងទី៤ ខែសីហា ឆ្នាំ២០២២។
ការជំរុញរបស់វេទិកាពលរដ្ឋ ធ្វើឡើងឆ្លើយតបនឹងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ ដែលចេញនៅថ្ងៃទី២៩ ខែកក្កដា ដោយអំពាវនាវទៅគណបក្សនយោបាយ អង្គការសង្គមស៊ីវិលដែលជំទាស់នឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ឱ្យចូលស្តាប់ការពន្យល់ និងបកស្រាយបំភ្លឺដោយផ្ទាល់បន្ថែមទៀតជុំវិញបញ្ហានេះ នៅដើមខែក្រោយ ដើម្បីជម្រះចោលនូវរាល់កង្វល់ទាំងឡាយ។
ក្នុងសេចក្ដីថ្លែងការណ៍របស់វេទិកាពលរដ្ឋចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ឲ្យដឹងថា ការធ្វើសមាជជាតិឲ្យពលរដ្ឋខ្មែរទូទៅចូលរួមស្ដាប់ និងមានយោបល់ មានប្រយោជន៍ធំធេងណាស់...
ក្រុមប្រឹក្សាឃ្លាំមើលអំពាវនាវឲ្យរដ្ឋសភាឯកបក្សទម្លាក់ចោលគម្រោងធ្វើវិសោធនកម្មធម្មនុញ្ញជាបន្ទាន់
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អំពាវនាវឱ្យរដ្ឋសភាឯកបក្ស និងក្រុមប្រឹក្សាធម្មនុញ្ញទម្លាក់ចោលនូវគម្រោងធ្វើវិសោធនកម្មធម្មនុញ្ញជាបន្ទាន់ ព្រោះជាការបំពេញបំណងរបស់បក្សកាន់អំណាចតែប៉ុណ្ណោះក្នុងការកាត់បន្ថយអំណាចរបស់ស្ថាប័នរដ្ឋសភា មិនមែនដើម្បីប្រទេសជាតិនោះទេ។
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២០ កក្កដា នេះថា ការកែមាត្រា១២៥ថ្មី បង្ហាញថា ជាការបើកផ្លូវឱ្យមានការចាត់តាំងនាយករដ្ឋមន្ត្រីថ្មី និងបង្កើតរដ្ឋាភិបាលថ្មីតាមការចង់បានរបស់បក្សកាន់អំណាចគ្រប់បែបយ៉ាង និងគ្រប់ពេលវេលាទាំងអស់។
លោកបន្តថា ការកែមាត្រា១១៩ថ្មី គឺធ្វើឡើងដើម្បីបង្កភាពងាយស្រួលក្នុងការចាត់តាំងបុគ្គលណាម្នាក់ជានាយករដ្ឋមន្ត្រីថ្មីចំពោះគណបក្សនយោបាយដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភានៅថ្ងៃខាងមុខ ដែលទង្វើនេះគឺជាការកាត់បន្ថយអំណាចរបស់ស្ថាប័នរដ្ឋសភាទាំងស្រុង ដែលផ្ទុយនឹងគោលការណ៍របបសភានិយមដែលកម្ពុជាបានប្រកាសអនុវត្តរហូតមក។
លោក រ៉ុង ឈុន អះអាងថា ចំពោះមាត្រាដែលបានកែប្រែដទៃទៀតសុទ្ធតែបង្ហាញពីការការពារអំណាចរដ្ឋាភិបាលថ្មីមួយ...
ក្រុមប្រឹក្សាធម្មនុញ្ញ៖ ការកែធម្មនុញ្ញបន្ថែមមិនប៉ះពាល់លទ្ធិប្រជាធិបតេយ្យនិងរបបរាជានិយមឡើយ
ក្រុមប្រឹក្សាធម្មនុញ្ញអនុម័តគាំទ្រទាំងស្រុងដោយគ្មានសំឡេងជំទាស់ ដើម្បីស្នើថ្វាយព្រះមហាក្សត្របើកផ្លូវឱ្យលោក ហ៊ុន សែន ធ្វើវិសោធនកម្មមាត្រា និងច្បាប់ធម្មនុញ្ញបន្ថែមចំនួន ៨មាត្រា ដោយអះអាងថានឹងមិនធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមនៅកម្ពុជានោះទេ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងថា ការស្នើសុំធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញចំនួន ៨មាត្រា ធ្វើឡើងស្របតាមបរិបទនៃសភាពការណ៍ជាក់ស្ដែង និងពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញនោះទេ។
ការសម្រេចអនុម័តដោយគ្មានសំឡេងជំទាស់សំឡេង ៩លើ៩ នៃសមាជិកស្ថាប័នកំពូលទាំងមូលរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ធ្វើឡើងបន្ទាប់ពីបើកកិច្ចប្រជុំពេញអង្គនាព្រឹកថ្ងៃពុធ ទី១៣ កក្កដា នេះ។
អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម វិចិត្រអក្ខរា...
