29 C
Phnom Penh

TAG

អ៊ុងសាន ស៊ូជី

UN៖ របប​សឹក​ភូមា​ធ្លាក់​ក្នុង​របប​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ធ្វើ​សេចក្ដី​សន្និដ្ឋាន​ចុងក្រោយ​របស់​ខ្លួន​បន្ទាប់ពី​ពិនិត្យ និង​អង្កេត​លើ​ភស្តុតាង​ដែល​ប្រមូល​បាន​ដោយ​អង្គការ​សង្គម​ស៊ីវិល​ភូមា និង​អង្គការ​អន្តរជាតិ រួម​ទាំង​ជនរងគ្រោះ​ផ្ទាល់ ដោយ​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៥ មីនា ថា ប្រទេស​ភូមា​បច្ចុប្បន្ន​នេះ​ធ្លាក់​ក្នុង​របប​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ក្រោម​ការ​ដឹកនាំ​របស់​ពួក​យោធា។ អ្នកស្រី Michelle Bachelet ឧត្ដមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ថា កងទ័ព​នៃ​របប​សឹក​ភូមា ដែល​បាន​បាញ់រះ​ពី​លើ​អាកាស និង​ការ​បាញ់​ផ្លោង​ទៅលើ​សហគមន៍​អ្នក​ស្រុក គឺជា​ចេតនា​របស់​ពួក​យោធា​ចាប់​យក​គោលដៅ​របស់​ជនស៊ីវិល ដើម្បី​កម្ទេច​ក្រុម​ប្រដាប់​អាវុធ​ក្រោម​លេស​ថា ជនស៊ីវិល​ក៏​ជា​កម្លាំង​បង្កប់​របស់​កងទ័ព​ប្រឆាំង​នឹង​របប​របស់​ខ្លួន​ដែរ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។ អ្នកស្រី Michelle Bachelet...

របប​សឹក​ភូមា ចាប់ផ្ដើម​សាកល្បង​រូបមន្ត​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ហ៊ុន សែន

របប​សឹក​ភូមា ទំនង​ចាប់ផ្ដើម​លេង​ល្បែង​តាម​លោក ហ៊ុន សែន ដោយ​បង្រួបបង្រួម​ជាមួយ​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច ហើយ​ផាត់​ចោល​ក្រុម​ប្រជាធិបតេយ្យ​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ក្រោម​លេស​ថា​ក្រុម​នេះ​ជា​ក្រុម​ឧទ្ទាម​ខុសច្បាប់។ នៅ​ពេល​ត្រឡប់​មក​ពី​ប្រទេស​ភូមា​វិញ​កាលពី​ថ្ងៃ​ទី​៨ ខែ​មករា លោក ហ៊ុន សែន ពុំ​បាន​បើក​ធ្វើ​សន្និសីទ​កាសែត​ដូច​ទម្លាប់​ដែល​លោក​តែងតែ​ធ្វើ​នៅ​ក្នុង​បន្ទប់​មួយ​ក្នុង​ព្រលាន​យន្តហោះ​ក្រុង​ភ្នំពេញ ឬ​ក៏​នៅ​វិមាន​សន្តិភាព​នោះ​ទេ ប៉ុន្តែ​លោក​បែរជា​ចាត់តាំង​ឱ្យ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ធ្វើ​សន្និសីទ​ជំនួស​រូបលោក​ទៅ​វិញ។ ក្នុង​សន្និសីទ​នោះ លោក ប្រាក់ សុខុន និយាយ​រ៉ាយរ៉ាប់...

ក្រុមប្រឹក្សា​សន្តិសុខ UN បន្ត​ទាមទារ​ឱ្យ​របប​សឹក​ភូមា​ដោះលែង​អ្នកស្រី ស៊ូជី និង​អ្នក​ទោស​មនសិការ

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (UN) បាន​ទាមទារ​ឱ្យ​របប​សឹក​ភូមា ដោះលែង​អ្នកស្រី អ៊ុងសាន ស៊ូជី និង​ប្រធានាធិបតី មីន វីនមីយ៉ីន រួម​ទាំង​អ្នកទោស​មនសិការ​ទាំងអស់។ កាលពី​ថ្ងៃ​ទី​១ កុម្ភៈ ជា​ព្រឹត្តិការណ៍​រំឭក​ខួប​មួយ​ឆ្នាំ​នៃ​រដ្ឋប្រហារ​ដែល​ពួក​យោធា​ភូមា ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល គឺ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​មាន​សមាជិក ១៥​ប្រទេស បាន​អនុម័ត​នូវ​សេចក្ដី​ថ្លែងការណ៍​រួម ដោយ​ប្រាប់​ទៅ​របប​សឹក​ភូមា​ឱ្យ​បញ្ចប់​អំពើ​ហិង្សា និង​បើក​ការ​ចរចា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់។ ជាមួយ​គ្នា​នេះ ក្រុមប្រឹក្សា​សន្តិសុខ​ក៏​បាន​ប្រឆាំង​ពួក​យោធា​ភូមា ដែល​នៅតែ​បន្ត​កាត់ទោស​អ្នកស្រី អ៊ុងសាន ស៊ូជី និង​ប្រធានាធិបតី...

