TAG
អ៊ុងសាន ស៊ូជី
ក្រុមប្រឹក្សាសន្តិសុខ UN បន្តទាមទារឱ្យរបបសឹកភូមាដោះលែងអ្នកស្រី ស៊ូជី និងអ្នកទោសមនសិការ
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) បានទាមទារឱ្យរបបសឹកភូមា ដោះលែងអ្នកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតី មីន វីនមីយ៉ីន រួមទាំងអ្នកទោសមនសិការទាំងអស់។
កាលពីថ្ងៃទី១ កុម្ភៈ ជាព្រឹត្តិការណ៍រំឭកខួបមួយឆ្នាំនៃរដ្ឋប្រហារដែលពួកយោធាភូមា ប្លន់អំណាចពីរដ្ឋាភិបាលស៊ីវិល គឺក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានសមាជិក ១៥ប្រទេស បានអនុម័តនូវសេចក្ដីថ្លែងការណ៍រួម ដោយប្រាប់ទៅរបបសឹកភូមាឱ្យបញ្ចប់អំពើហិង្សា និងបើកការចរចាជាមួយភាគីពាក់ព័ន្ធទាំងអស់។ ជាមួយគ្នានេះ ក្រុមប្រឹក្សាសន្តិសុខក៏បានប្រឆាំងពួកយោធាភូមា ដែលនៅតែបន្តកាត់ទោសអ្នកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតី...
ប្រជាជនភូមាបានដើរឆ្លងកាត់របបសឹកមួយឆ្នាំហើយ តើរបបប្រជាធិបតេយ្យនៅឯណា?
កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមឧត្តមសេនីយ៍ដែលមានអំណាចយង់ឃ្នងនៃប្រទេសភូមា បានបើកឆាកសម្លាប់ប្រជាធិបតេយ្យដ៏ក្មេងខ្ចីដែលមានអាយុ ៥ឆ្នាំប៉ុណ្ណោះ។
ពួកយោធា និងបក្សពួកបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ក្រោយចាប់ក្រុមអ្នកតំណាងរាស្ត្រជាប់ឆ្នោតរាប់រយនាក់ដាក់ពន្ធនាគារ ហើយបង្ក្រាបបាតុកម្មរបស់ប្រជាជនយ៉ាងចាស់ដៃរហូតដល់ចំនួនអ្នកស្លាប់កើនជាង ១៥០០នាក់ និងចាប់ខ្លួនជាង ១ម៉ឺននាក់។ រីឯប្រជាជនភូមាដែលភៀសខ្លួនដោយសារសង្គ្រាមកើនឡើងដល់ជាង ៤០ម៉ឺននាក់។ ការសម្លាប់រង្គាល ការបាញ់គ្នាកំពុងតែបន្ត។ ការបង្កើតក្រុមតស៊ូដូចជាកម្លាំងការពារប្រជាជន និងសម្ព័ន្ធក្រុមជនជាតិភាគតិចក៏កើនឡើង។ ចំណែករដ្ឋាភិបាលស្រមោលក៏ចាប់មាន។
ដោយឡែកនៅក្រៅប្រទេសវិញ ការប្រជែងអាសនៈនៅអង្គការសហប្រជាជាតិ និងភាពស្របច្បាប់ក៏កើតឡើង។ យ៉ាងណា កម្លាំងប្រជាធិបតេយ្យនៅតែមានភាពស្របច្បាប់នៅលើគ្រប់វេទិកាអន្តរជាតិទាំងអស់។ ចំណែកក្នុងតំបន់...
ពិភពលោករំឭកថ្ងៃរដ្ឋប្រហារនៅភូមា ដែលជាព្រឹត្តិការណ៍បញ្ចប់របបប្រជាធិបតេយ្យមានអាយុទើប៥ឆ្នាំ
នៅថ្ងៃទី១ កុម្ភៈ ដែលកាលពីមួយឆ្នាំមុន គឺជាព្រឹត្តិការណ៍រដ្ឋប្រហារនៅភូមា។ ថ្ងៃនោះហើយដែលពួកយោធាបានប្លន់អំណាចពីរដ្ឋាភិបាលស៊ីវិលដឹកនាំដោយគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ (NLD) គឺជាគណបក្សឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតជាថ្មីម្ដងទៀតនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។
ពួកយោធាភូមាដែលធ្លាប់កាន់អំណាចបានជិត ៥០ឆ្នាំ គឺក្រុមប្រដាប់អាវុធនេះបានសម្លាប់របបប្រជាធិបតេយ្យដែលទើបមានអាយុបាន ៥ឆ្នាំប៉ុណ្ណោះ ហើយរបបនេះកើតចេញពីការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមការជួយជ្រោមជ្រែងរបស់សហគមន៍អន្តរជាតិ។ នៅថ្ងៃទី១ កុម្ភៈ នេះ នៅទីក្រុងធំៗរបស់ប្រទេសភូមា ស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់ ទោះបីប្រជាជន និងព្រះសង្ឃធ្វើពិធីដើរក្បួនរំឭកថ្ងៃរដ្ឋប្រហារកាលពីមួយឆ្នាំមុននេះក៏ដោយ។
ប្រជាជនរស់នៅទីក្រុងទាំងនោះមានដូចជា ទីក្រុងយ៉ាំងហ្គូន ទីក្រុងណៃពិដោ...
