TAG
អ៊ុងសាន ស៊ូជី
លោក ហ៊ុន សែន ថានឹងស្នើឱ្យភូមាពិចារណាអំពីការកាត់ទោសប្រហារជីវិតអ្នកប្រឆាំងរបបសឹក
លោក ហ៊ុន សែន អះអាងថា ខ្លួនកំពុងធ្វើលិខិតទៅកាន់មេយោធាផ្ដាច់ការភូមា លោក មីន អ៊ុងឡាំង ឱ្យពិចារណាលើការកាត់ទោសប្រហារជីវិតយុវជន ២នាក់ដែលធ្លាប់ចេញមុខប្រឆាំងនឹងរបបសឹកមួយនេះកាលពីពេលកន្លងទៅនេះ។
ការអះអាងរបស់លោក ហ៊ុន សែន ធ្វើឡើងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាលាភូមិន្ទរដ្ឋបាល និងការបើកវគ្គបណ្ដុះបណ្ដាលឆ្នាំសិក្សា២០២២ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នេះថា លោកសង្ឃឹមថាមេដឹកនាំផ្ដាច់ការនៃរបបសឹកភូមា នឹងពិនិត្យពិចារណាលើសំណើរបស់លោកដែលជាប្រធានអាស៊ាននៅពេលនេះ។
លោក ហ៊ុន សែន អះអាងថា ការចេញមុខដាក់សំណើទៅមេផ្ដាច់ការរបបសឹកភូមានេះ...
ប្រជាជនភូមារត់ចោលស្រុកភូមិកើន១លាននាក់ ខណៈពិភពលោកបារម្ភពីសង្គ្រាមនៅអ៊ុយក្រែន
ក្នុងរយៈកាលសង្គ្រាមនៅអ៊ុយក្រែន បានឈាន និងកំពុងតែឈានដល់ថ្ងៃទី១០០ ដែលជាសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន បាននាំឱ្យពិភពលោកបារម្ភអំពីការនាំទៅរកវិនាសកម្មកាន់តែអាក្រក់ឡើង ដោយជនភៀសខ្លួនកើនឡើងជាង ៧លាននាក់ និងពលរដ្ឋបាត់បង់ទីជម្រកជាច្រើនលាននាក់។
មិនតែប៉ុណ្ណោះ ពិភពលោកបារម្ភខ្លាចផ្ទុះសង្គ្រាមនុយក្លេអ៊ែររវាងរុស្ស៊ី និងអង្គការយោធាណាតូ ប្រសិនបើការវាយប្រយុទ្ធគ្នារវាងកងទ័ពអ៊ុយក្រែន និងរុស្ស៊ី ធ្លាយដល់ប្រទេសជាសមាជិកណាតូ។ ចាប់តាំងពីរុស្ស៊ីលើកទ័ពឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ កុម្ភៈ មកនោះ គឺក្រុមប្រឹក្សាសន្តិសុខ និងមហាសន្និបាតអង្គការសហប្រជាជាតិ បានរំលងភ្នែកអំពីវិបត្តិនៅប្រទេសភូមា ដែលជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះធ្លាក់ក្នុងរបបសឹកដ៏ឃោរឃៅជាងមួយឆ្នាំមកហើយ។
ករណីសង្គ្រាមនៅអ៊ុយក្រែន បាននាំឱ្យក្រុមប្រឹក្សាសន្តិសុខ និងមហាសន្និបាតអង្គការសហប្រជាជាតិបានជួបប្រជុំគ្នាជាញឹកញាប់រហូតមានដំណោះស្រាយសម្រេចព្យួរសមាជិកភាពរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សទៀតផង។ តែចំពោះប្រទេសភូមាវិញ...