ប្រជាជន​ភូមា​បាន​ដើរ​ឆ្លងកាត់​របប​សឹក​មួយ​ឆ្នាំ​ហើយ តើ​របប​ប្រជាធិបតេយ្យ​នៅ​ឯណា?

កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ក្រុម​ឧត្តមសេនីយ៍​ដែល​មាន​អំណាច​យង់ឃ្នង​នៃ​ប្រទេស​ភូមា បាន​បើក​ឆាក​សម្លាប់​ប្រជាធិបតេយ្យ​ដ៏​ក្មេងខ្ចី​ដែល​មាន​អាយុ ៥​ឆ្នាំ​ប៉ុណ្ណោះ។ ពួក​យោធា និង​បក្សពួក​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ក្រោយ​ចាប់​ក្រុម​អ្នក​តំណាងរាស្ត្រ​ជាប់​ឆ្នោត​រាប់​រយ​នាក់​ដាក់​ពន្ធនាគារ ហើយ​បង្ក្រាប​បាតុកម្ម​របស់​ប្រជាជន​យ៉ាង​ចាស់ដៃ​រហូត​ដល់​ចំនួន​អ្នក​ស្លាប់​កើន​ជាង ១៥០០​នាក់ និង​ចាប់​ខ្លួន​ជាង ១​ម៉ឺន​នាក់។ រីឯ​ប្រជាជន​ភូមា​ដែល​ភៀសខ្លួន​ដោយសារ​សង្គ្រាម​កើន​ឡើង​ដល់​ជាង ៤០​ម៉ឺន​នាក់។ ការ​សម្លាប់​រង្គាល ការ​បាញ់​គ្នា​កំពុងតែ​បន្ត។ ការ​បង្កើត​ក្រុម​តស៊ូ​ដូចជា​កម្លាំង​ការពារ​ប្រជាជន និង​សម្ព័ន្ធ​ក្រុម​ជនជាតិ​ភាគតិច​ក៏​កើន​ឡើង។ ចំណែក​រដ្ឋាភិបាល​ស្រមោល​ក៏​ចាប់​មាន។ ដោយឡែក​នៅ​ក្រៅ​ប្រទេស​វិញ ការ​ប្រជែង​អាសនៈ​នៅ​អង្គការ​សហប្រជាជាតិ និង​ភាព​ស្រប​ច្បាប់​ក៏​កើតឡើង។ យ៉ាងណា កម្លាំង​ប្រជាធិបតេយ្យ​នៅតែ​មាន​ភាព​ស្រប​ច្បាប់​នៅ​លើ​គ្រប់​វេទិកា​អន្តរជាតិ​ទាំងអស់។ ចំណែក​ក្នុង​តំបន់...

ពិភពលោក​រំឭក​ថ្ងៃ​រដ្ឋប្រហារ​នៅ​ភូមា ដែល​ជា​ព្រឹត្តិការណ៍​បញ្ចប់​របប​ប្រជាធិបតេយ្យ​មាន​អាយុ​ទើប​៥​ឆ្នាំ

នៅ​ថ្ងៃ​ទី​១ កុម្ភៈ ដែល​កាលពី​មួយ​ឆ្នាំ​មុន គឺជា​ព្រឹត្តិការណ៍​រដ្ឋប្រហារ​នៅ​ភូមា។ ថ្ងៃ​នោះ​ហើយ​ដែល​ពួក​យោធា​បាន​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ (NLD) គឺជា​គណបក្ស​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ជា​ថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ ពួក​យោធា​ភូមា​ដែល​ធ្លាប់​កាន់​អំណាច​បាន​ជិត ៥០​ឆ្នាំ គឺ​ក្រុម​ប្រដាប់​អាវុធ​នេះ​បាន​សម្លាប់​របប​ប្រជាធិបតេយ្យ​ដែល​ទើប​មាន​អាយុ​បាន ៥​ឆ្នាំ​ប៉ុណ្ណោះ ហើយ​របប​នេះ​កើត​ចេញពី​ការ​បោះឆ្នោត​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​សហគមន៍​អន្តរជាតិ។ នៅ​ថ្ងៃ​ទី​១ កុម្ភៈ នេះ នៅ​ទីក្រុង​ធំៗ​របស់​ប្រទេស​ភូមា ស្ថិត​ក្នុង​ស្ថានភាព​ស្ងប់ស្ងាត់ ទោះបី​ប្រជាជន និង​ព្រះសង្ឃ​ធ្វើ​ពិធី​ដើរ​ក្បួន​រំឭក​ថ្ងៃ​រដ្ឋប្រហារ​កាលពី​មួយ​ឆ្នាំ​មុន​នេះ​ក៏ដោយ។ ប្រជាជន​រស់នៅ​ទីក្រុង​ទាំងនោះ​មាន​ដូចជា ទីក្រុង​យ៉ាំងហ្គូន ទីក្រុង​ណៃពិដោ...

