29 C
Phnom Penh

TAG

អាមេរិក-រុស្ស៊ី

អាមេរិក​ប្រកាស​ផ្ដល់​ជំនួយ​សព្វាវុធ​បន្ថែម​ទៀត​ទៅ​ឱ្យ​អ៊ុយក្រែន​គិតជា​ប្រាក់ ៨០០​លាន​ដុល្លារ

ក្រោយ​ពី​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy រៀបរាប់​អំពី​ការ​ឈឺចាប់​របស់​ប្រជាជន​អ៊ុយក្រែន ដោយសារ​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​រុស្ស៊ី ដែល​លោក​ថ្លែង​ទៅកាន់​សមាជិក​សភា​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ទី​១៦ មីនា គឺ​មិន​បាន​មួយ​ម៉ោង​ផង លោក​ប្រធានាធិបតី ចូ បៃដិន ប្រកាស​ផ្ដល់​ជំនួយ​សព្វាវុធ​គិតជា​សាច់ប្រាក់ ៨០០​លាន​ដុល្លារ​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​របស់​សហរដ្ឋ​អាមេរិក VOA ផ្សាយ​ជា​ភាសា​អង់គ្លេស ឲ្យ​ដឹង​ថា សព្វាវុធ​ដែល​ត្រូវ​បញ្ជូន​ថែម​ទៀត​ទៅ​ឲ្យ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី Zelenskiy មាន​ដូចជា យន្តហោះ Drone ប្រព័ន្ធ​កាំជ្រួច​ការពារ​ដែនអាកាស...

លោក បៃដិន និង​លោក ពូទីន ព្រម​ជួបគ្នា​ចុងក្រោយ​អំពី​វិបត្តិ​នៅ​អ៊ុយក្រែន​និង​ភាព​តានតឹង​នៅ​អឺរ៉ុប​ខាងកើត

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន និង​សមភាគី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បាន​ព្រមព្រៀង​គ្នា​បើក​ជំនួប​កំពូល​ចុងក្រោយ​របស់​ពួកគេ​អំពី​វិបត្តិ​នៅ​អ៊ុយក្រែន និង​ស្ថានភាព​តានតឹង​នៅ​អឺរ៉ុប​ខាងកើត។ នេះ​បើ​យោង​តាម​ការិយាល័យ​ប្រធានាធិបតី​បារាំង ដែល​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ក្រោយ​ពី​ជំនួប​រវាង​លោក Emmanuel Macron និង​សមភាគី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន។ បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២១ កុម្ភៈ នេះ​ថា...

NATO យល់ព្រម​ចរចា​បន្ទាប់ពី​រុស្ស៊ី​ដក​ទ័ព​ជំហាន​ដំបូង​ចេញពី​តំបន់​ជាប់​ព្រំដែន​អ៊ុយក្រែន

កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ក្រុង​មូស្គូ បាន​លើក​សំណើ​សុំ​ចរចា​ជាមួយ​អង្គការ​យោធា​ណាតូ (NATO) ដោយ​សុំ​ឱ្យ​កំណត់​ច្បាស់លាស់​នូវ​ការ​ដាក់​កម្រិត​សក្ដានុពល​យោធា​អាមេរិក និង​អង្គការ​យោធា​ណាតូ ទៅ​លើ​ប្រទេស​ជិតខាង​រុស្ស៊ី ដែល​ក្រុង​មូស្គូ បារម្ភ​ពី​ភាព​ផុយ​ស្រួយ​អំពី​សន្តិសុខ និង​ស្ថិរភាព​រុស្ស៊ី ខណៈ​ណាតូ​បង្កើន​វត្តមាន​កងទ័ព និង​សព្វាវុធ​កាន់តែ​ខ្លាំង​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​សមាជិក​របស់​ខ្លួន​ជាប់​នឹង​ប្រទេស​រុស្ស៊ី។ ប៉ុន្តែ​វត្តមាន​កងទ័ព​ណាតូ​កាន់តែ​កើន​ឡើង​នេះ គឺ​ដោយសារ​ណាតូ​ប្រឆាំង​ផែនការ​របស់​រុស្ស៊ី ដាក់​ពង្រាយ​កងទ័ព​រាប់​ម៉ឺន​នាក់​គំរាម​លុកលុយ​អ៊ុយក្រែន។ យ៉ាងណា រុស្ស៊ី បាន​ផ្ដល់​សញ្ញា​វិជ្ជមាន​ដោយ​សម្រេច​ដក​ទ័ព​ជាង​មួយ​ម៉ឺន​នាក់​ជា​ជំហាន​ដំបូង​ចេញពី​តំបន់​តានតឹង​ជាមួយ​អ៊ុយក្រែន ហើយ​កងទ័ព​ទាំងនោះ​ត្រូវ​ត្រឡប់​ទៅ​កាន់​មូលដ្ឋាន​របស់​ខ្លួន​វិញ។ ទំនង​ឆ្លើយតប​នឹង​រុស្ស៊ី​ចាប់ផ្ដើម​បន្ថយ​ភាព​តានតឹង​នេះ​ហើយ បាន​ជា​ណាតូ​យល់ព្រម​ចរចា​ជាមួយ​នឹង​រុស្ស៊ី។ ការ​ចរចា​រវាង​មន្ត្រី​ជាន់ខ្ពស់​អង្គការ​ណាតូ និង​ក្រុង​មូស្គូ អាច​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១២ ខែ​មករា...

