26.1 C
Phnom Penh

TAG

កម្ពុជា-ថៃ

ខ្លឹមសារ ៣​ចំណុច​នៃ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ

ពី​រាជធានី​ប៊ុត្រាជ័យៈ៖ មេដឹកនាំ​កម្ពុជា និង​ថៃ បាន​ព្រមព្រៀង​គ្នា​អនុវត្ត​បទ​ឈប់​បាញ់​ដោយ​គ្មាន​លក្ខខណ្ឌ នៅ​ក្នុង​កិច្ចប្រជុំ​ដែល​រៀបចំ​ឡើង​ដោយ​ប្រទេស​ម៉ាឡេស៊ី និង​សហការ​រៀបចំ​ដោយ​សហរដ្ឋ​អាមេរិក និង​ចូលរួម​ដោយ​ប្រទេស​ចិន។ យោង​តាម​ការ​ចុះផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia ប្រធាន​ប្ដូរ​វេន​អាស៊ាន លោក​នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នៃ​ប្រទេស​ម៉ាឡេស៊ី បាន​ប្រកាស​នៅ​ក្រោយ​កិច្ចប្រជុំ​ថា បទ​ឈប់​បាញ់​គ្នា​នេះ នឹង​ចូល​ជា​ធរមាន​ចាប់ពី​ពាក់កណ្ដាល​យប់​ថ្ងៃទី​២៨ កក្កដា គឺ​នៅ​ម៉ោង ២៤:០០ ដែល​នេះ​ជា​ជំហាន​ដំបូង​ដ៏​សំខាន់​មួយ​ដើម្បី​បន្ធូរបន្ថយ​ជម្លោះ...

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន​យកចិត្ត​ទុកដាក់​ជនភៀសសឹក​ខ្មែរ

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ខេត្ត​ពាក់ព័ន្ធ រៀបចំ​ទីទួល​សុវត្ថិភាព និង​ដោះស្រាយ​ការ​ស្នាក់នៅ ហូបចុក​ដល់​ប្រជាពលរដ្ឋ​ជា​ជនភៀសសឹក​ដែល​ត្រូវ​ជម្លៀស​ចេញពី​តំបន់​ប្រយុទ្ធ។ នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្រសួង​សុខាភិបាល ត្រូវ​សហការ​ដោះស្រាយ​តាម​ដំណើរការ​ជាក់ស្ដែង ធ្វើ​យ៉ាងណា​យកចិត្ត​ទុកដាក់​លើ​ជីវភាព​រស់នៅ និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ដំណាក់កាល​លំបាក​នេះ។ លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ...

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ចោទ​ថា​កងទ័ព​ថៃ​ល្មើស​ច្បាប់​អន្តរជាតិ​ប្រើ​ឧស្ម័ន​ផ្សែង​ពុល​លើ​កងទ័ព​ខ្មែរ

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ថ្កោលទោស​ដាច់អហង្ការ​ចំពោះ​ការ​ប្រើប្រាស់​ផ្សែង​ពុល​ដោយ​យោធា​របស់​ប្រទេស​ថៃ លើ​ទឹកដី​កម្ពុជា ព្រោះ​ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ និង​ជា​ការ​ប្រមាថ​លើ​គោលការណ៍​មនុស្ស​ជាតិ និង​សន្តិភាព​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ និង​យន្តការ​សិទ្ធិមនុស្ស​ក្នុង​តំបន់។ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (គ.ស.ម.ក.) ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​២៨ កក្កដា នេះ​ថា ការ​ប្រើប្រាស់​ផ្សែង​ពុល​ដោយ​ចេតនា​របស់​យោធា​ប្រទេស​ថៃ ក្នុង​ការ​ឈ្លានពាន​ទឹកដី​ប្រទេស​កម្ពុជា គឺជា​សកម្មភាព​ល្មើស​ច្បាប់ និង​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រជាជន​ស៊ីវិល​កម្ពុជា សុខភាព​សាធារណៈ បរិស្ថាន​ធម្មជាតិ និង​តំបន់​បេតិកភណ្ឌ​វប្បធម៌​ដ៏​ពិសិដ្ឋ រួម​ទាំង​ប្រាសាទ​ព្រះវិហារ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ផង​ដែរ។ ប្រភព​ដដែល អះអាង​ថា សកម្មភាព​របស់​យោធា​ថៃ បែប​នេះ បាន​បំពាន​លើ​លិខិតុបករណ៍​អន្តរជាតិ​ជាច្រើន...

