28 C
Phnom Penh

TAG

កម្ពុជា-ថៃ

កម្ពុជា​ច្រាន​ចោល​ការ​អះអាង​របស់​ថៃ ដែល​ថា​កម្ពុជា​សុំ​ពន្យារ​ពេល​ចរចា​ព្រំដែន​រហូត​ក្រោយ​ចូលឆ្នាំ​ថ្មី

រដ្ឋាភិបាល​កម្ពុជា ច្រានចោល​ទាំងស្រុង​ចំពោះ​សម្ដី​រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ដែល​ថា​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ពី​កិច្ចចរចា​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ នៅ​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី ព្រោះ​កម្ពុជា​មិន​ដែល​សុំ​ពន្យារ​ពេល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ឡើយ។ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បច្ចុប្បន្នភាព​ស្ដីពី​ការ​វិវឌ្ឍ​ស្ថានភាព​ព្រំដែន​កម្ពុជា-ថៃ នៅ​ថ្ងៃទី​១១ មីនា នេះ​ថា នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ពុំ​ដែល​អះអាង...

មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ប្រាប់​អង្គការ​សហប្រជាជាតិ​ថា​ថៃ​ឈ្លានពាន​ដី​ខ្មែរ និង​រំលោភ​ច្បាប់​អន្តរជាតិ​ធ្ងន់ធ្ងរ

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា អះអាង​ចំពោះ​មុខ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ពី​ទង្វើ​ឈ្លានពាន​របស់​ប្រទេស​ថៃ លើ​ប្រទេស​កម្ពុជា ថា​ជា​ទង្វើ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​ច្បាប់​អន្តរជាតិ ជាពិសេស​ច្បាប់​សិទ្ធិមនុស្ស និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ស្ដីពី​លទ្ធផល​ចូលរួម​កិច្ចប្រជុំ​លើក​ទី​៦១ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស នៅ​ថ្ងៃទី​៩ មីនា នេះ​ថា មុន​និង​ក្រោយ​សង្គ្រាម​តាម​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា យោធា​ថៃ បាន​រំលោភ​លើ​ច្បាប់​អន្តរជាតិ ជាពិសេស​ច្បាប់​សិទ្ធិមនុស្ស និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ​យ៉ាង​គឃ្លើន​ជាបន្តបន្ទាប់។ ប្រភព​ដដែល​រៀបរាប់​ថា ទង្វើ​ឈ្លានពាន​របស់​ថៃ រួម​មាន​ការ​បិទ​ព្រំដែន​ជា​ឯកតោភាគី​ដោយ​គ្មាន​ការ​ជូនដំណឹង​ជា​មុន ការ​រើសអើង និង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ពលករ​ទេសន្តរប្រវេសន៍​កម្ពុជា ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ផ្លូវភេទ​លើ​ស្ត្រី​ពលករ​កម្ពុជា​ពី​សំណាក់​កងទ័ព​ថៃ...

អ្នក​ឃ្លាំមើល​បារម្ភ​ពី​ស្ថានភាព​ពលរដ្ឋ​ភៀស​សឹក​ជាង ២០០​គ្រួសារ​ដែល​រដ្ឋាភិបាល​រៀបចំ​ឱ្យ​រស់នៅ​ក្នុង​ជម្រក​បណ្ដោះអាសន្ន

អ្នក​ឃ្លាំមើល​បារម្ភ​អំពី​ការ​រស់នៅ​របស់​ពលរដ្ឋ​ភៀស​សឹក​ជាង ២០០​គ្រួសារ (២០៣​គ្រួសារ) ដែល​ត្រូវ​បាន​រដ្ឋាភិបាល​រៀបចំ​ឱ្យ​រស់នៅ​ក្នុង​ជម្រក​បណ្ដោះអាសន្ន​នា​ពេលនេះ ពីព្រោះ​ទីតាំង​ដែល​ត្រូវ​បាន​រៀបចំ​នោះ គ្រាន់តែ​ជា​តំបន់​វាលរហោឋាន។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ក្នុង​ប្រទេស​ន័រវែស (Norway) លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៩ មីនា នេះ​ថា តំបន់​ដែល​ត្រូវ​បាន​ជ្រើសរើស​សាងសង់​ជម្រក​បណ្ដោះអាសន្ន​សម្រាប់​ពលរដ្ឋ​ភៀស​សឹក​ទាំងនោះ មិន​ឃើញ​មាន​ទីផ្សារ សាលារៀន មន្ទីរពេទ្យ និង​ស្នាក់ការ​ផ្តល់​សេវា​សាធារណៈ​ណា​មួយ​ឡើយ ដូច្នេះ​ប្រសិនបើ​ពិនិត្យ​តាម​តថភាព​ជាក់ស្តែង គឺ​ហាក់ដូចជា​រដ្ឋាភិបាល​យក​ពលរដ្ឋ​ទាំងនោះ​ទៅ​បំបរបង់​ចោល​ទៅវិញ។ លោក​បន្ត​ថា...

