TAG
ឱ វណ្ណឌីន
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន សម្រេចឱ្យខេត្តចំនួន៤រួចផុតពីការពាក់ម៉ាស់
បុរសខ្លាំងដែលក្រាញអំណាចយូរជាងគេនៅអាស៊ី លោក ហ៊ុន សែន សម្រេចដាក់ខេត្តចំនួន៤ មិនតម្រូវឱ្យពលរដ្ឋពាក់ម៉ាស់ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បន្ទាប់ពីកម្ពុជាតម្រូវឱ្យពលរដ្ឋពាក់ម៉ាស់ដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩ អស់រយៈពេល ២ឆ្នាំកន្លងមកនេះ។
តាមរយៈសារសំឡេងដែលចែកចាយលើបណ្ដាញសង្គមនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ លោក ហ៊ុន សែន បានសម្រេចកំណត់យកខេត្ត៤ មានដូចជាខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តព្រះវិហារ ដែលជាខេត្តមិនតម្រូវឱ្យពលរដ្ឋពាក់ម៉ាស់បន្តទៀតចាប់ពីថ្ងៃដែលបានសម្រេចនេះ។
លោក ហ៊ុន សែន...
លោក ហ៊ុន សែន អះអាងថាមិនឱ្យប្រើវ៉ាក់សាំងហួសសុពលភាពចាក់ឱ្យពលរដ្ឋឡើយ
លោក ហ៊ុន សែន ថ្លែងថា ទោះបីអត់មានវ៉ាក់សាំងក៏ដោយ តែកម្ពុជាមិនប្រើវ៉ាក់សាំងហួសសុពលភាពមកចាក់ឱ្យពលរដ្ឋនោះដែរ ព្រោះកម្ពុជាមិនមែនជាកន្លែងប្រមូល និងស្តុកទុកវ៉ាក់សាំងហួសសុពលភាពរបស់ម្ចាស់ជំនួយ និងដៃគូណាមួយឡើយ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ប្រទេសនៅអឺរ៉ុបមួយចំនួនគ្រោងនឹងបញ្ជូនវ៉ាក់សាំងឱ្យកម្ពុជានៅក្នុងខែមីនា ប៉ុន្តែមកដល់ថ្ងៃនេះហើយ រូបលោកនៅមិនទាន់ដឹងវ៉ាក់សាំងដែលផ្ដល់ឱ្យកម្ពុជាមកដល់ថ្ងៃណាឡើយ ខណៈជំនួយវ៉ាក់សាំងខ្លះផុតកំណត់នៅចុងខែ៣ នេះ។
លោកអះអាងថា ករណីនេះលោកបានប្រកាសដោយហាមកុំឱ្យយកវ៉ាក់សាំងហួសកាលបរិច្ឆេទមកចាក់ឱ្យពលរដ្ឋ...
ក្រសួងសុខាភិបាលប្រកាសឱ្យពលរដ្ឋវ័យចំណាស់និងស្ត្រីមានផ្ទៃពោះទៅចាក់វ៉ាក់សាំងប្រឆាំងវីរុស Covid-19
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកម្ពុជា ប្រកាសឱ្យពលរដ្ឋដែលមានវ័យចំណាស់ ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅកូនដោយទឹកដោះ អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺផ្សេងៗ អ្នកកំពុងមានជំងឺ Covid-19 និងអ្នកមានជំងឺប្រចាំកាយផ្សេងទៀតទៅចាក់វ៉ាក់សាំងប្រឆាំងវីរុស Covid-19 ដើម្បីបញ្ចៀសពីស្លាប់ដោយសារជំងឺឆ្លងនេះឱ្យបានទាន់ពេល។
អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃអង្គារ សប្តាហ៍នេះថា ដើម្បីកាត់បន្ថយសភាពធ្ងន់ធ្ងរនៃជំងឺ និងកាត់បន្ថយអត្រានៃអ្នកស្លាប់ដោយសារជំងឺ Covid-19 ពលរដ្ឋខ្មែរត្រូវតែនាំគ្នាទៅចាក់ថ្នាំបង្ការជំងឺ Covid-19 ឱ្យបានគ្រប់ៗគ្នា ព្រោះថាក្រសួងបានសង្កេតឃើញថា អ្នកដែលស្លាប់ដោយសារជំងឺ Covid-19...