UN៖ របបសឹកភូមាធ្លាក់ក្នុងរបបឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ធ្វើសេចក្ដីសន្និដ្ឋានចុងក្រោយរបស់ខ្លួនបន្ទាប់ពីពិនិត្យ និងអង្កេតលើភស្តុតាងដែលប្រមូលបានដោយអង្គការសង្គមស៊ីវិលភូមា និងអង្គការអន្តរជាតិ រួមទាំងជនរងគ្រោះផ្ទាល់ ដោយបានប្រកាសកាលពីថ្ងៃទី១៥ មីនា ថា ប្រទេសភូមាបច្ចុប្បន្ននេះធ្លាក់ក្នុងរបបឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្រោមការដឹកនាំរបស់ពួកយោធា។
អ្នកស្រី Michelle Bachelet ឧត្ដមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា កងទ័ពនៃរបបសឹកភូមា ដែលបានបាញ់រះពីលើអាកាស និងការបាញ់ផ្លោងទៅលើសហគមន៍អ្នកស្រុក គឺជាចេតនារបស់ពួកយោធាចាប់យកគោលដៅរបស់ជនស៊ីវិល ដើម្បីកម្ទេចក្រុមប្រដាប់អាវុធក្រោមលេសថា ជនស៊ីវិលក៏ជាកម្លាំងបង្កប់របស់កងទ័ពប្រឆាំងនឹងរបបរបស់ខ្លួនដែរ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកស្រី Michelle Bachelet...
របបសឹកភូមា ចាប់ផ្ដើមសាកល្បងរូបមន្តនយោបាយឈ្នះឈ្នះរបស់លោក ហ៊ុន សែន
របបសឹកភូមា ទំនងចាប់ផ្ដើមលេងល្បែងតាមលោក ហ៊ុន សែន ដោយបង្រួបបង្រួមជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច ហើយផាត់ចោលក្រុមប្រជាធិបតេយ្យរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ក្រោមលេសថាក្រុមនេះជាក្រុមឧទ្ទាមខុសច្បាប់។
នៅពេលត្រឡប់មកពីប្រទេសភូមាវិញកាលពីថ្ងៃទី៨ ខែមករា លោក ហ៊ុន សែន ពុំបានបើកធ្វើសន្និសីទកាសែតដូចទម្លាប់ដែលលោកតែងតែធ្វើនៅក្នុងបន្ទប់មួយក្នុងព្រលានយន្តហោះក្រុងភ្នំពេញ ឬក៏នៅវិមានសន្តិភាពនោះទេ ប៉ុន្តែលោកបែរជាចាត់តាំងឱ្យលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ធ្វើសន្និសីទជំនួសរូបលោកទៅវិញ។
ក្នុងសន្និសីទនោះ លោក ប្រាក់ សុខុន និយាយរ៉ាយរ៉ាប់...
ក្រុមប្រឹក្សាសន្តិសុខ UN បន្តទាមទារឱ្យរបបសឹកភូមាដោះលែងអ្នកស្រី ស៊ូជី និងអ្នកទោសមនសិការ
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) បានទាមទារឱ្យរបបសឹកភូមា ដោះលែងអ្នកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតី មីន វីនមីយ៉ីន រួមទាំងអ្នកទោសមនសិការទាំងអស់។
កាលពីថ្ងៃទី១ កុម្ភៈ ជាព្រឹត្តិការណ៍រំឭកខួបមួយឆ្នាំនៃរដ្ឋប្រហារដែលពួកយោធាភូមា ប្លន់អំណាចពីរដ្ឋាភិបាលស៊ីវិល គឺក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានសមាជិក ១៥ប្រទេស បានអនុម័តនូវសេចក្ដីថ្លែងការណ៍រួម ដោយប្រាប់ទៅរបបសឹកភូមាឱ្យបញ្ចប់អំពើហិង្សា និងបើកការចរចាជាមួយភាគីពាក់ព័ន្ធទាំងអស់។ ជាមួយគ្នានេះ ក្រុមប្រឹក្សាសន្តិសុខក៏បានប្រឆាំងពួកយោធាភូមា ដែលនៅតែបន្តកាត់ទោសអ្នកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតី...
ប្រជាជនភូមាបានដើរឆ្លងកាត់របបសឹកមួយឆ្នាំហើយ តើរបបប្រជាធិបតេយ្យនៅឯណា?
កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមឧត្តមសេនីយ៍ដែលមានអំណាចយង់ឃ្នងនៃប្រទេសភូមា បានបើកឆាកសម្លាប់ប្រជាធិបតេយ្យដ៏ក្មេងខ្ចីដែលមានអាយុ ៥ឆ្នាំប៉ុណ្ណោះ។
ពួកយោធា និងបក្សពួកបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ក្រោយចាប់ក្រុមអ្នកតំណាងរាស្ត្រជាប់ឆ្នោតរាប់រយនាក់ដាក់ពន្ធនាគារ ហើយបង្ក្រាបបាតុកម្មរបស់ប្រជាជនយ៉ាងចាស់ដៃរហូតដល់ចំនួនអ្នកស្លាប់កើនជាង ១៥០០នាក់ និងចាប់ខ្លួនជាង ១ម៉ឺននាក់។ រីឯប្រជាជនភូមាដែលភៀសខ្លួនដោយសារសង្គ្រាមកើនឡើងដល់ជាង ៤០ម៉ឺននាក់។ ការសម្លាប់រង្គាល ការបាញ់គ្នាកំពុងតែបន្ត។ ការបង្កើតក្រុមតស៊ូដូចជាកម្លាំងការពារប្រជាជន និងសម្ព័ន្ធក្រុមជនជាតិភាគតិចក៏កើនឡើង។ ចំណែករដ្ឋាភិបាលស្រមោលក៏ចាប់មាន។
ដោយឡែកនៅក្រៅប្រទេសវិញ ការប្រជែងអាសនៈនៅអង្គការសហប្រជាជាតិ និងភាពស្របច្បាប់ក៏កើតឡើង។ យ៉ាងណា កម្លាំងប្រជាធិបតេយ្យនៅតែមានភាពស្របច្បាប់នៅលើគ្រប់វេទិកាអន្តរជាតិទាំងអស់។ ចំណែកក្នុងតំបន់...
ពិភពលោករំឭកថ្ងៃរដ្ឋប្រហារនៅភូមា ដែលជាព្រឹត្តិការណ៍បញ្ចប់របបប្រជាធិបតេយ្យមានអាយុទើប៥ឆ្នាំ
នៅថ្ងៃទី១ កុម្ភៈ ដែលកាលពីមួយឆ្នាំមុន គឺជាព្រឹត្តិការណ៍រដ្ឋប្រហារនៅភូមា។ ថ្ងៃនោះហើយដែលពួកយោធាបានប្លន់អំណាចពីរដ្ឋាភិបាលស៊ីវិលដឹកនាំដោយគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ (NLD) គឺជាគណបក្សឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតជាថ្មីម្ដងទៀតនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។
ពួកយោធាភូមាដែលធ្លាប់កាន់អំណាចបានជិត ៥០ឆ្នាំ គឺក្រុមប្រដាប់អាវុធនេះបានសម្លាប់របបប្រជាធិបតេយ្យដែលទើបមានអាយុបាន ៥ឆ្នាំប៉ុណ្ណោះ ហើយរបបនេះកើតចេញពីការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមការជួយជ្រោមជ្រែងរបស់សហគមន៍អន្តរជាតិ។ នៅថ្ងៃទី១ កុម្ភៈ នេះ នៅទីក្រុងធំៗរបស់ប្រទេសភូមា ស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់ ទោះបីប្រជាជន និងព្រះសង្ឃធ្វើពិធីដើរក្បួនរំឭកថ្ងៃរដ្ឋប្រហារកាលពីមួយឆ្នាំមុននេះក៏ដោយ។
ប្រជាជនរស់នៅទីក្រុងទាំងនោះមានដូចជា ទីក្រុងយ៉ាំងហ្គូន ទីក្រុងណៃពិដោ...