កម្ពុជា-ថៃ យល់ព្រម​លើ​បទ​ឈប់​បាញ់​នៅ​ក្នុង​ជំនួប​ដែល​មាន​ប្រទេស​ម៉ាឡេស៊ី​ធ្វើ​ជា​ម្ចាស់​ផ្ទះ

មេដឹកនាំ​ប្រទេស​កម្ពុជា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​មេដឹកនាំ​ប្រទេស​ថៃឡង់ដ៍ នាយករដ្ឋមន្ត្រី​ស្តីទី លោក ភូមិថាំ វេឆៈយៈឆៃ បាន​យល់ព្រម​ជាមួយ​គ្នា​ក្នុង​ជំនួប​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​ព្រំដែន​ដោយ​កម្លាំង​ប្រដាប់​អាវុធ​រវាង​គ្នា​នឹង​គ្នា នា​រាជធានី​ប៊ុត្រាជ័យៈ ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ​ចន្ទ។ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​នានា ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​តាម​សំណើ​ប្រធានាធិបតី​សហរដ្ឋ អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) មេដឹកនាំ​ចិន និង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Anwar...

ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា​បង្ហាញ​ភស្តុតាង​អំពើ​ហិង្សា​ពី​សំណាក់​ពលរដ្ឋ​ថៃ​មក​លើ​ពលករ​ខ្មែរ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បង្ហាញ​រូបភាព​នៅ​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ ជា​ភស្តុតាង​ពី​អំពើ​ហិង្សា និង​ភាព​ឃោរឃៅ​ពី​សំណាក់​ក្រុម​ជ្រុល​និយម​ថៃ មក​លើ​ពលករ​ខ្មែរ​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ។ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ថា​ករណី​នេះ​ដែល​ជា​អំពើ​មិន​អាច​ទទួល​យក​បាន និង​បាន​រំលោភ​បំពាន​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។ អំពើ​ហិង្សា​ពី​សំណាក់​ពលរដ្ឋ​ថៃ មក​លើ​ពលករ​ខ្មែរ​ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ នេះ គឺ​ក្រោយ​ពី​មាន​ការ​ឈ្លានពាន​ពី​ខាង​យោធា​ភាគី​ថៃ មក​លើ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ តាំង​ពី​ថ្ងៃទី​២៤ ខែ​កក្កដា...

កិច្ចសម្ភាសន៍​ពិសេស​ស្ដីពី​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ

កិច្ចសម្ភាសន៍​ពិសេស​កាលពី​រាត្រី​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៥ ស្តីអំពី៖ «ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ»។

អ្នកវិភាគ​បស្ចិម​ប្រទេស​ព្យាករ​ថា បើ​មិន​ឆាប់​បញ្ចប់​ជម្លោះ​កម្ពុជា-ថៃ នោះ​អាច​ប្រទាញ​ប្រទេស​ដទៃ​ចូល​ជួយ​សម្ព័ន្ធមិត្ត​រៀង​ខ្លួន

ទាក់ទង​នឹង​ជម្លោះ​ប្រដាប់​អាវុធ​រឿង​ព្រំដែន​រវាង​ខ្មែរ និង​ថៃ អ្នកវិភាគ​ខាង​បស្ចិម​ប្រទេស​គិត​ឃើញ​ថា បើ​ការ​វាយប្រហារ​គ្នា​នេះ​មិន​បញ្ចប់​ឲ្យ​ឆាប់​រហ័ស​ទេ សង្គ្រាម​ទ្រង់ទ្រាយ​ធំ​អាច​នឹង​ប្រទាញ​ប្រទេស​ដទៃ​ចូល​មក​ជួយ​មិត្ត ឬ​សម្ព័ន្ធមិត្ត​រៀងៗ​ខ្លួន។ ប្រភព BNE News ឬ​ព័ត៌មាន​ស៊ើបការណ៍​ខាង​ពាណិជ្ជកម្ម​ពី​អឺរ៉ុប​ខាងកើត អឺរ៉ុប​អាស៊ី មជ្ឈិមបូព៌ា និង​អាហ្វ្រិក សរសេរ​ផ្សាយ​ក្នុង​គេហទំព័រ​ប្ល៊ក​អាស៊ី​ពី​ទីក្រុង ហូ ជី មិញ នៅ​ថ្ងៃ​សុក្រ ទី​២៥ ខែ​កក្កដា ថា បើ​សង្គ្រាម​ផ្ទុះ​ឆាបឆេះ​កាន់តែ​ធំ​រវាង​ប្រទេស​សមាជិក​អាស៊ាន​ដូច​គ្នា​ពីរ វា​នឹង​បង្ហាញ​ថា​កិច្ច​ការទូត​បរាជ័យ អាស៊ាន​ក្នុង​នាម​ជា​អង្គការ​មួយ​និយម​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ក្លាយ​ជា​អង្គការ​មួយ​ខ្វិន​អវយវៈ...