មន្ត្រីសុខាភិបាលព្រួយបារម្ភចំពោះការឆ្លងរីករាលដាលជំងឺ Covid-19 ធ្ងន់ធ្ងរក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា បង្ហាញការព្រួយបារម្ភចំពោះការឆ្លងរីករាលដាលនៃជំងឺ Covid-19 ខ្លាំងក្រោយពិធីបុណ្យភ្ជុំបិណ្ឌបិទបញ្ចប់ ដោយសារពលរដ្ឋបាននាំគ្នាជួបជុំ និងផ្តុំច្រើនកុះករ ហើយពលរដ្ឋខ្វះការប្រុងប្រយ័ត្ន។
ការព្រួយបារម្ភរបស់មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ ធ្វើឡើងបន្ទាប់ពីមានការចែករំលែករូបភាពលើបណ្ដាញសង្គមពាក់ព័ន្ធនឹងយុវជន ប្រជាពលរដ្ឋ បាននាំគ្នាដើរលេងកម្សាន្តជួបជុំប្រមូលផ្ដុំច្រើនកកកុញនៅតំបន់រមណីយដ្ឋានអន្លង់ជ្រៃ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងខេត្តកែប ជាដើម ដោយមិនបានអនុវត្តតាមវិធានសុខាភិបាល។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ បានបង្ហាញការព្រួយបារម្ភចំពោះការឆ្លងរាតត្បាតជំងឺ Covid-19...
ក្រសួងសុខាភិបាល៖ យុទ្ធនាការចាក់វ៉ាក់សាំង Covid-19 ដល់កុមារនិងយុវវ័យបានជាង ១លាននាក់ហើយ
ក្រសួងសុខាភិបាល អះអាងថា យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងវីរុស Covid-19 ដល់កុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំដល់អាយុ ១៧ឆ្នាំនៅទូទាំងប្រទេស សម្រេចបានចំនួនជាង ១លាននាក់ហើយ ខណៈការចាក់ថ្នាំបង្ការ Covid-19 ដល់មនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ បានជាង ១១លាននាក់ក្នុងពេលបច្ចុប្បន្ននេះ។
ក្រសួងសុខាភិបាលកម្ពុជា បានបង្ហាញរបាយការណ៍ការចាក់វ៉ាក់សាំងរបស់ខ្លួនកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ថា ក្រសួងបានចាក់ថ្នាំបង្ការជូនកុមារបានជាង ១លាន ៦សែន ៧ពាន់នាក់ហើយ...
អ្នកស្លាប់ដោយជំងឺ Covid-19 ធ្លាក់ចុះក្នុងកម្រិតទាបមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ
អ្នកស្លាប់ដោយសារជំងឺ Covid-19 បានធ្លាក់ចុះមកត្រឹម ៦នាក់នៅថ្ងៃនេះ ខណៈរយៈពេលកន្លងទៅ ការស្លាប់មានចំនួនច្រើនរហូតដល់ជាង ៣០នាក់ និងតិចបំផុតមិនក្រោម ១០នាក់នោះទេក្នុងមួយថ្ងៃៗ។
ក្រសួងសុខាភិបាលកម្ពុជា បានបង្ហាញរបាយការណ៍អំពីអ្នកឆ្លងវីរុស Covid-19 នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ថា ក្រសួងបានរកឃើញអ្នកឆ្លងវីរុស Covid-19 ថ្មីចំនួន ៤២៣នាក់ និងអ្នកជាសះស្បើយថ្មីចំនួន ២១៩នាក់ ខណៈអ្នកស្លាប់ថ្មីមានចំនួន ៦នាក់។
ក្រសួងបញ្ជាក់ថា មកទល់នឹងពេលនេះ...
ក្រុមអ្នកឃ្លាំមើល៖ ដើម្បីឲ្យពលរដ្ឋចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ រដ្ឋាភិបាលគួរតែផ្តល់ជម្រើសដល់ពួកគាត់
មន្ត្រីសង្គមស៊ីវិលផ្នែកអភិវឌ្ឍផ្នត់គំនិត លើកឡើងថា ដើម្បីឲ្យពលរដ្ឋចូលរួមក្នុងការទទួលយកថ្នាំបង្ការជំងឺ Covid-19 រដ្ឋាភិបាលគួរផ្តល់លទ្ធភាពជ្រើសរើសវ៉ាក់សាំងដែលពលរដ្ឋចង់បាន ជាជាងជំរុញ ឬបង្ខំឲ្យពួកគាត់ទទួលយកវ៉ាក់សាំងដែលពួកគាត់មិនទាន់មានទំនុកចិត្ត។
ការអះអាងរបស់អ្នកឃ្លាំមើលសង្គមនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជាជំរុញឲ្យមានការផ្សព្វផ្សាយទូទាំងប្រទេសឲ្យពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង ទៅទទួលការចាក់វ៉ាក់សាំង Covid-19 ដូសទី១ កាលពីពេលថ្មីៗនេះ។
នាយកប្រតិបត្តិនៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត បណ្ឌិត សេក សុជាតិ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៨ ខែសីហា ថា ការមិនហ៊ានសម្រេចចិត្តទទួលយកវ៉ាក់សាំងប្រឆាំងវីរុស...
