25.9 C
Phnom Penh

TAG

កម្ពុជា-ថៃ

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា៖ ការ​បិទ​ព្រំដែន​ជា​ឯកតោភាគី​ពី​សំណាក់​ភាគី​ថៃ គឺជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា អះអាង​ថា ការ​បិទ​ព្រំដែន​ដោយ​ឯកតោភាគី​ពី​សំណាក់​ភាគី​ថៃ គឺជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​២៦ មិថុនា នេះ​ថា ការ​បិទ​ព្រំដែន​ពី​សំណាក់​ប្រទេស​ថៃ ដែល​មិន​បាន​ជូនដំណឹង​ដល់​កម្ពុជា​ជា​មុន បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិមនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ដូចជា សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ សិទ្ធិ​មាន​ជីវភាព​រស់នៅ​សមរម្យ សិទ្ធិ​មាន​ការងារ​ធ្វើ សិទ្ធិ​ទទួល​ព័ត៌មាន សិទ្ធិ​ទទួល​បាន​សុខភាព និង​សិទ្ធិ​ទទួល​បាន​ការ​អប់រំ។ ប្រភព​ដដែល លើកឡើង​ថា ការ​បិទ​ព្រំដែន​ដោយ​ឯកតោភាគី​របស់​ថៃ គឺជា​ការ​រំលោភ​ដល់​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ដែល​បាន​ចែង​នៅ​ក្នុង​សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស​មាត្រា​១៣ និង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​មាត្រា​១២។ ជាង​នេះ​ទៀត...

កូនស្រី​ច្បង​លោក កឹម សុខា ថ្កោលទោស​កងទ័ព​ថៃ ដែល​បាញ់​ប្រហារ​សម្លាប់​ទាហាន​ខ្មែរ​នៅ​តំបន់​មុំ​បី

កូនស្រី​ច្បង​របស់​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្កោលទោស​ដាច់អហង្ការ​ចំពោះ​ក្រុម​យោធា​ថៃ ដែល​បាន​បាញ់​សម្លាប់​ទាហាន​ខ្មែរ​ជុំវិញ​ជម្លោះ​ព្រំដែន​នៅ​តំបន់​មុំ​បី ក្នុង​ទឹកដី​កម្ពុជា។ កូនស្រី​មេដឹកនាំ​បក្ស​ប្រឆាំង កញ្ញា កឹម មនោវិទ្យា បាន​សរសេរ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​អ៊ិច (X) នៅ​ថ្ងៃ​ពុធ ទី​២៥ ខែ​មិថុនា នេះ​ថា វា​ជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​ជុំវិញ​ការ​គំរាមកំហែង​ទាំង​ខាង​យោធា និង​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ ក្នុង​ការ​ដាក់​សម្ពាធ​លើ​ប្រទេស​កម្ពុជា ដែល​បណ្តាល​មកពី​ជម្លោះ​ព្រំដែន​នោះ។ កញ្ញា កឹម មនោវិទ្យា លើកឡើង​ថា ក្នុង​ស្មារតី​នៃ​ប្រទេស​ជិតខាង​ល្អ...

លោក អ៊ុំ សំអាន រិះគន់​លោក ហ៊ុន សែន រឿង​ហ៊ាន​ប្ដឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ តែ​មិន​ហ៊ាន​ប្ដឹង​វៀតណាម

មន្ត្រី​បក្ស​ប្រឆាំង លើកឡើង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ហ៊ាន​បំផុស​ប្រជាជន​ខ្មែរ​ឱ្យ​មាន​គំនិត​ជាតិ​និយម​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ទឹកដី​ជាមួយ​ប្រទេស​ថៃ ប៉ុន្តែ​គាត់​បែរជា​បំផុស​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដឹងគុណ​វៀតណាម ទៅវិញ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ មិថុនា នេះ​ថា កងទ័ព​វៀតណាម បាន​លើក​បន្តុប​លោក ហ៊ុន សែន ឱ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ​តាំងពី​ទសវត្សរ៍​៨០ មក​ម្ល៉េះ ដូច្នេះ​ទោះជា​គាត់​ជាប់​ដៃ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ទឹកដី​ពី​ប្រទេស​ថៃ ក៏​គាត់​នៅតែ​អាច​ឆ្លៀត​រំលឹក​គុណ​កងទ័ព​វៀតណាម បាន​ដែរ។ លោក...