លោក ហ៊ុន សែន អះអាង​ថា​សម្ដី​លោក ថាក់ស៊ីន គឺ​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ការ​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា

ប្រធាន​ព្រឹទ្ធសភា​ប្រទេស​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា សម្ដី​លោក ថាក់ស៊ីន គឺ​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ការ​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​ប្រទេស​កម្ពុជា​ពី​សំណាក់​កងទ័ព​ថៃ ខណៈ​នៅ​វេលា​ម៉ោង​ជាង ៦​ព្រឹក​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៥ កងទ័ព​កម្ពុជា-ថៃ នៅ​បន្ត​ប្រយុទ្ធ និង​បាញ់​ផ្លោង​ដាក់​គ្នា​នៅ​តាម​សមរភូមិ​ជួរមុខ។ លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា លោក ថាក់ស៊ីន បង្ហោះ​សារ​ដែល​មាន​ចរិត​ប្រើប្រាស់​សង្គ្រាម​ដើម្បី​ប្រដៅ ហ៊ុន សែន។ សម្ដី​របស់​លោក...

ពលករ​ខ្មែរ​នៅ​កូរ៉េខាងត្បូង​ប្ដូរ​ពី​ធ្វើ​បាតុកម្ម​ប្រឆាំង​ច្បាប់​ដក​សញ្ជាតិ​មក​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​ថៃ

ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ប្រកាស​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​ការ​ឈ្លានពាន​របស់​ប្រទេស​ថៃ លើ​អធិបតេយ្យ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​អាទិត្យ ចុង​សប្តាហ៍​នេះ។ ពលករ​ខ្មែរ និង​ប្រជាពលរដ្ឋ​រស់នៅ​សាធារណរដ្ឋ​កូរ៉េ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៥ កក្កដា ថា ពួកគេ​នឹង​ផ្លាស់ប្ដូរ​ពី​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ មក​ជា​ការ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​ការ​ឈ្លានពាន​របស់​ប្រទេស​ថៃ លើ​ទឹកដី​កម្ពុជា​វិញ។ ប្រភព​ដដែល បញ្ជាក់​ថា មហា​បាតុកម្ម​នេះ នឹង​ប្រារព្ធ​ឡើង​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ ចាប់ពី​វេលា​ម៉ោង ១០.០០​នាទី​ព្រឹក ដល់​ម៉ោង ៣.០០​នាទី​រសៀល...

ស្ថានភាព​បាញ់​គ្រាប់​ផ្លោង​ដាក់​គ្នា​រវាង​កងទ័ព​ខ្មែរ​និង​ថៃ មុន​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ

មុន​ក្រុមប្រឹក្សា​សន្តិសុខ​សហប្រជាជាតិ​ជួប​ប្រជុំ​គ្នា​ពិនិត្យ​ពិភាក្សា​លើ​ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ ការ​វាយប្រហារ​គ្នា​ដោយ​បាញ់​គ្រាប់​ផ្លោង​ឆ្លងដែន​ទៅវិញ​ទៅមក បាន​បន្ត​រហូត​ដល់​ថ្ងៃទី​ពីរ​តាំងពី​ព្រលឹម​ស្រាងៗ​ថ្ងៃ​សុក្រ។ អ្នកកាសែត​ពី​ទីភ្នាក់ងារ​ព័ត៌មាន​នានា រាយការណ៍​អំពី​ចំនួន​ជនស៊ីវិល​រង​របួស​កើន​ដល់ ១៦​នាក់ ហើយ​អាជ្ញាធរ​បាន​បន្ត​ជម្លៀស​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​តាម​ខេត្ត​ជាប់​ព្រំដែន​ទាំង​សងខាង​ទៅ​កាន់​ទីជម្រក​សុវត្ថិភាព។ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ដាស់តឿន​ទេសចរ​អាមេរិកាំង​ឲ្យ​ប្រុងប្រយ័ត្ន កុំ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​មាន​ជម្លោះ។ សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប សហព័ន្ធ​រុស្ស៊ី រួម​ទាំង​អង្គការ​សហប្រជាជាតិ បាន​ទទូច​ឲ្យ​ភាគី​ទាំង​សងខាង​ទប់​ចិត្ត​ថ្លើម ទប់​កំហឹង បញ្ឈប់​ការ​វាយប្រហារ​គ្នា​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ជនស៊ីវិល។ ដំណាល​ពេល​គ្នា​នេះ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (UNSC) ត្រៀម​បើក​កិច្ចប្រជុំ​បន្ទាន់​មិន​ចំហ ក្រោម​អធិបតីភាព​ប្រធាន​តាម​វេន ឯកអគ្គរដ្ឋទូត​ប្រទេស​ប៉ាគីស្ថាន Asim Iftikhar Ahmad ស្តីអំពី​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា...

Latest news

© 2021, ដេលី. All rights reserved.