26.1 C
Phnom Penh

TAG

កម្ពុជា-ថៃ

អ្នក​ឃ្លាំមើល​ថា​កម្ពុជា​ចាញ់​ឧបាយកល​ថៃ ដោយ​ទទួលយក​លក្ខខណ្ឌ​វាស់វែង​តំបន់​ព្រំដែន​លើ​ដី​ជាក់ស្តែង

អ្នក​ឃ្លាំមើល​លើកឡើង​ថា កម្ពុជា​ចាញ់​ឧបាយកល​ថៃ ដោយ​ទទួលយក​លក្ខខណ្ឌ​វាស់វែង​តំបន់​ព្រំដែន​លើ​ដី​ជាក់ស្តែង ព្រោះ​ការ​ទទួលយក​លក្ខខណ្ឌ​បែប​នេះ គឺ​ស្មើ​នឹង​ទទួលយក​ផែនទី​ខ្នាត ១/៥០០០០ របស់​ថៃ ដែល​មាន​ន័យ​ថា កងទ័ព​ថៃ បាន​ឈ្លានពាន​លើ​កម្ពុជា និង​ឈរជើង​នៅ​តំបន់​ណា តំបន់​នោះ​គឺជា​កម្មសិទ្ធិ​របស់​ថៃ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ តុលា នេះ​ថា ក្នុង​ចំណុច​ទី​៦ ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន​គោក...

ថៃ បង្កក​ទ្រព្យសម្បត្តិ​ឧកញ៉ា លី យ៉ុងផាត់ ៧០​លាន​បាត ពាក់ព័ន្ធ​នឹង​ក្រុម​ក្លែង​បន្លំ​ឆបោក

អង្គភាព​ប្រឆាំង​ការ​លាង​លុយ​ថៃ (AMLO) បង្កក​ទ្រព្យសកម្ម​របស់​សមាជិក​ព្រឹទ្ធសភា​កម្ពុជា និង​ជា​ម្ចាស់​ក្រុមហ៊ុន L.Y.P Group គឺ​ឧកញ៉ា លី យ៉ុងផាត់ ចំនួន ៧០​លាន​បាត ដែល​ស្មើ​នឹង​ប្រមាណ​ជិត ២​លាន​ដុល្លារ​អាមេរិក (១៩១៥០០០​ដុល្លារ) ពាក់ព័ន្ធ​នឹង​ក្រុម​ក្លែង​បន្លំ​ឆបោក (Scammer Gang)។ កាសែត​ថៃ The Nation បាន​រាយការណ៍​នៅ​ថ្ងៃទី​២៣ តុលា នេះ​ថា ការ​បង្កក​ទ្រព្យសម្បត្តិ​នេះ​ត្រូវ​បាន​អនុវត្ត​តែ​ចំពោះ​ទ្រព្យសម្បត្តិ​របស់​ឧកញ៉ា លី...

អ្នក​ឃ្លាំមើល​ថា កម្ពុជា​ចាញ់​ប្រៀប​ថៃ ទាំង​ក្នុង​កិច្ចប្រជុំ GBC និង​កិច្ចប្រជុំ JBC

អ្នក​ឃ្លាំមើល​លើកឡើង​ថា លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) និង​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ចម្រុះ (JBC) កម្ពុជា-ថៃ គឺជា​លទ្ធផល​ដែល​កម្ពុជា ចាញ់​ប្រៀប​ថៃ ព្រោះ​កម្ពុជា​បាន​ទទួលយក​សំណើ​ថៃ ដែល​ប្រាសចាក​ពី​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៧។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ តុលា នេះ​ថា កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ចម្រុះ​កម្ពុជា-ថៃ (JBC) ដែល​បញ្ចប់​នៅ​ថ្ងៃ​នេះ​មាន​ចំណុច​ខ្វះខាត​ជាច្រើន​សម្រាប់​កម្ពុជា...