IDEA TALK៖ ហេតុ​អ្វី​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ត្រូវការ​ការ​រួបរួម​ជាតិ?

កម្មវិធី IDEA TALK កាលពី​រាត្រី​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៥ ស្តីអំពី៖ «ហេតុ​អ្វី​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ត្រូវការ​ការ​រួបរួម​ជាតិ?»។

IDEA TALK៖ ការ​វិវឌ្ឍ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ

កម្មវិធី IDEA TALK កាលពី​រាត្រី​ថ្ងៃទី​២៥ ខែ​មិថុនា ឆ្នាំ​២០២៥ ស្តីអំពី៖ «ការ​វិវឌ្ឍ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ»។

អ្នក​ឃ្លាំមើល​ពន្យល់​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​ប្តឹង​ថៃ លើ​ករណី​ជម្លោះ​ព្រំដែន​ទៅ​តុលាការ​អន្តរជាតិ​រួចរាល់​ហើយ

អ្នក​ឃ្លាំមើល​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្តឹង​ថៃ លើ​ករណី​ជម្លោះ​ព្រំដែន​នៅ​តំបន់​មុំ​បី ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច និង​ប្រាសាទ​តាក្របី ទៅ​តុលាការ​អន្តរជាតិ (ICJ) រួចរាល់​ហើយ​បន្ទាប់ពី​ការ​ដាក់​ពាក្យ​ស្នើសុំ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ធ្វើការ​វិនិច្ឆ័យ​វិវាទ​រវាង​កម្ពុជា-ថៃ នា​ពេលនេះ។ អ្នក​ឃ្លាំមើល​សង្គម លោក វ៉ន ចាន់ឡូត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៤ មិថុនា នេះ​ថា ការ​ដាក់​ពាក្យ​ស្នើសុំ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ធ្វើការ​វិនិច្ឆ័យ​វិវាទ​រវាង​កម្ពុជា-ថៃ នា​ពេលនេះ គឺជា​ជំហាន​ដំបូង​ដែល​រដ្ឋ​នីមួយៗ​ចាំបាច់​ត្រូវតែ​អនុលោម​តាម​ច្បាប់ ដែល​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ដែរ។ លោក​បន្ត​ថា...

ព្រំដែន​កម្ពុជា-ថៃ៖ ពលរដ្ឋ​ប្រទេស​ទាំង​ពីរ​សម្រុក​ទៅ​ប្រទេស​កំណើត​រៀងៗ​ខ្លួន​វិញ​បន្ទាប់ពី​បិទ​ព្រំដែន

ក្រោយ​ក្រុម​យោធា​ថៃ ប្រកាស​បិទ​ច្រក​ព្រំដែន​ជា​ឯកតោភាគី នៅ​ថ្ងៃទី​២៤ មិថុនា នេះ កម្ពុជា​ក៏​សម្រេច​បិទ​ព្រំដែន​ទាំងអស់​ជាមួយ​ថៃ នៅ​ថ្ងៃ​ដដែល​នេះ​ដែរ ខណៈ​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​សម្រុក​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​រាប់​ពាន់​នាក់​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ។ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា លោក សុខ វាសនា ចេញ​មក​បញ្ជាក់​នៅ​ថ្ងៃទី​២៤ មិថុនា នេះ​ថា បន្ទាប់ពី​យោធា​ថៃ ប្រកាស​បិទ​ច្រក​ព្រំដែន​ដោយ​ឯកតោភាគី កម្ពុជា​ក៏​ត្រូវ​តែ​បិទ​ច្រក​ព្រំដែន​ទាំងអស់​ជាមួយ​ថៃ ដែរ។ លោក សុខ វាសនា បញ្ជាក់​ថា ការ​បិទ​ព្រំដែន​កម្ពុជា-ថៃ ក្នុង​ពេលនេះ គឺ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ឆ្លងកាត់​អ្វី​ទាំងអស់...

