28 C
Phnom Penh

TAG

កម្ពុជា-ថៃ

អ្នក​ឃ្លាំមើល៖ ទឹកដី​កម្ពុជា​នឹង​បន្ត​បាត់បង់ បើ​ពលរដ្ឋ​ខ្មែរ​បន្ត​រង់ចាំ​ការ​ចរចា​ទ្វេភាគី​រវាង​កម្ពុជា-ថៃ

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា អះអាង​ថា បើ​ពលរដ្ឋ​ខ្មែរ​នៅតែ​បន្ត​រង់ចាំ​ការ​ចរចា​ទ្វេភាគី​របស់​រដ្ឋាភិបាល​កម្ពុជា​ជាមួយ​ថៃ ជុំវិញ​បញ្ហា​បូរណភាព​ទឹកដី ទាំង​ដែនទឹក និង​ដែន​គោក នោះ​ដី​ខ្មែរ​នឹង​បន្ត​បាត់​បន្ថែម​ទៀត​ជាក់​ជាមិនខាន។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌ មាន The Cambodia Daily នៅ​ថ្ងៃទី​៧ មីនា នេះ​ថា ទង់ជាតិ​ប្រទេស​ថៃ ដែល​ត្រូវ​បាន​គេ​លួច​យក​ទៅ​ដោត​លើ​ទឹកដី​ខ្មែរ​នៅ​តំបន់​ប្រាសាទ​តាមាន់ធំ កាលពី​ពេល​ថ្មីៗ​នេះ គឺជា​ភស្តុតាង​មួយ​បង្ហាញ​យ៉ាង​ច្បាស់​ថា ថៃ​មិន​គោរព​បូរណភាព​ទឹកដី​របស់​កម្ពុជា​ឡើយ។ លោក ម៉ែន...

ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ដង្ហោយ​ឱ្យ​អ្នកដឹកនាំ​ជាតិ​ដោះស្រាយ​រឿង​កោះ​គុត ខណៈ​អ្នក​ក្នុង​ស្រុក​ស្ងាត់​ឈឹង

ក្រោយពី​មាន​បាតុកម្ម​ទាមទារ​ពី​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ឱ្យ​រក​ដំណោះស្រាយ​រឿង​កោះ​គុត ឬ​កោះ​គជ់​នៅ​ប្រទេស​ជាច្រើន មន្ត្រី​បក្ស​ប្រឆាំង​ចាត់ទុក​ការ​អះអាង​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដែល​ថា​រាជរដ្ឋាភិបាល​កំពុង​ចរចា​រក​ដំណោះស្រាយ​ជុំវិញ​បញ្ហា​កោះ​គុត​ជាមួយ​ប្រទេស​ថៃ នោះ គឺ​គ្រាន់តែ​ជា​លេស ព្រោះ​គាត់​បាន​កាត់​ឆ្វៀល​ចំណែក​កម្មសិទ្ធិ​លើ​កោះ​នេះ​ទៅ​ឱ្យ​ថៃ តាំងពី​ឆ្នាំ​២០០១ មក​ម្ល៉េះ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ឆ្លើយតប​ទៅ​កាន់​លោក ហ៊ុន សែន តាមរយៈ​ឃ្លីប​វីដេអូ​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៥ មីនា នេះ​ថា លោក ហ៊ុន សែន...

កូនប្រុស​លោក លិម គិមយ៉ា ឆ្ងល់​ថា​ហេតុ​អ្វី​រដ្ឋាភិបាល​ខ្មែរ​មិន​ស៊ើបអង្កេត​សំណុំរឿង​ឪពុក​របស់​ខ្លួន

កូនប្រុស​របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ដែល​ត្រូវ​ឃាតករ​បាញ់​សម្លាប់​ក្នុង​ប្រទេស​ថៃ ចោទ​សួរ​ថា តើ​រដ្ឋាភិបាល​ដែល​មិន​បើក​ការ​ស៊ើបអង្កេត​លើ​ជនសង្ស័យ​ក្នុង​សំណុំរឿង​ឃាតកម្ម​លោក លិម គិមយ៉ា ព្រោះតែ​សមត្ថកិច្ច​ថៃ មិន​បាន​ស្នើសុំ ឬ​មួយ​ត្រកូល​ហ៊ុន​រារាំង​មិន​ឱ្យ​មាន​ការ​ស៊ើបអង្កេត? លោក លិម ថូម៉ាស់ កូនប្រុស​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៨ កុម្ភៈ នេះ​ថា គ្រួសារ​ត្រកូល​ហ៊ុន​កំពុង​ភ័យខ្លាច​ការពិត​នៃ​អំពើ​ឃាតកម្ម​លោក លិម គិមយ៉ា ត្រូវ​បាន​លាតត្រដាង បន្ទាប់ពី​ជនសង្ស័យ​ឈ្មោះ លី រតនៈរស្មី...