លោក ទៀ សីហា មាន​សុទិដ្ឋិនិយម​លើ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ លើក​ទី​២ ថា​នឹង​ឯកភាព​គ្នា

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ សីហា មាន​សុទិដ្ឋិនិយម​លើ​កិច្ចប្រជុំ​ពិសេស​លើក​ទី​២ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) នៅ​ថ្ងៃទី​២៣ តុលា នេះ ក្នុង​ប្រទេស​ម៉ាឡេស៊ី ថា​ភាគី​ទាំង​ពីរ​នឹង​ឯកភាព​គ្នា​លើ​ការ​កែសម្រួល​យុទ្ធោបករណ៍ និង​សម្ភារៈ​យោធា​ធុន​ធ្ងន់​តាម​បន្ទាត់​ព្រំដែន។ លោក ទៀ សីហា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២២ តុលា នេះ​ថា កម្ពុជា​រំពឹង​យ៉ាង​មុតមាំ​ថា ភាគី​ទាំង​ពីរ​នឹង​អាច​ពិភាក្សា​គ្នា​ក្នុង​បរិយាកាស​មិត្តភាព ការ​ស្ថាបនា និង​ប្រកប​ដោយ​សុឆន្ទៈ​ខ្ពស់​លើ​បញ្ហា​អាទិភាព​ទាំងឡាយ​ដែល​ត្រូវ​លើកឡើង​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ ក្នុង​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី...

ទាហាន​ថៃ វាយ​កម្ទេច​ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង​នៅ​ក្នុង​ភូមិ​ជោគជ័យ ដោយ​មិន​ជូនដំណឹង​ជា​មុន​ទៅ​អាជ្ញាធរ​កម្ពុជា

ទាហានថៃ វាយកម្ទេចផ្ទះពលរដ្ឋមួយខ្នង នៅក្នុង​ភូមិជោគ ជ័យ ដោយ មិនជូនដំណឹងជាមុន អភិបាលរង និង​ជា​អ្នក​នាំពាក្យ​សាលាខេត្ត​បន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ អះអាង​ថា យោធា​ថៃ បាន​ប្រើ​គ្រឿងចក្រ​អេស្កាវ៉ាទ័រ វាយ​កម្ទេច​ផ្ទះ​របស់​ពលរដ្ឋ​ខ្មែរ​មួយ​ខ្នង នៅ​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដោយ​មិន​បាន​ជូនដំណឹង​ជា​មុន​មក​អាជ្ញាធរ​ខ្មែរ​នោះ​ឡើយ។ លោក លី សុវណ្ណារិទ្ធ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​២១ ខែ​តុលា...

អតីត​នាយ​ទាហាន​ជាន់ខ្ពស់​បារម្ភ​អំពី​អវត្តមាន​ចិន ក្នុង​ពិធី​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ ស្ដីពី​ជម្លោះ​ព្រំដែន

​​អ្នកឃ្លាំមើល ព្រួយបារម្ភ អំពីការអវត្តមានចិនក្នុងពិធីចុះ​ហត្ថ​លេខា​លើ​​​​កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃស្តីពីជម្លោះព្រំដែន អតីត​នាយ​ទាហាន​ជាន់ខ្ពស់​នៃ​ភាគី​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ព្រួយបារម្ភ​អំពី​អវត្តមាន​ចិន ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ ស្ដីពី​ជម្លោះ​ព្រំដែន​ដែល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នឹង​ធ្វើ​ជា​អធិបតី​នា​ពេល​ខាងមុខ​នេះ ទំនង​ជា​មិន​អាច​បញ្ចប់​សង្គ្រាម​បាន​នោះ​ទេ។ លោក ជុំ ឈាង លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២១ តុលា នេះ​ថា តំបន់​អាស៊ាន...

IDEA TALK៖ តើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ ពេល​ខាងមុខ​នឹង​មាន​ប្រសិទ្ធភាព​កម្រិត​ណា និង​បាន​យូរ​ប៉ុនណា?