អ្នក​នាំពាក្យ​ព្រឹទ្ធសភា​កម្ពុជា​ជំរុញ​ឱ្យ​ថៃ​ប្តឹង​លោក ហ៊ុន សែន ទៅ​តុលាការ​អន្តរជាតិ កុំ​គ្រាន់តែ​ប្ដឹង​នៅ​ក្នុង​ស្រុក​ថៃ​រឿង​បែកធ្លាយ​សំឡេង

អ្នក​នាំពាក្យ​ព្រឹទ្ធសភា​កម្ពុជា លោក ជា ធីរិទ្ធ ជំរុញ​ឲ្យ​ភាគី​ថៃ គួរ​ប្តឹង​លោក ហ៊ុន សែន ទៅ​កាន់​តុលាការ​អន្តរជាតិ ករណី​ដែល​ថៃ មិន​សុខចិត្ត​នឹង​ការ​បញ្ចេញ​សំឡេង​សន្ទនា​រវាង​ប្រធាន​គណបក្ស​កាន់​អំណាច ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បន្ទាប់ពី​ជំនួយការ​នាយករដ្ឋមន្ត្រី​ថៃ បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​នាយកដ្ឋាន​សន្តិសុខ​ជាតិ​ថៃ។ អ្នក​នាំពាក្យ​ព្រឹទ្ធសភា​កម្ពុជា លោក ជា ធីរិទ្ធ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា ភាគី​ថៃ គួរ​ប្តឹង​លោក ហ៊ុន...

បុរស​ខ្លាំង​កម្ពុជា​លោក ហ៊ុន សែន ហៅ​ជនជាតិ​ថៃ ដែល​ចង់បាន​ទឹកដី​ខ្មែរ​ថា​ជា​ចោរ​សៀម

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ហៅ​ជនជាតិ​ថៃ​ជ្រុល​និយម​ដែល​ឈ្លានពាន​ទឹកដី​ខ្មែរ ថា​ជា​ចោរ​សៀម និង​ផ្តាំ​ពួកគេ​កុំ​ឱ្យ​ប្រើ​ផែនទី​ចោរ​ដែល​គូស​ដោយ​ខ្លួនឯង ដើម្បី​ឈ្លានពាន​ទឹកដី​ខ្មែរ ដោយ​កុំ​ភ្លេច​មើល​សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧ រួម​ទាំង​ផែនទី​ឧបសម្ពន្ធ​ភ្ជាប់​សន្ធិសញ្ញា​នោះ។ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន សរសេរ​ក្នុង​ប្រអប់​បញ្ចេញមតិ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៤ មិថុនា នេះ​ថា ជម្លោះ​កម្ពុជា​ជាមួយ​ថៃ នា​ពេលនេះ គឺ​ដោយសារ​រាលដាល​ពី​ជម្លោះ​ផ្ទៃក្នុង​របស់​ថៃ ហើយ​បើ​ទោះបីជា​ពួកគេ​ប្រឹង​បង្ក​ជម្លោះ​ជាមួយ​កម្ពុជា​ដល់​កម្រិត​ណា​ក៏ដោយ ក៏​ជម្លោះ​ដណ្តើម​អំណាច​ផ្ទៃក្នុង​របស់​ពួកគេ​មិន​រលត់​ដែរ។ លោក ហ៊ុន សែន...

អ្នក​ឃ្លាំមើល​ថា ប្រទេស​ថៃ នឹង​ខាតបង់​ធ្ងន់ធ្ងរ បើ​ការ​ផ្គត់ផ្គង់​ទីផ្សារ​នៅ​កម្ពុជា​ត្រូវ​បាន​កាត់ផ្ដាច់​នោះ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា បើ​ការ​ផ្គត់ផ្គង់​របស់​ថៃ នៅ​កម្ពុជា​ត្រូវ​បាន​កាត់ផ្ដាច់ នោះ​ថៃ នឹង​ខាតបង់​ដោយ​ផ្ទាល់​យ៉ាង​ធ្ងន់ធ្ងរ ថែមទាំង​ត្រូវ​រង​ផល​ប៉ះពាល់​រយៈពេល​វែង​ថែមទៀត ខណៈ​កម្ពុជា​ក៏​នឹង​រង​នូវ​ផល​ប៉ះពាល់​ដែរ តែ​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ មិថុនា នេះ​ថា កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​នាំ​ទំនិញ​ចូល ឬ​តម្រូវការ (Demand) ព្រោះ​កម្ពុជា​មាន​លុយ​សម្រាប់​ទិញ​ទំនិញ ចំណែក​ថៃ ជា​ប្រទេស​ស្ថិត​ក្នុង​ចំណោម​ប្រទេស​លក់​ផលិតផល ឬ​ការ​ផ្គត់ផ្គង់ (Supply) ដូច្នេះ​បើ​ថៃ...

Latest news

© 2021, ដេលី. All rights reserved.