លោក ហ៊ុន សែន ព្រមដើរតាមការចង្អុលបង្ហាញរបស់មេដឹកនាំអាស៊ានអំពីការស្វែងរកដំណោះស្រាយនៅភូមា
ទីបំផុត នាយករដ្ឋមន្ត្រីកម្ពុជាដែលគេដាក់រហស្សនាមថា បុរសខ្លាំងនៃកម្ពុជា បានទទួលយកការចង្អុលបង្ហាញពីមេដឹកនាំនៃបណ្ដាប្រទេសអាស៊ាន ដែលបានប្រាប់ថាត្រូវបង្ខំឲ្យមេរដ្ឋប្រហារភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ត្រូវអនុវត្តគោលការណ៍ឯកភាព ៥ចំណុចនៃកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី ដែលបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។
នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទជាមួយមេរដ្ឋប្រហារ មីន អ៊ុងឡាំង លោក ហ៊ុន សែន បានស្នើសុំឲ្យមេរដ្ឋប្រហារភូមារូបនេះបញ្ចប់អំពើហិង្សា ដោយត្រូវបញ្ឈប់រាល់សកម្មភាពហិង្សាទាំងឡាយណាដែលកំពុងកើតមាននៅប្រទេសភូមា ហើយបើកផ្លូវឲ្យប្រេសិតអាស៊ានទៅជួបភាគីពាក់ព័ន្ធទាំងអស់។
លោក ហ៊ុន សែន បានថ្លែងប្រាប់មេរដ្ឋប្រហារភូមាទៀតថា...
តុលាការយុត្តិធម៌អន្តរជាតិផ្ដើមសវនាការប្រឆាំងរបបសឹកភូមាពីបទប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នឹងជំនុំជម្រះក្ដីប្រឆាំងរបបសឹកភូមាក្នុងសំណុំរឿងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅខែក្រោយនេះ ដែលជាការចាប់ផ្ដើមលាតត្រដាងបទល្មើសដ៏ឃោរឃៅរបស់ពួកឧត្តមសេនីយ៍ភូមា ដែលប្លន់អំណាចពីរដ្ឋាភិបាលស៊ីវិលកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
តុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺជាស្ថាប័នមួយរបស់អង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅប្រទេសហុឡង់ដ៍។ តុលាការអន្តរជាតិនេះបានចេញសេចក្ដីប្រកាសព័ត៌មានអំពីការដំណើរការជំនុំជម្រះក្ដីប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិប្រឆាំងពួកយោធាភូមា ដោយចាប់ផ្ដើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ ucanews.com ឬសហភាពសាសនិកកាតូលិកអាស៊ី នៅថ្ងៃទី២០ ខែមករា នេះ។
សវនាការនេះធ្វើតាមពាក្យបណ្តឹងពីប្រទេសហ្គាំប៊ីយ៉ា (Gambia)...
ហ្វីលីពីនថាអ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវតែចូលរួមនៅក្នុងដំណើរការសន្តិភាពនៅភូមា
ក្រោយពីនាយករដ្ឋមន្ត្រីសិង្ហបុរី ទូន្មានកម្ពុជាឱ្យប្រកាន់ភ្ជាប់នូវភាពអព្យាក្រឹត្យក្នុងឋានៈជាប្រធានអាស៊ាន ដែលដើរតួនាទីជាប្រេសិតអាស៊ានជួយដោះស្រាយវិបត្តិនៅប្រទេសភូមា នៅពេលនេះគឺមានសមាជិកអាស៊ានមួយទៀតចេញមុខមកផ្ដល់ដំបូន្មានឱ្យកម្ពុជា មិនត្រូវចោលភាគីណាមួយឡើយ រួមទាំងភាគីរបស់អ្នកស្រី អ៊ុងសាន ស៊ូជី។
តាមទីភ្នាក់ងារសារព័ត៌មាន Reuters រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro Locsin បានលើកឡើងកាលពីថ្ងៃទី១៦ ខែមករា ថា វត្តមានប្រេសិតពិសេសរបស់ប្រធានអាស៊ានក្នុងកិច្ចចរចាបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ គឺជាការចាំបាច់ តែគេមិនត្រូវរំលងភាគីដ៏ធំមួយ គឺភាគីរបស់អ្នកស្រី អ៊ុងសាន ស៊ូជី នោះទេ ទោះជាអ្នកស្រីត្រូវបានតុលាការកាត់ទោសក៏ដោយ។
វិបត្តិនយោបាយនៅភូមា...