មេដឹកនាំគណបក្សក្រៅរដ្ឋាភិបាលសាទរយុទ្ធនាការជាតិទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ របស់ក្រសួងសុខាភិបាល
មន្ត្រីជាន់ខ្ពស់គណបក្សក្រៅរដ្ឋាភិបាល អបអរសាទរចំពោះយុទ្ធនាការជាតិទប់ស្កាត់ការឆ្លងវីរុស Covid-19 របស់ក្រសួងសុខាភិបាល ស្របពេលដែលសន្ទុះនៃការឆ្លងវីរុស Covid-19 បានកើនឡើងនៅប្រទេសជិតខាងដែលកំពុងតែហក់ឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ ខែសីហា ថា ដើម្បីបង្កើនការទប់ស្កាត់ឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត រដ្ឋាភិបាលត្រូវតែបង្កើនការយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងចំពោះការធ្វើចត្តាឡីស័ករបស់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដោយផ្គត់ផ្គង់ពួកគេឲ្យបានល្អប្រសើរ ដើម្បីកុំឲ្យមានការគេចវេសពីកន្លែងព្យាបាលដែលអាចនាំហានិភ័យក្នុងសហគមន៍។
ទន្ទឹមនឹងនេះ លោកអំពាវនាវឲ្យពលរដ្ឋទាំងអស់ចូលរួមអនុវត្តវិធានការសុខាភិបាលឲ្យបានគ្រប់ៗគ្នា និងឲ្យបានត្រឹមត្រូវជាទីបំផុត...
មន្ត្រីនិងបុគ្គលិកសុខាភិបាលខេត្តក្រចេះចោទប្រធានការិយាល័យរដ្ឋបាលថាប្រព្រឹត្តអំពើពុករលួយ
មន្ត្រីរាជការជាអ្នកដឹកនាំ និងបុគ្គលិកធ្វើការនៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ និងមណ្ឌលសុខភាពខេត្តក្រចេះ បានចោទប្រកាន់ប្រធានការិយាល័យរដ្ឋបាលមន្ទីរសុខាភិបាលខេត្ត ឈ្មោះ ទឺ ប៊ុនឡេង (ហៅពេទ្យ ទូច) ថាប្រព្រឹត្តអំពើពុករលួយ និងមានឥរិយាបថមិនសមរម្យដល់មន្ត្រីរាជការផ្សេងទៀតដែលតែងតែសម្លុតគំរាមកំហែង រំលោភបំពានការងាររបស់ខ្លួន។
លិខិតរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាល ប្ដឹងទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអភិបាលខេត្តក្រចេះ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ដែលសារព័ត៌មាន The Cambodia Daily ទើបទទួលបានថ្ងៃនេះបានឲ្យដឹងថា ឈ្មោះ...
មន្ត្រីសុខាភិបាលកម្ពុជាថាប្រទេសផលិតវ៉ាក់សាំងដែលមិនព្រមបញ្ចេញជួយប្រទេសក្រីក្រ គឺជាប្រទេសអាត្មានិយម
មន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាលកម្ពុជា រិះគន់ថា ប្រទេសមួយចំនួនដែលមានវ៉ាក់សាំង ហើយមិនព្រមបញ្ចេញជួយដល់ប្រទេសក្រីក្រ គឺជាប្រទេសអាត្មានិយម បើទោះបីជាកម្ពុជាចង់ទិញវ៉ាក់សាំងពីប្រទេសទាំងនោះក៏ដោយ ក៏នៅតែមិនអាចទិញបានដែរ។
អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ថា មិនមែនរដ្ឋាភិបាលកម្ពុជាមិនចង់ទិញវ៉ាក់សាំងពីប្រទេសដទៃក្រៅពីប្រទេសចិននោះទេ ប៉ុន្តែដោយសារតែកម្ពុជារកទិញវ៉ាក់សាំងពីប្រទេសទាំងនោះមិនបាន ខណៈប្រទេសខ្លះបានផលិតវ៉ាក់សាំងទុកចាក់ឲ្យតែពលរដ្ឋពួកគេប៉ុណ្ណោះ មិនបញ្ចេញដើម្បីជួយប្រទេសក្រីក្រនោះទេ ដែលនេះគឺជាភាពអាត្មានិយមសុទ្ធសាធ។
អ្នកស្រីអះអាងថា ទោះគ្មានវ៉ាក់សាំងពីប្រទេសផ្សេងៗក៏ដោយ ក៏វ៉ាក់សាំងរបស់ចិនទាំងពីរប្រភេទ គឺស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ដែលកម្ពុជាកំពុងប្រើប្រាស់សព្វថ្ងៃនេះមានប្រសិទ្ធភាពដូចវ៉ាក់សាំងប្រទេសដទៃទៀតដែរ...