លោក ហ៊ុន សែន ព្រមដើរតាមការចង្អុលបង្ហាញរបស់មេដឹកនាំអាស៊ានអំពីការស្វែងរកដំណោះស្រាយនៅភូមា
ទីបំផុត នាយករដ្ឋមន្ត្រីកម្ពុជាដែលគេដាក់រហស្សនាមថា បុរសខ្លាំងនៃកម្ពុជា បានទទួលយកការចង្អុលបង្ហាញពីមេដឹកនាំនៃបណ្ដាប្រទេសអាស៊ាន ដែលបានប្រាប់ថាត្រូវបង្ខំឲ្យមេរដ្ឋប្រហារភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ត្រូវអនុវត្តគោលការណ៍ឯកភាព ៥ចំណុចនៃកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី ដែលបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។
នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទជាមួយមេរដ្ឋប្រហារ មីន អ៊ុងឡាំង លោក ហ៊ុន សែន បានស្នើសុំឲ្យមេរដ្ឋប្រហារភូមារូបនេះបញ្ចប់អំពើហិង្សា ដោយត្រូវបញ្ឈប់រាល់សកម្មភាពហិង្សាទាំងឡាយណាដែលកំពុងកើតមាននៅប្រទេសភូមា ហើយបើកផ្លូវឲ្យប្រេសិតអាស៊ានទៅជួបភាគីពាក់ព័ន្ធទាំងអស់។
លោក ហ៊ុន សែន បានថ្លែងប្រាប់មេរដ្ឋប្រហារភូមាទៀតថា...
តុលាការយុត្តិធម៌អន្តរជាតិផ្ដើមសវនាការប្រឆាំងរបបសឹកភូមាពីបទប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នឹងជំនុំជម្រះក្ដីប្រឆាំងរបបសឹកភូមាក្នុងសំណុំរឿងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅខែក្រោយនេះ ដែលជាការចាប់ផ្ដើមលាតត្រដាងបទល្មើសដ៏ឃោរឃៅរបស់ពួកឧត្តមសេនីយ៍ភូមា ដែលប្លន់អំណាចពីរដ្ឋាភិបាលស៊ីវិលកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
តុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺជាស្ថាប័នមួយរបស់អង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅប្រទេសហុឡង់ដ៍។ តុលាការអន្តរជាតិនេះបានចេញសេចក្ដីប្រកាសព័ត៌មានអំពីការដំណើរការជំនុំជម្រះក្ដីប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិប្រឆាំងពួកយោធាភូមា ដោយចាប់ផ្ដើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ ucanews.com ឬសហភាពសាសនិកកាតូលិកអាស៊ី នៅថ្ងៃទី២០ ខែមករា នេះ។
សវនាការនេះធ្វើតាមពាក្យបណ្តឹងពីប្រទេសហ្គាំប៊ីយ៉ា (Gambia)...
ហ្វីលីពីនថាអ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវតែចូលរួមនៅក្នុងដំណើរការសន្តិភាពនៅភូមា
ក្រោយពីនាយករដ្ឋមន្ត្រីសិង្ហបុរី ទូន្មានកម្ពុជាឱ្យប្រកាន់ភ្ជាប់នូវភាពអព្យាក្រឹត្យក្នុងឋានៈជាប្រធានអាស៊ាន ដែលដើរតួនាទីជាប្រេសិតអាស៊ានជួយដោះស្រាយវិបត្តិនៅប្រទេសភូមា នៅពេលនេះគឺមានសមាជិកអាស៊ានមួយទៀតចេញមុខមកផ្ដល់ដំបូន្មានឱ្យកម្ពុជា មិនត្រូវចោលភាគីណាមួយឡើយ រួមទាំងភាគីរបស់អ្នកស្រី អ៊ុងសាន ស៊ូជី។
តាមទីភ្នាក់ងារសារព័ត៌មាន Reuters រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro Locsin បានលើកឡើងកាលពីថ្ងៃទី១៦ ខែមករា ថា វត្តមានប្រេសិតពិសេសរបស់ប្រធានអាស៊ានក្នុងកិច្ចចរចាបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ គឺជាការចាំបាច់ តែគេមិនត្រូវរំលងភាគីដ៏ធំមួយ គឺភាគីរបស់អ្នកស្រី អ៊ុងសាន ស៊ូជី នោះទេ ទោះជាអ្នកស្រីត្រូវបានតុលាការកាត់ទោសក៏ដោយ។
វិបត្តិនយោបាយនៅភូមា...