លោក ហ៊ុន សែន ព្រម​ដើរ​តាម​ការ​ចង្អុល​បង្ហាញ​របស់​មេដឹកនាំ​អាស៊ាន​អំពី​ការ​ស្វែងរក​ដំណោះស្រាយ​នៅ​ភូមា

ទីបំផុត នាយករដ្ឋមន្ត្រី​កម្ពុជា​ដែល​គេ​ដាក់​រហស្សនាម​ថា បុរស​ខ្លាំង​នៃ​កម្ពុជា បាន​ទទួល​យក​ការ​ចង្អុល​បង្ហាញ​ពី​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​អាស៊ាន ដែល​បាន​ប្រាប់​ថា​ត្រូវ​បង្ខំ​ឲ្យ​មេ​រដ្ឋប្រហារ​ភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ត្រូវ​អនុវត្ត​គោលការណ៍​ឯកភាព ៥​ចំណុច​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២១។ នៅ​ក្នុង​កិច្ចសន្ទនា​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​មេ​រដ្ឋប្រហារ មីន អ៊ុងឡាំង លោក ហ៊ុន សែន បាន​ស្នើសុំ​ឲ្យ​មេ​រដ្ឋប្រហារ​ភូមា​រូប​នេះ​បញ្ចប់​អំពើ​ហិង្សា ដោយ​ត្រូវ​បញ្ឈប់​រាល់​សកម្មភាព​ហិង្សា​ទាំងឡាយ​ណា​ដែល​កំពុង​កើតមាន​នៅ​ប្រទេស​ភូមា ហើយ​បើក​ផ្លូវ​ឲ្យ​ប្រេសិត​អាស៊ាន​ទៅ​ជួប​ភាគី​ពាក់ព័ន្ធ​ទាំងអស់។ លោក ហ៊ុន សែន បាន​ថ្លែង​ប្រាប់​មេ​រដ្ឋប្រហារ​ភូមា​ទៀត​ថា...

តុលាការ​យុត្តិធម៌​អន្តរជាតិ​ផ្ដើម​សវនាការ​ប្រឆាំង​របប​សឹក​ភូមា​ពី​បទ​ប្រល័យ​ពូជសាសន៍​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នឹង​ជំនុំជម្រះ​ក្ដី​ប្រឆាំង​របប​សឹក​ភូមា​ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​ខែ​ក្រោយ​នេះ ដែល​ជា​ការ​ចាប់ផ្ដើម​លាតត្រដាង​បទល្មើស​ដ៏​ឃោរឃៅ​របស់​ពួក​ឧត្តមសេនីយ៍​ភូមា ដែល​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១។ តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) គឺជា​ស្ថាប័ន​មួយ​របស់​អង្គការ​សហប្រជាជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហុឡង់ដ៍។ តុលាការ​អន្តរជាតិ​នេះ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​អំពី​ការ​ដំណើរការ​ជំនុំជម្រះ​ក្ដី​ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ប្រឆាំង​ពួក​យោធា​ភូមា ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ ucanews.com ឬ​សហភាព​សាសនិក​កាតូលិក​អាស៊ី នៅ​ថ្ងៃ​ទី​២០ ខែ​មករា នេះ។ សវនាការ​នេះ​ធ្វើ​តាម​ពាក្យ​បណ្តឹង​ពី​ប្រទេស​ហ្គាំប៊ីយ៉ា (Gambia)...

ហ្វីលីពីន​ថា​អ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវតែ​ចូលរួម​នៅ​ក្នុង​ដំណើរការ​សន្តិភាព​នៅ​ភូមា