ជំនួប​កំពូល​មេដឹកនាំ​អាមេរិក និង​រុស្ស៊ី បាន​លទ្ធផល​តិចតួច​បំផុត​អំពី​អនាគត​អ៊ុយក្រែន

ជំនួប​កំពូល​រវាង​ប្រធានាធិបតី​នៃ​ប្រទេស​មហាអំណាច​ពីរ បាន​បិទ​បញ្ចប់​ដោយ​មាន​លទ្ធផល​តិចតួច​បំផុត នាំ​ឲ្យ​អនាគត​អ៊ុយក្រែន​មិន​ច្បាស់លាស់ ថា​តើ​អាច​គេច​ផុត​ឬ​ទេ​ពី​ការ​លើក​ទ័ព​ចូល​លុកលុយ​ពី​សំណាក់​កងទ័ព​រុស្ស៊ី។ សារព័ត៌មាន​អង់គ្លេស Independent បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា ជំនួប​កំពូល​នេះ​ម្នាក់​នៅ​ក្រុង​វ៉ាស៊ីនតោន ម្នាក់​ទៀត​នៅ​ក្រុង​មូស្គូ។ ទាំង​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន និង​សម​ភាគី​រុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាន​សន្ទនា​គ្នា​តាម​វីដេអូ Online។ ប្រធានបទ​ដែល​នាំ​ឱ្យ​ក្ដៅ​គគុក​មាន​តែ​មួយ​គត់ គឺ​អំពី​ស្ថានការណ៍​នៅ​តាម​ព្រំដែន​រុស្ស៊ី និង​អ៊ុយក្រែន ដែល​កងទ័ព​រុស្ស៊ី និង​អ៊ុយក្រែន កំពុង​ប្រឈម​មុខ​ដាក់​គ្នា។ បើ​តាម​សេចក្ដី​រាយការណ៍...

បទវិភាគ៖ រុស្ស៊ី​សុខចិត្ត​លេង​ល្បែង​សង្គ្រាម​ជាមួយ​ណាតូ បើ​អ៊ុយក្រែន​អាង​ណាតូ ព្រហើន​ដាក់​រុស្ស៊ី

សហភាព​សូវៀត គឺជា​មហាអំណាច​មួយ​ដែល​ចាញ់​សហរដ្ឋ​អាមេរិក​ក្នុង​ល្បែង​សង្គ្រាម​ត្រជាក់។ ឆ្នាំ​១៩៨៩ គឺជា​ការ​បិទ​បញ្ចប់​ល្បែង​សង្គ្រាម​ត្រជាក់។ សហភាព​សូវៀត គឺជា​មេខ្លោង​កុម្មុយនីស្ត​ធំ​ជាងគេ​នៅ​លើ​ពិភពលោក។ ក្រោយ​ពី​របប​កុម្មុយនីស្ត វិមាន​ក្រឹមឡាំង ដួល​រលំ គឺ​សាធារណរដ្ឋ​សង្គម​និយម​សហភាព​សូវៀត បាន​ដូរ​រូបភាព​របប​ដឹកនាំ​ទៅ​ជា​របប​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស គឺ​សហព័ន្ធ​រុស្ស៊ី។ ទោះ​ជា​បែប​នេះ​ក្ដី រុស្ស៊ី​នៅតែ​ជា​មហាអំណាច​មួយ​នៅ​ពេលនេះ។ ចាប់តាំង​ពី​ឆ្នាំ​១៩៩០ មក​ដល់​ពេលនេះ គឺ​មាន​ការ​បោះឆ្នោត​ប្រធានាធិបតី និង​សមាជិក​សភា​បាន​ចំនួន ៧​លើក​មក​ហើយ។ ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ចំនួន ៧​លើក​នេះ គឺ​មាន​តែ​ម្តង​គត់​នៅ​ឆ្នាំ​១៩៩៦ ដែល​ជា​ការ​បោះឆ្នោត​ឈាន​ដល់​ជុំ​ទី​ពីរ។ ការ​បោះឆ្នោត​នៅ​ពេល​នោះ មាន​ការ​ប្រកួត​គ្នា​យ៉ាង​ល្អ និង​ស្វិតស្វាញ...