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​២២ ខែ​តុលា ឆ្នាំ​២០២៥ ស្តីអំពី៖ «តើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ ពេល​ខាងមុខ​នឹង​មាន​ប្រសិទ្ធភាព​កម្រិត​ណា និង​បាន​យូរ​ប៉ុនណា?»។

ថៃ​ព្រមាន​ថា​កិច្ចព្រមព្រៀង​សន្តិភាព​អាច​នឹង​មិន​កើតមាន បើ​កិច្ចប្រជុំ GBC និង​កិច្ចប្រជុំ JBC បរាជ័យ

​ថៃព្រមានថា កិច្ចព្រមព្រៀងសន្តិភាពរវាងថៃ និងកម្ពុជា អាចនឹង​មិន​​កើតមាន បើកិច្ចប្រជុំ GBC និងកិច្ចប្រជុំ JBC បរាជ័យ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ លោក ណាតាផុន ណាក់ផានិច (Natthaphon Narkphanit) ព្រមាន​ថា ប្រសិនបើ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) និង​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ចម្រុះ (JBC) ជាមួយ​កម្ពុជា ត្រូវ​បរាជ័យ នោះ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​ថៃ និង​កម្ពុជា ក៏​ទំនង​ជា​មិន​អាច​កើត​មាន​បាន​ដែរ។ លោក...

រដ្ឋសភា​កម្ពុជា​ទាត់​ចោល​ការ​ចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ ដែល​ចោទ​កម្ពុជា​ថា​យក​វេទិកា​អន្តរជាតិ​វាយប្រហារ​ថៃ

រដ្ឋសភាទាត់ចោល ការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយថៃដែលចោទកម្ពុជាថាយកវេទិកាអន្តរជាតិវាយប្រហារលើប្រទេសថៃ រដ្ឋសភា​កម្ពុជា ទាត់ចោល​ការ​ចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ ដែល​ចោទ​កម្ពុជា​ថា​បាន​វាយប្រហារ​ប្រទេស​ថៃ នៅ​ក្នុង​វេទិកា​សហភាព​អន្តរ​សភា Inter-Parliamentary Union (IPU) ដើម្បី​ប្រឆាំង​កិត្តិនាម​របស់​ថៃ នៅ​ឆាក​អន្តរជាតិ។ អ្នក​នាំពាក្យ​កម្ពុជា​ប្រចាំ​មហាសន្និបាត​សហភាព​អន្តរ​សភា (IPU) នៅ​ទីក្រុង​ហ្សឺណែវ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​១៩ ខែ​តុលា ដែល​ទើប​នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២០ តុលា នេះ​ថា ការ​ចុះផ្សាយ​របស់​កាសែត​ថៃ The nation ដោយ​ចោទ​កម្ពុជា​ថា​បាន​យក​គ្រប់​វេទិកា​នានា​ប្រឆាំង​កិត្តិនាម​របស់​ថៃ នៅ​ឆាក​អន្តរជាតិ​នោះ គឺជា​ការ​ចុះផ្សាយ​មិន​ពិត​ក្នុង​ចេតនា​បំភាន់​មតិ​ជាតិ និង​អន្តរជាតិ។ សេចក្តី​ថ្លែងការណ៍​ដដែល...

លោក ហ៊ុន ម៉ាណែត ថា​នឹង​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ថៃ ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ

លោក ហ៊ុន ម៉ាណែត៖ កម្ពុជានឹងមានកិច្ចព្រមព្រៀងសន្តិភាពជាមួយថៃក្នុងពេលឆាប់ៗខាងមុខ នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត អះអាង​ថា ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ កម្ពុជា​នឹង​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ថៃ ដោយ​ជ្រើសរើស​វិធីសាស្ត្រ​សន្តិភាព​សម្រាប់​ការ​ដោះស្រាយ​ចំពោះ​ប្រទេស​ជាប់​ព្រំដែន​ជាមួយ​គ្នា ដើម្បី​ជៀសវាង​ការ​ប្រើប្រាស់​កម្លាំង​កងទ័ព​បន្ត​ទៀត។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​សម្ពោធ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​តាខ្មៅ ឬ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ជា​ផ្លូវការ នៅ​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០២៥ នេះ​ថា កម្ពុជា​ថ្លែង​អំណរគុណ​ដល់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ...

Latest news

© 2021, ដេលី. All rights reserved.