ប្រាសាទ​ព្រះវិហារ​រង​ការ​ខូចខាត​ជិត ៦០០​កន្លែង​ពី​ការ​វាយប្រហារ​ទាំង​ពីរ​លើក​ដោយ​សព្វាវុធ​ធុន​ធ្ងន់​ពី​ប្រទេស​ថៃ

ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា ប្រាសាទ​ព្រះវិហារ​បាន​រង​ការ​ខូចខាត​ជិត ៦០០​កន្លែង (៥៦២​កន្លែង) ពី​ការ​វាយប្រហារ​ទាំង​ពីរ​លើក​ដោយ​សព្វាវុធ​ធុន​ធ្ងន់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ពី​ប្រទេស​ថៃ។ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ អ្នកស្រី ម៉ាលី សុជាតា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៦ មីនា ថា យោង​តាម​ភស្តុតាង​រូបថត និង​វីដេអូ​ដែល​ប្រមូល​បាន​ដោយ​អាជ្ញាធរ​ជាតិ​ព្រះវិហារ ក្នុង​អំឡុង​ពេល​បេសកកម្ម​ចងក្រង​ឯកសារ​កាលពី​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២៥ បង្ហាញ​ថា ប្រាសាទ​ព្រះវិហារ​បាន​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំនួន ៥៦២​កន្លែង​ពី​ការ​វាយប្រហារ​របស់​យោធា​ថៃ។ អ្នកនាំពាក្យ​រូប​នេះ​អះអាង​ថា សកម្មភាព​វាយប្រហារ​របស់​ថៃ ទាំង​ពីរ​លើក​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់ និង​បំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​លើ​រចនាសម្ព័ន្ធ​ផ្ទាល់​របស់​ប្រាសាទ​ព្រះវិហារ...

អ្នក​ឃ្លាំមើល​បារម្ភ​ពី​ជម្លោះ​ព្រំដែន​បន្ទាប់ពី​ភាគី​ថៃ បង្ខំ​ឱ្យ​កម្ពុជា​ទទួលយក​សន្តិភាព​ក្រោម​ការ​គំរាម​កំហែង​របស់​ខ្លួន

អ្នក​ឃ្លាំមើល​សង្គម​សម្ដែង​ការ​ព្រួយបារម្ភ​ពី​សន្តិភាព​របស់​កម្ពុជា បន្ទាប់ពី​ត្រូវ​បាន​ប្រទេស​ថៃ យក​សន្តិភាព​មក​ដាក់​លើ​តុ បង្ខំ​ឱ្យ​កម្ពុជា​បញ្ចប់​ជម្លោះ​ព្រំដែន​ជាមួយ​ខ្លួន ដែល​ជា​ទង្វើ​គំរាម​កំហែង​មក​លើ​កម្ពុជា។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ខាង​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ មីនា នេះ​ថា សន្តិភាព​មិន​អាច​មាន​ន័យ​បាន​ឡើយ​សម្រាប់​ប្រទេស​កម្ពុជា ប្រសិនបើ​មាន​ការ​បង្កហេតុ ឬ​ការ​គំរាម​ដោយ​ប្រើ​កម្លាំង​ពី​ប្រទេស​ថៃ នោះ ព្រោះ​សន្តិភាព​ពិតប្រាកដ​មិន​អាច​ស្ថិត​ក្រោម​សកម្មភាព​ណា​ដែល​អាច​នាំ​ទៅ​រក​ជម្លោះ ឬ​រំលោភ​អធិបតេយ្យភាព និង​បូរណភាព​ដែនដី​របស់​កម្ពុជា​នោះ​ទេ។ លោក សេក...

កម្ពុជា​ព្រមាន​ភាគី​ថៃ ដែល​ប្រតិដ្ឋ​ថា​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ប្រើ​ជា​ទីតាំង​យោធា គឺ​បង្ក​គ្រោះថ្នាក់​ដល់​សន្តិភាព​ក្នុង​តំបន់

រដ្ឋាភិបាល​កម្ពុជា ព្រមាន​ភាគី​ដែល​បាន​ប្រតិដ្ឋ​ថា​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ប្រើ​ជា​ទីតាំង​យោធា គឺជា​ការ​មិន​អើពើ​លើ​តថភាព​ផ្នែក​ច្បាប់ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អំណាច​តុលាការ​អន្តរជាតិ និង​បង្ក​គ្រោះថ្នាក់​ដល់​សន្តិភាព​ក្នុង​តំបន់​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ទីតាំង​នេះ​ពុំ​ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គោលបំណង​យោធា​ម្តង​ណា​ឡើយ។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​២៧ កុម្ភៈ ដោយ​ប្រឆាំង​ដាច់អហង្ការ​ចំពោះ​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ដែល​បាន​ចោទប្រកាន់​ថា ប្រទេស​កម្ពុជា​បាន​ប្រើប្រាស់​ប្រាសាទ​ព្រះវិហារ ជា​ទីតាំង​យោធា ជុំវិញ​សង្គ្រាម​ជាមួយ​ថៃ កាលពី​ពេល​កន្លង​ទៅ​នោះ។ ក្រសួង​ការបរទេស​កម្ពុជា លើកឡើង​ថា វត្តមាន​របស់​ឆ្មាំ​សន្តិសុខ​កម្ពុជា ដើម្បី​ការពារ​បេតិកភណ្ឌ​វប្បធម៌ និង​ការពារ​អធិបតេយ្យ​កម្ពុជា​លើ​ទីតាំង​នេះ មិន​អាច​បកស្រាយ​ថា​ជា​ការ​ប្រើប្រាស់​ប្រាសាទ​ក្នុង​គោលបំណង​យោធា​បាន​ឡើយ។ ប្រភព​ដដែល អះអាង​ថា...

ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ទៅ​ពិនិត្យ​ប្រាសាទ​ព្រះវិហារ ក្រោយ​ខ្មែរ​ចោទ​ថៃ ថៃ​ចោទ​ខ្មែរ

ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​កម្ពុជា អះអាង​ថា ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) បាន​ចុះ​ទៅ​សង្កេតការណ៍​អំពី​ស្ថានភាព​ជាក់ស្តែង​នៅ​លើ​ទីតាំង​ផ្ទាល់​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ស្ថិត​ក្នុង​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រោយ​ពី​បទ​ឈប់​បាញ់​គ្នា​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥។ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ អ្នកស្រី ម៉ាលី សុជាតា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៦ កុម្ភៈ នេះ​ថា ក្រុម​សម្របសម្រួល (CLG) ខាង​ខ្មែរ បាន​សម្របសម្រួល​ឱ្យ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់...

កម្ពុជា​សង្ឃឹម​បារាំង អ្នក​អាណាព្យាបាល​ចាស់ ជួយ​ខ្មែរ​តាម​ផ្លូវ​ច្បាប់​លើ​វិវាទ​ព្រំដែន​ជាមួយ​ថៃ

ប្រធាន​ក្រុម​មិត្តភាព​រដ្ឋសភា​បារាំង-កម្ពុជា លោក តូម៉ាស់ ឡាំ (Thomas Lam) រំលឹក​ឡើងវិញ​ពី​ការ​ខិតខំ​របស់​បារាំង ក្នុង​ការ​ស្វះ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា ជាពិសេស​ការ​ចូលរួម​ជំរុញ​ឱ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១។ លោក តូម៉ាស់ ឡាំ (Thomas Lam) បាន​អះអាង​ជុំវិញ​ជំនួប​ជាមួយ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន នៅ​ថ្ងៃទី​២៥ កុម្ភៈ នេះ​ថា កន្លង​មក...

ថៃ​គំរាម​កម្ពុជា​ថា​ចង់បាន​សន្តិភាព ឬ​ចង់​បន្ត​ជម្លោះ​ជាមួយ​ថៃ ទើប​រុញ​បញ្ហា​ព្រំដែន​ទៅ​លើ​ឆាក​អន្តរជាតិ

ប្រទេស​ថៃ ថ្លែង​ថា តើ​ប្រទេស​កម្ពុជា​ចង់បាន​សន្តិភាព ឬ​ចង់​ឈ្លោះ​គ្នា​ជាមួយ​ថៃ បន្ត​ទៅ​ទៀត ព្រោះ​ថា​កម្ពុជា​នៅតែ​បន្ត​រុញ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​មក​លើ​ឆាក​អន្តរជាតិ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សន្តិភាព ខណៈ​ថៃ មិន​មាន​បំណង​បង្ក​ជម្លោះ​ជាមួយ​កម្ពុជា ឡើយ។ កាសែត​ថៃ Khaosod និង The Nation បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ក្នុង​កិច្ចប្រជុំ​លើក​ទី​៦១ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ (អ.ស.ប) នា​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ថ្ងៃ​អង្គារ...

ក្រសួង​ការបរទេស​កម្ពុជា​នាំ​អង្គទូត​ទៅ​មើល​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ ដែល​ថា​ថៃ​យក​ដី​ខ្មែរ

អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី នៅតែ​បន្ត​ពោល​ចោទប្រកាន់​យោធា​ថៃ ថា​បាន​រាយ​លួស​បន្លា​ព័ទ្ធ​យក​ដី​ខ្មែរ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ចំនួន ៣​តំបន់ ដែល​មាន ២០​ទីតាំង ដោយ​ដាក់​ពង្រាយ​លួស​បន្លា និង​ទូ​កុងតឺន័រ​ជាង ១០០​ទូ (១០៥​ទូ) ដែល​គិត​ជា​ផ្ទៃដី​សរុប​ជិត ៨០០​ហិកតា (៧៦៣​ហិកតា)។ កាលពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា អ្នកស្រី អ៊ាត...

Latest news

© 2021, ដេលី. All rights reserved.