ប្រធាន​ចលនា​យុវជន CNRP នៅ​កូរ៉េ ថា​រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​អាច​ចរចា​យក​ចំណែក​កោះ​គុត​មក​វិញ​បាន​ទេ

ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លោក មាស ពិសាល អះអាង​ថា អ្នក​ធ្វើការ និង​រស់នៅ​ក្នុង​សាធារណរដ្ឋ​កូរ៉េ ស្ទើរតែ​ទាំងអស់ មិន​ទុកចិត្ត​រដ្ឋាភិបាល​កម្ពុជា​ថា​នឹង​អាច​ចរចា​ជាមួយ​ប្រទេស​ថៃ ជា​លក្ខណៈ​ទ្វេភាគី យក​ចំណែក​កម្មសិទ្ធិ​លើ​កោះ​គុត​ដែល​ថៃ រំលោភ​បំពាន​មក​គ្រប់គ្រង​វិញ​បាន​ទេ។ លោក មាស ពិសាល ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦ កុម្ភៈ នេះ​ថា ទឹកដី​កម្ពុជា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ឯក​បក្ស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ មិន​អាច​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទុកចិត្ត​លើ​ឆន្ទៈ និង​សមត្ថភាព​របស់​មេដឹកនាំ​នៃ​គណបក្ស​នេះ​ថា​នឹង​អាច​ការពារ​ទឹកដី​របស់​កម្ពុជា​បាន​ទេ។ ប្រភព​ដដែល​លើកឡើង​ថា...

ចលនា​ខ្មែរ​ក្រៅ​ស្រុក​បន្ត​ប្រកាស​ធ្វើ​មហា​បាតុកម្ម​ស្ដីពី​បញ្ហា​កោះ​គុត​លើ​ទឹកដី​សាធារណរដ្ឋ​កូរ៉េ​នៅ​ដើម​ខែ​មីនា

ចលនា​ខ្មែរ​នៅ​ក្រៅ​ស្រុក​ជាច្រើន បន្ត​ប្រកាស​ធ្វើ​មហា​បាតុកម្ម​នៅ​លើ​ទឹកដី​ប្រទេស​កូរ៉េខាងត្បូង នៅ​ដើម​ខែ​ក្រោយ ក្នុង​បំណង​ជំរុញ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត លើក​យក​ករណី​កោះ​គុត ប្តឹង​ទៅ​តុលាការ​អន្តរជាតិ ដើម្បី​ទាមទារ​យក​ទឹកដី​ខ្មែរ​ដែល​បាត់បង់​ដោយ​ការ​រំលោភ​បំពាន​ពី​ប្រទេស​ថៃ មក​គ្រប់គ្រង​ជា​កម្មសិទ្ធិ​របស់​កម្ពុជា​វិញ។ ចលនា​ខ្មែរ​ក្រៅ​ស្រុក​ជាច្រើន ដូចជា ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ បណ្ដាញ​យុវជន​សកល សមាគម​ប្រជាធិបតេយ្យ​ខ្មែរ​ក្វាងជូ សមាគម​បេះដូង​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េ និង​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ជាដើម បាន​ចេញ​សេចក្តី​ជូនដំណឹង​រួម​គ្នា​នៅ​ថ្ងៃទី​២១ កុម្ភៈ នេះ​ថា មហា​បាតុកម្ម​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០២៥...

ហេតុការណ៍​នៅ​ប្រាសាទ​តាមាន់ធំ ឬ​តាមឿនធំ រវាង​ទាហាន​ខ្មែរ និង​ទាហាន​ថៃ

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​ខ្មែរ​ប្តឹង​ថៃ លើ​ករណី​វិវាទ​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច និង​ប្រាសាទ​តាក្របី រួម​ទាំង​បញ្ហា​កោះ​គុត​ទៅ​តុលាការ​អន្តរជាតិ ដូច​ករណី​ប្រាសាទ​ព្រះវិហារ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ កុម្ភៈ នេះ​ថា ប្រាសាទ​តាមាន់ធំ ត្រូវ​បាន​ឈ្លានពាន​ដោយ​ភាគី​ថៃ តាំងពី​អំឡុង​ឆ្នាំ​២០០៨ មក ប៉ុន្តែ​សព្វថ្ងៃ​នេះ ភាគី​ថៃ បាន​ដាក់​ទាហាន​មក​យាម​រួម​គ្នា​ជាមួយ​ភាគី​ខ្មែរ​ទៅវិញ...

រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ ចោទ​ទាហាន​ខ្មែរ​ទៅ​បង្ក​រឿង​ជាមួយ​ទាហាន​ថៃ ក្នុង​ទឹកដី​ថៃ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ លោក ភូមិធម៌ វេជយជ័យ (Phumtham Wechayachai) ថ្លែង​ទៅ​កាន់​អ្នកកាសែត​នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែ​កុម្ភៈ ថា លោក​មាន​ក្តី​ព្រួយបារម្ភ​ចំពោះ​ការ​ប៉ុនប៉ង​បញ្ឆេះ​កំហឹង​បង្ក​ដោយ​ទាហាន​ខ្មែរ​ប្រចាំ​ការ​នៅ​បរិវេណ​ប្រាសាទ​តាមាន់ធំ ឬ​តាមឿនធំ ក្នុង​ខេត្ត​សុរិន្ទ ហើយ​ថា​លោក​មិន​ចង់​ឃើញ​ហេតុការណ៍​នេះ​ក្លាយ​ជា​វិបត្តិ​ប្រដាប់​អាវុធ​នោះ​ទេ។ តាម​កាសែត​ថៃ The Nation លោក ភូមិធម៌ វេជយជ័យ (Phumtham Wechayachai) ឆ្លើយតប​ទៅ​នឹង​ឧប្បត្តិហេតុ​នា​ថ្ងៃទី​១៣ ខែ​កុម្ភៈ ដែល​ថា​ទាហាន​ខ្មែរ​បាន​ឆ្លង​ចូល​ទឹកដី​ថៃ...

អ្នក​ជំនាញ​ភូមិសាស្ត្រ​នយោបាយ​ចាត់ទុក​អ្នក​ថា​កោះ​គុត​ជា​កម្មសិទ្ធិ​របស់​ថៃ​ផ្ដាច់មុខ​គឺជា​មនុស្ស​វង្វេង​ជាតិ

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី ចាត់ទុក​ពលរដ្ឋ​ខ្មែរ​ណា​ដែល​អះអាង​ថា​កោះ​គុត​ជា​ដែនដី​កម្មសិទ្ធិ​របស់​ប្រទេស​ថៃ ផ្ដាច់មុខ គឺជា​មនុស្ស​វង្វេង​ជាតិ​ឯង ព្រោះ​ពួកគេ​បាន​កាត់​សេចក្តី​ឱ្យ​ខ្មែរ​ចាញ់​ក្តី​ដោយ​បំពាន​លើ​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៧។ លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៣ កុម្ភៈ នេះ​ថា ខ្មែរ​ស្នេហា​ជាតិ ផ្ទុយ​ពី​ខ្មែរ​វង្វេង​ជាតិ។ លោក​ថា ជាក់ស្តែង លោក រ៉ុង ឈុន គឺជា​ប្រភេទ​ខ្មែរ «អ្នក​ស្នេហា​ជាតិ» ដែល​គួរ​ទទួល​បាន​ការ​កោតសរសើរ​ចំពោះ​វីរភាព...

លោក អ៊ុំ សំអាន ថា​លោក ហ៊ុន សែន នឹង​មិន​យក​ករណី​កោះ​គុត​ប្ដឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ​ឡើយ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន នឹង​មិន​លើក​យក​ករណី​កោះ​គុត​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ ដើម្បី​ទាមទារ​ទឹកដី​ខ្មែរ​ពី​ប្រទេស​ថៃ វិញ​ទេ។ កាលពី​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ សារ​សំឡេង​បែកធ្លាយ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ប្រវែង​ជាង ២​នាទី ដែល​បាន​និយាយ​ទៅ​កាន់​យុវជន​ខ្មែរ​ម្នាក់​ឈ្មោះ សិទ្ធី ជា​ពលករ​នៅ​ប្រទេស​ជប៉ុន ដែល​បាន​លើកឡើង​បញ្ហា​កោះ​គុត។ ក្នុង​សារ​សំឡេង​នោះ លោក...

ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន ប្រកាស​ធ្វើ​មហា​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្ដឹង​ថៃ​រឿង​កោះ​គុត

ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ស្រុក ប្រកាស​ធ្វើ​មហា​បាតុកម្ម​នៅ​ប្រទេស​ជប៉ុន នៅ​ដើម​ខែ​ក្រោយ ក្នុង​បំណង​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​ត្រកូល​ហ៊ុន លើក​យក​បញ្ហា​កោះ​គុត​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ ដើម្បី​រក្សា​អធិបតេយ្យ​ជាតិ​ពី​ការ​រំលោភ​បំពាន​ដោយ​បរទេស​ជិតខាង។ ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ និង​ធ្វើការ​ក្នុង​ប្រទេស​ជប៉ុន ចេញ​លិខិត​ជូនដំណឹង​នៅ​ថ្ងៃទី​២៨ មករា នេះ​ថា ពួកគេ​នឹង​ប្រមូលផ្ដុំ​គ្នា​នៅ​សួន HIBIYA PARK TOKYO ក្នុង​ប្រទេស​ជប៉ុន ដើម្បី​ប្រារព្ធ​មហា​បាតុកម្ម​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ខាង​មុខ​នេះ ចាប់ពី​វេលា​ម៉ោង ១២.៣០​នាទី​ថ្ងៃ​ត្រង់​តទៅ។ សេចក្តី​ជូនដំណឹង​ដដែល​នេះ បញ្ជាក់​ថា មហា​បាតុកម្ម​នេះ​មាន​បំណង​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ប្តឹង​ថៃ...

Latest news

© 2021, ដេលី. All rights reserved.