អាមេរិកអំពាវនាវឲ្យកម្ពុជាស៊ើបអង្កេតឃាតកម្មបណ្ឌិត កែម ឡី ប្រកបដោយតម្លាភាព
សហរដ្ឋអាមេរិកអំពាវនាវឲ្យអាជ្ញាធរ និងរដ្ឋាភិបាលកម្ពុជា ធ្វើការស៊ើបអង្កេតលើឃាតកម្មបណ្ឌិត កែម ឡី ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្តាលថ្ងៃក្នុងទីក្រុងភ្នំពេញ ឲ្យបានពេញលេញ និងប្រកបដោយតម្លាភាព។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នេះថា សហរដ្ឋអាមេរិកសូមចូលរួមជាមួយប្រជាជនកម្ពុជាទូទាំងប្រទេស ក្នុងការចងចាំវីរភាពបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគ និងជាគ្រូពេទ្យព្យាបាលជំងឺសង្គមមួយរូបដែលទទួលបានការគោរពយ៉ាងច្រើនពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដែលត្រូវបានគេធ្វើឃាតកាលពីឆ្នាំ២០១៦ កន្លងទៅ។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានសរសេរថា សហរដ្ឋអាមេរិកសូមអំពាវនាវឲ្យអាជ្ញាធរធ្វើការស៊ើបអង្កេតឲ្យបានពេញលេញ និងប្រកបដោយតម្លាភាពលើឃាតកម្មនេះ។
បណ្ឌិត កែម...
ក្រុមប្រឹក្សាធម្មនុញ្ញបើកកិច្ចប្រជុំពេញអង្គមុននឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញតាមសំណើលោក ហ៊ុន សែន
ក្រុមប្រឹក្សាធម្មនុញ្ញប្រកាសបើកកិច្ចប្រជុំពេញអង្គនៅថ្ងៃពុធ នេះ មុននឹងឈានទៅធ្វើវិសោធនកម្មមាត្រាមួយចំនួនក្នុងរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា តាមសំណើរបស់បុរសខ្លាំងលោក ហ៊ុន សែន ដើម្បីធានាស្ថាប័នកំពូលរបស់ជាតិមាននិរន្តរភាព និងធានាស្ថិរភាពនយោបាយនៅក្នុងប្រទេសគ្រប់កាលៈទេសៈ។
យោងតាមសេចក្ដីប្រកាសរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ឱ្យដឹងថា ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំពេញអង្គនៅថ្ងៃទី១៣ ខែកក្កដា ដើម្បីពិគ្រោះយោបល់ និងពិនិត្យមើលសេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្ដីពីការស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
ការស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ថ្មី មាត្រា៩៨ មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មីនៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់រដ្ឋធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការប្រក្រតីភាពនៃស្ថាប័នជាតិ។
បើតាមសេចក្ដីព្រាងស្ដីពីការស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញខាងលើ...
លោក ហ៊ុន សែន៖ យូណេស្កូកំពុងធ្វើការងារលើកកម្ពស់ការអប់រំបរិស្ថាននិងសេរីភាពនៃការបញ្ចេញមតិ
រដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន អះអាងថា អង្គការយូណេស្កូ (UNESCO) កំពុងធ្វើការងារនៅក្រោមក្របខ័ណ្ឌជំនួយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិសម្រាប់កម្ពុជា ផ្ដោតជាសំខាន់ទៅលើការអប់រំវិទ្យាសាស្ត្រ ដើម្បីជាមធ្យោបាយឆ្ពោះទៅសម្រេចបាននូវរបៀបវារៈនៃការអភិវឌ្ឍដ៏ត្រឹមត្រូវមួយប្រកបដោយចីរភាពនៅឆ្នាំ២០៣០ ខាងមុខ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ នេះ ដោយអបអរសាទរខួបលើកទី៧១ឆ្នាំដែលកម្ពុជាចូលជាសមាជិករបស់អង្គការយូណេស្កូ (UNESCO) កាលពីពេលកន្លងទៅថា វាគឺជាឧបករណ៍មួយដែលអាចឱ្យកម្ពុជាដាក់បញ្ចូលនូវទ្រព្យសម្បត្តិជាតិរបស់ខ្លួនមួយចំនួនទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលអាចបញ្ចៀសនូវការរំលោភបំពានពីប្រទេសជិតខាងទៅថ្ងៃអនាគត ដូចជាប្រាសាទព្រះវិហារ ជាដើម។
លោក...