លោក ហ៊ុន សែន ស្នើសុំអគ្គលេខាធិការអាស៊ានជួយចូលរួមចរចាវិបត្តិនៅភូមា
បុរសខ្លាំងដើរបញ្ច្រាសទិសនៅកម្ពុជា លោក ហ៊ុន សែន ដែលការពារសមិទ្ធផលជំនួបជាមួយមេដឹកនាំយោធា បានស្នើសុំឲ្យអគ្គលេខាធិការអាស៊ានជួយចូលរួមចំណែកលើកទឹកចិត្តក្នុងការចរចាពាក់ព័ន្ធនឹងស្ថានភាពនៅភូមា ឲ្យបានដំណើរការទៅមុខ។
លោក ហ៊ុន សែន នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ជាមួយលោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន បានលើកឡើងថា ដំណើរបំពេញទស្សនកិច្ចរបស់លោកទៅភូមា ក្នុងពេលថ្មីៗកន្លងទៅនេះ មានគោលបំណង គឺចង់ជួយដល់ប្រទេសភូមា ដែលកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនោះ។
បុរសខ្លាំងរូបនេះបានលើកឡើងថា...
តុលាការរបបសឹកភូមាបន្តកាត់ទោសអ្នកស្រី អ៊ុងសាន ស៊ូជី ក្រោមបទឈប់បាញ់ស្នើដោយមេរដ្ឋប្រហារ មីន អ៊ុងឡាំង
តុលាការនៃរបបសឹកភូមា បានកាត់ទោសអ្នកស្រី អ៊ុងសាន ស៊ូជី មួយករណីទៀតដែលជាការចេញសាលក្រមផ្ដន្ទាទោសអ្នកប្រជាធិបតេយ្យជើងឯកពិភពលោកនេះជាលើកទីពីរ។ ចំពោះសំណុំរឿងចុងក្រោយនេះដែលនាំឲ្យអ្នកស្រីមានទោស ៤ឆ្នាំ គឺករណីនាំចូលឧបករណ៍ទាក់ទងរលកសំឡេង ឬអាយកូមដោយខុសច្បាប់។
ទីភ្នាក់ងារសារព័ត៌មាន AFP គឺនៅថ្ងៃចន្ទ ទី១០ ខែមករា នេះ បានចុះផ្សាយថា អ្នកស្រី ស៊ូជី អាយុ ៧៦ឆ្នាំ ត្រូវបានរកកំហុសឃើញចំនួន ២ករណីទាក់ទងទៅនឹងការប្រើប្រាស់ប្រព័ន្ធទាក់ទងដោយខុសច្បាប់ ឬហៅថាអាយកូម និងមានករណីបំពានច្បាប់ដាក់ប្រទេសគ្រាមានអាសន្ន ដោយសារអ្នកស្រីរៀបចំបោះឆ្នោតចំពេលប្រទេសធ្លាក់ក្នុងគ្រោះអាសន្ននៃការរាតត្បាតដោយជំងឺឆ្លងកូវីដ-១៩។...
លោក ហ៊ុន សែន ថានឹងរកដំណោះស្រាយឲ្យភូមាដំណើរការប្រជាធិបតេយ្យឡើងវិញ
បុរសខ្លាំងនៅកម្ពុជា លោក ហ៊ុន សែន នឹងធ្វើដំណើរទៅកាន់រដ្ឋធានីណៃភិដោ នៃប្រទេសភូមា នៅថ្ងៃទី៧-៨ ខែមករា ខាងមុខនេះ ដើម្បីស្វែងរកដំណោះស្រាយអាចឲ្យប្រទេសភូមា អាចមានដំណើរការប្រជាធិបតេយ្យឡើងវិញ ខណៈមជ្ឈដ្ឋានជាតិ និងអន្តរជាតិតែងរិះគន់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងដើរថយក្រោយ។
ថ្លែងនៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ ដែលដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ ដែលរៀបចំឡើងនៅវិមានសន្តិភាព នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ថា ដំណើររបស់លោកទៅកាន់ប្រទេសភូមា...
ក្រុមតស៊ូមតិថាដំណោះស្រាយសម្រាប់មេដឹកនាំផ្ដាច់ការភូមា គឺត្រូវនិរទេសទាំងគ្រួសារ
ក្រុមអ្នកតស៊ូមតិនៅឯនាយសមុទ្រ លើកឡើងថា មានដំណោះស្រាយជាអាទិភាពតែមួយគត់សម្រាប់មេដឹកនាំផ្ដាច់ការភូមា មិនមែនធ្វើច្បាប់ការពារលោក មីន អ៊ុងឡាំង (Min Aung Hlaing) នោះទេ ប៉ុន្តែត្រូវតែនិរទេសទាំងគ្រួសាររបស់មេរដ្ឋប្រហារបង្ហូរឈាមរូបនោះទៅរស់នៅក្រៅប្រទេសទាំងអស់ ហើយដំណោះស្រាយក្រៅពីនេះ សុទ្ធតែជាសញ្ញាណនៃបណ្ដាសាសម្រាប់មេដឹកនាំផ្ដាច់ការរូបនេះទាំងអស់។
អ្នកវិភាគឯករាជ្យ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១៦ ធ្នូ នេះថា ការនិរទេសមេដឹកនាំរបបសឹកនៅភូមា លោក...