អាមេរិក​និង​អ៊ុយក្រែន រួម​នឹង​ណាតូ ធ្វើ​សមយុទ្ធ​រួម​គ្នា​នៅ​សមុទ្រ​ខ្មៅ ខណៈ​រុស្ស៊ី​បាញ់​កាំជ្រួច​ព្រមាន​នៅ​តំបន់​ដែនទឹក​គ្រីមមៀ

នៅ​ទីបំផុត សហរដ្ឋ​អាមេរិក​សម្រេច​ប្រឈម​នឹង​ហានិភ័យ​ក្នុង​ការ​បាញ់​ព្រមាន​នៃ​កង​កាំជ្រួច​របស់​រុស្ស៊ី ដោយ​ក្រុង​វ៉ាស៊ីនតោន ជ្រើសរើស​ការ​ធ្វើ​សមយុទ្ធ​នាវា​ចម្បាំង​ជាមួយ​កង​នាវា​ចម្បាំង​របស់​ប្រទេស​អ៊ុយក្រែន និង​កង​នាវា​នៃ​ប្រទេស​សមាជិក​ណាតូ នៅ​ដែនសមុទ្រ​ខ្មៅ ជា​ទី​ដែល​ក្រុង​ម៉ូស្គូ អះអាង​ដោយ​ឯកតោភាគី​ថា​ជា​ដែនទឹក​របស់​ខ្លួន ហើយ​ព្រមាន​បាញ់​កាំជ្រួច​ដាក់​នាវា​ណា​ដែល​ហ៊ាន​ចូល​តំបន់​នោះ។ សហរដ្ឋ​អាមេរិក រួម​នឹង​សម្ព័ន្ធមិត្ត​ណាតូ បាន​បញ្ចេញ​ឥរិយាបថ​ប្រឆាំង​នឹង​រុស្ស៊ី ដែល​ប៉ុនប៉ង​កាន់កាប់​ដែនទឹក​របស់​ប្រទេស​អ៊ុយក្រែន ជា​អតីត​ធ្លាប់​ជ្រក​ក្រោម​ដំបូល​របស់​សហភាព​សូវៀត។ ក្នុង​ស្ថានភាព​តានតឹង​នេះ រុស្ស៊ី ត្រូវ​បាន​រាយការណ៍​មក​ថា បាន​បាញ់​កាំជ្រួច​ដែល​ជា​ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​រុស្ស៊ី ឱ្យ​ធ្លាក់​ក្នុង​សមុទ្រ​ខ្មៅ ខណៈ​នាវា​ចម្បាំង​អាមេរិក និង​អ៊ុយក្រែន រួម​នឹង​កងនាវា​យោធា​ណាតូ កំពុង​ធ្វើ​សមយុទ្ធ​នៅ​តំបន់​នោះ។ សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ឱ្យ​ដឹង​ថា...

ជំនួប​កំពូល​រវាង​មេដឹកនាំ​អាមេរិក​និង​រុស្ស៊ី នាំឲ្យ​បិទ​បញ្ចប់​ភាព​តានតឹង​ការទូត​រវាង​ប្រទេស​មហា​អំណាច​ទាំង​ពីរ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden និង​សមភាគី​រុស្ស៊ី លោក Vladimir Putin បាន​បញ្ចប់​កិច្ចប្រជុំ​កំពូល​របស់​មេដឹកនាំ ២​រូប​នេះ​កាលពី​ថ្ងៃ​ពុធ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ដោយ​ឈាន​ទៅដល់​ការ​បញ្ចប់​ភាព​តានតឹង​ផ្នែក​ការទូត​រវាង​មហា​អំណាច​ប្រទេស​ទាំង​ពីរ។ តាម​ទីភ្នាក់ងារ​ព័ត៌មាន AP មេដឹកនាំ​ទាំង​ពីរ​នេះ​បាន​យល់ព្រម​បញ្ជូន​ឯកអគ្គរដ្ឋទូត​របស់​ប្រទេស​ទាំង​ពីរ​រៀងៗ​ខ្លួន​ទៅ​ប្រចាំការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន និង​រដ្ឋធានី​មូស្គូ វិញ។ តាម​ប្រភព​ដដែល​នេះ មេដឹកនាំ​ទាំង​ពីរ​ក៏​ឈាន​ទៅដល់​ការ​បង្កើត​កិច្ចព្រមព្រៀង​ថ្មី​ជំនួស​កិច្ចព្រមព្រៀង​បច្ចុប្បន្ន​រវាង​ប្រទេស​ទាំង​ពីរ សំដៅ​រឹតត្បិត​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ដែល​ជា​អាវុធ​ប្រល័យ​លោក។ តែ​យ៉ាងណា មេដឹកនាំ​ទាំង​ពីរ​មាន​ទស្សនៈ​ខុស​គ្នា​នៅឡើយ​ចំពោះ​បញ្ហា​តានតឹង​មួយ​ចំនួន ដោយ​រួម​មាន​ទាំង​បញ្ហា​វាយប្រហារ​គ្នា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ ក្នុង​ជំនួប​នោះ មេដឹកនាំ​រុស្ស៊ី លោក Putin...

Latest news