អ្នកឃ្លាំមើលថារដ្ឋសភាដែលតាក់តែងច្បាប់ក្លាយទៅជាស្ថាប័នរណបឱ្យស្ថាប័នអនុវត្តច្បាប់
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ក្រោមការដឹកនាំរបស់បក្សកាន់អំណាចរបស់លោក ហ៊ុន សែន ស្ថាប័នរដ្ឋសភាដែលជាស្ថាប័នតាក់តែងច្បាប់បានក្លាយទៅជាស្ថាប័នរណបឱ្យស្ថាប័នអនុវត្តច្បាប់ទាំងស្រុង ដែលផ្ទុយស្រឡះទៅនឹងខ្លឹមសារដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ថា នៅពេលដែលស្ថាប័នតាក់តែងច្បាប់មួយធ្វើខ្លួនរណបជាមួយស្ថាប័ននីតិប្រតិបត្តិ នឹងធ្វើឲ្យរបបនយោបាយកម្ពុជាឃ្លាតឆ្ងាយពីរបបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្សជាមិនខាន ហើយឃ្លាតឆ្ងាយពីឆន្ទៈរបស់ពលរដ្ឋ និងផលប្រយោជន៍ជាតិដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញថែមទៀត។
លោកបន្តថា រដ្ឋសភាត្រូវនាំគ្នាចងក្រងច្បាប់ដែលតំណាងឱ្យឆន្ទៈរបស់ពលរដ្ឋពិតប្រាកដ ហើយមានខ្លឹមសារស្របទៅនឹងច្បាប់កំពូលរបស់ខ្លួន គឺរដ្ឋធម្មនុញ្ញ ដើម្បីដាក់ឱ្យស្ថាប័នរដ្ឋាភិបាលយកទៅអនុវត្តក្នុងវត្ថុបំណងដើម្បីថែរក្សា និងប្រមូលយកផលប្រយោជន៍នានាសម្រាប់ពលរដ្ឋដែលជាម្ចាស់ប្រទេស...
អ្នកឃ្លាំមើលថាករណីលោក កឹម សុខា គឺតុលាការកាត់ទោសពីបទឧក្រិដ្ឋមុនការជំនុំជម្រះក្តី
ក្រុមអ្នកវិភាគនយោបាយ និងសង្គម លើកឡើងថា ការដាក់ឲ្យជនជាប់ចោទនៅក្រៅឃុំតាមរយៈនៃការបំបិទសិទ្ធិសេរីភាពក្នុងចេតនាអូសបន្លាយពេលវេលានៃការកាត់ក្តី ដូចជាករណីប្រធានបក្សសង្គ្រោះជាតិ លោក កឹម សុខា គឺជាការកាត់ទោសជនជាប់ចោទពីបទឧក្រិដ្ឋមួយមុនការជំនុំជម្រះក្តី។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៣ មិថុនា ថា ការដាក់ឲ្យជនជាប់ចោទនៅក្រៅឃុំតាមរយៈនៃការបំបិទសិទ្ធិឱ្យរស់នៅក្នុងផ្ទះក្នុងចេតនាអូសបន្លាយពេលវេលានៃការកាត់ក្តី ដូចសកម្មភាពអាជ្ញាធរកម្ពុជាធ្វើលើលោក កឹម សុខា ដោយការបិទសិទ្ធិសេរីភាពឱ្យត្រឹមតែរស់នៅក្នុងផ្ទះសព្វថ្ងៃនេះ គឺមិនខុសពីការកាត់ទោសជនជាប់ចោទពីបទឧក្រិដ្ឋមុនការជំនុំជម្រះដូច្នោះដែរ។
បណ្ឌិត ឡៅ ម៉ុងហៃ...
អ្នកឃ្លាំមើលទាមទារឱ្យរដ្ឋាភិបាលលុបចោលមាត្រាខ្លះនៃក្រមព្រហ្មទណ្ឌដែលផ្ទុយនឹងខ្លឹមសាររដ្ឋធម្មនុញ្ញ
ក្រុមអ្នកឃ្លាំមើលសង្គមទាមទារឱ្យរដ្ឋាភិបាលកម្ពុជាលុបចោលមាត្រានៃក្រមព្រហ្មទណ្ឌដែលបានចែងអំពីបទ ញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយសារមាត្រានៃច្បាប់នេះមានខ្លឹមសារផ្ទុយទៅនឹងស្មារតីរដ្ឋធម្មនុញ្ញរបស់កម្ពុជាទាំងស្រុង។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២១ មិថុនា នេះថា មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌបានបង្ហាញឱ្យឃើញនូវការកំណត់ព្រំដែនក្នុងការចាត់វិធានការលើការរឹតត្បិតសេរីភាព ការហាមឃាត់នូវការប្រើប្រាស់សិទ្ធិ និងការបង្ក្រាបដោយការដាក់ទោសទណ្ឌដែលប្រាសចាកពីការធានាបាននូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិដទៃទៀតរបស់ពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញទាំងស្រុង។
បណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា មាត្រា៤៩៤ និងមាត្រា៤៩៥ នេះ ត្រូវបានរដ្ឋាភិបាលកម្ពុជាប្រើប្រាស់យ៉ាងពេញនិយមដើម្បីដាក់ទោសទណ្ឌលើអ្នកអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងលើអ្នកនយោបាយប្រឆាំង...