ក្រោយ​ពី​នាយករដ្ឋមន្ត្រី​សិង្ហបុរី ទូន្មាន​កម្ពុជា​ឱ្យ​ប្រកាន់​ភ្ជាប់​នូវ​ភាព​អព្យាក្រឹត្យ​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន ដែល​ដើរ​តួនាទី​ជា​ប្រេសិត​អាស៊ាន​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា នៅ​ពេលនេះ​គឺ​មាន​សមាជិក​អាស៊ាន​មួយ​ទៀត​ចេញ​មុខ​មក​ផ្ដល់​ដំបូន្មាន​ឱ្យ​កម្ពុជា មិន​ត្រូវ​ចោល​ភាគី​ណា​មួយ​ឡើយ រួម​ទាំង​ភាគី​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី។ តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន លោក Teodoro Locsin បាន​លើកឡើង​កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ថា វត្តមាន​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ក្នុង​កិច្ច​ចរចា​បទ​ឈប់​បាញ់​ជាមួយ​អង្គការ​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច​ទាំងអស់ គឺជា​ការ​ចាំបាច់ តែ​គេ​មិន​ត្រូវ​រំលង​ភាគី​ដ៏​ធំ​មួយ គឺ​ភាគី​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី នោះ​ទេ ទោះ​ជា​អ្នកស្រី​ត្រូវ​បាន​តុលាការ​កាត់ទោស​ក៏ដោយ។ វិបត្តិ​នយោបាយ​នៅ​ភូមា...

លោក ហ៊ុន សែន ស្នើសុំ​អគ្គលេខាធិការ​អាស៊ាន​ជួយ​ចូលរួម​ចរចា​វិបត្តិ​នៅ​ភូមា

បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស​នៅ​កម្ពុជា លោក ហ៊ុន សែន ដែល​ការពារ​សមិទ្ធផល​ជំនួប​ជាមួយ​មេដឹកនាំ​យោធា បាន​ស្នើសុំ​ឲ្យ​អគ្គលេខាធិការ​អាស៊ាន​ជួយ​ចូលរួម​ចំណែក​លើក​ទឹកចិត្ត​ក្នុង​ការ​ចរចា​ពាក់ព័ន្ធ​នឹង​ស្ថានភាព​នៅ​ភូមា ឲ្យ​បាន​ដំណើរការ​ទៅ​មុខ។ លោក ហ៊ុន សែន នៅ​ក្នុង​ជំនួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២២ ជាមួយ​លោក លឹម ចុកហ៊ុយ អគ្គលេខាធិការ​អាស៊ាន បាន​លើកឡើង​ថា ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​លោក​ទៅ​ភូមា ក្នុង​ពេល​ថ្មីៗ​កន្លងទៅ​នេះ មាន​គោលបំណង គឺ​ចង់​ជួយ​ដល់​ប្រទេស​ភូមា ​ដែល​កំពុង​ស្ថិតនៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នោះ។ បុរស​ខ្លាំង​រូប​នេះ​បាន​លើកឡើង​ថា...

តុលាការ​របប​សឹក​ភូមា​បន្ត​កាត់ទោស​អ្នកស្រី អ៊ុងសាន ស៊ូជី ក្រោម​បទ​ឈប់​បាញ់​ស្នើ​ដោយ​មេ​រដ្ឋប្រហារ មីន អ៊ុងឡាំង

តុលាការ​នៃ​របប​សឹក​ភូមា បាន​កាត់ទោស​អ្នកស្រី អ៊ុងសាន ស៊ូជី មួយ​ករណី​ទៀត​ដែល​ជា​ការ​ចេញ​សាលក្រម​ផ្ដន្ទាទោស​អ្នក​ប្រជាធិបតេយ្យ​ជើងឯក​ពិភពលោក​នេះ​ជា​លើក​ទី​ពីរ។ ចំពោះ​សំណុំរឿង​ចុងក្រោយ​នេះ​ដែល​នាំ​ឲ្យ​អ្នកស្រី​មាន​ទោស ៤​ឆ្នាំ គឺ​ករណី​នាំ​ចូល​ឧបករណ៍​ទាក់ទង​រលក​សំឡេង ឬ​អាយកូម​ដោយ​ខុស​ច្បាប់។ ទីភ្នាក់ងារ​សារព័ត៌មាន AFP គឺ​នៅ​ថ្ងៃ​ចន្ទ ទី​១០ ខែ​មករា នេះ បាន​ចុះផ្សាយ​ថា អ្នកស្រី ស៊ូជី អាយុ ៧៦​ឆ្នាំ ត្រូវ​បាន​រក​កំហុស​ឃើញ​ចំនួន ២​ករណី​ទាក់ទង​ទៅ​នឹង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទាក់ទង​ដោយ​ខុស​ច្បាប់ ឬ​ហៅថា​អាយកូម និង​មាន​ករណី​បំពាន​ច្បាប់​ដាក់​ប្រទេស​គ្រា​មាន​អាសន្ន ដោយសារ​អ្នកស្រី​រៀបចំ​បោះឆ្នោត​ចំ​ពេល​ប្រទេស​ធ្លាក់​ក្នុង​គ្រោះ​អាសន្ន​នៃ​ការ​រាតត្បាត​ដោយ​ជំងឺ​ឆ្លង​កូវីដ-១៩។...

Latest news